ជំងឺឆ្លង

ជំងឺ​ឆ្លង​​ ​- ជំងឺ​ឆ្លង​ ជាពិសេស​តាម​ផ្លូវ​ដង្ហើម​ដែល​​បង្ក​ទុក្ខទោស​ដល់គ្រប់​គ្នា​មាន វីរុសកូរ៉ូណា​ ​ឆ្លង​រោគ​ប្រ​ព័ន្ធ​ផ្លូវ​ដង្ហើម ​ពុល​ចំណីអាហារ ​ឆ្លងបាក់តេរីផ្សេងៗ ​ជំងឺឆ្លងតាមប្រព័ន្ធ​ខ្យល់ដង្ហើម ​ជំងឺហ្សីកា ​ជំងឺគ្រុនឈាម ​ជំងឺ​ឆ្លងពីសត្វល្អិត ​ជំងឺ​ឆ្លង​ពី​វីរុស​ផ្សេងៗ​ ​ជំងឺរលាកស្រោមខួរ ​ជំងឺ​រើម ​ជំងឺគ្រុនពោះវៀន ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

ជំងឺឆ្លង

ក្រសួងសុខាភិបាល ណែនាំវិធីការពារខ្លួនពីវីរុសហាន់តា (Hantavirus)

ថ្មីៗនេះ មានការផ្ទុះឡើងនៃវីរុសហាន់តា ជាវីរុសដែលអាចបង្កជំងឺធ្ងន់ធ្ងរដល់មនុស្សយើង។ ត្បិតថា ប្រទេសកម្ពុជា នៅមិនទាន់រកឃើញករណីកើតលើមនុស្សក៏ពិតមែន ប៉ុន្តែយើងគួរប្រយ័ត្នពីការឆ្លងមេរោគតាមរយៈការប៉ះពាល់ជាមួយសត្វកកេរ (កណ្តុរ កំប្រុក ស្កា សំពោច) ជាពិសេសទឹកនោម លាមក និងទឹកមាត់របស់វា។ វីរុសហាន់តា អាចបង្កជំងឺសំខាន់ៗចំនួន២ទម្រង់៖ ទម្រង់ទី១៖ ប៉ះពាល់ដល់សួត និងប្រព័ន្ធដកដង្ហើម។ វីរុសប្រភេទនេះ ត្រូវបានរកឃើញនៅទ្វីបអាមេរិក។ ទម្រង់ទី២៖ បង្កឱ្យមានគ្រុនក្តៅ ហូរឈាម និងប៉ះពាល់តម្រងនោម។ វីរុសប្រភេទនេះ ត្រូវបានរកឃើញភាគច្រើននៅទ្វីបអឺរ៉ុប និងទ្វីបអាស៊ី ហើយក៏អាចឃើញនៅទូទាំងពិភពលោកដែរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ស្វែងយល់​ពី​ថ្នាំបង្ការមនុស្ស​ពេញ​វ័យ ចុចទីនេះ! ចង់ពិនិត្យ​ជំ​ងឺ​បម្រុង​ទឹកនោមផ្អែម ចុចទីនេះ! របៀបចម្លង៖ តាមរយៈការប៉ះពាល់ជាមួយសត្វកកេរ (កណ្តុរ កំប្រុក ស្កា សំពោច) ជាពិសេសទឹកនោម លាមក និងទឹកមាត់របស់វា។ តាមរយៈការខាំ ឬខ្វាចដោយសត្វកកេរ អាចកើតមាន ប៉ុន្តែកម្រ។ ការឆ្លងពីមនុស្សទៅមនុស្សអាចកើតមាននៅកន្លែងផ្ទុះរាតត្បាតមួយចំនួននាពេលកន្លងមក។   រោគសញ្ញា៖ អស់កម្លាំង គ្រុនក្តៅ ឈឺសាច់ដុំ ឈឺក្បាល វិលមុខ ឈឺពោះ ចង្អោ ក្អួត […]

អត្ថបទផ្សេងទៀតពី ជំងឺឆ្លង

ស្វែងរក ជំងឺឆ្លង

វីរុសកូរ៉ូណា

វីរុស COVID-19 មិនត្រឹមតែបង្កផលប៉ះពាល់​ដល់​ផ្លូវ​ដង្ហើម តែមាន​ច្រើនជាង​នេះទៅ​ទៀត

វីរុស COVID-19 ជា​ជំងឺ​ផ្លូវដង្ហើម​ថ្មី​ដែល​បាន​ឆ្លង​រាលដាល​យ៉ាង​ឆាប់​រហ័ស ហើយ​ការសិក្សា​បាន​បង្ហាញ​ថា​មនុស្ស​មាន​វ័យ​ចំណាស់ និង​អ្នកមាន​ជំងឺ​ប្រចាំកាយ​ងាយ​ប្រឈម​នឹង​ផលវិបាក​នៃ​វីរុស​នេះជាងគេ​។ ដោយឡែក​វីរុស​COVID-19 ​មិន​មែន​ត្រឹម​តែ​វាយ​ប្រហារ​ផ្លូវ​ដង្ហើម​តែ​មួយ​ទេ វីរុស​នេះ​អាច​វាយ​ប្រហារ​ផ្នែក​ផ្សេងៗ​នៃ​រាងកាយ និង​បង្ក​ជា​ផលវិបាក​ផ្សេងៗទៀត​ផង​។ វីរុស COVID-19 អាច​បង្ក​កំណក​ឈាម អ្នក​ជំងឺ​វ័យ​៣៨ឆ្នាំ​ម្នាក់​បាន​ឆ្លង​វីរុស COVID-19 និងមាន​អាការៈ​ធម្មតា​នៅ​រយៈពេល​១០​ថ្ងៃ​ដំបូង​ ប៉ុន្តែ​នៅ​ថ្ងៃ​មួយ​អ្នក​ជំងឺ​រូប​នេះ​បាន​ងើប​ឡើង​ហើយ​ជើង​ទាំង​សង​ខាង​ស្ពឹក ​ត្រជាក់​ និង​មិន​អាច​ដើរ​បាន​ទេ។ នេះ​​បណ្ដាល​មក​ពី​ការ​កក​ឈាម​នៅ​សរសៃ​អាកទែរធំ​​ស្ថិត​នៅ​ខាងលើ​ដែលជាកន្លែង​បែក​ចែក​ជា​ពីរ​ផ្នែក​ដើម្បី​បញ្ជូន​ឈាម​ទៅ​ជើង​ទាំង​ពីរ​។ ឈាម​មិន​អាច​រត់​ចូល​ទៅ​ក្នុង​សរសៃ​អាកទែ​ដែល​ចេញ​ពីសរសៃ​អាអ៊ក​ធ្វើ​ឲ្យ​ជើង​មិន​មាន​ឈាមរត់ចូលទៅ។ គ្រូពេទ្យ​បាន​ធ្វើ​ការ​វះកាត់​យក​កំណកឈាម​ចេញ​ជា​បន្ទាន់​ដើម្បី​ជួយ​សង្គ្រោះ​ដល់អ្នក​ជំងឺនោះ។ អាការៈ​កំណក​ឈាម​នេះ​ពិត​ជា​មាន​គ្រោះថ្នាក់​ណាស់ និង​អាច​សម្លាប់​អ្នក​ជំងឺ​ចន្លោះ​ពី២០ទៅ៥០%។ គ្រូពេទ្យ​ដែល​ព្យាបាល​អ្នកជំងឺ COVID-19 បាន​ប្រទះ​ឃើញ​រោគសញ្ញា​ចម្លែកៗ និង​គួរ​ឲ្យ​ភ័យ​ខ្លាច​ក្នុង​នោះ​រួម​មាន​កំណក​ឈាម​គ្រប់​ទំហំ​កើត​ឡើង​នៅ​ផ្នែក​ផ្សេងៗ​នៃ​រាងកាយ​ ខ្សោយ​តម្រងនោម រលាក​បេះដូង និង​ផលវិបាក​នៃ​ប្រព័ន្ធ​ភាពស៊ាំជាដើម។ វីរុស COVID-19 អាច​បង្ក​ឲ្យ​មាន​ការ​ខ្សោយ​សរីរាង្គ​ជា​ប្រព័ន្ធ ក្នុង​ករណី​ខ្លះ វីរុស​នេះ​ផ្ដល់​ផល​ប៉ះពាល់​ខ្លាំង​ដល់​ការ​ដក​ដង្ហើម និង​ក្នុង​ករណី​ខ្លះ​ទៀត​បង្ក​ឲ្យ​មាន​ការ​ខ្សោយ​សរីរាង្គ​ជា​ប្រព័ន្ធ។ បច្ចុប្បន្ន​វីរុស​ COVID-19 ​បង្ក​ផល​ប៉ះពាល់​ដល់​កុមារ​ដោយសារការឆ្លើយតបយ៉ាងសកម្មរបស់​ប្រព័ន្ធភាពស៊ាំ។ ខណៈ​ដែល​អ្នកស្រាវជ្រាវវេជ្ជសាស្រ្ត​ចាត់​ទុក​វីរុស​កូរ៉ូណា​ថ្មី​នេះ​ជា​ជំងឺ​ផ្លូវ​ដង្ហើម​ ប៉ុន្តែ​ច្បាស់ណាស់​វីរុស​នេះ​ជះ​ឥទ្ធិពល​ទៅ​គ្រប់​ផ្នែក​នៃ​រាងកាយរបស់មនុស្ស​មួយ​ចំនួន។ ជា​ទូទៅ​រោគសញ្ញា​នៃ​វីរុស​នេះ​ជា​រោគសញ្ញា​ផ្លូវដង្ហើម​ដូចជា​ក្ដៅខ្លួន ជំងឺ​រលាក​សួត និង​បណ្ដុំ​រោគសញ្ញា​ជំងឺ​ផ្លូវ​ដង្ហើម​ធ្ងន់ធ្ងរ។ យ៉ាងណា​មិញ​ វីរុស​OVID-19 ​ហាក់​ដូចជា​វាយ​ប្រហារ​ទៅ​លើ​សរីរាង្គ​មួយ​ចំនួន​ដោយ​ផ្ទាល់​ ហើយ​បញ្ហា​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ​បំផុត​គឺ​ការ​វាយ​លុក​ទៅលើ​ស្រទាប់​សរសៃ​ឈាម​ដែល​អាច​បង្ក​ឲ្យ​មាន​កំណកឈាម។ ក្រុម​គ្រូពេទ្យ​ក៏​បាន​រាយការណ៍​ពី​ជំងឺ​ដាច់សរសៃឈាម​ខួរក្បាល​ដែល​មាន​នៅ​លើ​អ្នកជំងឺ​វ័យ​ក្មេង​ ក៏​ដូចជា​ការ​ស្ទះ​សរសៃ​អាកទែរ​ក្នុង​សួត។ អ្នក​ឯកទេស​រោគសាស្ត្រ​បាន​រក​ឃើញ​ដុំ​កំណក​ឈាម​នៅ​ក្នុង​សរសៃ​ឈាម​តូចៗ​ ហើយ​គ្រប់​សរីរាង្គ​ទាំង​អស់​សុទ្ធតែ​ត្រូវ​បាន​ចិញ្ចឹម​ដោយ​សរសៃឈាម។ ដូច្នេះ​ប្រសិន​ជា​វីរុស​បង្ក​ផល​ប៉ះពាល់​ដល់​សរសៃឈាម​ ​ការ​ខូចខាត​សរីរាង្គអាច​នឹង​កើតមាន។ វីរុស COVID-19 អាច​បង្ក​ឲ្យ​មាន​ការ​ឆ្លើយ​តប​យ៉ាង​សកម្ម​របស់​ប្រព័ន្ធ​ភាពស៊ាំ​កុមារ វីរុស COVID-19 អាច​បង្ក​រោគសញ្ញា​គួរ​ឲ្យ​ខ្លាច​មួយ​គឺ​ការ​រលាក​ប្រព័ន្ធ​ច្រើន​កន្លែង​ចំពោះ​កុមារ។ ក្រុមគ្រូពេទ្យ​កំណត់​ការ​រលាក​ប្រព័ន្ធ​ច្រើន​កន្លែង​ចំពោះ​កុមារ​ដោយ​អាការៈ​គ្រុនក្ដៅ​មិន​បាត់ ការ​រលាក […]


វីរុសកូរ៉ូណា

COVID-19៖ ហេតុអ្វីប្រទេសមួយចំនួនពាក់ម៉ាស ប្រទេសមួយចំនួនទៀតមិនពាក់ម៉ាស?

ចាប់​តាំង​ពី​មាន​ការ​រាតត្បាត​ COVID-19 មក ការ​ពាក់​ម៉ាស​ក្លាយ​ជា​ប្រធាន​បទ​មួយ​មាន​ការជជែក​គ្នាថា​គួរ​ពាក់​នៅ​ពេល​ណា ឬត្រូវ​ពាក់​ជា​ប្រចាំ។ ក្នុង​ន័យ​ទប់​ស្កាត់​ការរាលដាលវីរុសកូវីដ១៩ ​មនុស្ស​ក្នុង​ប្រទេស​មួយ​ចំនួន​ពាក់​ម៉ាស ខណៈ​ប្រទេស​មួយ​ចំនួន​ទៀត​មិន​ពាក់​ម៉ាស​ឬពាក់​តិចតូច។ នេះ​ត្រូវ​បាន​អ្នកជំនាញ​ខ្លះ​ថា​មកពីប្រទេស​ខ្លះមាន​ទម្លាប់​ពាក់​ម៉ាស​រួច​ជាស្រេចទៅ​ហើយ ខណៈប្រទេស​ខ្លះទៀត​មិនមានទម្លាប់បែបនេះ និង​ម្យ៉ាងខាងផ្នែកវិទ្យាសាស្រ្តនៅមិនទាន់ឯកភាពគ្នា​លើ​ការ​ពាក់​ម៉ាស​នេះថា​អាច​ការពារការចម្លងវីរុស​បាន​ឬយ៉ាងណា។ ប៉ុន្មាន​សប្ដាហ៍​មុន​នេះ ប្រទេស​នៅ​អឺរ៉ុប​បាន​ណែនាំ​ឲ្យ​ប្រជាជន​ខ្លួន​ពាក់​ម៉ាសពេល​នៅ​ទីសាធារណៈ និង​ប្រទេស​អង់គ្លេស​បាន​ឲ្យ​ប្រជាជន​ខ្លួន​ពាក់​ក្រណាត់​បិទ​មុខ​នៅ​កន្លែង​ដែល​មាន​មនុស្ស​ច្រើន​ និង​ពិបាក​រក្សា​គម្លាត​ដូចជា​នៅ​លើរថយន្ត​សាធារណៈ និង​ហាង​ទំនិញ​មួយ​ចំនួន។ រដ្ឋ​ជា​ច្រើន​នៅ​សហរដ្ឋ​អាមេរិក​ក៏​បាន​ចេញ​សេចក្តី​ណែនាំ​ស្រដៀង​នេះ​ដែរ និង​បុគ្គលិក​ក្នុង​ សេតវិមាន​ត្រូវ​ពាក់​ម៉ាស​គ្រប់​គ្នា​។​ ទោះបីជា​មាន​ការ​ណែនាំ​ផ្លូវការ​ទៅ​លើ​ការ​ពាក់​ម៉ាស​​ក៏​ដោយ​ មនុស្ស​មួយ​ចំនួន​នៅ​តែ​មិន​ពាក់​ម៉ាស និង​រដ្ឋាភិបាល​មួយ​ចំនួន​នៅ​មាន​មន្ទិលសង្ស័យ​ទាក់ទង​នឹង​បញ្ហា​នេះ។ ចាប់​តាំង​ពី​ផ្ទុះ​ឡើង​ការ​រាតត្បាត​ COVID-19 អង្គការ​សុខភាព​ពិភពលោក​បាន​ណែនាំ​ថា​មាន​មនុស្ស​ពីរ​ប្រភេទ​ប៉ុណ្ណោះ​ដែល​គួរ​ពាក់​ម៉ាស។ មួយ​គឺ​អ្នក​ដែល​ឈឺ និង​មាន​រោគសញ្ញា និង​មួយ​ទៀត​គឺ​អ្នក​ថែទាំ​អ្នក​ដែល​គេ​សង្ស័យ​ថា​ឆ្លង​ COVID-19។ អ្នក​ដទៃ​មិន​ចាំបាច់​ពាក់​ម៉ាស​ទេ ហើយ​អ្នក​ជំនាញ​ក៏​បាន​ផ្តល់​នូវ​មូលហេតុ​ជា​ច្រើន​ទាក់ទងនឹង​ការ​ពាក់​ម៉ាស់​នេះដែរ។ មូលហេតុ​មួយក្នុងនោះ​គឺ​ម៉ាស​មិន​មែន​ជា​របស់​ការពារ​ដ៏​ល្អ​ទេ ដោយ​ការ​សិក្សា​បង្ហាញ​ថា​វីរុស​នេះ​ឆ្លង​តាម​រយៈ​ដំណាក់​ទឹក​ចេញ​ពី​ផ្លូវ​ដង្ហើម និង​ការ​ប៉ះពាល់​ទៅ​លើ​ផ្ទៃ​ដែល​មាន​វីរុស។ ដូចនេះ​ម៉ាស​អាច​ការពារ​យើង​បាន​ក្នុង​ស្ថានភាព​ដែលយើង​នៅ​កន្លែង​មាន​មនុស្ស​ច្រើន​ ឬ​អ្នក​ឆ្លង​វីរុស​អាច​នឹង​កណ្ដាស់ ឬ​ក្អក​ជិត​យើង។ នេះ​ហើយ​ដែល​ធ្វើឲ្យអ្នក​ជំនាញ​តែង​និយាយ​ថា​ការ​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ​គឺ​ជា​វិធី​ដែល​ល្អ​បំផុត។ ដោយឡែក​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី មនុស្ស​គ្រប់​គ្នា​ពាក់​ម៉ាស​តាំង​ពី​យូរ​មក​ហើយមុននឹងមានការផ្ទុះឡើងនៃជំងឺរាតត្បាតនេះ។ ​នៅ​ប្រទេស​ចិន ជប៉ុន កូរ៉េខាងត្បូង ថៃ និង​តៃវ៉ាន់ គេ​គិត​ថា​មនុស្ស​គ្រប់គ្នា​អាច​ជា​អ្នក​មាន​វីរុស​នេះ​ទោះបី​ជា​ពួកគេ​មាន​សុខភាព​ល្អ​ក៏​ដោយ។ ដូចនេះ​ហើយ​អ្នក​ទាំងនោះ​​ពាក់​ម៉ាសដើម្បី​ការពារ​អ្នក​ដទៃ​មិន​ឆ្លង​ពី​ខ្លួន។ នៅតំបន់​ខ្លះ​នៅ​ប្រទេស​ចិន យើង​អាច​នឹង​ត្រូវ​ចាប់ឃាត់​ខ្លួន ឬ​ពិន័យ​បើ​​មិន​ពាក់​ម៉ាស។ រីឯ​នៅ​ប្រទេស​សិង្ហបុរី​ពេល​នេះ​ក៏តម្រូវ​ឲ្យ​ប្រជាជន​ខ្លួន​ពាក់ម៉ាស​ពេល​ចេញ​ទៅ​ក្រៅ​ មិន​ដូច្នោះ​ទេនឹង​ត្រូវ​ពិន័យ​ជា​ទឹកប្រាក់ ២១០​ដុល្លារ​អាមេរិក។ ទន្ទឹមនឹងនេះ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី និង​ហ្វីលីពីន​វិញ​ ​គេ​សង្ស័យ​ថា​មាន​ករណី​ឆ្លង​ដែល​មិន​បាន​រាយការណ៍​ច្រើន​ធ្វើ​ឲ្យ​មនុស្ស​ភាគ​ច្រើន​ពាក់​ម៉ាស​ដើម្បី​ការពារ​ខ្លួន​គេ។ នៅ​ប្រទេស​ទាំង​នេះ​ភាគច្រើន​គេ​ពាក់ម៉ាស​ពេល​ឈឺ​ព្រោះ​អ្នកទាំងនោះ​​គិត​ថា​ការ​ក្អក […]


ឆ្លងបាក់តេរីផ្សេងៗ

របស់ផ្ទាល់ខ្លួនទាំងនេះ កុំឲ្យអ្នកផ្សេងខ្ចីប្រើ អាចឆ្លងមេរោគ (វីដេអូ)

មានការសិក្សា រកឃើញ​ថា ការប្រើ​កាសទូរស័ព្ទ​រួម​គ្នា អាច​ឆ្លងបាក់តេរី​ ហើយ​បើបាក់តេរី​អាក្រក់ អាច​បង្កទៅ​ជាមេរោគ។ ប៉ុន្ដែ​នៅមាន​សម្ភារៈ​ជាច្រើន​ទៀត ដែល​យើង​គួរចៀសវាង​ប្រើរួម​គ្នា ដើម្បី​ការពារ​ការ​ឆ្លងបាក់តេរី ឬមេរោគ។   អត្ថបទពាក់ព័ន្ធ៖ មេរោគ​ស្វាយមាន​ហ្សែនពិសេស​មួយ អាចសម្ងំ​ក្នុង​ខ្លួនមនុស្ស​​បាន​រាប់​​ឆ្នាំ ឧបករណ៍ថ្មី អាច​រក​ឃើញ​មេរោគ​បង្ក​ជំងឺ​ត្រឹម​តែប៉ុន្មាន​នាទី គួរឲ្យខ្លាចបំផុត រោគសញ្ញា និងការឆ្លងមេរោគឆ្កែឆ្កួតទៅមនុស្ស កុំប្រហែស! សូម្បី​​​បេះដូងនៅ​ខាង​ក្នុង​សោះ ក៏​អាច​ឆ្លង​មេរោគ​ដែរ ចំណុច​សំខាន់ទាំង ៨ នៅ​ក្នុងផ្ទះ ចាំបាច់​ត្រូវ​អនាម័យ ក្បួនលាងដៃត្រឹមត្រូវ បង្ការឆ្លងមេរោគ (វីដេអូ) របស់ក្នុងផ្ទះទាំងនេះ គួរសម្អាតជាប្រចាំ ចៀសវាងតោងជាប់មេរោគ


វីរុសកូរ៉ូណា

តើអ្នកជាពីជំងឺបង្កដោយវីរុស COVID-19 អាចមាន​អង់ទីករការពារខ្លួនទេ?

អំឡុងពេល​ដែល​វីរុស COVID-19 កំពុង​រាតត្បាត​ពេញ​ពិភពលោក មាន​ការ​ចោទ​ឡើង​ថា​ក្រោយ​ពី​អ្នក​ឆ្លង​វីរុស​នេះ​ជា​សះស្បើយ តើ​អ្នកទាំង​នោះ​នឹង​លែង​ឆ្លង​ម្ដង​ទៀត​ឬ​យ៉ាង​ណា។​ ដោយសារ​វីរុស​នេះ​ជា​វីរុស​ថ្មី​ ដូចនេះហើយមិន​ទាន់​មាន​ចម្លើយ​ច្បាស់​លាស់​នៅ​ឡើយ​ទេ ប៉ុន្តែ​អ្នកវិទ្យាសាស្ត្រ​បាន​និយាយ​ថា​វីរុស SARS-CoV-2 ឬ COVID-19 នេះ​អាច​នឹង​បង្ក​ឲ្យ​មាន​អង់ទីករ​ដូច​វីរុស​កូរ៉ូណា​ដទៃ​ទៀតដែរ​។ នេះ​មាន​ន័យ​ថា​រាងកាយ​នឹង​មាន​អង់ទីករ​ការពារ​វីរុស​នេះ​យ៉ាងតិច​ណាស់​ពីរ​ទៅ​បី​ឆ្នាំ និង​អាច​ការពារ​មិន​ឲ្យ​ឆ្លង​ម្ដង​ទៀត​យ៉ាង​ហោច​ណាស់​ក្នុង​រយៈពេល​ខ្លីដែរ​។ ការ​សិក្សា​ទៅ​លើ​វីរុស SARS-CoV-2 បាន​ឲ្យ​ដឹង​ថា​ការ​ឆ្លើយ​តប​របស់​ប្រព័ន្ធ​ភាពស៊ាំ​ទៅ​នឹង​វីរុស​បាន​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ដល់​មនុស្ស​មួយ​ចំនួន។ នៅ​ពេល​វីរុស​វាយលុក​ទៅ​កោសិកា​ក្នុង​រាងកាយ​ កោសិកា​នោះ​មាន​តួនាទី​ពីរ​មុន​នឹង​ងាប់។ កោសិកា​ដែល​ឆ្លង​មេរោគ​នេះ​នឹង​បញ្ជូន​សញ្ញា​ទៅ​ប្រព័ន្ធ​ភាពស៊ាំ​ដើម្បី​ប្រឆាំង​នឹង​វីរុស​COVID-19 ហើយ​ក៏​ត្រូវ​ឲ្យ​សញ្ញា​ទៅ​កោសិកា​នៅ​ក្បែរ​ដើម្បី​ពង្រឹង​កោសិកា​ទាំង​នោះ​ដោយ​បញ្ចេញ​នូវ​ប្រូតេអ៊ីន​ឈ្មោះ interferons។ នៅ​ពេល​ប្រូតេអ៊ីន interferons ចូល​ទៅ​ក្នុង​កោសិកា​នៅ​ក្បែរ​កោសិកា​ដែល​ឆ្លង​ ប្រូតេអ៊ីន​នឹង​ភ្ញោច​ឲ្យ​កោសិកា​ទាំង​នោះ​ស្ថិត​ក្នុង​ទម្រង់​ការពារ។ កោសិកា​ទាំង​នោះ​នឹង​ពន្យឺត​មេតាប៉ូលីស បញ្ឈប់​ការ​បញ្ជូន​ប្រូតេអ៊ីន និងម៉ូលេគុល​ផ្សេងៗ​ រួម​ទាំង​ពន្យឺត​ដំណើរការ​វីរុស​បំបែក​ខ្លួន​ក្នុង​កោសិកា។ ការ​សិក្សា​ចេញ​ផ្សាយ​នៅ Journal Cell បាន​រក​ឃើញ​ថា​វីរុស SARS-CoV-2 បាន​រារាំង​ការ​បញ្ជូន​សញ្ញា interferon នេះ​ និង​មិន​អាច​ឲ្យ​កោសិកា​ប្តូរ​ទៅ​ស្ថិត​ក្នុង​ទម្រង់​ការពារ​ដែល​ងាយស្រួល​ក្នុង​ការ​ឆ្លង​វីរុស។ វីរុស​ SARS-CoV-2 ​នឹង​បន្ដបំបែកខ្លួន​ក្នុង​សួត​ និង​ខណៈពេលនោះ​ក៏​បន្ដ​បញ្ជូនសញ្ញាទៅកាន់ប្រព័ន្ធភាពស៊ាំ។ សម្រាប់​មនុស្ស​មួយ​ចំនួន​ ការ​ឆ្លើយ​តប​របស់​ប្រព័ន្ធ​ភាពស៊ាំ​គឺ​គ្រប់គ្រាន់​ក្នុង​ការ​ប្រឆាំង​វីរុស។ ប៉ុន្តែ​សម្រាប់​មនុស្ស​មួយ​ចំនួន​ទៀត នៅ​ពេល​វីរុស​បន្ត​បំបែក​ខ្លួន​ក្នុង​កោសិកា ប្រព័ន្ធ​ភាព​ស៊ាំ​បាន​វាយលុក​កោសិកា​ដែល​ឆ្លង​វីរុស និង​កម្ចាត់​​នូវ​កម្ទេចកម្ទី​នៃ​កោសិកា​ងាប់ ហើយ​បាន​កម្ទេច​​កោសិកា​នៅ​ក្បែរ​នោះ​ដែរ ​ក្នុង​គោល​បំណង​ទប់ស្កាត់​ការ​ខូចខាត។ ដោយឡែក​បើ​វីរុស​បន្ត​ចូល​ទៅ​ក្នុង​កោសិកា​សួត​ នោះ​ប្រព័ន្ធ​ភាព​ស៊ាំ​អាច​នឹង​បង្ក​ការ​ខូចខាត​ដោយ​ធ្វើ​ឲ្យជាលិកា​សួតមាន​ការ​រលាក​ ហើយ​សរសៃ​ឈាម​នឹង​ចាប់ផ្ដើម​ជ្រាប​សារធាតុ​រាវ​ទៅ​ក្នុង​សួត។ នេះ​ហើយ​ដែល​អ្នក​ជំងឺ​មាន​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ​ក្រោយ​ពី​ឆ្លង​វីរុស​ពីរ​សប្ដាហ៍។ នេះ​អាច​ជា​ដំណឹង​អាក្រក់ ប៉ុន្តែ​ដោយសារ​ការ​បញ្ជូន​សញ្ញា​ទៅ​កាន់​ប្រព័ន្ធភាពស៊ាំ​មាន​ភាព​ប្រក្រតី […]


វីរុសកូរ៉ូណា

អ្នកវិទ្យាសាស្រ្តហាក់មិនទាន់ស្របគ្នាពីឥទ្ធិពលវីរុស COVID-19 ក្រោយសិក្សាលើ​ហ្សែន

ការសិក្សា​ទៅ​លើ​ហ្សែន​របស់​វីរុស COVID-19 ជាច្រើន​បាន​បង្ហាញ​ថា​វីរុស​មាន​ការ​ផ្លាស់ប្តូរ​ហ្សែន​ដើម្បី​សម្រប​ខ្លួន​ទៅ​នឹង​រាងកាយ​របស់​អ្នក​ដែល​ឆ្លង​វីរុស។ អត្ថបទ​នេះ​នឹង​បង្ហាញ​ពី​អ្វី​ដែល​អ្នក​ជំនាញ​បាន​រក​ឃើញ​ និងថាតើអាច​ប៉ះពាល់​ដល់​ការ​បង្កើត​វ៉ាក់សាំងឬយ៉ាងណា។ ការ​រកឃើញ​របស់​អ្នក​វិទ្យាសាស្ត្រ ដោយ​ប្រើប្រាស់​ទិន្នន័យ Global Initiative on Sharing All Influenza Data (GISAID) អ្នកវិទ្យាសាស្ត្រ​នៅ​មន្ទីរពិសោធន៍​ Los Alamos នៅ​សហរដ្ឋ​អាមេរិក​បាន​សិក្សា​ទៅ​លើ​ការ​ផ្លាស់ប្តូរ​ហ្សែន​របស់​វីរុស​នៅ​​​ផ្នែក​ស្រួច​នៅ​លើ​សំបក​របស់​វីរុស​កូរ៉ូណា (Spike)។ ការសិក្សា​លើក​ដំបូង​បាន​រកឃើញ​ថា​មាន​ការ​ផ្លាស់ប្ដូរ​ហ្សែន​ចំនួន​១៤​ ដែល​ក្នុង​នោះមាន​មួយ​ឈ្មោះថា D614G ​និង​គួរ​ឲ្យ​ព្រួយ​បារម្ភ ព្រោះ​ថាអាចធ្វើ​ឲ្យ​វីរុស​កាន់តែ​ងាយ​ឆ្លង។ ក្រុម​អ្នក​វិទ្យាសាស្ត្រ​នៅ​សាកលវិទ្យាល័យ​ឡុងដុងដ៍ (UCL)​ ប្រទេស​អង់គ្លេស​បាន​ប្រើ​ទិន្នន័យ​ដូចគ្នា​នឹង​សហរដ្ឋ​អាមេរិក​ដែរ ដោយ​បាន​សិក្សា​ទៅ​លើ​ហ្សែន​នៃ​វីរុស​ពី​អ្នក​ឆ្លង​ជាង​៧ ៥០០​នាក់​ជុំវិញ​ពិភពលោក។ អ្នកទាំង​នោះ​​រកឃើញ​ថា​វីរុស​កូវីដ១៩​មាន​ការ​ផ្លាស់ប្ដូរ​ហ្សែន​ចំនួន​១៩៨ ប៉ុន្តែ​ការ​ផ្លាស់ប្ដូរ​នេះ​មិន​មាន​អ្វី​គួរ​ឲ្យ​បារម្ភ​ទេ។ ការសិក្សា​មួយ​ទៀត​នៅ​សាកលវិទ្យាល័យ Glasgow ប្រទេស​អង់គ្លេស​ក៏​បាន​សិក្សា​វិភាគ​លើ​ការ​ផ្លាស់ប្ដូរ​ហ្សែន​របស់​វីរុស​នេះ​ដែរ និង​រកឃើញ​ថា​ការ​ផ្លាស់​ប្ដូរ​ទាំង​នេះ​មិន​បាន​បង្ក​ឲ្យ​វីរុស​មាន​ភាព​ខុស​គ្នា​ទេ។ ដោយឡែក​ការ​សិក្សា​លើក​ដំបូង​របស់​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ចិន​បាន​លើក​ឡើង​ថា​មាន​វីរុស​ពីរ​ប្រភេទ​ដែល​ឆ្លង​ទៅ​លើ​មនុស្ស​ចាប់​តាំង​ពី​វីរុស COVID-19 បាន​ផ្ទុះ​ឡើង​នៅ​ប្រទេស​ចិន និង​មួយ​ក្នុង​ចំណោម​ពីរ​ប្រភេទ​នេះ​មាន​លក្ខណៈ​សាហាវ។ អត្ថបទ​ពាក់ព័ន្ធ៖ កុំឆ្ងល់ច្រើន នេះជាដំណើរការ COVID-19 បំផ្លាញសរីរាង្គយើងពេលចូល​ក្នុង​ខ្លួន វីរុស Covid-19 អាច​សម្ងំ​ក្នុង​ខ្លួន​យើងដល់​ទៅ ២៧​ថ្ងៃ ទើប​​ចេញ​រោគ​សញ្ញា អ្នកជំនាញ៖វីរុសកូរ៉ូណាថ្មីអាចឆ្លងទៅមនុស្ស​៦០%លើពិភព​លោក​បើការពារមិនបាន​ត្រឹម​ត្រូវ តើ​វីរុស COVID-19 កាន់តែ​គ្រោះថ្នាក់​មែនទេ? លោក Lawrence Young សាស្ត្រាចារ្យ​ផ្នែក​ម៉ូឡេគុល​មហារីក​នៅ​សាកលវិទ្យាល័យ Warwickប្រទេស​អង់គ្លេស​បាន​និយាយ​ថា​ខណៈ​ដែល​មាន​ការ​សន្និដ្ឋានជាច្រើន​ទៅលើ​ការ​ផ្លាស់ប្តូរហ្សែនកើត​មាន​វីរុស​ប្រភេទ​បង្ក​គ្រោះ​ថ្នាក់​ខ្លាំង លោក​ថា​ការសិក្សា​ជា​ច្រើន​បង្ហាញ​ថា​មិន​មាន​ករណី​នេះទេ។ វីរុស​នេះ​គឺ​មិន​មាន​ការ​ផ្លាស់ប្ដូរ​ហ្សែន​ខ្លាំង​ទេ ហើយ​បច្ចុប្បន្ន​មិន​ទាន់​មាន​ភស្តុតាង​ណា​បង្ហាញ​ថា​ការ​ផ្លាស់ប្ដូរ​ហ្សែន​មាន​ផល​ប៉ះពាល់​គួរ​ឲ្យ​កត់​សម្គាល់​ដែរ។ អ្នកវិទ្យាសាស្ត្រ​នឹង​ធ្វើ​ការ​សិក្សា​ទៅលើ​មុខងារ​របស់​ហ្សែន និង​សិក្សា​លម្អិត​ទៅ​លើ​ការ​ផ្លាស់ប្ដូរ​ហ្សែន​ជាក់លាក់​មួយ​ថា​តើ​ការ​ផ្លាស់ប្ដូរ​នេះ​ប៉ះពាល់​ដល់​វីរុស​យ៉ាង​ម៉េច​ខ្លះ។ តើ​ការ​ផ្លាស់ប្តូរ​ហ្សែន​របស់​វីរុសប៉ះពាល់​ដល់​ការ​បង្កើត​វ៉ាក់សាំង និង​ថ្នាំ​ព្យាបាល​ឬទេ? ក្រុម​វិទ្យាសាស្ត្រ​នៅ​ប្រទេស​អង់គ្លេស […]


វីរុសកូរ៉ូណា

ត្រូវពន្លឺព្រះអាទិត្យ​មួយ​ថ្ងៃត្រឹមតែ១០នាទី អាចជួយពង្រឹង​ប្រព័ន្ធភាពស៊ាំ

អ្នក​ជំនាញ​​​​សុខភាព​​នៃ​ប្រទេស​អូស្រ្តាលី​ បាន​​​លើក​ឡើង​ថា ក្នុង​រយៈ​ពេល​មួយ​ថ្ងៃ ការ​ចេញ​ឱ្យ​ត្រូវ​ពន្លឺ​ព្រះ​អាទិត្យ​ ត្រឹម​រយៈ​ពេល​ពី​ ៥ ទៅ​១០​នាទី នឹង​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាង​កាយ ឬ​ប្រព័ន្ធ​ភាព​ស៊ាំ​បាន​​​យ៉ាង​ល្អ ហើយ​ក៏​​ជា​ចំណែក​មួយ​ជួយ​ការពារ​យើង​ពី​ ហានិភ័យ​​​ជំងឺ​ដែល​បង្ក​ដោយ​វីរុ​ស​ផ្សេង​ៗ ពិសេស​ជំងឺ​បង្ក​​ដោយវីរុស​​ផ្លូវ​ដង្ហើម COVID-19​ផង​ដែរ​ ។ លោក​ស្រី​វេជ្ជបណ្ឌិត Rachel Neale​ អ្នក​​ជំនាញ​ផ្នែក​​សិក្សា​មហារីក​ស្បែក នៃ​ប្រទេស​អូស្រ្តាលី​បាន​ឱ្យ​ដឹង​ថា ពន្លឺ​នៃ​ព្រះ​អាទិត្យ​បាន​ជួយ​ឱ្យ​​ស្បែក និង​រាង​កាយ​ផលិត​វីតាមីន​D បា​ន​គ្រប់​គ្រាន់​ជា​គុណ​ប្រយោជន៍​​មិន​គួរ​មើល​រំលង​។ លោក​ស្រី​​ ក៏​បាន​បន្ថែម​ទៀត​ថា កង្វះ​​កម្រិត​វីតាមីន​ D នៅ​ក្នុង​ខ្លួន​ នឹង​អាច​បង្ក​ជា​ឱកាស​​​ ដែល​អាច​ឱ្យ​មេរោគ​មក​យាយី​ប្រព័ន្ធ​ការពារ​រាង​កាយ​យើង​បាន​ដោយ​ងាយ។ អត្ថបទពាក់ព័ន្ធ៖ ឈប់យល់ច្រឡំទៀត អាហារទាំងនេះ មិនអាចការពារ ឬព្យាបាល COVID-19 បានទេ ស្ត្រីពពោះដល់ថ្ងៃចាក់ថ្នាំ ឬទៅពេទ្យ តែខ្លាច COVID-19 អ៊ីចឹង គួរធ្វើម៉េចទើបល្អ? ដោយ​ផ្អែក​តាម​ការ​ស្រាវជ្រាវ​លើ​អ្នក​ជំងឺ​ប្រមាណ​ ៧​ម៉ឺន​នាក់ អ្នក​ដែល​មាន​កង្វះ​វីតាមីន​ D គឺ​មាន​​ការ​ឈឺ​រ៉ាំរៃ​ជា​ង​អ្នក​ដែល​ទទួល​បាន​វីតាមីន D គ្រប់​គ្រាន់។ ជា​មួយ​​បញ្ហា​នេះ លោក​ស្រី​វេជ្ជបណ្ឌិត​ខាង​លើ ក៏​បាន​ណែ​នាំ ឱ្យ​​​ឆ្លៀត​​​ទៅ​ទទួល​បាន​ពន្លឺ​ព្រះ​អាទិត្យ​យ៉ាង​ហោច​ណាស់​​​៥​នាទី តាម​រយៈ​សកម្មភាព​ផ្សេង​ៗ ដូច​ជា​ការ​ទៅ​ហាត់​ប្រាណ ការ​ធ្វើ​ដំណើរ​ដើម្បី​ទទួល​បាន​ប្រយោជន៍​​​ពី​ការ​ជំរុញ​ភាព​សកម្ម​ នៃ​ប្រព័ន្ធ​ស៊ាំ​នៃ​រាង​កាយ​នោះ​។ អត្ថបទពាក់ព័ន្ធ៖ ចម្ងល់ម៉ាក់ៗ ស្របពេលផ្ទុះ COVID-19 តើគួរយកកូនទៅចាក់វ៉ាក់សាំងអត់? សម្រួល​ភាពតានតឹង អំឡុងការរាលដាល​វីរុស […]


ឆ្លងរោគប្រព័ន្ធផ្លូវដង្ហើម

វិធីពាក់ និងដោះម៉ាស់ត្រឹមត្រូវ មិនឲ្យឆ្លងមេរោគ (វីដេអូ)

អំឡុង​ពេល​ការពារ​ខ្លួន​ពី​វីរុស Covid-19 គ្នាយើងប្រយ័ត្ន​ជាប់​ជានិច្ច ដោយ​ធ្វេី​អនាម័យ​ នៅ​ឃ្លាតឆ្ងាយ​ពីគ្នា​ មិន​ចេញ​ក្រៅ​ផ្ទះបេី​មិន​ចាំបាច់ ហើយពាក់​ម៉ាសការពារជានិច្ច។ ប៉ុន្តែគ្នាយើងមួយចំនួនប្រហែលជាមិនទាន់យល់ច្បាស់ពីរបៀបពាក់ឲ្យបានត្រឹមត្រូវនៅឡើយ។ ក្នុងវីដេអូនេះ និងបង្ហាញពិរបៀបពាក់ម៉ាស ដើម្បីការពារខ្លួន​ពី​វីរុស Covid-19 ឲ្យកាន់តែមានប្រសិទ្ធិភាព។ អត្ថបទពាក់ព័ន្ធ: ម៉ាក់​ប៉ា​ប្រយ័ត្ន​ណា កូន​តូចៗ​ងាយ​នឹង​កើត​ជំងឺ​ ៤ មុខ​នេះ​បំផុត​នា​ខែ​ក្តៅ ក្រោកអង្គុយ ឬគេងភ្លាម ចេះតែងងឹតមុខ បណ្តាលមកពីអី? ក្បួន​ធម្មជាតិ បន្ធូរ​អាការៈហឺត កុំ​ឲ្យ​ធ្វើ​ទុក្ខ ចូលចិត្ត​ប្រឡែង​លេង ឬនៅ​ក្បែរ​សត្វឆ្មា​ធ្វើ​ឲ្យ​កើត​ហឺត? ជំងឺហឺតលើក្មេងៗ មានអាការៈ រោគសញ្ញាម៉េចខ្លះ? រឿងតូចអាចក្លាយជាធំ! បើ​ត្រូវកណ្ដាស់ ហើយប្រឹងទប់ អាចមានគ្រោះថ្នាក់ច្រើន មិនគួរមើលរំលង រោគសញ្ញាទាំងនេះអាចបណ្តាលឲ្យមានជំងឺរលាកច្រមុះរ៉ាំរ៉ៃ ធ្លាប់ទេពេល​កណ្តាស់ធ្វើឲ្យឈឺខ្នង? នេះជាមូលហេតុ និងវិធីការពារ


ជំងឺឆ្លងពីវីរុសផ្សេងៗ

ក្បួនលាងដៃត្រឹមត្រូវ បង្ការឆ្លងមេរោគ (វីដេអូ)

អ្នកជំនាញសុខាភិបាល​បាន​ណែនាំ​ដល់​សាធារណជន​ថា​ការ​លាង​ដៃ​ឲ្យ​បាន​ត្រឹមត្រូវ​គឺ​ជា​វិធី​ចាំបាច់​មួយ​ក្នុង​ការ​បង្ការ​ការ​ឆ្លង​នៃ​វីរុស​ COVID-19 ហើយ​ការ​លាង​ដៃ​ត្រូវធ្វើឡើង​ម្តង​២០វិនាទី។ ហើយការ​លាង​ដៃ​ឲ្យ​បាន​ត្រឹមត្រូវ​គឺ ត្រូវលាងជាមួយសាប៊ូ និងទឹកស្អាត រួមទាំងរបៀបលាងឲ្យបានស្អាត។   អត្ថបទពាក់ព័ន្ធ៖ ចំណុច​សំខាន់ទាំង ៨ នៅ​ក្នុងផ្ទះ ចាំបាច់​ត្រូវ​អនាម័យ របស់ក្នុងផ្ទះទាំងនេះ គួរសម្អាតជាប្រចាំ ចៀសវាងតោងជាប់មេរោគ ចំណុចតូចៗទាំងនេះជាកំហុសឆ្គង ទាក់ទងនឹងការធ្វើអនាម័យរបស់យើងរាល់ថ្ងៃ គ្រោះថ្នាក់ស្រីៗ បើប្រើ​សម្លី​អនាម័យ​ទំនើប Tampon ខុស​បច្ចេកទេស ស្រីៗ​គួរ​ស្គាល់! សម្លី​អនាម័យ​ប្រភេទ​ថ្មី អាច​ជា​ជម្រើស​ល្អ​​ពេល​មក​ខែ


ឆ្លងរោគប្រព័ន្ធផ្លូវដង្ហើម

ម៉ាស់ធម្មតា និងម៉ាស់ KN95 អាចពាក់បានប៉ុន្មានម៉ោង? (វីដេអូ)

ព្រោះម្នាក់ៗ​ខ្លាច​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី ធ្វើឲ្យតម្រូវការប្រើប្រាស់ម៉ាសកើនឡើងខ្ពស់ខ្លាំង ហើយជា​ធម្មតា គ្រប់ប្រភេទ​ម៉ាស់​គេ​ប្រើ​បាន​តែ​ម្ដង​ប៉ុណ្ណោះ មិន​អាច​បោក​ទឹក រួច​យក​មក​ពាក់​បន្ត​ទៀត​ទេ ព្រោះ​វា​អស់​ប្រសិទ្ធភាព​ហើយ។ ចុះម៉ាស់ធម្មតា និងម៉ាស់ KN95 ការពារបានដូចគ្នាដែរឬអត់ ? ហើយអាចពាក់បានប៉ុន្មានម៉ោង? អត្ថបទពាក់ព័ន្ធ៖ ខ្យល់កខ្វក់​ក្នុង​បរិយាកាសជាឃាតករលាក់​មុខ ត្រូវ​ប្រុងប្រយ័ត្ន​ កំហុស ៣ យ៉ាង យុវវ័យពេញនិយមធ្វើ បំផ្លាញសុខភាពខ្លួនឯង ខ្យល់ពុលអាចបង្កឱ្យបញ្ញា និងសមត្ថភាពគិតពិចារណាធ្លាក់ចុះ ប្រយ័ត្នប្រយែង កូនក្មេងកើតជំងឺផ្លូវដង្ហើមប្រភេទនេះធ្ងន់ធ្ងរហើយ ផលិតផលកម្ចាត់មេរោគ ​អាចបង្កបញ្ហារ៉ាំរ៉ៃដល់សួតដែរ គួរប្រយ័ត្ន!


វីរុសកូរ៉ូណា

សម័យCOVID-19 ផង ចេះវិធីទាំងនេះទើបជួយពង្រឹងប្រព័ន្ធភាពស៊ាំបាន​ល្អ

អំឡុង​ពេល​វីរុស COVID-19 កំពុង​រាត​ត្បាត ការ​ថែរក្សា​អនាម័យ និង​សុខភាព​ឲ្យ​បាន​រឹងមាំល្អ គឺ​ជា​រឿង​សំខាន់។ ​តើ​ត្រូវ​ធ្វើ​ដូចម្តេច​ខ្លះដើម្បី​ពង្រឹងប្រព័ន្ធភាពស៊ាំ​ និង​មានសុខភាពល្អ?។ បច្ចុប្បន្ន​មិន​មាន​វ៉ាក់សាំងការពារយើងពី​ការ​ឆ្លង​វីរុស​នេះទេ។ ថ្វីបើ​មិន​មាន​វ៉ាក់សាំងក៏ពិតមែន តែ​យើង​នៅតែអាច​រក្សារាងកាយ សុខភាពយើង​ឲ្យ​បាន​ល្អ និង​មាន​អនាម័យ​ដោយ​ការ​លាង​សម្អាត​ដៃ របប​អាហារ ហាត់ប្រាណ សមាធិ គ្រប់គ្រង​ភាព​តានតឹង និង​គេងឲ្យ​បាន​គ្រប់គ្រាន់។ ត្រូវ​ចាំ​ថា​អ្នកមាន​ជំងឺ​ប្រចាំ​កាយ ឬសុខភាព​មិន​ល្អ​គឺ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​បើ​សិនជា​ឆ្លង​វីរុស ​COVID-19។ ដើម្បី​ឲ្យ​រាងកាយ​យើង​រឹងមាំ និងមាន​សុខ​ភាព​ល្អ​គួរអនុវត្ត​វិធីទាំងនេះ។ ១. របបអាហារ សារធាតុចិញ្ចឹម​សំខាន់ៗ​សម្រាប់​ជំនួយ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​ក្នុង​ការ​ប្រឆាំង​នឹង​បាក់តេរី និង​វីរុស​មាន​៖ Beta-carotene: រាងកាយ​នឹង​បំលែង​សារធាតុ​នេះ​ជា​វីតាមីន A ដែល​ជា​សារធាតុ​សំខាន់​សម្រាប់​ប្រព័ន្ធ​ភាពស៊ាំ​ក្នុង​ការ​ប្រឆាំង​នឹង​ជាតិពុល និង​មេរោគឈ្លានពាន​ផ្សេងទៀត។ ផ្លែឈើ និង​បន្លែ​មាន​សារធាតុ Beta-caroteneមាន​ដំឡូងជ្វា ការ៉ុត ផ្លែស្វាយ ស្ពៃ​ពួយឡេង ផ្កាខាត់ណាខៀវ និង​ផ្លែ​ត្រសក់ផ្អែម។ វីតាមីន C៖ វីតាមីន​នេះ​ជួយ​រាងកាយ​ក្នុង​ការ​កំណត់​ថា​តើ​ការពារ​បែប​ណា​ដែល​រាងកាយ​ត្រូវ​ការ។ យើង​​​អាច​ទទួល​បាន​វីតាមីន C ​ពី​អាហារ​ទាំង​នេះ​រួមមាន​ផ្លែ​ក្រូច ក្រូចថ្លុង គីវី ស្ត្របឺរី ម្ទេសប្លោក​ក្រហមនិងបៃតង ផ្កាខាត់ណាខៀវ ស្ពៃក្ដោប និង​ផ្កាខាត់ណា។ វីតាមីន D៖ ការ​ខ្វះ​វីតាមីន D អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​ចុះ​ខ្សោយ និង​មាន​ហានិភ័យ​នៃ​ជំងឺ​ផ្លូវ​ដង្ហើម​បង្ក​ដោយ​វីរុស។ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ