backup og meta

ឧស្សាហ៍ជាំ ឬអុជក្រហមលើស្បែក អាចជាសញ្ញានៃបញ្ហាគ្រាប់ឈាម

ឧស្សាហ៍ជាំ ឬអុជក្រហមលើស្បែក អាចជាសញ្ញានៃបញ្ហាគ្រាប់ឈាម

គ្នា​យើង​មួយ​ចំនួន​ធំ ពេល​ឃើញ​មាន​រោគ​សញ្ញា​ចម្លែក​ដូច​ជា​ជាំ ឬ​ឡើង​កន្ទួល​លើ​ស្បែក​២-៣​កន្លែង មិន​សូវ​ជា​ខ្វល់​ខ្វាយ​រក​មូល​ហេតុ​បង្ក​ប៉ុន្មាន ភាគ​ច្រើន​គិត​ថា វា​នឹង​បាត់​ទៅ​វិញ​ដោយ​ឯកឯង។ ផ្ទុយ​ទៅ​វិញ ការ​ប្រែ​ប្រួល​លើ​ស្បែក​យើង​ដោយ​ខ្លួន​ឯង​អាច​ជា​សញ្ញា​របស់​បញ្ហា​សុខភាព​ណា​មួយ​ដូច​ជា បញ្ហា​គ្រាប់​ឈាម​ជា​ដើម។

យោង​តាម​ការ​ផ្សាយ​របស់​មន្ទីរពេទ្យ​ កាល់​ម៉ែត បាន​ឲ្យ​ដឹង​ថា ការ​ស្រាវជ្រាវ​ខាង​វេជ្ជសាស្ត្រ​អះ​អាង​ថា អាការៈ​បែប​នេះ​ភាគ​ច្រើន​កើត​ឡើង​ដោយ​សារ​បញ្ហា​គ្រាប់​ឈាម ហើយ​ជំងឺ​គ្រាប់​ឈាម​ទាំង​នេះ អាច​បណ្ដាល​មក​ពី​វិបត្តិ​កំណក​ឈាម ឬ​គ្រាប់​បា្លកែត​ថយ​ចុះ​ខ្លាំង​ខុស​ប្រក្រតី។

[embed-health-tool-due-date]

មូលហេតុ​បញ្ហា​គ្រាប់​ឈាម ២ ធំៗ បណ្ដាល​ឲ្យ​ឡើង​ជាំ ឬ​អុជៗ

១. ការ​ផលិត​គ្រាប់​ឈាម​ប្លាកែត​ថយ​ចុះ

  • កង្វះ​ជីវជាតិ B12
  • ផឹក​ស្រា​លើស​ចំណុះ និង​រយៈ​ពេល​យូរ
  • ជំងឺ​ឆ្លង​ខ្លះ​បណ្ដាល​មក​ពី​វីរុស (ឧទាហរណ៍ ជំងឺ​ផ្ដាសាយ ជំងឺ​គ្រុន​ឈាម ជាដើម។)
  • ជំងឺ​មហារីក​ឈាម

អត្ថបទគួរអាន៖

២. ការ​បំផ្លាញ​ប្លាកែត​ក្នុង​សរសៃ​ឈាម

  • អ្នក​ជំងឺ​មាន​អង្គ​បដិបក្ខ​ប្រឆាំង​នឹង​ប្លាកែត
  • ប្រើប្រាស់​ថ្នាំ​ផ្សះ​ច្រើន
  • ស្ត្រី​មាន​ផ្ទៃ​ពោះ​ខ្លះ
  • ជំងឺ​ប្រព័ន្ធ​ភាព​ស៊ាំ​ធ្វើការ​ខុស​ប្រក្រតី លក្ខណៈ​ជា​ប្រព័ន្ធ

ក្រៅ​ពី​ឡើង​ជាំ និង​អុជ​ក្រហម​ដូច​មូស​ខាំ​ដោយ​គ្មាន​មួល​ហេតុ​ច្បាស់​លាស់ រោគ​សញ្ញា​ប៉ុន្មាន​ខាង​ក្រោម​ជា​រោគ​សញ្ញា​រួម​ផ្សំ​គ្នា​យើង​គួរ​យក​ចិត្ត​ទុក​ដាក់​ដូច​ជា៖

  • ស្នាម​ជាំ​ពេល​ប៉ះពាល់​តិច​តួច ឬ​ក្រោយ​ពេល​ចាក់ថ្នាំ
  • អាច​ចេញ​ឈាម​តាម​ជើង​ធ្មេញ​ដោយ​ឯក​ឯង ឬ​ពេល​ដុស​ធ្មេញ
  • ចំពោះ​ស្ត្រី មាន​រដូវ​មក​ច្រើន និង​ក្នុង​រយៈ​ពេល​វែង​ខុស​ធម្មតា
  • អាច​មាន​លាមក​ពណ៌​ខ្មៅ​ ឬ​ទឹក​នោម​មាន​ឈាម (សញ្ញា​ធ្ងន់​ធ្ងរ)

ក្នុង​ករណី​គ្នា​យើង​ចេះ​តែ​ឡើង​អុជៗ​លើ​ស្បែក ឬ​ឡើង​ជាំ​ដោយ​មិន​មាន​មូលហេតុ​ញឹក​ញាប់ ​គួរ​ទៅ​ជួប​ពិនិត្យ​ជា​មួយ​គ្រូពេទ្យ​រក​មួល​ហេតុ និង​ព្យាបាល​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​ក្បួន​វេជ្ជសាស្ត្រ ដើម្បី​ការពារ​សុខភាព​ពី​ការ​កើត​ជំងឺ​ធ្ងន់ធ្ងរ។

បញ្ហា​គ្រាប់​ឈាម

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Blood Disorders

https://www.hematology.org/education/patients/blood-disorders

Blood Disorders

https://my.clevelandclinic.org/health/diseases/21545-blood-disorders

Blood Disorder Fact Sheets

https://www.hematology.org/education/patients/blood-disorders/fact-sheets

កំណែ​ប្រែបច្ចុប្បន្ន

20/05/2024

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

​ថ្នាំ​ប្រភេទ​ថ្មីព្យាបាល​ជំងឺ​មហារីកគ្រាប់ឈាម សង្ឃឹមថាជួយអ្នកជំងឺ​បាន​កាន់តែច្រើន

មានសញ្ញាទាំងនេះ ស្ត្រីពពោះខ្វះគ្រាប់ឈាមក្រហមហើយ ប្រញាប់បំពេញភ្លាម


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 20

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម