ឥឡូវនេះ អ្នកជំងឺកូវីដ-១៩នឹងដឹងភ្លាមៗថា ខ្លួនអាចមានរោគសញ្ញាធ្ងន់ធ្ងរក្រោយវីរុសកូវីដ-១៩ ក៏ដូចជាត្រូវព្យាបាលរយៈពេលយូរឬយ៉ាងណា នេះបើយោងតាមការចេញផ្សាយរបស់ Nature Communications។
ឥឡូវនេះ អ្នកជំងឺកូវីដ-១៩នឹងដឹងភ្លាមៗថា ខ្លួនអាចមានរោគសញ្ញាធ្ងន់ធ្ងរក្រោយវីរុសកូវីដ-១៩ ក៏ដូចជាត្រូវព្យាបាលរយៈពេលយូរឬយ៉ាងណា នេះបើយោងតាមការចេញផ្សាយរបស់ Nature Communications។

លោកវេជ្ជបណ្ឌិតOnur Boyman ជាសហនិពន្ធនៃនាយកដ្ឋានភាពស៊ាំនៃសាកលវិទ្យាល័យUniversity Hospital Zurich មានប្រសាសន៍ថា៖ «យើងចង់ដឹង និងកំណត់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ថាតើអ្នកណាដែលមានហានិភ័យក្នុងការវិវត្តទៅជាជំងឺកូវីដ-១៩ ដែលមានរោគសញ្ញារយៈពេលវែង»។
លោកបានបន្ថែមថា រោគសញ្ញាដែលកើតញឹកញាប់បំផុតលើអ្នកជំងឺកូវីដ-១៩ រយៈពេលវែង មានដូចជាអស់កម្លាំង ដកដង្ហើមខ្លីៗ និងថយចុះនៃការយល់ដឹង រួមមានការបាត់បង់ការផ្ដោតអារម្មណ៍ និងការចងចាំ ឈឺចាប់នៅបរិវេណផ្សេងៗគ្នា ក្អក បាត់បង់ក្លិន ឬរសជាតិ និងរាករូសជាដើម។
ជាក់ស្ដែង ប្រមាណជា១០% ទៅ៣០% នៃអ្នកដែលឆ្លងវីរុសកូវីដ-១៩ អាចនឹងមានរោគសញ្ញារយៈពេលវែង។ អង្គការសុខភាពពិភពលោកបានកំណត់រោគសញ្ញានេះថា ជារោគសញ្ញាដែលបន្តយ៉ាងហោចណាស់៣ខែ បន្ទាប់ពីអ្នកជំងឺឆ្លងវីរុសកូវីដ-១៩។ ចំណែកឯមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លង (CDC) អាមេរិក បានកំណត់ថា អ្នកជំងឺកូវីដ-១៩ រយៈពេលវែង អាចមានរោគសញ្ញារយៈពេល៤ ឬច្រើនសប្ដាហ៍ក្រោយការឆ្លងកូវីដ។

ទន្ទឹមនឹងនេះដែរ ក្រុមគ្រូពេទ្យបានរកឃើញថា អ្នកជំងឺដែលមានរោគសញ្ញាកូវីដរយៈពេលវែងមានកម្រិតអង់ទីក័រIgM និងIgG3ទាប ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគក្នុងចរន្តឈាម បើប្រៀបធៀបនឹងអ្នកដែលឆ្លងមេរោគកម្រិតស្រាល។ ទោះជាយ៉ាងនេះក្ដី ការសិក្សាត្រូវបានធ្វើឡើងនៅចន្លោះខែមេសា និងសីហា ឆ្នាំ២០២១ មុនពេលដែលកូវីដបំប្លែងថ្មី អូមីក្រុងរាតត្បាត។ ដូច្នេះហើយ យើងនៅមិនទាន់ដឹងច្បាស់ថា ការរកឃើញទាំងនេះ មានភាពត្រឹមត្រូវ១០០% ចំពោះអ្នកជំងឺបច្ចុប្បន្ននេះឬអត់ទេ ហើយការសិក្សានេះក៏មិនបានផ្ដោតទៅលើអ្នកដែលចាក់វ៉ាក់សាំងនោះដែរ។
អានបន្ត៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Long COVID’ patients leave ‘antibody signature’ that may help predict syndrome, study says
https://www.foxnews.com/health/long-covid-patients-antibody-signature-help-predict-syndrome
Long Covid: doctors find ‘antibody signature’ for patients most at risk
https://www.theguardian.com/society/2022/jan/25/doctors-find-antibody-signature-long-covid
Doctors Find ‘Antibody Signature’ for Patients Most at Risk of Developing Long Covid
https://science.slashdot.org/story/22/01/26/2035256/doctors-find-antibody-signature-for-patients-most-at-risk-of-developing-long-covid
កំណែប្រែបច្ចុប្បន្ន
02/02/2022
អត្ថបទដោយ នូ សោភ័ណ្ឌ
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ទូច សុខា
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ