អ្នកជំងឺកូវីដ១៩ វ័យ ៤០ឆ្នាំរស់នៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ាបានផ្ញើសារទៅប្អូនប្រុសខ្លួនថា គេសោកស្ដាយខ្លាំងណាស់ដែលមិនបានចាក់វ៉ាក់សាំងមុនលោកលាចាកលោក ២ថ្ងៃ កាលពីចុងសប្ដាហ៍កន្លងទៅ។
“បងដកដង្ហើមអត់រួចទេ បងស្ដាយណាស់ដែលអត់បានចាក់វ៉ាក់សាំង បើអាចថយក្រោយបាន បងនឹងចាក់វ៉ាក់សាំងដើម្បីនៅមានដង្ហើមដក”។ នេះជាសាររបស់ Christian Cabrera ផ្ញើចេញមុនលោកស្លាប់។
កម្មវិធីពិនិត្យគ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ
សារបន្ត “ជួយមើលកូនប្រុសអាយុ៣ឆ្នាំ បងផង”។
របាយការណ៍ពីសារព័ត៌មានអាមេរិកនានារាយការណ៍ថា Chris ស្លាប់កាលពី ថ្ងៃសៅរ៍ ដោយសារមេរោគរាលដាលសួតកម្រិតធ្ងន់ទៅហើយទើបមិនអាចសង្គ្រោះបាន។
ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ចាប់ពី២ ដូសគ្រប់គ្រាន់ អាចការពារហានិភ័យជាងអ្នកមិនចាក់ ប្រសិនបើគេឆ្លងកូវីដ១៩បម្លែងណាមួយ ឲ្យចូលសង្គ្រោះបន្ទាន់ រហូតដល់ទៅ ៦ដង។ អត្ថប្រយោជន៍អ្នកចាក់វ៉ាក់សាំង គេចផុតពីគ្រោះថ្នាក់ធ្ងន់ធ្ងរ ឆាប់ជា និងលក្ខខណ្ឌល្អប្រសើរជាងអ្នកមិនចាក់។
អាន៖
- វីរុសបំប្លែងថ្មី អូមីក្រុង ភាគច្រើនឆ្លងតែក្មេងជាងមនុស្សធំ?
- ដូសទី៤ ដុះអង់ទីករមែន តែមិនទាន់ខ្លាំងដល់កម្រិតការពារអូមីក្រុងបានទេ
- ស្ត្រីពពោះមិនទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ បង្កជាក្ដីបារម្ភ ពេលអូមីក្រុងរាតត្បាត
- ដំណឹងល្អ! ថ្នាំគ្រាប់ព្យាបាលកូវីដ២ប្រភេទប្រកាសចេញតែស៊ីពេលផលិត
- អ្នកជាសះស្បើយពីអូមីក្រុង អាចជួបរោគសញ្ញាមួយនេះ
- ហេតុផល ៥យ៉ាង ត្រូវព្យាយាមចៀសវាងការឆ្លងអូមីក្រុងឲ្យបាន
- វីរុសបំប្លែងថ្មី អូមីក្រុង អាចចេញរោគសញ្ញាមួយនេះលើក្មេងក្រោម ៥ ឆ្នាំ
[embed-health-tool-bmi]