backup og meta

អ្នកជំងឺទឹកនោមផ្អែមអាចញ៉ាំបបរស​បានឬអត់?

អ្នកជំងឺទឹកនោមផ្អែមអាចញ៉ាំបបរស​បានឬអត់?

ការគ្រប់គ្រងរបបអាហារ សម្រាប់អ្នកជំងឺទឹកនោមផ្អែមគឺជារឿងចាំបាច់។ បើគ្រប់គ្រងបាន​​ត្រឹមត្រូវអ្នកជំងឺនឹង​មានសុខភាពល្អ បើគ្រប់គ្រងមិនបានល្អនឹងបណ្ដាលឲ្យកម្រិតជាតិស្ករក្នុងឈាម​កើន​ឡើងខ្ពស់ ប៉ះពាល់សុខភាពអ្នកជំងឺ។ ដូច្នេះហើយអ្នកជំងឺត្រូវម៉ត់ចត់នឹងរបបអាហារដែលត្រូវញ៉ាំប្រចាំថ្ងៃ។ តួយ៉ាងដូចជា បាយ និង បបរ ជាអាហារប្រចាំថ្ងៃសម្រាប់យើងមានសុខភាពធម្មតា ប៉ុន្ដែសម្រាប់អ្នកទឹក​នោមផ្អែមវិញ ការញ៉ាំអាហារទាំងនោះ ត្រូវដឹងពីគុណវិបត្ដិរបស់វាតាមប្រភេទនីមួយៗ។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

លោកវេជ្ជបណ្ឌិត ហួយ បញ្ញា ឯកទេសខាងជំងឺទឹកនោមផ្អែម និង ក្រពេញអ័រម៉ូន នៃមន្ទីពេទ្យព្រះអង្គឌួង បានមានប្រសាសន៍ថា អាហារប្រចាំថ្ងៃអ្នកជំងឺទឹកនោមផ្អែមដែលចម្អិនពីអង្ករ បែងចែកសន្ទស្សន៍ជាតិស្ករជា​៥​ប្រ​ភេទ​ខុសគ្នាៗ។ ក្នុងនោះបបរគឺជាអាហារដែលមានសន្ទស្សន៍ជាតិស្ករខ្ពស់ជាងគេ បន្ទាប់មកបាយជ្រាយ បាយធម្មតា បាយដាំជាត់ទឹក និង បាយអង្ករសម្រូបមានសន្ទស្សន៍ជាតិស្ករទាបជាងគេ។

លោកបានបញ្ជាក់ទៀតថា អ្នកជំងឺទឺកនោមផ្អែមញ៉ាំបបរសមិនមានគ្រោះថ្នាក់អ្វីនោះទេ អ្នកជំងឺអាចញ៉ាំបាន ប៉ុន្ដែវាមិនសូវល្អចំពោះសុខភាព ដោយសារតែបបរសមានសន្ទស្សន៍ជាតិស្ករខ្ពស់ នៅពេលអ្នកជំងឺទឹកនោមផ្អែមញ៉ាំវានឹងបណ្ដាលឲ្យការស្រូបយកជាតិស្ករលឿនជាងបាយ ដូច្នេះទើបអ្នកជំងឺមិនគួរញ៉ាំបបរសនោះទេ។

កុំថាឡើយតែបបរស សូម្បីតែបាយក៏អ្នកជំងឺទឹកនោមផ្អែមត្រូវតែរឹតត្បិតបរិមាណញ៉ាំជាប្រចាំ ដូច្នេះពពួកអាហារដែលមានសន្ទស្សន៍ជាតិស្ករខ្ពស់ទាំងអស់អ្នកទឹកនោមផ្អែមត្រូវតែប្រុងប្រយ័ត្នក្នុងការញ៉ាំ។

អត្ថបទគួរអាន៖

អ្វីដែលសំខាន់បំផុតអ្នកជំងឺត្រូវតែអនុវត្ដតាមការណែរនាំរបស់គ្រូពេទ្យ ឬត្រូវពិគ្រោះជាមួយគ្រូពេទ្យព្យាបាលជាមុន​សិន មុនពេលសម្រេចចិត្ដញ៉ាំអាហារណាប្លែកៗ។ អ្នកជំងឺក៏ត្រូវហាត់ប្រាណបញ្ចុះជាតិស្ករឲ្យបានជាប្រចាំថ្ងៃ ដើម្បីឲ្យសុខភាពកាន់តែរឹងមាំ។

កោរោម សំខាន

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

healthy swaps: breakfast https://www.diabetes.org.uk/guide-to-diabetes/enjoy-food/eating-with-diabetes/healthy-swaps/healthy-swaps-breakfast

Porridge is the best breakfast you can have with diabetes https://www.northdevonhealth.nhs.uk/2019/05/food-myth-porridge-is-the-best-breakfast-you-can-have-with-diabetes/

Are Oats Good for Diabetics? https://www.freedomfromdiabetes.org/blog/post/oats-for-diabetes-are-oats-good-for-diabetics/2884

The Metabolic Effects of Oats Intake in Patients with Type 2 Diabetes: https://www.ncbi.nlm.nih.gov/pmc/articles/PMC4690088/

Rice and Diabetes: How Great is the Risk? https://diatribe.org/rice-and-diabetes-how-great-risk

កំណែ​ប្រែបច្ចុប្បន្ន

14/12/2022

អត្ថបទ​ដោយ អឿ អ៊ុយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

បើស្ថិតក្នុងដំណាក់កាលត្រៀមកើតទឹកនោមផ្អែម គួរ​ការពារ​ខ្លួនបែបម៉េចល្អ?

មូលហេតុសំខាន់ៗអ្នកទឹកនោមផ្អែមប្រឈមការបាត់បង់ចំណង់អាហារ​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Dec 14, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម