តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ការ​ព្យាបាល​សាកល្បង អ្នកជំងឺវីរុស COVID-19 ជាសះស្បើយលឿនប្រើថ្នាំ Remdesivir

    ការ​ព្យាបាល​សាកល្បង អ្នកជំងឺវីរុស COVID-19 ជាសះស្បើយលឿនប្រើថ្នាំ Remdesivir

    អ្នក​ជំងឺ​វីរុស COVID-19 ដែល​បាន​ប្រើប្រាស់​ថ្នាំ Remdesivir ជាសះស្បើយ​លឿន និង​ភាគច្រើន​បាន​ត្រលប់​ទៅ​ផ្ទះ​ក្នុងរយៈពេល​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះនេះបើ​​យោង​តាមការ​ផ្សាយ​របស់CNN នៅ​ថ្ងៃទី១៧ ខែមេសា នេះ

    អ្នក​ជំងឺវីរុស​ COVID-19 ទាំង​នេះ​បាន​ចូលរួម​ក្នុង​ការ​ព្យាបាល​សាកល្បងដោយ​ប្រើថ្នាំRemdesivir ​ដោយអ្នកទាំង​នោះ​សុទ្ធតែ​មាន​រោគសញ្ញា​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ និង​ក្ដៅខ្លួន។ ប៉ុន្តែ​ពួកអ្នកជំងឺទាំងនោះ​បានជា និងអាច​ចេញពី​មន្ទីរពេទ្យ​ដោយ​ប្រើ​ពេល​មិន​ដល់​មួយ​សប្តាហ៍​ក្រោយការ​ព្យាបាល។

    ដោយសារតែ​មិន​ទាន់មាន​ថ្នាំ​ព្យាបាល​វីរុស​ COVID-19 នេះ​ជាក់លាក់ ថ្នាំ​ជាច្រើន​ប្រភេទ​បាន​កំពុង​ស្ថិត​ក្នុង​ការ​ព្យាបាល​សាកល្បង​ក្នុង​នោះ​រួម​មាន​ថ្នាំ Remdesivir នេះដែរ​។ ថ្នាំ remdesivir ផលិត​ដោយ​ក្រុមហ៊ុន Gilead និង​ប្រើ​ប្រឆាំង​នឹង​ជំងឺ Ebola​តែ​មាន​ការ​ជោគជ័យ​ទាប។ ប៉ុន្តែ​ការសិក្សា​ទៅ​លើ​សត្វ​បង្ហាញ​ថា​ថ្នាំ​នេះ​អាច​ការពារ និងព្យាបាល​វីរុសក្នុង​ត្រកូល​​កូរ៉ូណា​ រួមមានវីរុស COVID-19 ក៏ដូចជា​ SARS និង​MERS

    វេជ្ជបណ្ឌិត Kathleen Mullane អ្នក​ជំនាញ​ផ្នែក​ជំងឺ​ឆ្លង​នៅ​សាកលវិទ្យាល័យ Chicago និងជា​អ្នក​ដឹកនាំ​ការ​ព្យាបាល​សាកល្បង​នេះ​បាន​លើក​ឡើង​ថា អ្នក​ជំងឺ​ភាគច្រើន​គឺ​មាន​សភាពសុខភាព​ធ្ងន់ធ្ងរមុនការព្យាបាល​ ហើយ​ភាគច្រើន​អ្នកទាំងនោះ​​អាច​ចេញ​ពី​មន្ទីរពេទ្យ​ក្នុង​រយៈពេល​៦ថ្ងៃក្រោយ​ការព្យា​បាល ពោល​គឺ​​អំឡុងពេល​នៃ​ការ​ព្យាបាល​ដោយ​ថ្នាំ​នេះ​គឺ​មិន​ដល់​១០​ថ្ងៃទេ​។

    ការ​ព្យាបាល​សាកល្បង​នៃ​ថ្នាំ​ Remdesivir នេះ​កំពុង​បន្ត​ដែល​ក្រុមហ៊ុន Gilead បាន​ផ្តល់​ថ្នាំ​នេះ​ដល់​អ្នក​ជំងឺ​ដែល​មាន​សភាព​ធ្ងន់ធ្ងរ​ចំនួន ២ ៤០០នាក់​នៅ​កន្លែង​ព្យាបាលសាកល្បង១៥២កន្លែង ដោយ​មាន​អ្នក​ជំងឺ​មាន​រោគសញ្ញា​មធ្យម ចំនួន​១ ៦០០នាក់​នៅ​​មន្ទីរពេទ្យ​១៦៩​កន្លែង​ជុំវិញពិភពលោក។

    ក្រុមហ៊ុន Gilead បាន​បន្ត​ថា​ពួកគេ​រំពឹង​ថា​នឹង​ទទួល​បាន​លទ្ធផល​ពី​ការ​ព្យាបាល​សាកល្បង​នេះ​នៅ​ចុង​ខែ​នេះ។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    https://edition.cnn.com/2020/04/16/health/coronavirus-remdesivir-trial/index.html?utm_content=2020-04-17T02%3A07%3A03&utm_medium=social&utm_term=link&utm_source=twCNN

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ថាត់ រ័ត្នមូនីតា កែសម្រួល​ចុងក្រោយ 11/05/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: