ជំងឺឆ្លង

ជំងឺ​ឆ្លង​​ ​- ជំងឺ​ឆ្លង​ ជាពិសេស​តាម​ផ្លូវ​ដង្ហើម​ដែល​​បង្ក​ទុក្ខទោស​ដល់គ្រប់​គ្នា​មាន វីរុសកូរ៉ូណា​ ​ឆ្លង​រោគ​ប្រ​ព័ន្ធ​ផ្លូវ​ដង្ហើម ​ពុល​ចំណីអាហារ ​ឆ្លងបាក់តេរីផ្សេងៗ ​ជំងឺឆ្លងតាមប្រព័ន្ធ​ខ្យល់ដង្ហើម ​ជំងឺហ្សីកា ​ជំងឺគ្រុនឈាម ​ជំងឺ​ឆ្លងពីសត្វល្អិត ​ជំងឺ​ឆ្លង​ពី​វីរុស​ផ្សេងៗ​ ​ជំងឺរលាកស្រោមខួរ ​ជំងឺ​រើម ​ជំងឺគ្រុនពោះវៀន ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

ជំងឺឆ្លង

ក្រសួងសុខាភិបាល ណែនាំវិធីការពារខ្លួនពីវីរុសហាន់តា (Hantavirus)

ថ្មីៗនេះ មានការផ្ទុះឡើងនៃវីរុសហាន់តា ជាវីរុសដែលអាចបង្កជំងឺធ្ងន់ធ្ងរដល់មនុស្សយើង។ ត្បិតថា ប្រទេសកម្ពុជា នៅមិនទាន់រកឃើញករណីកើតលើមនុស្សក៏ពិតមែន ប៉ុន្តែយើងគួរប្រយ័ត្នពីការឆ្លងមេរោគតាមរយៈការប៉ះពាល់ជាមួយសត្វកកេរ (កណ្តុរ កំប្រុក ស្កា សំពោច) ជាពិសេសទឹកនោម លាមក និងទឹកមាត់របស់វា។ វីរុសហាន់តា អាចបង្កជំងឺសំខាន់ៗចំនួន២ទម្រង់៖ ទម្រង់ទី១៖ ប៉ះពាល់ដល់សួត និងប្រព័ន្ធដកដង្ហើម។ វីរុសប្រភេទនេះ ត្រូវបានរកឃើញនៅទ្វីបអាមេរិក។ ទម្រង់ទី២៖ បង្កឱ្យមានគ្រុនក្តៅ ហូរឈាម និងប៉ះពាល់តម្រងនោម។ វីរុសប្រភេទនេះ ត្រូវបានរកឃើញភាគច្រើននៅទ្វីបអឺរ៉ុប និងទ្វីបអាស៊ី ហើយក៏អាចឃើញនៅទូទាំងពិភពលោកដែរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ស្វែងយល់​ពី​ថ្នាំបង្ការមនុស្ស​ពេញ​វ័យ ចុចទីនេះ! ចង់ពិនិត្យ​ជំ​ងឺ​បម្រុង​ទឹកនោមផ្អែម ចុចទីនេះ! របៀបចម្លង៖ តាមរយៈការប៉ះពាល់ជាមួយសត្វកកេរ (កណ្តុរ កំប្រុក ស្កា សំពោច) ជាពិសេសទឹកនោម លាមក និងទឹកមាត់របស់វា។ តាមរយៈការខាំ ឬខ្វាចដោយសត្វកកេរ អាចកើតមាន ប៉ុន្តែកម្រ។ ការឆ្លងពីមនុស្សទៅមនុស្សអាចកើតមាននៅកន្លែងផ្ទុះរាតត្បាតមួយចំនួននាពេលកន្លងមក។   រោគសញ្ញា៖ អស់កម្លាំង គ្រុនក្តៅ ឈឺសាច់ដុំ ឈឺក្បាល វិលមុខ ឈឺពោះ ចង្អោ ក្អួត […]

អត្ថបទផ្សេងទៀតពី ជំងឺឆ្លង

ស្វែងរក ជំងឺឆ្លង

វីរុសកូរ៉ូណា

អ្នកមានជំងឺលើសឈាមប្រឈម​ហានិភ័យ​ច្រើន​ដោយសារ​បញ្ហា​ COVID-19

អំឡុងពេល​វីរុស COVID-19 កំពុងរាលដាល​ទូទាំង​ពិភពលោក មនុស្សជាច្រើន​បារម្ភពីការឆ្លងវីរុសនេះ។ក្នុងនោះអ្នក​មាន​ជំងឺ​លើសឈាម​រឹតតែគួឲ្យបាម្ភ ព្រោះថា​អ្នកមានជំងឺនេះ​គឺ​មាន​ហានិភ័យ​ខ្ពស់​នៃ​ផលវិបាក​ធ្ងន់ធ្ងរ​ប្រសិនជា​​ឆ្លង​វីរុស COVID-19 ឬក៏កើតស្រេ្តសដោយសារបារម្ភច្រើនពីបញ្ហាវីរុសនេះ​។ វេជ្ជបណ្ឌិត Maria Carolina Delgado-Lelievre សាស្ត្រាចារ្យ​ផ្នែក​វេជ្ជសាស្ត្រ​នៅ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​ Miami’s Miller បាន​និយាយ​ថា​ប្រសិន​ជាយើង​មាន​ជំងឺ​ដែល​មាន​ការ​ខូចខាត​ដល់​សួត យើង​ត្រូវការ​បេះដូង​ដែល​មាន​សុខភាព​ល្អ​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​វីរុស។ ប៉ុន្តែ​សម្រាប់​អ្នក​មាន​ជំងឺ​លើស​ឈាម​ វីរុស COVID-19 អាច​ធ្វើឲ្យ​ប៉ះពាល់​ដល់​សរីរាង្គ​ផ្សេងៗ នេះ​មក​ពី​សុខភាព​បេះដូង​ខ្សោយ។ ជំងឺ​លើស​ឈាម​គឺជា​ជំងឺ​ទូទៅមួយ​ប្រភេទ​នៃ​ជំងឺ​បេះដូង និង​កើត​មាន​នៅ​ពេល​មនុស្ស​យើងចាស់ទៅ​។ ​នេះ​មាន​ន័យ​ថា​មនុស្ស​ជា​ច្រើន​មាន​ជំងឺ​លើស​ឈាម និងមនុស្ស​វ័យ​ចំណាស់​​គេ​ជឿថា​មាន​ហានិភ័យ​ខ្ពស់​ក្រោយ​​ការឆ្លង​វីរុស COVID-19។ អត្ថបទពាក់ព័ន្ធ៖ នេះជាដំណើរការ COVID-19 បំផ្លាញសរីរាង្គយើងពេលចូល​ក្នុង​ខ្លួន វីរុស Covid-19 អាច​សម្ងំ​ក្នុង​ខ្លួន​យើងដល់​ទៅ ២៧​ថ្ងៃ ទើប​​ចេញ​រោគ​សញ្ញា មនុស្សប្រភេទណា ងាយប្រឈមនឹងការឆ្លងវីរុសកូរ៉ូណាថ្មី? ដឹង​ពី​រោគសញ្ញា​ជាមុន និង​ការ​វាស់​​សម្ពាធ​ឈាម ជំងឺលើស​ឈាម​កើត​ឡើង​នៅ​ពេល​មាន​ភាព​មិន​ប្រក្រតី​នៃ​សរសៃឈាម​ដែល​អាច​ប៉ះពាល់​ដល់​ការ​បញ្ជូន​អុកស៊ីសែន​ទៅ​ក្នុង​កោសិកា។ ការ​មាន​កម្រិត​អុកស៊ីសែន​ក្នុង​ឈាម​ទាប​គឺ​កើត​មាន​ជា​ទូទៅ​ទៅ​លើ​អ្នក​សម្រាក​នៅ​មន្ទីរពេទ្យ​ពេល​ឆ្លង​វីរុស COVID-19 នេះយោង​តាម​ការសិក្សា​ទៅ​លើ​អ្នក​ជំងឺ​នៅ​ទីក្រុង​អ៊ូហាន ប្រទេស​ចិន។   ជំងឺ​លើសឈាម​អាច​នឹង​មិន​មាន​រោគសញ្ញា​ដែល​អាច​សម្គាល់​បាន ដូចនេះ​វិធី​ដែល​ល្អបំផុត​ក្នុង​ការ​ដឹង​គឺ​វាស់​សម្ពាធឈាម។ ប្រសិន​ជា​ពេលយើងវាស់សម្ពាធឈាម​ហើយ​ទទួល​បាន​លទ្ធផល ១២០/៨០ នោះ​មាន​ន័យ​ថាយើង​កំពុង​មាន​សម្ពាធ​ឈាម​ខ្ពស់​ហើយ។ សម្ពាធ​ឈាម​មួយ​ចំនួន​ដែល​វាស់​ឃើញ១២០ លើ៨០​គឺ​អាច​ចាត់​ទុក​ថា​ឡើង​ឈាម​ហើយ​នេះ​បើ​តាម​ការ​បញ្ជាក់​​របស់​ វេជ្ជបណ្ឌិត Delgado lelievre។ ការ​ឡើង​ចាប់​ពី​ចំណុច​នេះ​កម្រិត​ដំបូង​នៃ​ជំងឺ​លើស​ឈាម​គឺ​គេ​កំណត់​ចាប់​ពី១៣០ ឬ​ខ្ពស់​ជាង​នេះ​សម្រាប់ Systolic (លេខ​ខាង​លើ) និង ៨០ ឬ​ខ្ពស់​ជាង​នេះ​សម្រាប់ Diastolic (លេខ​ខាង​ក្រោម) […]


ជំងឺរើម

រោគសញ្ញាកើតរើម (វីដេអូ)

ជំងឺ​រើមបង្កឡើង​ដោយវីរុស Varicella-zoster ​ដូច​គ្នា​ទៅ​នឹង​​ជំងឺ​អុតស្វាយដែរ តែ​បើ​និយាយ​ឲ្យ​ស្រួល​ស្ដាប់​ទៅវានៅក្នុងអម្បូរតែមួយ។ អ្នកកើត​ជំងឺ​នេះ​​សុទ្ធ​សឹង​តែ​ជា​អ្នក​ដែល​​ធ្លាប់​កើត​មាន​ជំងឺ​អុត​ស្វាយ​ ព្រោះ​វា​បង្ក​​ឡើង​​​​​​​​​​ដោយ​វី​​រុស​ដូច​គ្នា។ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ទូទៅ​ថា ផល​វិបាក​នៃ​ជំងឺ​រើម គឺ​ឈឺ ក្តៅ មានលេចចេញពងទឹកតូចៗ ធ្វើឲ្យ​ស្បែក​ខូច​ដោយ​បន្សល់​ស្លាកស្នាម។ តែ​ទាស់​ត្រង់​ថា​អ្នក​ខ្លះ​ទៅ​រក​ពេទ្យ​​ឲ្យ​ព្យាបាល និង​អ្នក​ខ្លះ​ទៀត​នៅ​ធ្វើ​តាម​បែប​បុរាណ​ទៅ​រក​គ្រូ​ស្ដោះ ផ្លុំ ឬ​វ៉ៃ​ឲ្យ​ឆាប់​ចេញ​អស់។ ទង្វើ​បែប​នេះ​ លោកថា អាច​ឈឺ​លើស​​ដើម​ទៅ​វិញ។ អត្ថបទពាក់ព័ន្ធ: ល្អ​មែន​ទែន ទឹកឃ្មុំ​ជួយ​ព្យាបាល​រើម​លើ​មាត់ ដូច​ថ្នាំ​ដែរ ឆ្ងល់អត់ ម៉េចបានកើតភ្លឺ? ធ្វើម៉េចឆាប់បាត់? កើតរើមត្រូវទៅពេទ្យ កុំទៅរកគ្រូស្ដោះផ្លុំ វ៉ៃ ប្រយ័ត្នលើសដើម បើម្តាយមានជំងឺទាំងនេះ អាចឆ្លងដល់កូនក្នុងផ្ទៃបាន ម៉ាក់ប៉ាកុំថើបមាត់កូនឲ្យសោះ មានមេរោគជាច្រើនឆ្លងតាមផ្លូវដង្ហើម


វីរុសកូរ៉ូណា

លាងសម្អាតដៃច្រើន បែរជាស្ងួត ប្រេះ របក តើត្រូវធ្វើម៉េច?

នៅ​ក្នុង​អំឡុង​ពេល COVID-19 នេះ ម្នាក់​ៗ​ពិតជា​ខ្លាច​ឆ្លង ដូចនេះ​ហើយ​ជា​ខិតខំ​ធ្វើអនាម័យខ្លួនប្រាណដោយលាង​សម្អាត​ដៃ​ជាមួយ​ទឹក​អាល់កុល ជែល  ហើយ​មនុស្ស​ភាគច្រើន​ជួប​បញ្ហា​ស្ងួត របក ប្រេះ​ទៅ​វិញ ព្រោះតែ​ត្រូវ​លាង​សម្អាត​ញឹកញាប់​ខ្លាំង​ពេក។ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា អាចមកពីកត្តា ៣ យ៉ាង ទី១មកពីយើង​លាង​អាល់កុល ឬ​ជែល បណ្ដាល​ឲ្យ​ស្ងួត មកពី​ទិញ​ផលិតផល​មិន​សុទ្ធ គឺ​ទឹក​អាល់កុល និង​ជែល មាន​លាយ​ជាមួយ​មេតាណុល ដែល​ជា​មូលហេតុ​នាំ​ឲ្យ​មាន​បញ្ហា​បែប​នោះ។ ចំណែក​មូលហេតុ​ទី២ វិញលោក​បាន​បន្ត​​ថា អាច​មកពី​ដៃ​យើង​មាន​ស្បែក​ស្ដើង ឬ​ងាយ​ប្រតិកម្ម​ជាមួយ​សារធាតុ​សម្លាប់​មេរោគ​ទាំង​នោះ ទៀត​មិន​អាច​ទ្រាំទ្រ​នឹង​ជាតិ​កាត់​ទាំង​នោះ។ ប្រសិនបើ​យើងនៅតែ​មាន​បញ្ហា​មិន​ធូរស្រាល​សោះ អាច​មកពី​កត្តាទី ៣ អាលែកហ្ស៊ី​ជាមួយ​ផលិតផល​ប្រភេទ​នោះ ដូចនេះ​ព្យាយាម​ស្វែង​រក​ផលិតផល​ល្អ ដែល​លក់​នៅ​តាម​ឱសថ​ស្ថាន ព្រោះ​កន្លែង​ទាំង​នោះ​ភាគច្រើន​លក់​ផលិតផល​ត្រូវ​បាន​ទទួល​បាន​ការ​អនុញ្ញាត និង​ទទួល​ស្គាល់​ពី​ក្រសួង​ត្រឹមត្រូវ។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ វេជ្ជបណ្ឌិត​រូប​នោះ​បាន​ឲ្យ​ជា​ដំបូន្មាន​ថា ក្រោយ​លាង​សម្អាត​ដៃរួច យើង​អាច​រក​ក្រែម​ផ្ដល់​សំណើម​ដល់​ស្បែក​មក​លាប ឬ​ទិញ​ឡេ​លាប​ប្រអប់​ដៃ​មក​លេប​ពី​លើ។ ក្រៅ​ពី​នោះ​យើង​អាច​យក​វីតាមីន E ឬ​ប្រេង​ដូង អូលីវ អាល់ម៉ុង ជាដើម។ អត្ថបទពាក់ព័ន្ធ៖ ដំបូន្មានល្អៗ ជុំវិញវិធីបង្ការកូនពីវីរុស COVID-19 ការព្យាបាលអ្នកជំងឺ COVID-19 ជា អាស្រ័យលើកត្តា ៣ យ៉ាង ដំណាក់កាលនេះ បើកូនឈឺ ត្រូវនាំទៅពេទ្យ […]


វីរុសកូរ៉ូណា

ម៉ាស៊ីនសម្ងួត និងក្រដាសជូតដៃ មួយណា​អាច​កម្ចាស់មេរោគបាន​ល្អជាង?​

គ្នា​យើង​ខ្លះ​ក្រោយ​ពី​លាង​ដៃហើយ ​អ្នក​ខ្លះក៏និយម​ប្រើម៉ាស៊ីនសម្ងួត​ដៃ និង​ខ្លះទៀត​ក៏ប្រើក្រដាសជូតដៃវិញ។ តើមួយណាល្អប្រើជាង? ក្រុម​អ្នក​​ស្រាវជ្រាវ​វិទ្យាសាស្រ្ត​​​បាន​បង្ហាញ​នូវ លទ្ធផល​ស្រាវជ្រាវ​មួយ​​ថា ក្រដាស​​ជូត ដើម្បី​សម្ងួត​ គឺ​ជា​ជម្រើស​ប្រសើរ​ជាង​ ម៉ាស៊ីន​សម្ងួត។ ក្រុម​អ្នក​ស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ Leeds នៃ​ចក្រភព​អង់គ្លេស បាន​ដាក់​ម៉ាស៊ីន​​អតិសុខុមទស្សន៍​ (មីក្រូស្កូប) ពិនិត្យ​មើល​លើ​ដំណើរ​នៃ​មេរោគ លើ​ម៉ាស៊ីន​​ផ្លុំ​សម្ងួត​ដៃ និង​​ក្រដាស​អនាម័យ​​ជូត​សម្ងួត​ដៃ ក្នុង​បំណង​ប្រៀប​​ធៀប​រក​​ឱ្យ​ឃើញ​ថា តើ​វិធី​សម្ងួត​ដៃ​មួយ​ណា ដែល​​បន្ថយ​ហានិភ័យ​​មេរោគ​បាន​ប្រសើរ​ជាង។ អត្ថបទពាក់ព័ន្ធ៖ បើខោអាវជាប់សំណាកអ្នកផ្ទុក COVID-19 ហើយយកទៅហាលថ្ងៃ មេរោគងាប់អត់? តើពេលឈឺអាចបន្តការហាត់ប្រាណបានដែរឬទេ? ក្រុម​អ្នក​ស្រាវជ្រាវ​បាន​​តាម​ដាន​ទៅ​លើ​ អ្នក​ស្ម័គ្រ​ចិត្ត​៤​នាក់ ដោយ​ឲ្យ​អ្នកទាំងនោះលាង​សម្អាត​ដៃ និង​សម្ងួត​ដៃ ដោយ​ប្រើ​​ម៉ាស៊ីន​ផ្លុំ​​សម្ងួត ឬ​ក្រដាស​ជូត​សម្ងួត​តាម​ទម្លាប់​ធម្មតា​របស់​​ខ្លួន។ បន្ទាប់​មក​ អ្នក​ស្រាវជ្រាវ​បាន​​ទៅ​ ប្រមូល​​ទិន្នន័យ​​ ដោយ​ពិនិត្យ​មើល​វត្ថុ និង​កន្លែង​​ដែល​​អ្នក​ស្ម័គ្រ​ចិត្ត​ប៉ះ​ពាល់​ក្រោយ​លាង​សម្អាត​ដៃ​ភ្លាម​ៗ មាន​ទាំង​ ដៃ​ទ្វារ កៅ​អី ទូរសព្ទ​ -ល- បាន​រក​ឃើញ​ថា ការ​សម្ងួត​ដៃ​ដោយ​ម៉ាស៊ីន គឺ​សល់​ហានិភ័យ​មេរោគ​ច្រើន​ជាង ប្រើ​ប្រៀប​នឹង​ការ​សម្ងួត​ដៃ​ដោយ​ក្រដាស​អនាម័យ។ អត្ថបទពាក់ព័ន្ធ៖ ការព្យាបាលអ្នកជំងឺ COVID-19 ជា អាស្រ័យលើកត្តា ៣ យ៉ាង ៤ កន្លែងត្រូវប្រយ័ត្ន ខ្លាចឆ្លង COVID-19 ដោយមិនដឹងខ្លួន ដំបូន្មានល្អៗ ជុំវិញវិធីបង្ការកូនពីវីរុស COVID-19 ​ករណី​ខាង​លើ លោក​វេជ្ជបណ្ឌិត Graham […]


វីរុសកូរ៉ូណា

បើខោអាវជាប់សំណាកអ្នកផ្ទុក COVID-19 ហើយយកទៅហាលថ្ងៃ មេរោគងាប់អត់?

កន្លង​មក​មាន​មតិ​មួយ​ចំនួន​លើក​ឡើង​ថា ប្រទេស​ដែល​មាន​អាកាសធាតុ​ក្ដៅ COVID-19 មិន​អាច​ឆ្លង​បាន​ទេ។ តែ​អង្គការ​សុខភាព​ពិភពលោក​បាន​ប្រកាស​ច្រានចោល ហើយ​ថាប្រទេស​ដែល​មាន​កម្ដៅ​ក្ដៅ​ខ្លាំង ឬ​ក្ដៅ​សើម​បែប​ណា ក៏​វីរុស COVID-19 នៅតែ​រីក​រាល​ដាល​ឆ្លង​ដដែល។ តែបើ​​ទឹក​សម្បោរ ឬ​កំហាកទឹកមាត់​របស់​អ្នក​ផ្ទុក COVID-19 ខ្ទាត​ទំ​លើ​សម្លៀកបំពាក់ ហើយ​យើង​យក​សម្លៀកបំពាក់​នោះ ទៅ​ហាល​ថ្ងៃ វា​ងាប់​ឬ​អត់? លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ បាន​បកស្រាយ​ថា ពេល​មេរោគ​នោះ​ទំ​លើ​ខោអាវ​យើង ហើយ​យើង​មិន​បាន​ប៉ះពាល់​កន្លែង​នោះ យើង​អាច​ចៀស​ផុត​ពី​ការ​ឆ្លង COVID-19 តែ​ត្រូវ​យក​សម្លៀកបំពាក់​នោះ​ទៅ​បោក​សម្អាត​ជាមួយ​សាប៊ូ ដើម្បី​កម្ចាត់​មេរោគ រួច​ចាំ​យក​ទៅ​ហាល​ថ្ងៃ។ ប៉ុន្តែ​ បើ​ដោះ​សម្លៀក​បំបាក់​នោះ ហើយ​យក​ទៅ​ហាល​ថ្ងៃ​តែម្ដង ដោយ​មិន​បាន​បោក​សម្អាត វា​ក៏​​អាច​ងាប់​ កម្ដៅ​ថ្ងៃ​កាត់​បន្ថយ​សមត្ថភាព​នៃ​ការ​រីក​លូតលាស់​កោសិកា​របស់​វីរុស​បាន​ពាក់​កណ្ដាល ជីវិត​វីរុស​អាច​រស់នៅ​បាន​ក្រោម​ពន្លឺ​ថ្ងៃ​ត្រឹមតែ​ពី ២ ទៅ ៥ នាទី​ប៉ុណ្ណោះ។ ទោះ​ជា​កម្ដៅ​ថ្ងៃ​មាន​សមត្ថភាព​សម្លាប់​វីរុស COVID-19 បាន​ក៏​ពិត​មែន តែ​លោក​វេជ្ជបណ្ឌិត មិន​ណែនាំ​ឲ្យ​យើង​យក​សម្លៀកបំពាក់​ដែល​ទើប​ស្លៀក​ពាក់​ពេល​ចេញ​ទៅ​ក្រៅ មកដល់​ផ្ទះ​វិញ​ហាល​ថ្ងៃ​នោះ​ទេ គឺ​ត្រូវ​បោក​សម្អាត ហើយ​វិធី​រក្សា​អនាម័យ​បែប​នេះ ទើប​យើង​អាច​ចៀស​ផុត​ពី COVID-19។ វេជ្ជបណ្ឌិត​រូប​នោះ​បាន​បន្ថែម​ទៀត​ពេល​ចេញ​ក្រៅ ហើយ​ត្រឡប់​មក​ផ្ទះ​វិញ​មិនគួរ​ប៉ះពាល់​សមាជិក​ក្នុង​ក្រុម​គ្រួសារ​ភ្លាម​ទេ ត្រូវ​ងូត​ទឹក​លាង​សម្អាត​ខ្លួន ឬ​ផ្លាស់ប្ដូរ​សម្លៀកបំពាក់ លាង​សម្អាត​ដៃ​ជើង មុខ​ឲ្យ​បាន​ស្អាត​សិន ចាំ​ចូល​ទៅ​ជិត​អ្នក​ក្នុង​ផ្ទះ។ អត្ថបទពាក់ព័ន្ធ៖ ឈប់យល់ច្រឡំទៀត អាហារទាំងនេះ […]


វីរុសកូរ៉ូណា

សង្ស័យសម្លៀកបំពាក់មានជាប់​វីរុស COVID-19 តើត្រូវបោកគក់បែបណា?

បច្ចុប្បន្ន​​មិន​ទាន់​​មាន​ការ​បញ្ជាក់​ទេ​ថា​​វីរុស COVID-19​ អាច​នៅ​លើ​ក្រណាត់ ឬ​សម្លៀកបំពាក់​បាន​យូរ​ប៉ុណ្ណា​នោះ​ តែ​សម្រាប់​សម្លៀកបំពាក់​ដែល​មានជាតិ​​ប្លាស្ទិក ឬ​ជាតិដែក​វីរុស​អាច​រស់​នៅ​បាន​រហូត​ដល់​ទៅ​ច្រើន​ថ្ងៃ។ គ្នាយើងខ្លះ​​​អាចថា​​នឹង​មាន​ការ​បារម្ភ​ពេល​ចេញ​ទៅ​ក្រៅ​ ដោយ​គិតថា​អាចមាន​​វីរុស​តោងជាប់​នៅ​លើ​សម្លៀកបំពាក់​របស់យើង​បាន។ ដូចនេះ​ហើយ​បើសង្ស័យបែបនេះ យើង​​អាច​ការពារ​បាន​ដោយ​ដោះស្បែកជើង ផ្លាស់​សម្លៀកបំពាក់​ថ្មី​ពេល​ទៅ​ដល់​ផ្ទះ​ ក្រោយ​ពេលយើងបាន​ទៅ​កាន់​​កន្លែង​ដែល​មាន​មនុស្ស​ច្រើន ឬ​កន្លែង​ដែលយើង​ដឹងថា​មាន​អ្នក​ឆ្លងពីមុន​មក។ អ្វីដែល​ត្រូវ​ធ្វើដែរ​នោះគឺត្រូវ​​លាង​សម្អាត​ដៃ។ សម្រាប់​សម្លៀកបំពាក់​ដែល​ពាក់​ទៅ​ក្រៅ​នោះ​ក៏​គួរ​តែ​សម្អាត​ដែរ​ និង​ត្រូវ​ប្រុងប្រយ័ត្ន​ពេល​សម្អាត។ ខាង​ក្រោម​នេះ​ជា​វិធី​បោក​គក់​ដែល​គួរ​អនុវត្ត​ដើម្បី​កម្ចាត់វីរុស​លើសម្លៀក​បំពាក់។ ពេលបោកគក់យើង​ត្រូវ៖ កុំ​រលាស់​សម្លៀកបំពាក់​កខ្វក់​ទាំង​នោះ​​មុន​ពេល​បោក​គក់​ចៀសវាង​ការសាយ​ភាយ​នៃ​វីរុស​ក្នុង​ខ្យល់ បោកសម្អាត​ជាមួយ​សាប៊ូ និង​ទឹក​ក្ដៅ​ក្នុង​សីតុណ្ហភាព​សមរម្យ​ចន្លោះ ៦០ទៅ៩០​អង្សាសេ តាមការណែនាំ​របស់​អង្គការសុខភាពពិភពលោក។ តែគ្នា​យើង​ក៏ត្រូវដឹងដែរសម្លៀក​បំពាក់​ខ្លះ​បើ​ត្រូវ​សីតុណ្ហភាពក្ដៅអាចនាំឲ្យ​ខូច​បាន អ៊ីចឹង​ត្រូវ​មើល​ថាអាវខោយើង​អាចធន់​នឹង​សីតុណ្ហភាព​ប៉ុន្មាន។​ ​ហាល​សម្លៀកបំពាក់​ឲ្យ​ស្ងួត​ល្អ ពាក់​ស្រោម​ដៃ​ពេល​បោក​គក់ និង​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូក្រោយ​ពី​ដោះ​ស្រោម​ដៃ បើ​យើង​​មិន​ប្រើ​ស្រោម​ដៃត្រូវ​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ​ភ្លាម​ក្រោយពី​បោកគក់​រួច លាង​សម្អាត​កន្ត្រក​ដាក់​សម្លៀកបំពាក់​របស់​យើង ឬ​យើង​អាច​ប្រើ​ថង់​ប្លាស្ទិក​ដាក់​សម្លៀកបំពាក់​កខ្វក់មុន​បោកគក់​ ​រួច​បោះថង់នោះចោលឲ្យបាន​ត្រឹម​ត្រូវ​។ ក្នុង​ករណី​យើង​យក​សម្លៀបំពាក់​ទៅ​បោកគក់​នៅ​កន្លែងមាន​ម៉ាស៊ីន​បោកគក់​សាធារណៈ​ យើង​​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្នដូចគ្នាដែរ។ យើង​ត្រូវ​អនុវត្តវិធីនេះទាំងដែរ​៖ រក្សា​គម្លាត​ពីអ្នក​ដទៃ​យ៉ាង​តិច២ម៉ែត្រ ពាក់​ស្រោមដៃ និង​ចៀសវាង​ការ​ប៉ះពាល់​មុខ​ សម្អាត​ម៉ាស៊ីន​បោកគក់​ និង​ម៉ាស៊ីន​សម្ងួត​ដោយ​ទឹក​សម្លាប់​មេរោគ យក​សម្លៀកបំពាក់​មក​បត់​នៅ​ផ្ទះ និងលាងសម្អាតដៃ​ជាមួយ​សាប៊ូ​ក្រោយ​ពី​បត់​រួច លាង​សម្អាត​កន្ត្រក​ដាក់​សម្លៀកបំពាក់ ឬ​ប្រើថង់​រួច​បោះចោលឲ្យ​បាន​ត្រឹម​ត្រូវ។ អត្ថបទពាក់ព័ន្ធ៖ អ្នកវិទ្យាសាស្រ្តអាមេរិកបារម្ភថាវីរុស COVID-19 អាចក្លាយជាជំងឺឆ្លងតាមរដូវ ចិនតេស្តវ៉ាក់សាំងការពារ COVID-19 លើមនុស្ស WHOមិនសង្ឃឹមថាអាចចេញលើទីផ្សារលឿន អាមេរិកផ្អាកផ្ដល់​ថវិកាដល់ WHO ក្រោយលោកត្រាំ រិះគន់អង្គការនេះខ្លាំងៗរឿងCOVID-19 វ៉ាក់សាំងប្រឆាំងCOVID-19 របស់ចិន ឈាន​ដល់ដំណាក់កាលតេស្តលើកទី២ អ្នកវិទ្យាសាស្រ្ត​អង់គ្លេស សង្ឃឹមផលិតវ៉ាក់សាំងប្រឆាំង COVID-19 បាននៅខែកញ្ញា អ្នកឆ្លងCOVID-19 ៦ពាន់​នាក់នឹងតេស្តថ្នាំមួយ​ប្រភេទ​នៅផ្ទះ ក្រោមការតាមដានពីចម្ងាយ ភស្តុតាងបញ្ជាក់ថា​អ្នកជាពីវីរុស COVID-19 មានអង់ទីករការពារ​ខ្លួន​នៅស្រពេចស្រពិល ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


វីរុសកូរ៉ូណា

៤ កន្លែងត្រូវប្រយ័ត្ន ខ្លាចឆ្លង COVID-19 ដោយមិនដឹងខ្លួន

ទោះ​ជា​កម្ពុជា​មាន​ភាព​ធូរ​ស្បើយ​ពី COVID-19 យ៉ាងណា​ក៏​ដោយ ក៏​ក្រសួង​សុខាភិបាល​បញ្ជាក់​ថា ត្រូវតែ​ប្រកាន់​ខ្ជាប់​អនាម័យ និង​រក្សា​គម្លាត ដើម្បី​ការពារ​ខ្លួន​ជាប់​ជានិច្ច។ ក្នុង​នោះ​ដែរ​លោក​វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ លី ឬទ្ធីគុណ បាន​បញ្ជាក់​ថា ត្រូវ​ចៀសវាង​ទៅ​កន្លែង​ទាំង ៤ ទីតាំង​នេះ ព្រោះ​ទី​នោះ​មាន​ហានិភ័យ​ឆ្លង​ខ្ពស់។ ១- ឡាន​ក្រុង សម្រាប់​ឡាន​ក្រុង​ដែល​ផ្ទុក​មនុស្ស​ប្រជ្រៀត​គ្នា ពិតជា​មាន​អត្រា​ឆ្លង​ខ្ពស់ ព្រោះ​ពេល​មាន​អ្នក​ក្អក កណ្ដាស់ ហើយ​គ្មាន​ការ​ការពារ​ត្រឹមត្រូវ។ បើ​ទោះ​ជា​គ្មាន​ការ​បញ្ជាក់​ច្បាស់លាស់​ពី WHO ថា COVID-19 មិន​បាន​ឆ្លង​តាម​រយៈ​ញើស ក៏​ត្រូវ​តែ​ប្រយ័ត្នកុំឲ្យ​ប៉ះពាល់​ញើស​អ្នក​ដទៃ​ដែរ។ ២- ផ្សារ ប្រសិនបើ​នៅ​តាម​ផ្សារ​ទំនើប កន្លែង​គិត​លុយ​គេ​តម្រូវ​ឲ្យ​ឈរ​ឃ្លាត​ពី​គ្នា ១ ម៉ែត្រ​កន្លះ ឬ​ផ្សារ​ខ្លះ​កំណត់​ឲ្យ​អតិថិជន​មាន​ម៉ាស់​ពាក់​មុន​នឹង​ចូល ប៉ុន្តែ​នៅ​តាម​ផ្សារ​ធម្មតា​មិន​មាន​ការ​កំណត់ ហើយ​ចូលចិត្ត​ប្រជ្រៀត​គ្នា ហើយ​ថែម​ទាំង​ចាប់​កាន់​របស់របរ​ពី​ម្នាក់​ទៅ​ម្នាក់​គ្មាន​ការ​ជូត​សម្អាត នាំឲ្យ​ងាយ​ឆ្លង COVID-19។ ៣- ទូ ATM ចំណែក​នៅ​ក្នុង​ទូ ATM វិញ​ក៏​ដូចគ្នា ប្រសិនបើ​មាន​អ្នក​ផ្ទុក​ម្នាក់​ក្អក កណ្ដាស់​ដោយ​មិន​បាន​ពាក់​ម៉ាស់ ឬ​យក​អ្វី​ខ្ទប់​មាត់​ច្រមុះ ហើយ​សំណាក​បាន​ខ្ទាត​ទៅ​ទុំ​នៅ​អេក្រង់ ឬ​ក្ដារ​ចុច​ក្នុង​ទូ ហើយ​មាន​បុគ្គល​ម្នាក់​ទៀត​ចូល​ទៅ​ប្រើប្រាស់ និង​បាន​ប៉ះពាល់​កន្លែង​ទាំង​នោះ ពិតជា​អាច​ឆ្លង។ ដូចនេះ​បើ​ត្រូវ​ការ​ប្រើប្រាស់​ទូ ATM ត្រូវ​យក​អាល់កុល​បាញ់​កន្លែង​យើង​ត្រូវ​ប៉ះពាល់​សិន ហើយ​បន្ទាប់ពី​ដំណើរ​ការ​ហើយ ត្រូវ​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ អាល់កុល ឬ​ទឹកជែល​លាង​ដៃ។ ៤- […]


វីរុសកូរ៉ូណា

១៩​ចំណុច ពន្យល់ពីពាក្យចចាមអារ៉ាមផ្សេងៗពាក់ព័ន្ធនឹងវីរុស COVID-19

វីរុស COVID-19​បាន​កំពុង​រាលដាល​ជុំវិញពិភពលោក​ដែល​មាន​អ្នក​ឆ្លង​ជាង២​,៥លានករណី និង​មាន​អ្នកស្លាប់ ១៧ម៉ឺននាក់​​គិត​ត្រឹម​ព្រឹក​ថ្ងៃទី២២ ខែ​មេសា។ ការ​ឆ្លង​រាល​ដាល​ដ៏​ច្រើន​សម្បើម​នេះ​បាន​​ធ្វើ​ឲ្យ​មនុស្ស​ជាតិ​យើង​​មាន​ភាព​ភ័យខ្លាច​កាន់តែ​ខ្លាំង​ឡើងៗ​ ហើយ​ពាក្យ​ចចាមអារ៉ាម​ជាច្រើន​ក៏​បាន​ផ្សព្វផ្សាយ​ជុំវិញ​វីរុស​នេះដែរ។ ដើម្បី​បំបាត់នៅចម្ងល់នានាអង្គការ​សុខភាព​ពិភពលោក​​ក៏​បាន​ចេញ​សេចក្តី​ណែនាំ​ជា​សាធារណៈ​​ចំពោះពាក្យចចាមអារ៉ាម​ទាំង​នេះ។ ១. ប្រព័ន្ធ​ទូរស័ព្ទ 5G មិន​ចម្លង​វីរុស COVID-19ទេ វីរុស​មិន​អាច​ធ្វើ​ដំណើរ​តាមរយៈ​រលក​វិទ្យុ ឬ​ប្រព័ន្ធ​ទូរស័ព្ទទេ។ វីរុស COVID-19​កំពុង​រាតត្បាត​នៅ​ប្រទេស​ជាច្រើន​ដែល​មិន​មាន​ប្រព័ន្ធ​ទូរស័ព្ទ 5G។ វីរុសនេះ​គឺ​ចម្លង​តាមរយៈ​ដំណាក់​ទឹកតូច​​ល្អិតចេញ​ពីផ្លូវដង្ហើម​នៅ​ពេល​អ្នក​ឆ្លងវីរុស​​ក្អក កណ្ដាស់ ឬ​និយាយ។ មនុស្ស​យើង​ក៏​អាច​ឆ្លងវីរុសនេះ​តាម​ការ​ប៉ះ​ផ្ទៃ​ដែល​មានជាប់​​វីរុស​​ និងបាន​យក​ដៃ​នោះ​មក​ប៉ះ​ភ្នែក មាត់ ឬច្រមុះ​ជាដើម​។ ២. ការ​ហាល​ថ្ងៃ ឬ​ស្ថិតនៅ​ក្នុង​សីតុណ្ហភាព​ខ្ពស់ជាង​២៥​អង្សាសេ​មិន​អាច​ការពារ​វីរុស​ COVID មនុស្ស​យើង​​អាច​ឆ្លង​វីរុស​នេះបាន​​មិន​ថា​អាកាសធាតុ​ក្ដៅ​ប៉ុនណា​ទេ។ ប្រទេស​ដែល​មាន​អាកាសធាតុ​ក្ដៅ​សុទ្ធ​តែ​មាន​ករណី​ឆ្លង​វីរុស COVID-19។ ដើម្បី​ការពារ​ខ្លួន​របស់​យើងពីការ​ឆ្លង​វីរុសនេះ ​ត្រូវ​សម្អាត​ដៃ​របស់​យើងឲ្យ​បាន​ត្រឹម​ត្រូវ និង​ញឹកញាប់ និង​ចៀសវាង​ប៉ះ​ភ្នែក មាត់ ឬច្រមុះ​​ មុន​នឹង​លាងសម្អាត​ដៃ​។ ៣. អ្នក​ជំងឺអាច​ជា​ពីឆ្លង​វីរុស COVID-19  តាមការ​ព្យាបាល​កន្លង​មក​មនុស្សយើង​​ភាគច្រើន​ដែលបាន​ឆ្លង​វីរុស​នេះ​អាច​ជា និង​កម្ចាត់​​វីរុស​អស់​ចេញ​ពី​រាងកាយទៀត​ផង​។ ​អ្នក​ឆ្លង​វីរុស​នេះ ត្រូវ​បាន​ព្យាបាលតាម​​រោគសញ្ញា​ ដោយ​ថា​ពេលនេះ​នៅ​មិន​ទាន់​មាន​ឱសថ​សម្រាប់ព្យាបាល​អ្នកជំងឺ​ឆ្លងវីរុសនេះ​ជាក់លាក់​នៅឡើយ​ទេ​។ បើយើង​មាន​អាការៈ​ក្អក គ្រុនក្ដៅ និង​ពិបាកដកដង្ហើម គួរឆាប់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ប៉ុន្តែ​គួរ​ទាក់ទង​ទៅ​មណ្ឌលសុខភាព​ ឬមន្ត្រី​សុខាភិបាល​តាមរយៈ​ទូរស័ព្ទជា​មុន។ អ្នក​ជំងឺ​ភាគច្រើន​ជា​សះស្បើយ​ដោយសារ​ការ​ថែទាំ​ពីក្រុម​គ្រូពេទ្យ។ ៤. ការ​អាច​ទប់​ដង្ហើម​បាន​១០វិនាទី​ដោយ​មិន​ក្អក​មិន​មានន័យ​ថា​អ្នក​គេចផុតពី​ការ​ឆ្លង​វីរុស COVID-19 ឬ​ជំងឺ​សួត​ផ្សេងៗ រោគសញ្ញា​ទូទៅ​នៃ​វីរុស COVID-19 គឺ​ក្អក​ស្ងួត ហត់ […]


វីរុសកូរ៉ូណា

កត្តាប្រាំយ៉ាងនេះ ធ្វើឲ្យអ្នក​ឆ្លង​វីរុស COVID-19 មានស្ថានភាពខុសៗគ្នា

អ្វី​ដែល​ធ្វើ​ឲ្យ​វីរុស COVID-19​កាន់តែ​គួរ​ភ័យខ្លាច និង​ព្រួយបារម្ភ​គឺ​គេ​មិន​ទាន់​ដឹង​ច្បាស់​​ថា​តើ​វីរុស​នឹង​ផ្តល់​ផល​ប៉ះពាល់​យ៉ាង​ម៉េច​ខ្លះ​ដល់​បុគ្គល​នីមួយៗនៅ​ឡើយ​​ទេ។ យោង​តាម​មជ្ឈមណ្ឌល​ប្រឆាំង​វីរុស​នៅ​សហរដ្ឋអាមេរិក ៨៨%​នៃ​អ្នក​ឆ្លង​វីរុស​នេះ​មាន​រោគសញ្ញា​ស្រាល និង​អ្នក​នៅ​សល់​គឺ​ពឹងផ្អែក​ទៅ​លើ​ម៉ាស៊ីន​បញ្ចូល​អុកស៊ីសែន​ដើម្បី​ជំនួយ​ដល់​ការ​ដក​ដង្ហើម។ អ្នកវិទ្យាសាស្ត្រ​បាន​បន្ត​ការ​សិក្សា​ទៅ​លើ​វីរុស​ ហើយ​បាន​ចាប់ផ្តើម​ស្វែងយល់​ទៅ​លើ​ប្រភេទ​មនុស្ស​ដែល​ទទួល​ផល​ប៉ះពាល់​ខ្លាំង។ អត្ថបទ​នេះ​នឹង​បង្ហាញ​ពី​កត្តា​ដែល​បង្កើន​ហានិភ័យ​នៃ​ការ​មាន​រោគសញ្ញា​ធ្ងន់ធ្ងរ​ពី​វីរុស COVID-19។ អត្ថបទពាក់ព័ន្ធ៖ ហេតុអីនៅប្រទេសជឿនលឿនមានអ្នកស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងប្រទេសកំពុងអភិវឌ្ឍន៍? ១. កត្តា​អាយុ អ្នកវិទ្យាសាស្ត្រ​ចិន​ជា​មនុស្ស​ដំបូង​ដែល​កំណត់​ថា​មនុស្ស​អាយុ​ច្រើន​ជាង​៦០ឆ្នាំ​គឺ​មាន​ហានិភ័យ​ខ្ពស់​បំផុត​ក្នុង​ការ​មាន​រោគសញ្ញា​ធ្ងន់ធ្ងរ​។ ការសិក្សា​ផ្សេងៗ​គ្នា​ជាច្រើន​បាន​កំណត់​ថា​រោគសញ្ញា​ធ្ងន់ធ្ងរ​មាន​លក្ខណៈ​ខុសគ្នា​បន្តិចបន្តួច ប៉ុន្តែ​សុទ្ធតែ​មាន​បញ្ហា​ពិបាក​ក្នុង​ការ​ដកដង្ហើម​ គ្រុនក្ដៅ និង អាការៈ​ភាន់ភាំង។ ប្រសិន​ជា​មាន​អាការៈ​ធ្ងន់ធ្ងរ អ្នកជំងឺ​ត្រូវការ​ការ​ព្យាបាល​បន្ទាន់។ នៅ​សហរដ្ឋអាមេរិក ៣១–៥៩%​នៃ​អ្នក​មាន​អាយុ​ពី​៧៥ទៅ៨៤ឆ្នាំ​គឺមាន​រោគសញ្ញា​ធ្ងន់ធ្ងរ​ដែល​ត្រូវ​សម្រាក​ក្នុង​មន្ទីរពេទ្យ​បើ​ធៀប​នឹង​អ្នក​ជំងឺ​អាយុ​ពី២០ទៅ៤៤ឆ្នាំ​មាន​ត្រឹមតែ ១៤–២១%។ ដូចនេះ​ហើយ​អ្នក​ស្ថិតនៅ​ក្នុង​ក្រុម​អាយុ​ច្រើន​ជាង​៦០​ឆ្នាំ​ត្រូវ​មាន​ការ​ការពារ​បន្ថែម​ដើម្បី​ការពារ​ការ​ឆ្លង​វីរុស​នេះ។ ២. កត្តា​វេជ្ជសាស្ត្រផ្សេងៗ មនុស្ស​ចាស់​ជរា​ភាគច្រើន​គឺ​មាន​បញ្ហា​សុខភាព​ស្រាប់​ដែល​អាច​ធ្វើ​ឲ្យ​រោគសញ្ញា​វីរុស COVID-19​កាន់តែ​ធ្ងន់ធ្ងរ។ ប៉ុន្តែ​អ្នកទាំងនោះ​​មិន​មែន​ជា​ក្រុម​មនុស្ស​តែ​មួយ​ដែល​អាច​មាន​បញ្ហា​សុខភាព​ស្រាប់​ទេ។​ មនុស្ស​គ្រប់វ័យ​សុទ្ធ​តែ​មាន​បញ្ហាសុខភាព​ដែល​អាច​បង្កើន​ហានិភ័យ​នេះ។ អ្នក​ដែល​មាន​ជំងឺ​បេះដូង ទឹកនោមផ្អែម និងជំងឺមហារីក​អាច​មាន​ភាគរយ​ច្រើន​ក្នុង​ការ​មាន​រោគសញ្ញា​ធ្ងន់ធ្ងរ និង​អាច​ស្លាប់​ផងដែរ ហើយ​ភាគច្រើន​អ្នជំងឺ​​ត្រូវ​សម្រាក​នៅ​មន្ទីរពេទ្យ។ ម៉្យាងទៀត ជំងឺ​មួយ​ចំនួន​អាច​ធ្វើឲ្យ​ដំណើរ​ការ​សរីរាង្គដូចជា​បេះដូង និង​សរីរាង្គ​ដែល​ពាក់ព័ន្ធ​នឹង​ដំណើរ​ការ​របស់​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ។ អ្នកជំងឺ​សួត​រ៉ាំរ៉ៃ​ និង​អ្នក​ជក់​បារី​អាច​បង្កើន​ការ​ខូចខាត​សួត និង​ធ្វើឲ្យរោគសញ្ញា​វីរុស COVID-19កាន់តែ​ធ្ងន់ធ្ងរ។ ៣. កត្តា​ហ្សែន អ្នកវិទ្យាសាស្ត្រ​អន្តរជាតិ​ជា​ច្រើន​ក្រុម​បាន​កំពុង​ធ្វើ​ការ​ស្វែង​យល់​បន្ថែម​ថា​តើ​ហ្សែន​អាច​មាន​ឥទ្ធិពល​ដល់​ភាព​ធ្ងន់ធ្ងរ​របស់​វីរុស COVID-19​ ឬទេ។ វីរុស COVID-19 ឆ្លង​ទៅ​មនុស្ស​ដោយ​ភ្ជាប់​ខ្លួន​របស់​វា​ទៅ​នឹង​រ៉េស៊ិបទ័រ​ឈ្មោះ ACE2 ដើម្បី​ប្រើ​ជា​ច្រក​ចូល​ទៅ​ក្នុង​កោសិកា។ ការ​ខុសគ្នា​បន្តិចបន្តួច​នៃ​ហ្សែន​សម្រាប់​រ៉េស៊ិបទ័រ​នេះ​អាច​ជា​កត្តា​មួយ​ដែល​ធ្វើ​ឲ្យ​ស្ថានភាព​អ្នកជំងឺធ្ងន់ធ្ងរ ឬស្រាល។ ក្រុមអ្នកវិទ្យាសាស្ត្រ​ផ្សេងទៀត​ក៏​បាន​សិក្សា​ទៅ​លើ​ប្រភេទ​ឈាម​ដែល​កំណត់​ដោយ​ហ្សែន​អាច​ផ្លាស់ប្តូរ​ភាព​ធ្ងន់ធ្ងរ​នៃ​រោគសញ្ញា​វីរុស COVID-19។ ការសិក្សា​លើក​ដំបូង​ធ្វើ​ឡើង​នៅ​ទីក្រុង​ស៊ិនចិន និង​អ៊ូហាន​ ប្រទេស​ចិន​រកឃើញ​ថា​អ្នក​ជំងឺ​មាន​ឈាម​ប្រភេទ […]


វីរុសកូរ៉ូណា

អ្នកឆ្លងCOVID-19 ៦ពាន់​នាក់នឹងតេស្តថ្នាំមួយ​ប្រភេទ​នៅផ្ទះ ក្រោមការតាមដានពីចម្ងាយ

ការ​សិក្សាលក្ខណៈ​អន្តរជាតិ​មួយ​នឹង​ធ្វើ​តេស្ដ​លើ​ថ្នាំ​ប្រឆាំង​ការ​រលាក​ធម្មតា​មួយ​ដើម្បី​ដឹង​ថា​តើ​វាអាច​ប្រឆាំង​នឹង​ផល​វិបាក​វីរុស COVID-19 និង​ការពារ​អ្នក​ជំងឺ​ពី​ការ​ចូលសម្រាក​​មន្ទីរពេទ្យ​ដែរឬទេ។ ការសិក្សានេះ​កំណត់ចំនួន​អ្នក​ចូលរួម​៦ ០០០នាក់គិតពីខែមីនា ដល់ខែកញ្ញា ឆ្នាំ២០២០ ដោយអ្នកចូលរួម​មកពី​​សហរដ្ឋអាមេរិក ប្រទេស​កាណាដា និង​ប្រទេស​ក្នុងសហភាព​អឺរ៉ុប​ដោយ​មិន​មាន​ការ​ទំនាក់​ទំនង​ផ្ទាល់ខាង​ក្រៅ។ អ្នក​ចូលរួម​ទាំង​អស់​នឹង​ទទួល​បាន​ថ្នាំ​ឈ្មោះ colchicine តាម​បញ្ញើ​ និង​ត្រូវ​តាមដាន​តាមរយៈ​ទូរស័ព្ទ ឬ​ការ​ហៅ​ជា​វីដេអូ ក្រោយ​ពី​ធ្វើ​តេស្ដ​រកឃើញ​វីរុស​ COVID-19 ក្នុង​អំឡុងពេល​៤៨ម៉ោង។ ថ្នាំ Colchicine គឺ​ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​ប្រគ្រីវ (ជំងឺ​រលាកសន្លាក់​ម្យ៉ាង​ដែល​ធ្វើ​អោយ​ឈឺ​និង​ហើម ជាពិសេសនៅ​មេជើង) ​នេះបើ​យោង​តាម​វិទ្យាស្ថានសុខាភិបាល​ជាតិ របស់​សហរដ្ឋ​អាមេរិក ។ ថ្នាំ​នេះ​ជួយ​កាត់​បន្ថយ​ការ​ឈឺចាប់នៃ​ការរលាក និង​ការហើម​នៅ​សន្លាក់។ អ្នក​វិទ្យាសាស្ត្រ​បាន​សន្មត​ថាការ​ព្យាបាល​វីរុស COVID-19 ក្នុង​ដំណាក់កាល​ដំបូង​ជាមួយ​ថ្នាំ colchicine អាច​ការពារ​ការឆ្លើយតប​ខ្លាំងរបស់​ប្រព័ន្ធ​ភាពស៊ាំ​ដែល​គេ​ហៅ​ថាគឺ ព្យុះ cytokine (Cytokine storm) ដែល​អាច​បង្ក​ការ​ខូចខាត​ដល់​សរីរាង្គ​ផ្សេងៗរបស់​រាង​កាយ។ អ្នកវិទ្យាសាស្ត្រ​មួយចំនួន​បាន​សន្និដ្ឋាន​ថា​ព្យុះ cytokine អាច​មាន​ចំណែក​ក្នុងការ​បង្ក​ផលវិបាក​ធ្ងន់ធ្ងរ​ដោយសារ​វីរុស COVID-19។ ក្រុម​អ្នកវិទ្យាសាស្រ្ត​សម្គាល់​ថា​ក្មេងៗ​គឺ​មាន​ភាគរយ​តិច​ក្នុង​ការ​កើត​មាន​ព្យុះ cytokine និង​មាន​រោគសញ្ញា​ស្រាល។ វេជ្ជបណ្ឌិត Jean-Claude Tardif ប្រធាន​នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​ផ្នែក​បេះដូង​ នៅ​ទីក្រុង ម៉ុងត្រេអាល (Montreal) និង​ជា​អ្នក​សង្កេត​ក្នុង​ការសិក្សា​នេះ​បាន​លើក​ឡើង​ថា​នេះ​ជា​ការ​សិក្សា​ដ៏​សំខាន់​មួយ​ដែល​អាច​ផ្តល់​ចម្លើយ​ថា​ការ​កាត់បន្ថយ​ការ​រលាក​អាច​បង្ការ​ផលវិបាក​ធ្ងន់ធ្ងរ​មក​ពី​វីរុស COVID-19​ឬ​យ៉ាង​ណា។ អ្នក​ចូលរួម​ត្រូវ​មាន​អាយុ​ចាប់​ពី​៤០ឆ្នាំ​ឡើង​ និង​មាន​កត្តា​ហានិភ័យ​យ៉ាង​តិច​មួយ​សម្រាប់​ផលវិបាក​ធ្ងន់ធ្ងរ​នៃ​វីរុស COVID-19 ដូចជា​ជំងឺ​បេះដូង […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ