កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ កន្លងទៅ រដ្ឋបាលចំណីអាហារ និង ឱសថរបស់សហរដ្ឋអាមេរិក(FDA) បានអនុញ្ញាតឲ្យប្រើប្រាស់ឧបករណ៍តេស្ដដង្ហើមរកវីរុសកូវីដ-១៩ ឈ្មោះថា Covid-19 breathalyzer ជាលើកដំបូង ដើម្បីបង្កើនភាពងាយស្រួល និង មានភាពរហ័សក្នុងការធ្វើតេស្ដស្វែងរកអ្នកដែលមានផ្ទុកជំងឺកូវីដ-១៩។
ឧបករណ៍តេស្ដខ្យល់ដង្ហើម Covid-19 breathalyzer បង្កើតឡើងដោយក្រុមហ៊ុន InspectIR ក្នុងរដ្ឋ Texas សហរដ្ឋអាមេរិកបាន ទទួលការអនុញ្ញាតយ៉ាងពេញលេញពីរដ្ឋបាលចំណីអាហារ និងឱសថ ក្នុងការដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោយទទួលការសាកល្បងធ្វើតេស្ដពិសោធន៍ជាមួយនឹងលទ្ធផលបង្ហាញភាពត្រឹមត្រូវលើអ្នកវិជ្ជមានបានលើស ៩១,២% និង កម្រិតត្រឹមត្រូវពីភាពអវិជ្ជមានបានរហូតដល់ទៅ ៩៩,៣% នៃចំនួនអ្នកចូលរួមធ្វើតេស្ដសរុប២ ៤០៩នាក់។ ទម្រង់នៃការប្រើប្រាស់ឧបករណ៍នេះ ប្រហាក់ប្រហែលគ្នាទៅនឹងការវាស់ជាតិអាល់កុលដែរ ដោយអ្នកត្រូវធ្វើតេស្តត្រូវផ្លុះខ្យល់ចូលក្នុងឧបករណ៍ ហើយលទ្ធផលនឹងបង្ហាញក្នុងរយៈពេលតិចជាងបីនាទី។
អត្ថបទគួរអាន៖
- អ្នកវិទ្យាសាស្រ្តអាមេរិកបារម្ភថាវីរុស COVID-19 អាចក្លាយជាជំងឺឆ្លងតាមរដូវ
- ចិនតេស្តវ៉ាក់សាំងការពារ COVID-19 លើមនុស្ស WHOមិនសង្ឃឹមថាអាចចេញលើទីផ្សារលឿន
- WHO ណែនាំពីវិធីកម្ចាត់វីរុស COVID-19 លើសម្លៀកបំពាក់ ឬកំណាត់ផ្សេងៗ
- វ៉ាក់សាំងប្រឆាំងCOVID-19 របស់ចិន ឈានដល់ដំណាក់កាលតេស្តលើកទី២
- COVID-19 អាចចម្លងតាមរយៈអាហារអត់?
- ការព្យាបាលសាកល្បង អ្នកជំងឺវីរុស COVID-19 ជាសះស្បើយលឿនប្រើថ្នាំ Remdesivir
ជាមធ្យមមួយថ្ងៃឧបករណ៍មួយនេះអាចធ្វើតេស្ដបានរហូតដល់ទៅ១៦០នាក់។ បន្ថែមពីនេះទៀត វាមានភាពងាយស្រួលនៅក្នុងបេសកម្មផ្សេងៗដោយងាយស្រួលដាក់តាមខ្លួន ចល័តបានគ្រប់ទីកន្លែង ទាំងនៅក្នុងការិយាល័យ មន្ទីរពេទ្យ និងនៅទីខាងក្រៅក៏បាន។ យោងតាមរបាយការណ៍ចេញផ្សាយរបស់ក្រុមហ៊ុនផលិតផ្ទាល់បានបង្ហាញថា ក្រុមហ៊ុនអាចផលិតឧបករណ៍នេះបានហូតដល់ទៅ ១០០គ្រឿងក្នុងមួយសប្ដាហ៍។
យោងតាមរបាយការណ៍ចុះផ្សាយរបស់រដ្ឋបាលចំណីអាហារ និង ឱសថ បានបង្ហាញឲ្យដឹងថា COVID-19 Breathalyzer ប្រើប្រាស់តិចនិច Gas chromatography gas mass-spectrometry (GC-MS) ដើម្បីបែងចែក និងកំណត់សម្គាល់ទៅលើពពួកល្បាយគីមី និងអាចរកឃើញយ៉ាងឆាប់រហ័សនូវសមាសធាតុ Volatile Organic Compounds (VOCs) ដែលមានពាក់ព័ន្ធជាមួយនឹងការឆ្លងមេរោគ SARS-CoV-2 ដោយខ្យល់ដកដង្ហើមចេញនេះឯង។
លោក Jeff Shuren មន្ដ្រីជាន់ខ្ពស់ក្នុងរដ្ឋបាលចំណីអាហារ និង ឱសថបានមានប្រសាសន៍ថា FDA នៅតែបន្ដគាំទ្រយ៉់ាងពេញទំហឹងនូវការង្កើតបច្ចេកវិទ្យាថ្មីៗដែលអាចធ្វើតេស្ដស្វែងរកមេរោគកូវីដ១៩ ហើយអាចដោះស្រាយបញ្ហាចំបងដ៏ធំមួយនេះបាន។
[embed-health-tool-bmi]