backup og meta

ក្រសួងណែនាំឲ្យ​ប្រយ័ត្នជំងឺពងបែកដៃជើង និងក្នុងមាត់លើ​កុមារ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Jun 09, 2022

    ក្រសួងណែនាំឲ្យ​ប្រយ័ត្នជំងឺពងបែកដៃជើង និងក្នុងមាត់លើ​កុមារ

    ជំងឺពងបែកដៃជើង និងក្នុងមាត់លើកុមារកំពុងកើតឡើងរប៉េះរប៉ោះ​នៅតាមបណ្តាលខេត្តមួយ​ចំនួន​នៅក្នុង​ព្រះរាជាណាចក្រកម្ពុជាយើង។ ជំងឺពងបែកដៃជើង និងក្នុងមាត់ជាជំងឺអ្វី? មានរោគ​សញ្ញា​អ្វីខ្លះ? ហើយអាចការពារតាមវីធីណា?

    ក្រសួង​សុខាភិបាល​នៅ​ថ្ងៃទី៩ ខែមិថុនា បាន​ឲ្យ​ដឹង​ថា ជំងឺពងបែកដៃជើង និងក្នុងមាត់ភាគច្រើនជាប្រភេទជំងឺស្រាលដែលបង្កឡើងដោយកុកសាគីវីរុស ហើយច្រើនកើតលើទារក និងកុមារដែលមានអាយុក្រោម ១០ ឆ្នាំ ជាពិសេសកុមារអាយុក្រោម ៥ ឆ្នាំ ហើយ​ជំងឺ​នេះ ​អាច​ជាទៅ​វិញ​ក្នុង​រយៈពេល​ចន្លោះពី​៧ ទៅ​១០​ថ្ងៃ​ និង​កម្រមាន​ផលវិបាកណាស់​។  យ៉ាងណា ក្រសួង​ឲ្យ​ដឹងថា​ជំងឺនេះក៏អាចបង្កឡើងដោយវីរុស EV-71 ដែលអាចបង្កឱ្យមានផលវិបាក​ធ្ងន់ធ្ងរ និងគ្រោះថ្នាក់ដល់ជីវិតដែរ ដែល​តម្រូវ​ឲ្យ​អាណាព្យាបាល​ត្រូវនាំកូន​ទៅ​មន្ទីរ​ពេទ្យ​ជា​បន្ទាន់​។

    ១. រោគសញ្ញាដំបូងនៃជំងឺពងបែកដៃជើង និងក្នុងមាត់

    • ក្តៅខ្លួន
    • មិនសូវឃ្លាន
    • អស់កម្លាំង
    • ឈឺបំពង់ក
    • រមាស់ស្បែក និងមានស្នាមចំណុចក្រហមអុជៗ ឬមានពង់បែក​លើ​បាតដៃ បាតជើង ក្នុងមាត់ គូទ ឬ​ប្រដាប់ភេទ

    ក្តៅខ្លួន

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនា BMR ចុចទីនេះ!

    ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ២. រោគសញ្ញាធ្ងន់ធ្ងរនៃជំងឺពងបែកដៃជើង និងក្នុងមាត់

    • សន្លឹម
    • ទន់ដៃទន់ជើង
    • ប្រកាច់ ឬកន្រ្តាក់ដៃជើង
    • ពិបាកដកដង្ហើម (ហត់)

    ៣. វិធីការពារ

    ជំងឺពងបែកដៃជើង និងក្នុងមាត់អាចឆ្លងតាមរយៈការប៉ះពាល់ដោយផ្ទាល់​ជាមួយនឹងវត្ថុរាវ​នៃ​ផ្លូវ​ដង្ហើម​រួមមាន ទឹកមាត់ កំហាក ស្លេស្ម និងសម្បោរ ទឹករងៃដែលចេញពីពងបែក និងលាមកអ្នកជំងឺ។ អ្នកជំងឺអាចចម្លងខ្លាំងនៅសប្តាហ៍ទី១។ ដូច្នេះ ម៉ាក់ប៉ាអាចការពារកូនពីការឆ្លងជំងឺ​នេះដោយ៖

    • លាងដៃឱ្យកូន ឬឱ្យកូនលាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹក ជាពិសេសក្រោយ​ពេល​ប៉ះ​អ្នក​ជំងឺ ឬវត្ថុរាវចេញពីអ្នកជំងឺ
    • លាង ឬឱ្យកូនលាងសម្អាតដៃឱ្យបានស្អាតមុនពេលញុំាអាហារ ឬក្រោយពេលចេញពីបន្ទប់ទឹក
    • ម៉ាក់ប៉ាត្រូវលាងសម្អាតដៃឱ្យបានញឹកញាប់ ជាពិសេសមុនពេលរៀបចំអាហារ បញ្ចុកអាហារកូន ក្រោយពេលចេញ​ពី​បន្ទប់ទឹក ឬប្តូរខោទឹកនោមឱ្យទារក
    • លាងសម្អាតផ្ទៃ និងរបស់ដែលប្រឡាក់ជាមួយសាប៊ូ និងទឹក
    • ចៀសវាងប៉ះពាល់ ឬស្និទ្ទស្នាល (ថើប ឱប ប្រើប្រាស់សម្ភារៈរួមគ្នា) ជាមួយអ្នកជំងឺ

    ជំងឺពងបែកដៃជើង និងក្នុងមាត់លើកុមារអាចការពារ​បានបើម៉ាក់ប៉ាថែរក្សា​អនាម័យ​ផ្ទាល់ខ្លួន និង​កូន​​បាន​ត្រឹមត្រូវ។ បើម៉ាក់ប៉ាឃើញកូនមានរោគសញ្ញាដូចបានរៀបរាប់ខាងលើ ម៉ាក់ប៉ាត្រូវនាំអាអូន​ទៅកាន់​មន្ទីរពេទ្យ ជាពិសេសបើកូនមានរោគសញ្ញាធ្ងន់ធ្ងរ។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Jun 09, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម