ក្អកជាសញ្ញាបញ្ជាក់ថារាងកាយរបស់យើងកំពុងព្យាយាមកម្ចាត់វត្ថុចម្លែក ភ្នាក់ងារបង្កការរលាក មេរោគ (microbe) ស្លេស្ម និងបាក់តេរីចេញពីបំពង់កររបស់យើង។ ពិតណាស់ ការក្អកជាប់រហូតអាចរំខានដល់សកម្មភាពប្រចាំថ្ងៃរបស់យើង ជាពិសេសវាក៏អាចរារាំងមិនឲ្យយើងគេងលក់ស្កប់ស្កល់ដែរ។ យ៉ាងណាមិញ គ្នាយើងក៏អាចកាត់បន្ថយអាការៈក្អកនេះ តាមរយៈការញ៉ាំអាហារមួយចំនួន និងជៀសវាងញ៉ាំអាហាររឹង។
១. អាហារសម្បូរវីតាមីន C
ខណៈពេលដែលការញ៉ាំអាហារដែលមានជាតិវីតាមីនC អាចកាត់បន្ថយភាពធ្ងន់ធ្ងរ និងរយៈពេលនៃជំងឺផ្ដាសាយ និងក្អកក៏ពិតមែន ប៉ុន្តែវាមានប្រសិទ្ធភាពតិចតួចប៉ុណ្ណោះ នៅពេលដែលយើងកំពុងតែឈឺ។ ប៉ុន្តែយើងក៏នៅតែអាចទទួលបានអត្ថប្រយោជន៍ពីផ្លែឈើមួយចំនួនសម្រាប់កាត់បន្ថយអាការៈក្អកស្ងួតផងដែរ។ ជាក់ស្ដែង ពពួកផ្លែក្រូចមានសមាសធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដែលអាចជួយឲ្យយើងឆាប់ជាសះស្បើយពីជំងឺ។ រីឯផ្លែឈើដែលអាចប្រឆាំងនឹងការរលាក ក៏ដូចជាបង្កើនប្រព័ន្ធភាពស៊ាំរបស់យើងមានដូចជាពពួកផ្លែប៊ឺរី ដែលអាចជួយទប់ស្កាត់ពីអាការៈក្អកបានយ៉ាងស័ក្ដិសិទ្ធិ។
២. អាហារហឹរ
ជាមួយគ្នានេះដែរ អាហារហឹរអាចជួយកម្ចាត់សំបោរនៅក្នុងប្រហោងច្រមុះ ដែលធ្វើឲ្យយើងដកដង្ហើមបានស្រួល។ មួយវិញទៀត អាហារហឹរដែលមានដូចជាម្ទេស ផ្ទុកសមាសធាតុ Capsaicin ដែលមានគុណប្រយោជន៍ជួយកម្ចាត់អាការៈក្អក។ ប៉ុន្តែ ប្រសិនបើគ្នាយើងមានបញ្ហាក្រពះ គួរជៀសវាងញ៉ាំអាហារប្រភេទនេះច្រើនជ្រុល។
៣. ទឹកឃ្មុំ
ពិតណាស់ ទឹកឃ្មុំមានលក្ខណៈពិសេសប្រឆាំងនឹងបាក់តេរី មេរោគ ផ្សិត ក៏ដូចជាប្រឆាំងនឹងការរលាកដែលអាចជួយកាត់បន្ថយអានុភាព និងរយៈពេលនៃការក្អក។ គ្នាយើងអាចសាកល្បងញ៉ាំទឹកឃ្មុំ ជាមួយនឹងក្រូចឆ្មារ ដោយលាយទឹកឃ្មុំចំនួន២ស្លាបព្រាបាយ និងទឹកក្រូចឆ្មារស្រស់ចំនួន២ស្លាបព្រាបាយ ជាមួយនឹងទឹកក្ដៅឧណ្ហៗចំនួន២៥០មីលីលីត្រ។ ភេសជ្ជៈមួយប្រភេទនេះមិនត្រឹមតែអាចជួយរំលាយស្លេស និងបំបាត់ការឈឺបំពង់កប៉ុណ្ណោះទេ វាថែមទាំងផ្ដល់វីតាមីនCដល់រាងកាយ ដើម្បីបង្កើនប្រព័ន្ធភាពស៊ាំរបស់យើងថែមទៀតផង។
៤. ម្នាស់
ចំណែកម្នាស់វិញក៏មានគុណប្រយោជន៍ជួយបំបាត់បញ្ហាក្អកនេះដែរ។ សារធាតុBromelain ជាអង់ស៊ីមដែលមាននៅក្នុងផ្លែម្នាស់ មានសមាសធាតុប្រឆាំងនឹងការរលាកយ៉ាងមានប្រសិទ្ធភាព។ បន្ថែមពីនេះ ម្នាស់ក៏អាចរំលាយស្លេស និងកម្ចាត់វាចេញពីបំពង់កទាំងស្រុងផងដែរ។
អត្ថបទគួរអាន៖
- អាការៈក្អកមានស្លេស្ម និងក្អកស្ងួត ខុសគ្នាម៉េចខ្លះ?
- ប្រភេទនៃការក្អក អាចឲ្យយើងដឹងពីស្ថានភាពជំងឺក្នុងខ្លួន
- ក្អកស្ងួត និងមានឈឺទ្រូងទៀតនោះ ជាបញ្ហាសុខភាពត្រូវយកចិត្តទុកដាក់
- ក្អកមានឈាម បណ្តាលមកពីមូលហេតុអីខ្លះ?
- ក្អកជាប់គ្នាច្រើនសប្ដាហ៍មិនបាត់ អាចជារោគសញ្ញាជំងឺមួយចំនួន
- ក្អក ឬសើច នាំឲ្យលេចនោមមិនដឹងខ្លួន មានការពន្យល់បែបនេះ
ចំណុចសំខាន់
- អាហារសម្បូរវីតាមីន C
- អាហារហឹរ
- ទឹកឃ្មុំ
- ម្នាស់
[embed-health-tool-bmi]