ជំងឺឆ្លង

ជំងឺ​ឆ្លង​​ ​- ជំងឺ​ឆ្លង​ ជាពិសេស​តាម​ផ្លូវ​ដង្ហើម​ដែល​​បង្ក​ទុក្ខទោស​ដល់គ្រប់​គ្នា​មាន វីរុសកូរ៉ូណា​ ​ឆ្លង​រោគ​ប្រ​ព័ន្ធ​ផ្លូវ​ដង្ហើម ​ពុល​ចំណីអាហារ ​ឆ្លងបាក់តេរីផ្សេងៗ ​ជំងឺឆ្លងតាមប្រព័ន្ធ​ខ្យល់ដង្ហើម ​ជំងឺហ្សីកា ​ជំងឺគ្រុនឈាម ​ជំងឺ​ឆ្លងពីសត្វល្អិត ​ជំងឺ​ឆ្លង​ពី​វីរុស​ផ្សេងៗ​ ​ជំងឺរលាកស្រោមខួរ ​ជំងឺ​រើម ​ជំងឺគ្រុនពោះវៀន ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

ជំងឺឆ្លង

ក្រសួងសុខាភិបាល ណែនាំវិធីការពារខ្លួនពីវីរុសហាន់តា (Hantavirus)

ថ្មីៗនេះ មានការផ្ទុះឡើងនៃវីរុសហាន់តា ជាវីរុសដែលអាចបង្កជំងឺធ្ងន់ធ្ងរដល់មនុស្សយើង។ ត្បិតថា ប្រទេសកម្ពុជា នៅមិនទាន់រកឃើញករណីកើតលើមនុស្សក៏ពិតមែន ប៉ុន្តែយើងគួរប្រយ័ត្នពីការឆ្លងមេរោគតាមរយៈការប៉ះពាល់ជាមួយសត្វកកេរ (កណ្តុរ កំប្រុក ស្កា សំពោច) ជាពិសេសទឹកនោម លាមក និងទឹកមាត់របស់វា។ វីរុសហាន់តា អាចបង្កជំងឺសំខាន់ៗចំនួន២ទម្រង់៖ ទម្រង់ទី១៖ ប៉ះពាល់ដល់សួត និងប្រព័ន្ធដកដង្ហើម។ វីរុសប្រភេទនេះ ត្រូវបានរកឃើញនៅទ្វីបអាមេរិក។ ទម្រង់ទី២៖ បង្កឱ្យមានគ្រុនក្តៅ ហូរឈាម និងប៉ះពាល់តម្រងនោម។ វីរុសប្រភេទនេះ ត្រូវបានរកឃើញភាគច្រើននៅទ្វីបអឺរ៉ុប និងទ្វីបអាស៊ី ហើយក៏អាចឃើញនៅទូទាំងពិភពលោកដែរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ស្វែងយល់​ពី​ថ្នាំបង្ការមនុស្ស​ពេញ​វ័យ ចុចទីនេះ! ចង់ពិនិត្យ​ជំ​ងឺ​បម្រុង​ទឹកនោមផ្អែម ចុចទីនេះ! របៀបចម្លង៖ តាមរយៈការប៉ះពាល់ជាមួយសត្វកកេរ (កណ្តុរ កំប្រុក ស្កា សំពោច) ជាពិសេសទឹកនោម លាមក និងទឹកមាត់របស់វា។ តាមរយៈការខាំ ឬខ្វាចដោយសត្វកកេរ អាចកើតមាន ប៉ុន្តែកម្រ។ ការឆ្លងពីមនុស្សទៅមនុស្សអាចកើតមាននៅកន្លែងផ្ទុះរាតត្បាតមួយចំនួននាពេលកន្លងមក។   រោគសញ្ញា៖ អស់កម្លាំង គ្រុនក្តៅ ឈឺសាច់ដុំ ឈឺក្បាល វិលមុខ ឈឺពោះ ចង្អោ ក្អួត […]

អត្ថបទផ្សេងទៀតពី ជំងឺឆ្លង

ស្វែងរក ជំងឺឆ្លង

ជំងឺឆ្លងពីវីរុសផ្សេងៗ

គ្រុនឈីក និងគ្រុនឈាម ខុសគ្នាម៉េចខ្លះ? មួយណាធ្ងន់ធ្ងរជាង?

យើង​ធ្លាប់​ឮ​ញឹក​ញាប់​អំពី​ជំងឺ​គ្រុនឈាម ចំណែក​ជំងឺ​គ្រុន​ឈីក​វិញ​មិន​សូវ​កើត​មាន​ប៉ុន្មាន​ទេ តែ​តាម​ពិត​ទៅ ជំងឺ​ទាំង​២​នេះ​បង្ក​ឡើង​ដោយ​មូស​ខ្លា​ញី​ខាំ​ដូច​គ្នា។ តើ​ជំងឺ​ទាំង​២​នេះ មាន​ចំណុច​ដូចគ្នា​ត្រង់​ណា​ខ្លះ? ហើយ​មួយ​ណា​ធ្ងន់ធ្ងរ​ជាង? ១. ជំងឺ​គ្រុន​ឈាម ជំងឺ​គ្រុនឈាម​បណ្តាល​ពី​វីរុស​គ្រុនឈាម ដែល​ចម្លង​តាម​មូស​ខ្លា​ញី​ខាំ ហើយចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ គ្រុន​ឈាម​មាន ៤ប្រភេទ និង​អាច​កើត​លើ​មនុស្ស​គ្រប់​វ័យ តែ​កុមារ​កើត​ញឹក​ញាប់​ជាង​គេ។ គ្រុនឈាម​ភាគច្រើន​ជា​ប្រភេទ​ស្រាល តែ​បើ​ជា​ប្រភេទ​ធ្ងន់ អាច​បះពាល់​ដល់​ជីវិត ជា​ពិសេស​ដែល​ទទួល​ការ​ព្យាបាល​មិន​ត្រឹមត្រូវ ការ​ប្រើ​ថ្នាំ​អាស្ពីរីន​ដើម្បី​ព្យាបាល ឬ​ក៏​មាន​ការ​យឺត​យ៉ាវ​បញ្ជូន​អ្នក​ជំងឺ​មក​មន្ទីរពេទ្យ។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅបានឲ្យដឹងថា រោគសញ្ញាជំងឺគ្រុនឈាមមាន៖ – ក្តៅខ្លួនពី ៣៩-៤០ អង្សារសេ – មុខក្រហម – ឈឺក្បាល ឈឺប្រឡង់ភ្នែកចាក់ទៅក្រោយ – ចង់ក្អួត ឬក្អួត – ឈឺពោះ – ឈឺសាច់ដុំ និងសន្លាក់ដៃជើង – មានស្នាមអុចៗក្រហមលើស្បែក – ហូរឈាមតាមអញ្ចាញធ្មេញជាដើម។ ២. ជំងឺគ្រុនឈីក ជំងឺគ្រុនឈីក​បង្ក​ដោយ​វីរុស​ឈីក ឬ Chikungunya បណ្ដាល​មកពី​មូស​ខ្លា​ញី​ខាំ ជាពិសេស​នៅ​ពេលថ្ងៃ ហើយ​អាច​កើត​មាន​ចំពោះ​មនុស្ស​គ្រប់​វ័យ​ ទាំង​ក្មេង ​ទាំង​ចាស់។ ជំងឺ​គ្រុនឈីក​អាច​ឆ្លង​រាល​ដាល​ពី​គ្រួសារ​មួយ​ទៅ​គ្រួសារ​មួយ ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ពី​ឃុំ​មួយ​ទៅ​ឃុំ​មួយ តាម​រយៈ​មូសខ្លា​ដែល​ចល័ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ។ បើតាម​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​ ប៉ារ៉ាស៊ីតសាស្រ្ត និង​បាណកសាស្រ្ត នៃ​ក្រសួង​សុខាភិបាល ជំងឺ​គ្រុន​ឈីក​មាន​រោគ​សញ្ញា​សំខាន់​៣​យ៉ាង ហើយ​ជំងឺ​នេះ​មិន​បណ្តាល​ឲ្យ​អ្នក​ជំងឺ​ស្លាប់​នោះ​ទេ […]


ជំងឺឆ្លងពីសត្វល្អិត

មូសខ្លាញីមិនត្រឹមបង្កគ្រុនឈាម ថែមទាំងចម្លងជំងឺ ៣ មុខនេះទៀត

យើង​ដឹង​ហើយ​ថា មូស​ខ្លា​ញី​គឺជា​ភ្នាក់ងារ​ចម្លង​គ្រុន​ឈាម​យ៉ាង​សកម្ម ដែល​នាំ​ឲ្យ​អ្នកជំងឺមាន​គ្រោះថ្នាក់​ដល់​ជីវិត ប្រសិនបើ​យឺតយ៉ាវ​ក្នុង​ការ​ព្យាបាល។ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា ក្រៅ​ពី​បង្ក​ជំងឺ​គ្រុន​ឈាម មូស​ខ្លា​ញី​នៅ​បង្ក​ជំងឺ​ ៣ មុខ​ទៀត។ ១- ជំងឺ​គ្រុន​ឈីក ឬ​ឈី​​​គុណ​ហ្គុនយ៉ា រោគសញ្ញា​នៃ​ជំងឺ​​គ្រុន​ឈីក ឬ​ឈីគុណ​ហ្គុន​យ៉ា បណ្ដាល​មក​ពី​វីរុស Chikungunya។ ជំងឺ​នេះ​មិន​សូវ​ធ្ងន់ធ្ងរ​ដូច​ជា​ជំងឺ​គ្រុនឈាម​នោះ​ទេ គ្រាន់​តែ​មាន​អាការៈ​ក្ដៅ​ខ្លួន​​​ខ្លាំង មុខ​ឡើង​ក្រហម ហើយ​នៅ​លើ​ខ្លួន​មានឡើង​កន្ទួល​ដូច​ជា​ជំងឺ​​​ស្អូច ហើយ​អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅទៀត​នោះ គឺ​អ្នក​​​ជំងឺ​​​អាច​មាន​សភាព​ឈឺ​​​ចាប់​​នៅ​តាម​​​សន្លាក់​ដៃ​ជើង ជាពិសេស​មនុស្ស​​​ពេញវ័យ ឬ​មនុស្ស​វ័យ​ចំណាស់​​​ដែល​​អាច​​មាន​អាការៈ​​ឈឺ​យូរ។ ចំពោះ​កុមារ​មាន​អាការៈ​ទន់​ដៃ​ទន់​ជើង​ដើរ​មិន​រួច​តែ​ម្តង ដោយសារ​តែ​ការ​ឈឺ​សាច់ដុំ​ខ្លាំង ឈឺ​សន្លាក់ និង​ហើម​ដៃ​ជើង។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ប៉ុន្តែ​ជំងឺ​នេះ​​មិន​​​បណ្ដាល​ឲ្យ​មនុស្ស​​ស្លាប់​​ទេ ហើយ​វា​កើត​ឡើង​ចំពោះ​អ្នក​មាន​ប្រព័ន្ធ​​​ការពារ​ខ្សោយ ឬ​សុខ​ភាព​​ទ្រុឌទ្រោម​​​​ដូចជា​ផ្ទុក​ជំងឺ​របេង ជំងឺ​អេដស៍ ជំងឺ​ទឹក​នោម​ផ្អែម ឬ​អ្នក​ផឹក​ស្រា​ច្រើន។ ជំងឺ​គ្រុន​ឈីក​កើត​ឡើង​លើ​មនុស្ស​គ្រប់​វ័យ និង​គ្រប់​ទី​កន្លែង ហើយ​ជំងឺ​​​នេះ​អាច​​​ព្យាបាល​​​​ជាសះស្បើយ តែ​បើ​អ្នក​ធ្លាប់​កើត​ម្ដង​រួច​​​ហើយ មិន​កើត​ទៀត​ឡើយ។ [embed-health-tool-child-growth-chart] ២- ជំងឺហ្ស៊ីកា (Zika) ជំងឺ​នេះ​បង្ក​ឡើង​ដោយ​សារ​មេរោគ​ហ្ស៊ីកា កើត​ឡើង​តាម​រយៈ​សត្វ​មូស​ខ្លា​ញី​ខាំ។ ជា​ទូទៅ​អ្នក​កើត​ជំងឺ​នេះ​ភាគច្រើន​ជា​សះ​ស្បើយ​ពី​រោគ​សញ្ញា​ដោយ​ខ្លួន​ឯង ​ក្នុង​រយៈពេល​ ១​ សប្ដាហ៍ ហើយ​ករណី​ជា​ច្រើន​ មិន​លេច​ឡើង​ជា​រោគ​សញ្ញា​នោះ​ទេ។ ប៉ុន្តែ​រោគ​សញ្ញា​ជំងឺ​ឧស្សាហ៍​ជួប​ប្រទះ​ជាង​គេ​មាន​ដូច​ជា ក្ដៅ​ខ្លួន កន្ទួល​រមាស់​លើ​ស្បែក ឈឺ​សន្លាក់ ឈឺ​ក្បាល ឡើង​ក្រហម​ភ្នែក។ […]


ជំងឺឆ្លងពីសត្វល្អិត

រោគសញ្ញាសំខាន់ទាំង ៣ នៃជំងឺគ្រុនឈីក បណ្តាលមកពីមូសខ្លាញីខាំ

មូស​ខ្លា​ញី​មិន​ត្រឹម​​តែ​ជា​ភ្នាក់ងារ​ចម្លង​ជំងឺ​គ្រុន​ឈាម​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ចម្លង​ជំងឺ​គ្រុន​ឈីក​ផង​ដែរ។ តើ​ជំងឺ​គ្រុនឈីក​មាន​រោគ​សញ្ញា​សំខាន់ៗ​អីខ្លះ? អាច​បណ្តាល​ឲ្យ​ស្លាប់​ទេ? គ្រុនឈីក ជា​ជំងឺ​ដែល​បង្ក​ដោយ​វីរុស​ឈីក បណ្ដាល​មកពី​មូស​ខ្លា​ញី​ខាំ ជាពិសេស​នៅ​ពេលថ្ងៃ ហើយ​អាច​កើត​មាន​ចំពោះ​មនុស្ស​គ្រប់​វ័យ​ ទាំង​ក្មេង ​ទាំង​ចាស់។ ជំងឺ​គ្រុនឈីក​អាច​ឆ្លង​រាល​ដាល​ពី​គ្រួសារ​មួយ​ទៅ​គ្រួសារ​មួយ ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ពី​ឃុំ​មួយ​ទៅ​ឃុំ​មួយ តាម​រយៈ​មូសខ្លា​ដែល​ចល័ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ។ នេះបើតាម​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​ ប៉ារ៉ាស៊ីតសាស្រ្ត និង​បាណកសាស្រ្ត នៃ​ក្រសួង​សុខាភិបាល។ ១. រោគ​សញ្ញា​ជំងឺ​គ្រុនឈីក ជំងឺ​គ្រុន​ឈីក​មាន​រោគ​សញ្ញា​សំខាន់​៣​យ៉ាង ហើយ​ជំងឺ​នេះ​មិន​បណ្តាល​ឲ្យ​អ្នក​ជំងឺ​ស្លាប់​នោះ​ទេ លើក​លែង​តែ​វា​កើត​រួមគ្នា​ជាមួយ​ជំងឺ​ផ្សេងៗ ដូច​ជា​ជំងឺ​គ្រុនឈាម គ្រុនចាញ់ ឬ​ជំងឺ​រលាក​ស្រោមខួរ​ជា​ដើម។ រោគ​សញ្ញា​ទាំង​នោះ​រួមមាន៖ - គ្រុនក្តៅ ៣-៤ ថ្ងៃ - ឈឺ​សន្លាក់​ឆ្អឹង​ជា​ច្រើន​កន្លែង - មាន​ស្នាម​កន្ទួល ឬ​ក្រហម​លើ​ស្បែក។ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាលបានឲ្យដឹងថាជំងឺ​គ្រុន​ឈីក​នេះ​អាច​ជា​សះ​ស្បើយ​ដោយ​ឯក​ឯង ដោយ​គ្រាន់​តែ​ផ្ដល់​ថ្នាំ​បំបាត់​គ្រុន​ក្ដៅ​ធម្មតា​ប៉ុណ្ណោះ។ ២. វិធានការ​ការពារ​ជំងឺ​គ្រុនឈីក - បំផ្លាញ​ប្រភព​ដង្កូវ​ទឹក មូសខ្លា - ប្រមូល​រាល់​វត្ថុ​អាច​ដក់​ទឹក​បាន កម្ទេច ឬ​កប់​ចោល - បំបាត់​គុម្ពោត​ស៊ុបទ្រុប​នៅ​ជុំវិញ​ផ្ទះ - កុំ​គេង​នៅ​ទី​ងងឹត​នៅ​ពេល​ថ្ងៃ ត្រូវ​គេង​ក្នុង​មុង - កុមារ-មនុស្ស​ចាស់​ត្រូវ​ស្លៀក​សម្លៀក​បំពាក់​វែងៗ​ការពារ​មូសខាំ - បើកទ្វារ​បង្អួចផ្ទះ​ឲ្យ​ពន្លឺ​ថ្ងៃ​ចេញ​ចូល​គ្រប់​គ្រាន់ ដើម្បី​ដេញ​មូសខ្លា។


វីរុសកូរ៉ូណា

កាន់តែមានពន្លឺ! លទ្ធផលតេស្ត​វ៉ាក់សាំង COVID-19 លើ​មនុស្ស​មានផលវិជ្ជមាន

លទ្ធផល​វ៉ាក់សាំង​ COVID-19 ចំនួន​ពីរបាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២០ ខែ​កក្កដា​ថា​មាន​ផល​វិជ្ជមាន​ ដោយ​វ៉ាក់សាំងទាំង​នោះ​អាច​​ភ្ញោច​ការ​ឆ្លើយ​តប​ប្រព័ន្ធ​ភាព​ស៊ាំ​ប្រឆាំង​នឹង​ជំងឺដែល​គេ​រំពឹង​ទុក​ថា​អាច​ការពារ​មិន​ឲ្យ​ឆ្លង​ជំងឺ​នេះ។ វ៉ាក់សាំង COVID-19 ទី​១​គឺ​បង្កើត​ដោយ​សាកលវិទ្យាល័យ Oxford និង​ក្រុមហ៊ុន​ផលិត​ថ្នាំ AstraZeneca បាន​ចេញ​ផ្សាយ​លទ្ធផល​ការ​តេស្ដ​សាកល្បង​ដំណាក់កាល​ទី១ នៅ​ក្នុងព្រឹត្តិបត្រវិទ្យាសាស្ត្រ The Lancet ថា​វ៉ាក់សាំង​នេះ​មាន​សុវត្ថិភាព និង​អាច​បង្កើត​ការ​ឆ្លើយ​តប​ប្រព័ន្ធ​ភាព​ស៊ាំ​បាន។ វ៉ាក់សាំង​នេះ​អាច​បង្កើត​អង់ទីករ​ក្នុង​រយៈពេល​២៨​ថ្ងៃ និង​កោសិកា​ប្រព័ន្ធ​ភាព​ស៊ាំ T-cell ក្នុង​រយៈពេល​១៤​ថ្ងៃ។ ក្រុម​អ្នក​ស្រាវជ្រាវ​​បាន​តេស្ដ​មើល​អង់ទីករ​របស់​អ្នក​ចូលរួម​ក្រោយ​ពី​ចាក់​វ៉ាក់សាំង​ហើយ និង​រក​ឃើញ​ថា​អ្នក​​ចូលរួម​ដែល​ចាក់​វ៉ាក់សាំង​តែ​ម្ដង​ភាគច្រើន​មាន​អង់ទីករ​នេះ ប៉ុន្តែ​សម្រាប់​អ្នក​ចូលរួម​ដែល​ចាក់​វ៉ាក់សាំង​២​ដង​សុទ្ធតែ​មាន​អង់ទីករ​ក្នុង​ខ្លួន​ទាំង​អស់។ នេះ​ជា​ដំណឹង​ល្អ​ ព្រោះ​ប្រព័ន្ធ​ភាព​ស៊ាំ​មាន​ផ្លូវ​ពីរ​ក្នុង​ការ​រក និង​ប្រឆាំង​នឹង​វីរុស​ គឺការ​ឆ្លើយ​តប​របស់​អង់ទីករ និង​កោសិកា T របស់​ប្រព័ន្ធ​ភាព​ស៊ាំ។ ដោយឡែក អ្នក​ចាក់​វ៉ាក់សាំង​នេះ​មិន​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ទេ​ ដោយ​គ្រាន់​តែ​មាន​អាការៈ​អស់​កម្លាំង ឈឺក្បាល ឈឺចាប់​នៅ​កន្លែង​ចាក់​វ៉ាក់សាំង ឈឺ​សាច់ដុំ គ្រុន​រងា និង​ឡើង​សីតុណ្ហភាព​ក្នុង​ខ្លួនប៉ុណ្ណោះ។ បច្ចុប្បន្ន គេ​កំពុង​ធ្វើ​ការ​តេស្ដ​សាកល្បង​ដំណាក់​​កាល​ទី​២​នៅ​ក្នុង​ប្រទេស​អង់គ្លេស ប្រទេស​ប្រេស៊ីល និង​អាហ្វ្រិក​ខាងត្បូង។ រីឯ​ដំណាក់កាល​បន្ទាប់​​នឹង​ចាប់ផ្ដើម​នៅ​សហរដ្ឋ​អាមេរិក​នៅ​ខែ​សីហា​ខាងមុខ​នេះ។ វ៉ាក់សាំង​មួយ​ទៀត​ដែល​បង្កើត​ដោយ​ក្រុមហ៊ុន​ចិន CanSino Biologics ក៏​បាន​ចេញ​ផ្សាយ​លទ្ធផល​ការ​ធ្វើ​តេស្ដ​ដំណាក់​កាល​ទី​២​នៅ​ក្នុង​ព្រឹត្តិបត្រ​វិទ្យាសាស្ត្រ The Lancet ថា​វ៉ាក់សាំង​មាន​សុវត្ថិភាព​ និង​បាន​បង្កើត​ការ​ឆ្លើយ​តប​ប្រព័ន្ធ​ភាព​ស៊ាំ​ទៅ​លើ​អ្នក​ស្ម័គ្រចិត្ត​ចូលរួម​​​សុខភាព​ល្អ​ចំនួន ៥០៨​នាក់​ដែល​ចាក់​វ៉ាក់សាំង​តែ​ម្ដង​ប៉ុណ្ណោះ។ ភាគច្រើន​អ្នក​ចូលរួម​មាន​ការ​ឈឺចាប់​នៅ​កន្លែង​ចាក់​វ៉ាក់សាំង និង​គ្រុន​ក្ដៅ​ដែលនេះ​​មិន​មែន​ជា​អាការៈ​ធ្ងន់ធ្ងរ​ទេ។ គួរ​បញ្ជាក់​ដែរ​ថា វ៉ាក់សាំង​ទាំង​ពីរ​នេះ គឺ​សុទ្ធ​តែ​ផលិត​ដោយ​ប្រើ​វីរុស […]


វីរុសកូរ៉ូណា

កូនកំលោះនៅឥណ្ឌា រៀបការបាន២ថ្ងៃ ស្លាប់ដោយសារ COVID-19 ឯមនុស្ស៨០នាក់ផ្សេងទៀតឆ្លង

នៅ​ប្រទេស​ឥណ្ឌា​ភាគ​ខាង​កើត​ កូន​កំលោះម្នាក់​​បាន​ស្លាប់​ដោយសារ​ជំងឺ COVID-19 ក្រោយ​រៀបការ​បាន២ថ្ងៃ​ និង​មាន​មនុស្ស​ ៨០នាក់​តេស្ដ​វិជ្ជមាន​។ កូន​កំលោះ​រូបនេះ​បាន​ឈឺ​តាំង​ពី​ថ្ងៃ​ទី១៥ ខែមិថុនា​មុន​ពិធី​អាពាហ៍ពិពាហ៍ ហើយ​ស្ថានភាព​របស់​លោក​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ។ ក្រុមគ្រួសារ​​បាន​បញ្ជូន​លោក​ទៅ​មន្ទីរពេទ្យ និង​ទទួល​បាន​ថ្នាំ ប៉ុន្តែ​គ្រូពេទ្យ​មិន​បាន​រាយការណ៍​ទៅ​កាន់​អាជ្ញាធរ​ពី​រោគសញ្ញា​របស់​កូន​កំលោះ​ទេ ដូចនេះ​កូន​កំលោះ​​មិនបាន​​តេស្ដ​រក​មើល​ជំងឺ COVID-19 ​ទេ។ ស្ថាន​ភាព​ជំងឺ​របស់​កូន​កំលោះ​កាន់តែ​ធ្ងន់ធ្ងរ​ក្រោយ​ពិធី​មង្គលការ​ ហើយ​ក្រុមគ្រួសារ​បាន​បញ្ជូន​លោក​ទៅ​កាន់​មន្ទីរពេទ្យ​ម្ដងទៀត ប៉ុន្តែ​លោក​បាន​សន្លប់​នៅ​តាម​ផ្លូវ តែជាអកុសលកំលោះរូបនេះ​​ស្លាប់​ពេល​ទៅ​ដល់​មន្ទីរពេទ្យ។ ក្រោយ​ពី​កូន​កំលោះ​ស្លាប់​ អាជ្ញាធរ​កំពុងបន្ត​​ស៊ើប​អង្កេត​កំណត់​ចំនួន​អ្នក​ចូលរួម​ព​ពិធី​អាពាហ៍ពិពាហ៍ និង​តាម​រក​អ្នក​ដែល​មាន​ទំនាក់ទំនង​ជាមួយ​អ្នក​ចូលរួម។ ភ្ញៀវ​ដែល​បាន​ចូល​រួម​ពិធី​អាពាហ៍ពិពាហ៍​នេះ​ចំនួន​ ៤០០នាក់ ​​បាន​ធ្វើ​តេស្ដ​ ដែល​តេស្ដ​នេះ​ធ្វើ​ឡើង២សប្ដាហ៍​មុន​នៅ​ទីក្រុង Paliganj។ សម្រាប់​អ្នក​តេស្ដ​វិជ្ជមាន​ ៨០​នាក់ គឺ​មិន​មែន​សុទ្ធ​តែ​បាន​ទៅ​ពិធី​អាពាហ៍ពិពាហ៍​ទេ។ អ្នក​មួយ​ចំនួន​គឺ​មាន​ទំនាក់ទំនង​ជាមួយ​នឹង​អ្នក​បាន​ទៅ​ចូលរួម។ អ្នក​ដែល​តេស្ដ​វិជ្ជមាន​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មជ្ឈមណ្ឌល​ព្យាបាល​ជាតិ។ គិត​មក​ដល់​ថ្ងៃ​នេះ ប្រទេស​ឥណ្ឌា​មាន​អ្នក​ឆ្លង​សរុប ៦២៧ ១៦៨​ករណី ក្នុង​នោះ​អ្នក​ជាសះស្បើយ ៣៧៩ ៩០២​នាក់ និង​អ្នក​ស្លាប់ ១៨ ២២៥នាក់។


ជំងឺគ្រុនឈាម

៥ ចំណុចខ្លឹមៗ​ទាក់​ទង​រឿង​គ្រុន​ឈាម គ្រប់​គ្នា​ត្រូវ​ដឹង (វីដេអូ)

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ គ្រុន​ឈាម​កាន់​តែ​សាហាវ​ទៅៗ ដោយ​កើត​លើ​មនុស្ស​ធំ ហើយ​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​កាន់​តែ​ខ្លាំង បើ​រត់​ទៅ​ពេទ្យ​ព្យាបាល​អត់​ទាន់។ ភាគ​ច្រើន អត់សូវ​ចាប់​អារម្មណ៍ ដោយ​សារ​ឮ​ពាក្យ​នេះ​ថ្នឹក​តាំង​ពី​ក្មេងៗ មិន​ថា​ក្នុង​ភូមិ ក្នុង​សាលា។ តែ​កុំ​ភ្លេច​ថា ឥឡូវ​នេះ ព្យាបាល​អត់​ទាន់​ទេ ជីវិត​ពិបាក​ស្រោចស្រង់​ហើយ។ នេះ​ជា ៥ សំណួរ​ខ្លឹមៗ​ជុំវិញ​រឿង​គ្រុន​ឈាម​ដែល​គេ​ឧស្សាហ៍​សួរ ហើយ “Hello គ្រូពេទ្យ” ថ្ងៃ​នេះ សូម​បក​ស្រាយ។ ​ អត្ថបទពាក់ព័ន្ធ: កុំប្រហែស! គ្រុន​ឈាម​កើត​លើ​មនុស្ស​ចាស់ គ្រោះ​ថ្នាក់​ជាង​ក្មេង​​ទៅ​ទៀត ក្រៅពីគ្រុនឈាម មានជំងឺមួយចំនួនសុទ្ធតែអាចចម្លងដោយសារមូសខាំ! អ្នកមានសាច់ផ្អែម មូសចូលចិត្តខាំមែនទេ? សញ្ញា​ងាយ​កត់​ចំណាំ​បំផុត បើ​កូន​កើត​ជំងឺ​គ្រុនឈាម លក្ខណៈសម្គាល់ខុសគ្នា​ រវាងគ្រុនឈាម និងរលាកបំពង់ក កុំ​ច្រឡំ! គ្រុនឈាម ក្នុង​១​ជីវិត​យើង​មិន​មែន​អាច​កើត​តែ​១​ដង​ទេ ចិន រកឃើញវិធីថ្មីទប់ស្កាត់ មិនឲ្យឆ្លងគ្រុនឈាម តាមមូសខាំ ធ្លាប់តែដឹងថាឆ្លងតាមមូសខ្លាខាំ តែឡូវរកឃើញករណី​ជំងឺ​គ្រុនឈាម​ដំបូង ឆ្លង​តាម​ការ​រួមភេទ


ជំងឺគ្រុនឈាម

កុំប្រហែស! មិនថាក្មេង ឬចាស់ទេ បើមានសញ្ញាទាំងនេះកើតគ្រុនឈាមហើយ

ជំងឺ​គ្រុន​ឈាម​អាច​កើត​លើ​មនុស្ស​គ្រប់វ័យ បង្ក​ឡើង​ដោយ​មូស​ខ្លា​ញី​ខាំ​បឺត​ឈាម​ចម្លង​មេរោគ​គ្រុនឈាម​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត។ ខាង​ក្រោម​នេះ​ជា​រោគ​សញ្ញា​នៃ​ជំងឺ​គ្រុនឈាម ដែល​យើង​ចាំបាច់​ត្រូវ​ដឹង និង​មាន​ការ​ប្រុង​ប្រយ័ត្នខ្ពស់។ ១. រោគ​សញ្ញា​ជំងឺ​គ្រុនឈាម – ក្តៅ​ខ្លួន​ខ្លាំង លើស៣៨ អង្សារសេ – ឈឺ​ក្បាល – ឈឺ​សន្លាក់​ដៃជើង និង​សាច់ដុំ – ស្នាម​អុច​ក្រហម​លើ​ស្បែក – អាច​មាន​ជា​អាការៈ​ចុក​នៅ​ក្នុង​ពោះក្អួត​ចង្អោរ។ បើ​តាម​ប្រភព​ពី​មន្ទីរពេទ្យ​កាល់ម៉ែត ខាង​លើ​នេះគ្រាន់​តែ​ជា​រោគសញ្ញា​ដំបូង​នៃ​ជំងឺ​គ្រុន​ឈាម​ប៉ុណ្ណោះ ដែល​ជា​ទូទៅ​រយៈពេល​ពី ៣- ៤ថ្ងៃ​បន្ទាប់ អ្នក​ជំងឺ​អាច​ស្តែង​ចេញ​រោគសញ្ញា​ផ្សេងៗ​ដូច​ជា ហូរឈាម​នៅ​ក្នុង​ភ្នែក ហូរ​ឈាម​តាម​ច្រមុះ ស្នាមជាំ​នៅ​លើ​ស្បែក។ ជំងឺ​គ្រុនឈាម​មួយ​ចំនួន​អាច​វិវត្ត​ទៅ​រក​សភាព​ធ្ងន់ធ្ងរ បណ្តាល​មក​ពី​ការ​ហូរឈាម​តាម​សរីរាង្គ​នានា មាន​ប្រព័ន្ធរំលាយ អាហារ ស្បែក និង​ក្នុង​ខួរក្បាល ដែល​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ជីវិត។ ២. ការ​ព្យាបាល​ជំងឺ​គ្រុនឈាម បើ​តាម​ការ​បញ្ជាក់​របស់​មន្ទីរពេទ្យ​កាល់ម៉ែត មក​ទល់​បច្ចុប្បន្ន​នេះ ការ​ព្យាបាល​ជំងឺ​គ្រុន​ចាញ់ ធ្វើ​ឡើង​ដើម្បី​កាត់​បន្ថយ និង​ទប់ស្កាត់​ជំងឺ​​នេះ កុំ​ឲ្យ​វិវត្តទៅ​រក​សភាព​ធ្ងន់ធ្ងរ ដែល​អាច​ប៉ះពាល់​ដល់​ជីវិត​អ្នក​ជំងឺ។ ការ​ប្រើប្រាស់​ថ្នាំ​ប្រភេទ Aspirine ដើម្បី​បញ្ចុះ​កម្តៅ ត្រូវ​បាន​ហាម​ឃាត់​ព្រោះ​អាច​បណ្តាល​ឲ្យ​ហូរ​ឈាម​ខ្លាំង ក្នុង​ករណី​អ្នក​ជំងឺ​មាន​ផ្ទុក​មេរោគ​គ្រុនឈាម។ ៣. វិធី​បង្ការ​ជំងឺ​គ្រុនឈាម – លុប​បំបាត់​ជម្រក​មូស – ការពារ​ពី​មូសខាំ (ពេល​ព្រឹក និង​ពេល​ព្រលប់) – គេង​ក្នុង​មុង (ទាំងថ្ងៃ ទាំងយប់) – ស្លៀក​សម្លៀក​បំពាក់​ជិតៗ មានពណ៌ចាំង – ចៀស​វាង​នៅ​ក្នុង​ទី​ងងឹត – ប្រើ​ផលិត​ផល​ការពារ​មូស (លាបលើស្បែក)។ តួលេខ​របស់​ក្រសួង​សុខាភិបាល ជំងឺ​គ្រុន​ឈាម​អំឡុង១៩សប្តាហ៍ ដើមឆ្នាំ​២០២០​នេះ […]


ជំងឺគ្រុនឈាម

គ្រុនឈាមក្នុង​១​ជីវិត​​មិន​មែន​អាច​កើត​តែ​ម្ដង​ទេ (វីដេអូ)

ជំងឺ​គ្រុន​ឈាម​បង្ក​ឡើង​ដោយ​មូស​ខ្លា​ញី​ខាំ​នៅ​ពេល​ថ្ងៃ និង​អាច​កើត​មាន​លើ​មនុស្ស​គ្រប់​វ័យ មិន​ថា​ក្មេង ឬ​ចាស់​ទេ។ ថ្មីៗ​នេះ​តួ​លេខ​ជំងឺ​គ្រុន​ឈាម​នៅ​ស្រុក​ខ្មែរ​មាន​សន្ទុះ​កើន​ឡើង​ជាង​ឆ្នាំ​កន្លង​ទៅ ស្រប​ពេល​ដែល​ប្រទេស​ជិត​ខាង​យើង​មាន​វៀតណាម និង​ថៃ ក៏​តួ​លេខ​ជំងឺ​គ្រុនឈាម​កើន​ឡើង​យ៉ាង​គំហុក​ដែរ។ជំងឺ​គ្រុន​ឈាម​អាច​កើត​លើ​មនុស្សម្នាក់​ ១-៤ ដង​ឯ​ណោះ ដែល​ការ​កើត​លើក​ទី១ មាន​លក្ខណៈ​ស្រាល ខណៈ​ការ​កើត​លើក​ទី២ ទី៣ កាន់​តែ​ធ្ងន់ធ្ងរ ពិបាក​ព្យាបាល។ អត្ថបទពាក់ព័ន្ធ: លក្ខណៈសម្គាល់ខុសគ្នា​ រវាងគ្រុនឈាម និងរលាកបំពង់ក (វីដេអូ) ផ្ទុះ​​ជំងឺ​គ្រុនឈាម រាប់​ពាន់​​ករណី ដើមឆ្នាំនេះ គ្រុនឈាមអុកឡុក​ប្រទេស​​អាស៊ាន ឈឺ​ជិត ៧០ម៉ឺន​នាក់ ​ស្លាប់ជិត ២ពាន់នាក់ តួលេខខ្ពស់ជាងគេ អ្នកស្លាប់ដោយជំងឺគ្រុនឈាមនៅហ្វីលីពីន កើនលើស ៦០០នាក់ គ្រុនឈាម នៅហ្វីលីពីន ស្លាប់​ជិត ១០០​នាក់/សប្ដាហ៍ រងគ្រោះខ្លាំងជាងគេនៅអាស៊ី ទៀតហើយ! ស្លាប់ជាង ១០០នាក់ ដោយសារជំងឺគ្រុនឈាម នៅម៉ាឡេស៊ី ចាំបាច់ត្រូវដឹង ក្មេងអាយុក្រោម១ឆ្នាំ កើតគ្រុនឈាមគ្រោះថ្នាក់ខ្លាំង ហេតុអីទៅ? គ្រុនឈាមពេលពពោះ​គ្រោះថ្នាក់ណាស់ ស្រីៗត្រូវប្រយ័ត្នឲ្យមែនទែន! ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group […]


ជំងឺឆ្លងពីវីរុសផ្សេងៗ

ជំងឺ ១០ មុខ ឧស្សាហ៍កើតបំផុតអំឡុងខែភ្លៀង គ្រប់គ្នា​ត្រូវ​ប្រយ័ត្ន

ដូច​ដឹង​ស្រាប់​ហើយ រដូវ​ភ្លៀង​ទោះ​បី​ជា​សីតុណ្ហភាព​ត្រជាក់​ស្រួល​មែន ប៉ុន្តែ​បាក់តេរី មេរោគ និង​ជំងឺ​ឆ្លង​ផ្សេងៗ ក៏​ងាយ​កើត​ឡើង​ដែរ ហេតុនេះ​ប៉ា​ម៉ាក់​ត្រូវ​ប្រយ័ត្ន​កូនៗ​ឲ្យ​បាន​ច្រើន។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹង​លើក​ឡើង​ពី​ជំងឺ​មួយ​ចំនួន ដែល​ឧស្សាហ៍​កើតមាន ពិសេសកើត​លើ​ក្មេងៗ និង​រោគ​សញ្ញា​​ឲ្យ​បាន​ដឹង​ទាំង​អស់​គ្នា។ ១- ជំងឺ​គ្រុន​ឈាម គ្រុន​ឈាម ជា​ជំងឺ​ឧស្សាហ៍​កើត​មាន​បំផុត​អំឡុង​ពេលរដូវ​វស្សា ឆ្លង​រាល​ដាល​តាម​រយៈ​មូស​ខាំ ដែល​ជា​ពពួក​មូសខ្លា ខណៈ​រោគសញ្ញា​​មាន​ដូច​ជា៖ – ក្តៅ​ខ្លួន​ខ្លាំង – ឡើង​កន្ទួលលើ​ស្បែក – ចំនួនប្លាកែតធ្លាក់ចុះ – ងាយ​រងប្រតិកម្មលើស្បែក ឬច្រមុះ​ជា​ដើម។ ២- ជំងឺ​បង្ក​ដោយ​វីរុស Chikungunya ជំងឺ Chikungunya គឺ​បង្ក​ឡើង​ដោយ​សត្វ​មូស ដែល​រស់​នៅ​ក្នុង​ថ្លុក​ទឹក​ ហើយ​មូស​ទាំង​នោះ ត្រូវ​ប្រទះ​ឃើញ​មាន​គ្រប់​ទី​កន្លែង​ជុំ​វិញ​បរិវេណ​ផ្ទះ​របស់​យើង មាន​ទាំង​ក្នុង​ផើង​ផ្កា ទុយោទឹក នឹង​វត្ថុផ្សេងៗ​ទៀត​ដែល​ដក់​ទឹក​បាន ខណៈ​ភ្នាក់​ងារ​ចម្លង​ជំងឺ​នេះ គឺ​ជា​ពពួក​មូសខ្លា។ រោគ​សញ្ញា​មាន​ដូច​ជា៖ – ឈឺ​សន្លាក់ស្រួចស្រាវ – គ្រុន​ក្តៅ​ខ្លាំង – រងារ​ញាក់ – អស់​កម្លាំង។ ៣- ជំងឺ​គ្រុនចាញ់ ជំងឺ​គ្រុន​ចាញ់ គឺ​ចម្លង​ពី​មូសដែក​គោល ខណៈ​ករណី​ឆ្លង​ជំងឺ​នេះ តែង​កើន​ឡើង​ខ្លាំង​អំឡុង​ពេល​រដូវ​ភ្លៀង​ចូល​មក​ដល់ ដោយ​ពពួក​មូស​​នឹង​បន្ត​ពូជ​នៅ​តាមកន្លែង​ដក់​ទឹក​ផ្សេង​ជុំ​វិញព្រៃក្បែរៗ​ផ្ទះ​របស់​យើង ខណៈ​រោគ​សញ្ញា​មាន​ដូច​ជា៖ – គ្រុន​ក្តៅ​ខ្លាំង – ឈឹចុក​ចាប់​រាង​កាយ – គ្រុនរងារញាក់ – បែក​ញើស​ខ្លាំង។ ៤- ជំងឺ​អាសន្នរោគ ជំងឺ​អាសន្នរោគ គឺ​បណ្តាល​មក​ពី​ការ​ញ៉ាំ​អាហារ និង​ទឹក​ដែល​មាន​ផ្ទុក​មេរោគ។ កង្វះ​អនាម័យ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ