backup og meta

វីតាមីនសំខាន់ៗជំនួយដល់ការលូតលាស់ឆ្អឹង

វីតាមីនសំខាន់ៗជំនួយដល់ការលូតលាស់ឆ្អឹង

ឆ្អឹងមានសារៈសំខាន់ខ្លាំងណាស់ក្នុងរាងកាយរបស់យើង ជួយឲ្យរាងកាយយើងរឹងមាំ ប្រសិនបើសុខភាពឆ្អឹងចុះខ្សោយ នោះសុខភាពរាងកាយយើងទាំងមូលក៏ប្រឈមនឹងការទ្រុឌទ្រោមផងដែរ។ ដូច្នេះដើម្បីរក្សាដង់ស៊ីតេឆ្អឹងឲ្យរឹងមាំ យើងគួរគប្បីមកស្គាល់វីតាមីន​សំខាន់ៗដូចខាងក្រោមមានដូចជា៖

ចង់គណនា BMR ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

១.វីតាមីន D

វីតាមីន D គឺជាវីតាមីនដ៏សំខាន់បំផុតមួយសម្រាប់ឆ្អឹង និងសន្លាក់។ រាងកាយរបស់យើងរក្សាទុកវីតាមីន D នៅក្នុងជាលិកាខ្លាញ់ នេះមានន័យថាយើងមិនចាំបាច់បំពេញសារធាតុចិញ្ចឹមនេះជារៀងរាល់ថ្ងៃនោះទេ។ យោងតាមវិទ្យាស្ថានជាតិសុខភាព វីតាមីន D ជួយឲ្យរាងកាយរបស់យើងស្រូបយកជាតិកាល់ស្យូម។ ប្រសិនជាខ្វះវីតាមីននេះនឹងធ្វើឲ្យរាងកាយយើងប្រឈមបញ្ហារលាកសន្លាក់។

វីតាមីន D យើងអាចទទួលបានភាគច្រើនក្នុងទម្រង់ជាអាហាររូបត្ថម្ភស្ថិតក្នុងពពួកវីតាមីនចម្រុះ ពពួកគ្រឿងសមុទ្រ គ្រាប់ធញ្ញជាតិ ទឹកដោះគោស្រស់ បន្ថែមពីនេះយើងក៏ទទួលបានពីការសំយោគព្រះអាទិត្យជាមួយនឹងរាងកាយក្នុងបរិមាណតិចតូច។

២.វីតាមីន A

វីតាមីន A តួនាទីសំខាន់សម្រាប់ទ្រទ្រង់សុខភាពឆ្អឹងឲ្យរឹងមាំ ប៉ុន្ដែក៏អាចធ្វើប៉ះពាល់ដល់សុខភាពឆ្អឹងបានដែរ ប្រសិនយើងមិនបានដឹងពីរបៀបប្រើប្រាស់។ តាមការសិក្សាបានបង្ហាញថា ប្រសិនបើរាងកាយរបស់យើងមានបរិមាណវីតាមីន A លើសតម្រូវការ នោះនឹងប្រឈមការធ្លាក់ចុះនៃកម្រិតដង់ស៊ីតេឆ្អឹង។

ប្រភពមួយ នៃវីតាមីន A ដែលចេញពីសារធាតុ Retinol ដែលជាប្រភេទខ្លាញ់រលាយ គឺត្រូវបានរក្សាទុកក្នុងថ្លើម ដូច្នេះថ្លើមសត្វ និង ថ្លើមត្រី គឺសម្បូរវីតាមីន A ប្រភេទនេះខ្លាំងណាស់។

រាងកាយរបស់យើងក្នុងមួយថ្ងៃត្រូវការ វីតាមីន A ចន្លោះពី ២ ទៅ ៣ពាន់ មីក្រូក្រាម ប្រសិនបើលើសពីនេះអាចធ្វើឲ្យយើងប្រឈមនឹងអាការៈឈឺក្បាល ថែមទាំងប៉ះពាល់ដល់សុខភាពឆ្អឹងទៀតផង។ ហេតុនេះហើយទើបយើងប្រុងប្រយ័ត្ន ចំពោះការញ៉ាំថ្នាំគ្រាប់ វីតាមីន A និង ការនិយមញ៉ាំថ្លើមសត្វដែលសម្បូរទៅដោយវីតាមីនA។ ប៉ុន្ដែចំពោះវីតាមីន A មានក្នុងបន្លែផ្លែឈើ ជាប្រភេទ beta-carotene ជាទូទៅត្រូវបានចាត់ទុកថាមានសុវត្ថិភាព។

៣.វីតាមីន B12

វីតាមីន B12 ជួយបង្កើនការលូតលាស់កោសិកាឆ្អឹង ប្រសិនបើកង្វះវីតាមីននេះ អាចប្រឈមហានិភ័យខ្ពស់នៃជំងឺពុកឆ្អឹងទាំងបុរស និងស្ត្រី។ វីតាមីន B12 ជាទូទៅមាននៅក្នុង សាច់ និងត្រី ចំពោះបន្លែផ្លែឈើ គឺមានតិចតួចបំផុត។

ចំពោះអ្នកមានជំងឺក្រពះ ពោះវៀន ឬខ្សោយប្រព័ន្ធរំលាយអាហារ អាចពិបាកស្រូបយកវីតាមីនសំខាន់នេះ តួយ៉ាងចំពោះមនុស្សចាស់ក្នុងវ័យ ៨០ និង ៩០ ឆ្នាំ ជាដើម លើសពីនេះអ្នកដែលតបសាច់ ក៏ប្រឈមខ្វះវីតាមីននេះដែរ។

៤.វីតាមីន C

វីតាមីន C ជួយឲ្យឆ្អឹងមានសុខភាពល្អ នោះក៏ព្រោះតែវាមានសារៈសំខាន់ក្នុងការបង្កើតកូឡាជែនដែលជាមូលដ្ឋានគ្រឹះនៃការបង្កើតសារធាតុរ៉ែជំនួយដល់ឆ្អឹង។ ការសិក្សាបានបង្ហាញថាវីតាមីន C ជួយឲ្យដង់ស៊ីតេឆ្អឹងរឹងមាំ។ យើងអាចស្វែងប្រភព នៃវីតាមីន C មានដូចជា ផ្កាខាត់ណាខៀវ ផ្កាខាត់ណា ក្រូច ល្ហុង ក្រូចឆ្មា ស្ត្របឺរីជាដើម។

វីតាមីន C

៥.វីតាមីន K

វីតាមីន K ក៏ជាតម្រូវការចំាបាច់ចំពោះការលូតលាស់ទាំងឆ្អឹងធម្មតា និងឆ្អឹងខ្ចីផងដែរ។ វាមានមុខងារជួយចាប់យកជាតិកាល់ស្យូម ធ្វើឲ្យកម្រិតដង់ស៊ីតេឆ្អឹងរឹងមាំ និង ការពារពីជំងឺពុកឆ្អឹង។ វីតាមិន K មានច្រើនក្នុងរបបអាហារប្រចាំថ្ងៃរបស់យើង ដូចជា ប្រូខូលី ស្ពៃក្តោប ប្រេងកាណូឡា ខាត់ណា ប្រេងអូលីវ ជីវ៉ាន់ស៊ុយ និងស្ពៃពួយឡេងជាដើម ដូច្នេះការកង្វះវីតាមីនKកម្រកើតមានណាស់។

អត្ថបទគួរអាន៖

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Five Foods to Strengthen Bones and Joints https://www.bidmc.org/about-bidmc/wellness-insights/bones-and-joints/2018/11/5-foods-to-strengthen-bones-and-joints

Food and Your Bones — Osteoporosis Nutrition Guidelines https://www.bonehealthandosteoporosis.org/patients/treatment/nutrition/

8 Foods to Eat for Healthy Bones https://www.healthywomen.org/condition/8-foods-to-eat-for-healthy-bones

Surprising foods that boost bone health https://www.health.harvard.edu/womens-health/surprising-foods-that-boost-bone-health

Food for healthy bones https://www.nhs.uk/live-well/bone-health/food-for-strong-bones/

កំណែ​ប្រែបច្ចុប្បន្ន

21/04/2023

អត្ថបទ​ដោយ អឿ អ៊ុយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Sopheng


អត្ថបទពាក់ព័ន្ធ

អាហារទាំងនេះប៉ះពាល់ដល់កំហាប់ឆ្អឹង គួរប្រុងប្រយ័ត្ន

ចង់ឲ្យឆ្អឹងរឹងមាំ កុំភ្លេចសារធាតុចិញ្ចឹម ២ប្រភេទនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Apr 21, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម