ជំងឺគ្រុនឈាមអាចកើតលើមនុស្សម្នាក់ ១-៤ ដងឯណោះ ដែលការកើតលើកទី១ មានលក្ខណៈស្រាល ខណៈការកើតលើកទី២ ទី៣ កាន់តែធ្ងន់ធ្ងរ ពិបាកព្យាបាល។
ហេតុអ្វីកើតគ្រុនឈាមលើកទី២ ទី៣ គ្រោះថ្នាក់ជាងលើកទី១?
ចម្ងល់នេះ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ ពន្យល់ថាដោយសារតែការប្រឈមទៅនឹងការឆ្លងជំងឺគ្រុនឈាមកម្រិតធ្ងន់ធ្ងរ និងមួយវិញទៀតកោសិកា T Cell ផលិតប្រពន្ធ័ការពារបានត្រឹមមួយផ្នែកដើម្បីប្រឆាំងការឆ្លងមេរោគថ្មី។
ទូទៅគេបែងចែកជំងឺគ្រុនឈាមជា ៣ កម្រិត គឺកម្រិតស្រាល មធ្យម និងធ្ងន់ធ្ងរ ហើយរោគសញ្ញាក៏ដូចគ្នាខ្លះ និងខុសគ្នាខ្លះទៅតាមកម្រិតនីមួយៗ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បញ្ជាក់។
រោគសញ្ញាជំងឺគ្រុនឈាមស្រាល៖
– ក្តៅខ្លូនខ្លាំង ពី ៣៨- ៤០ អង្សារសេ
– ឈឺចាប់ក្រោយប្រលង់ភ្នែក
– ឈឺសន្លាក់ និងឈឺសាច់ដុំ
– ចង្អោរ និងក្អួត
– ធុំបាយ
– លេចស្នាមកន្ទួលលើខ្លួន ៣-៤ ថ្ងៃក្រោយក្តៅខ្លួន។
រោគសញ្ញាជំងឺគ្រុនឈាមមធ្យម៖
ជំងឺគ្រុនឈាមកម្រិតមធ្យមអាចបណ្តាលឲ្យស្លាប់ ប្រសិនបើយើងព្យាបាលមិនទាន់ពេល ឯរោគសញ្ញាដូចគ្នាទៅនឹងកម្រិតស្រាលដែរ គ្រាន់តែបន្ថែមនូវរោគសញ្ញាមួយចំនួនខាងក្រោមនេះ។
– ខូចសរសៃឈាម
– មានស្នាមជាំពណ៌ស្វាយ
– មានហូរឈាមតាមច្រមុះ អញ្ចាញធ្មេញ ក្រោមស្បែក និងខាងក្នុងសរីរាង្គ។
រោគសញ្ញាជំងឺគ្រុនឈាមធ្ងន់ធ្ងរ៖
ជំងឺគ្រុនឈាមកម្រិតធ្ងន់ធ្ងរនឹងមានចេញរោគសញ្ញាសំខាន់ៗ ៣ ខាងក្រោមនេះ បន្ថែមពីលើរោគសញ្ញាកម្រិតស្រាល។
– ចេញសារធាតុរាវតាមសរសៃឈាម
– ហូរឈាមច្រើន
– សម្ពាធឈាមធ្លាក់ចុះខ្លាំង
– ជីពចរខ្សោយ ឡេះឡះចុកពោះខ្លាំង
– ត្រជាក់ចុងដៃចុងជើង
– ស្បែកពណ៌ក្រឡាខ្ជឹង និង អាចបណ្តាលឲ្យស្លាប់។
[embed-health-tool-baby-poop-tool]
វិធីការពារជំងឺគ្រុនឈាម
– បំបាត់ជម្រកមូសខ្លា
– គេងក្នុងមុង
– ពាក់ខោអាវជិតៗ មានពណ៌ចាំងៗ
– លាបក្រែម ឬបាញ់ស្ព្រៃយ៍ការពារមូសខាំពេលចេញទៅកន្លែងងងឹត។
អត្ថបទគួរអាន៖
- អាមេរិក សម្រេចបញ្ចេញវ៉ាក់សាំងបង្ការជំងឺអុតស្វាដល់អ្នក
- ទាំងនេះជាអ្វីគ្រប់គ្នាគួរដឹងពីជំងឺអុតស្វា កំពុងផ្ទុះនៅប្រទេសនានា
- គ្រោះថ្នាក់ខ្លាំង បើកូនកើតស្អូច ឬអុតស្វាយ ត្រាំទឹករុក្ខជាតិ និងខ្ចៅខ្យងឲ្យងូត
- អាការៈក្មេងកើតអុតស្វាយ មុនឈានដល់ចេញពងបែក
- នេះជាហេតុផលគួរចាក់វ៉ាក់សាំងអុតស្វាយឲ្យកូន ព្រោះបើកើតអាចឲ្យរលាកខួរក្បាល