backup og meta

ក្រោយទៅឡើងភ្នំ ឈឺចាប់សាច់ដុំ វិធីទាំងនេះអាចជួយកាត់បន្ថយបាន

ក្រោយទៅឡើងភ្នំ ឈឺចាប់សាច់ដុំ វិធីទាំងនេះអាចជួយកាត់បន្ថយបាន

ឡើង​ភ្នំ ជា​ទំនោរ​ថ្មី​មួយ​​ដើម្បី​ទទួល​បាន​ភាព​ស្រស់​ស្រាយ​តាម​ធម្មជាតិ សម្រាប់​មនុស្ស​​ស្ទើរ​តែ​គ្រប់​វ័យ​នា​ពេល​ថ្មី​ៗ​នេះ។ តែ​យ៉ាង​ណា​ក្រោយ​ការ​ធ្វើ​ដំណើរ​កម្សាន្ត​បែប​ផ្សង​ព្រេង​នេះ អាការៈ​មួយ​​ចំនួន​នឹង​កើត​ឡើង​​ ដូច​ជា​ឈឺ​ចុក​ចាប់​សាច់​ដុំ ចុក​​រួយ​លើ​រាង​កាយ​ជា​ដើម។ តាម​រយៈ​ អ្នក​ជំនាញ​​លើ​បទ​ពិសោធ​ឡើង​ភ្នំ ក៏ដូច​ជា​​គន្លឹះ​ណែ​នាំ​មួយ​ចំនួន​ពី​ក្រុម​គ្រូពេទ្យ​​នៅ​សឹង្ហបុរី បាន​​ចែក​រំលែក​នូវ​ចំនុច​មួយ​ចំនួន​ខាង​ក្រោម​នេះ៖

១. ស្អំ​ទឹកកក

ប្រសិន​បើ​​សម្គាល់​ឃើញ​ថា សាច់​ដុំ​ឡើង​ហើម​ឈឺ​ខ្លាំង​ ឬ​ត្រង់​កន្លែង​សន្លាក់ ឬ​មាន​របួសគ្នា​យើង​​អាច​​​ប្រើ​ទឹកកក​​ដាក់​ថង់​ដោយ​រុំ​​នឹង​កន្សែង​ពោះ​គោ រួច​យក​ទៅ​ស្អំ​លើ​កន្លែង​ដែល​ពឺត​ឈឺ​​នោះ​រយៈ​ពេល​១៥​នាទី​។ ដោយ​ឡែក ករណី​ដែល​​​សាច់​ដុំ ឈឺ​ធម្មតាមិន​ហើម យើង​អាច​ប្រើ​កម្តៅ​វិញ ដោយ​មាន​របស់​ក្តៅ​ឧណ្ហៗ អាច​ខ្ចប់ ឬ​រុំ​បាន​​ទៅ​ស្អំ​លើ​សាច់​ដុំ​រយៈ​ពេល​១៥​​នាទី ដើម្បី​ជំរុញចលនា​ឈាម​ដើរ​ស្រួល និង​ជួយ​​សម្រាល​សាច់​ដុំ​​បានធូរ​​ស្បើយ​។

២. ម៉ាស្សា

ពិត​ណាស់​ការ​សម្រាក​ និង​ម៉ាស្សា​ នឹង​ជួយ​គ្នាយើង​ឱ្យ​​បាន​ធូរ​ស្រាលពីភាព​តាន​តឹង​លើ​សាច់​ដុំ ដោយ​​វិធី​នេះ​អាច​បន្ធូរ​បន្ថយ​ការ​ឈឺ​ចុក​ចាប់​បាន​​ និង​មាន​ប្រសិទ្ធិភាព​។

អត្ថបទ​ពាក់​ព័ន្ធ៖

៣. លាតសន្ធឹង​​ដៃ​ជើង​​

សណ្តូក​ជើង និង​លាត​ដៃ ឱ្យ​អស់​ប្រហែល​រយៈ​ពេល​១០​នាទី។ បន្ថែម​ពី​នោះយើង​អាច​ធ្វើ​ចលនា​បន្តិច​បន្តួច​ ដើរ​ ហែល​ទឹក​(ចលនា​សម្រាក មិន​បង្ខំ) ឬ​ធ្វើ​ចលនា​ស្រាល​ៗ ដែល​អាច​ជួយ​សម្រាល​បាន​ផង​ដែរ។

អត្ថបទ​ពាក់​ព័ន្ធ៖

៤. ងូត​ទឹក​ក្តៅ​ឧណ្ហ​ៗ

ការ​ងូត​ទឹក​ក្តៅ​ឧណ្ហ​ៗ ក៏​អាច​ជួយ​យើង​បាន​ ដោយ​ជួយ​សម្រាល​ការ​តឹង​សាច់​ដុំ ជំរុញ​ចលនា​ចរន្ត​ឈាម​រត់​ ជួយ​យើង​​ឱ្យ​​បាន​ធូរ​​ស្បើយពីអាការៈ​ឈឺចាប់សាច់ដុំ​នេះបានដែរ​៕

អត្ថបទ​ពាក់​ព័ន្ធ៖

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

​​

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

After Hike Recovery: 10 Essential Tips on How to Ease the Agony

https://www.healthxchange.sg/fitness-exercise/sports-injuries/how-relieve-sore-muscles-pain

កំណែ​ប្រែបច្ចុប្បន្ន

08/06/2020

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ ទូច សុខា

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

វីតាមីនសំខាន់ៗជំនួយដល់ការលូតលាស់ឆ្អឹង

លើសជាតិអាស៊ីដជាមូលហេតុចម្បងបណ្ដាលឲ្យរលាកសន្លាក់?


ត្រួតពិនិត្យដោយ

ទូច សុខា


អត្ថបទ​ដោយ មាន រតនា · កែ Jun 08, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម