ជំងឺទឹកនោមផ្អែមជាប្រភេទជំងឺរ៉ាំរ៉ៃ ដែលកើតឡើងដោយសារតែការផលិត ឬបញ្ចេញអាំងស៊ុយលីនមិនគ្រប់គ្រាន់ ជាហេតុធ្វើឲ្យជាតិស្ករក្នុងឈាមឡើងខ្ពស់។ ពិតណាស់ ជំងឺមួយប្រភេទនេះ អាចបណ្ដាលឲ្យមានផលវិបាកធ្ងន់ធ្ងរទាក់ទងនឹងភ្នែក តម្រងនោម សរសៃឈាម បេះដូង ព្រមទាំងសរសៃប្រសាទផងដែរ។
[embed-health-tool-bmi]
កត្តារួមចំណែកដល់ការខូចតម្រងនោមចំពោះអ្នកជំងឺទឹកនោមផ្អែម
- កម្រិតជាតិស្ករកើនឡើងរារាំងបំពង់ចម្រោះឈាម និងធ្វើឲ្យរួមតូច។ ដូច្នេះហើយ លំហូរឈាមថយចុះ ហើយតម្រងនោមត្រូវខូចខាតបន្តិចម្ដងៗ
- សរសៃឈាមលេចធ្លាយ និងបាត់បង់ប្រូតេអ៊ីនក្នុងទឹកនោម
- ជំងឺទឹកនោមផ្អែមធ្វើឲ្យខូចសរសៃប្រសាទនៅក្នុងប្លោកនោម ដែលធ្វើឲ្យអ្នកជំងឺមិនមានអារម្មណ៍ដឹងថាប្លោកនោមពេញ និងនាំឲ្យចាល់ទឹកនោម ព្រមទាំងបង្កើនសម្ពាធលើតម្រងនោម។ កត្តានេះក៏បង្កើនហានិភ័យនៃការឆ្លងមេរោគតាមទឹកនោមដូចគ្នា។
- កម្រិតជាតិស្ករខ្ពស់ក្នុងទឹកនោម ក៏នាំឲ្យបាក់តេរីលូតលាស់យ៉ាងឆាប់រហ័ស ដែលបណ្ដាលឲ្យមានការឆ្លងមេរោគលើផ្លូវទឹកនោមឡើងវិញ។
កត្តាទាំងនេះអាចបំផ្លាញតម្រងនោមបន្តិចម្ដងៗ និងកើនឡើងជាលំដាប់។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ
តិចនិកមួយចំនួន ជួយឲ្យតម្រងនោមមានសុខភាពល្អ
- រក្សាជាតិស្ករក្នុងឈាមក្នុងកម្រិតធម្មតា អាចជួយការពារតម្រងនោមពីការខូចខាតបន្ថែមទៀត
- ពិនិត្យកម្រិតជាតិស្ករក្នុងឈាមឲ្យបានទៀងទាត់
- ញ៉ាំរបបអាហារសុខភាព ដែលរួមមានបន្លែ ប្រូតេអ៊ីនគ្មានខ្លាញ់ ដោយកាត់បន្ថយកាបូអ៊ីដ្រាត និងជាតិខ្លាញ់
- កាត់បន្ថយការញ៉ាំជាតិស្ករ ខ្លាញ់ និងអាហារចម្រាញ់ខ្ពស់ដូចជាសូកូឡា ដំឡូងចៀន និងភេសជ្ជៈដែលមានបន្ថែមជាតិស្ករ
- គប្បីញ៉ាំអាហារតិចតួច តែញឹកញាប់
- កាត់បន្ថយជាតិប្រៃ និងអាហារកែច្នៃ ដោយសារតែបរិមាណសូដ្យូមខ្ពស់ អាចធ្វើឲ្យចាល់ជាតិទឹក
- បញ្ឈប់ការជក់បារី
- កាត់បន្ថយការញ៉ាំគ្រឿងស្រវឹង ដើម្បីជៀសវាងការខូចតម្រងនោម
- ហាត់ប្រាណឲ្យបានទៀងទាត់ យ៉ាងហោចណាស់ ២០នាទីក្នុងមួយថ្ងៃ និង ៥ថ្ងៃក្នុងមួយសប្ដាហ៍
- គ្រប់គ្រងទម្ងន់ឲ្យបានល្អ
- កាត់បន្ថយកម្រិតកូលេស្តេរ៉ូល ពីព្រោះកម្រិតកូលេស្តេរ៉ូលខ្ពស់បង្កើនហានិភ័យនៃជំងឺតម្រងនោម ជំងឺបេះដូង និងគ្រោះថ្នាក់សរសៃឈាមខួរក្បាល
- ការធ្វើតេស្តជាទៀងទាត់ ជាគន្លឹះក្នុងការព្យាបាល និងគ្រប់គ្រងស្ថានភាពជំងឺដ៏ត្រឹមត្រូវ។
អត្ថបទគួរអាន៖
- តិចនិកញ៉ាំបាយស កាត់បន្ថយហានិភ័យកើតជំងឺទឹកនោម
- ហេតុអ្វីអ្នកមានជំងឺទឹកនោមផ្អែមមិនគួររំលងម៉ោងពេលញុំាអាហារ?
- អ្នកកើតជំងឺបម្រុងទឹកនោមផ្អែម គប្បីអនុវត្តទម្លាប់ទាំងនេះ
- អ្នកមានជំងឺទឹកនោមផ្អែម ធ្វើសកម្មភាពទាំងនេះជាប្រចាំជួយដល់សុខភាព
- កើតទឹកនោមផ្អែម ត្រូវធ្វើតាម ៣ ចំណុចសំខាន់នេះ ទើបការព្យាបាលបានជោគជ័យ
- អ្នកជំងឺទឹកនោមផ្អែមគួរដឹងរឿងនេះ ពេលញ៉ាំផ្លែឈើ