backup og meta

ជំងឺទឹកនោមផ្អែម និង​រឿងលិង្គមិនឡើងរឹង មានអ្វីទាក់ទងគ្នា?

ជំងឺទឹកនោមផ្អែម និង​រឿងលិង្គមិនឡើងរឹង មានអ្វីទាក់ទងគ្នា?

បើ​និយាយ​ដល់​ជំងឺ​ទឹកនោម​ផ្អែម និង​បញ្ហា​លិង្គ​មិន​ឡើង​រឹង គឺ​ជា​ស្ថានភាព​ជំងឺ​ពី​រ​ផ្សេង​គ្នា​ ប៉ុន្តែ​អាច​មាន​ទំនាក់ទំនង​គ្នា​បាន​។ បញ្ហា​លិង្គ​មិន​ឡើង​រឹង​ សម្ដៅ​ដល់​ការ​ពិបាក​រក្សា​លិង្គ​ឲ្យ​នៅ​រឹង​បាន។ បុរស​មាន​ជំងឺ​ទឹកនោម​ផ្អែម ទំនង​ជា​អាច​វិវត្ត​ទៅ​ជា​មាន​បញ្ហា​លិង្គ​មិន​ឡើង​រឹង​ពីរ​ទៅ​បី​ដង​ខ្ពស់​ជា​ង​អ្នក​ធម្មតា។ ​

ជំងឺ​ទឹកនោម​ផ្អែម​កើត​ឡើង​ពេល​កម្រិត​ជាតិ​ស្ករ​ក្នុង​ចរន្ត​ឈាម​មាន​ច្រើន​ពេក ហើយ​ជំងឺ​នេះ​ច្រើន​កើត​ចេញពី​ការ​លើស​ទម្ងន់ និង​មិន​សូវ​ធ្វើ​សកម្មភាព​រាង​កាយ​។

. បញ្ហា​លិង្គ និង​ជំងឺ​ទឹក​នោម​ផ្អែម

ការ​សិក្សា​មួយ​របស់​សាកល​វិទ្យាល័យBoston បាន​បង្ហាញថា​បុរស​​ប្រហែលជា​ពាក់​កណ្ដាល​ដែល​រក​ឃើញ​ថា​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​២ នឹង​វិវត្ត​ជា​មាន​បញ្ហា​លិង្គ​មិន​ឡើង​រឹង​​នៅ​រង្វង់​ប្រាំ ទៅ​១០​ឆ្នាំ​បន្ទាប់​​។ បើ​សិន​ជា​ប្រុសៗ​មាន​ថែម​ជំងឺ​បេះ​ដូង​ទៀត បញ្ហា​លិង្គ​មិន​ឡើង​រឹង​​នឹង​កាត់​តែ​អាក្រក់​ថែម​ទៀត​។​

យ៉ាងណា ការ​សិក្សា​មួយ​ទៀត ​ចេញ​ផ្សាយ​នៅ​ឆ្នាំ​២០១៤ បាន​រក​ឃើញ​ថា​ប្រសិន​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម អាច​រក្សា​របៀប​របប​​រស់​នៅ​ប្រកប​ដោយ​សុខ​ភាព​ល្អ អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​នឹង​អាច​កាត់​បន្ថយ​រោគ​សញ្ញា និង​បង្កើត​សមត្ថភាព​ផ្លូវ​ភេទ​ឡើង​វិញ​។ របៀប​របប​រស់​នៅ​ទាំង​នេះ​មាន​ការ​ទទួល​បាន​របប​អាហារ​ត្រឹម​ត្រូវ​ និង​ការ​ហាត់​ប្រាណ​បាន​ទៀង​ទាត់។​​

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ

បូមលិង្គ

. មូល​ហេតុ​លិង្គ​មិន​ឡើង​រឹង​លើ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​

រវាង​ជំងឺ​ទឹក​នោម​ផ្អែម និង​បញ្ហា​លិង្គ​មិន​ឡើង​រឹង​មាន​ទំនាក់​ទំនង​ទៅ​នឹង​លំហូរ​ឈាម​ និង​ប្រព័ន្ធប្រ​សាទ។ ការ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​មិន​បាន​ល្អ អាច​បំផ្លាញ​ដល់​សរសៃឈាម​តូចៗ និង​ប្រ​ព័ន្ធ​ប្រសាទ​។ ការ​ខូច​ខាត​​ប្រព័ន្ធ​ប្រសាទ​គ្រប់គ្រង​​លើ​រំញោច​អារម្មណ៍​ផ្លូវ​ភេទ និង​ការ​​ឆ្លើយ​តប​មិន​ប្រក្រ​តី ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សមត្ថ​ភាព​លិង្គ​របស់​បុរស​មិន​អាច​ឡើង​រឹង​​សម្រាប់​រួម​ភេទ​បាន​។ ការ​រថ​យ​ចុះ​នៃ​លំហូរ​ឈាម ដោយ​សារ​តែ​សរសៃឈាម​តូចៗ​ខូចខាត ក៏​រួម​ចំណែក​ធ្វើ​ឲ្យ​លិង្គ​មិន​ឡើង​រឹង​ដែរ​។​​​​​​

[embed-health-tool-bmi]

កត្តា​ប្រ​ឈម​មួយ​ចំនួន​ផ្សេង​ទៀត ធ្វើ​ឲ្យ​មាន​បញ្ហា​លិង្គ​មិន​ឡើង​រឹង​មាន​ដូច​ជា មាន​ជំងឺ​ធាត់ ជក់បារី គ្រប់គ្រង​ជាតិ​ស្ករ​មិន​បាន​ល្អ របប​អាហារ​មិន​ត្រឹម​ត្រូវ ជំងឺ​ថប់បារម្ភ មិន​សូវ​មាន​សកម្មភាព​រាងកាយ និង​ផឹក​គ្រឿង​ស្រវឹង​ច្រើន​ជា​ដើម។

បើ​សិន​ជា​ប្រុសៗ​យើង​ សម្គាល់​ឃើញ​ពី​ភាព​ប្រែ​ប្រួល​នៃ​ការ​ឡើង​រឹង​របស់​លិង្គ សូម​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ ដើម្បី​បាន​ធ្វើ​រោគ​វិនិច្ឆ័យ​ និង​ព្យាបាល​ត្រឹម​ត្រូវ។ ការ​បណ្ដែត​បណ្ដោយ​ មិន​ស្វែង​រក​ជំនួយ និង​ធ្វើ​ឲ្យ​យើង​មិន​ទទួល​បាន​ការ​ព្យា​បាល​ទាន់​ពេល​។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Sexual dysfunction in men with type II diabetes

https://www.ncbi.nlm.nih.gov/pmc/articles/PMC7442469/

Diabetes & Erectile Dysfunction: Did You Know There’s a Connection?

https://www.houstonmethodist.org/blog/articles/2021/aug/diabetes-erectile-dysfunction-did-you-know-theres-a-connection/

Erectile Dysfunction and Type 2 Diabetes Mellitus: A New Twist

https://www.researchgate.net/publication/340574466_Erectile_Dysfunction_and_Type_2_Diabetes_Mellitus_A_New_Twist

កំណែ​ប្រែបច្ចុប្បន្ន

26/10/2023

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ពិតអត់ ប្រុសៗមានលិង្គតូចមិនអាចបង្កកំណើត​បាន?​

ផ្លែឪឡឹកអាចជាឱសថធម្មជាតិ ជួយប្រុសៗមាន​បញ្ហាលិង្គមិនងាយឡើង​រឹង​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Oct 26, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម