ទឹកនោមផ្អែមគឺជាជំងឺរ៉ាំរៃដែលបណ្ដាលមកពីជាតិស្ករក្នុងឈាមមានការកើនឡើងខ្លាំង លើសពី១៣០មិលី្លក្រាម/ដេស៊ីលីត្រឈាម នោះក៏ដោយសារតែកោសិកាបេតារបស់លំពែងមិនអាចផលិតអ័រម៉ូនអាំងស៊ុយលីនគ្រប់គ្រាន់ ឬ ផលិតអាំងស៊ុយលីនបានហើយ តែមិនអាចប្រើការ និងមិនអាចដឹកនាំជាតិស្ករទាំងនោះទៅចិញ្ចឹមកាសិការក្នុងរាងកាយ។ ដូច្នេះហើយ អ្នកជំងឺទឹកនោមផ្អែមគ្រប់រូបត្រូវតែស្វះស្វែងថែទាំសុខភាពខ្លួនឯងឲ្យបានល្អ ដោយការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម ឲ្យស្របទៅតាមគោលដៅចន្លោះពី ៨០-១២០មិលី្លក្រាម/ដេស៊ីលីត្រឈាម។
កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
តើមានកត្តាអ្វីខ្លះបង្កគ្រោះថ្នាក់ដល់ជីវិត ប្រសិនគ្រប់គ្រងកម្រិតជាតិស្ករមិនបានល្អ?
ប្រសិនបើអ្នកជំងឺមិនអាចគ្រប់គ្រងកម្រិតជាតិស្ករបានល្អទេ ផលវិបាកដែលអាចកើតឡើងមានដូចជា ការឡើងជាតិស្ករជ្រុល ការថយចុះជាតិស្ករជ្រុល និងកើតមានអាស៊ីតសេតូនក្នុងឈាម ដែលផលវិបាកទាំងនេះងាយធ្វើឲ្យអ្នកជំងឺប្រឈមគ្រោះថ្នាក់ដល់ជីវិត។
លោកវេជ្ជបណ្ឌិត ហ៊ួយ បញ្ញា ឯកទេសជំងឺទឹកនោមផ្អែម និង ក្រពេញអ័រម៉ូន នៃមន្ទីរពេទ្យព្រះអង្គឌួងមានប្រសាសន៍ថា សភាពគ្រោះថ្នាក់បំផុត នៃរបស់អ្នកជំងឹទឺកនោមផ្អែមមានគឺ៖
១.ការថយចុះជាតិស្ករជ្រុល
ការថយចុះជាតិស្ករជ្រុលអាចបណ្ដាលឲ្យអ្នកជំងឺជួបផលវិបាកច្រើន តួយ៉ាងគ្រោះថ្នាក់ធ្ងន់ធ្ងរអាចឈានដល់ការសន្លប់ ឬប្រកាច់ជាដើម។ ប៉ុន្ដែករណីដែលអ្នកជំងឺមិនមានបញ្ហាបេះដូង បើជាតិស្ករចុះក្រោម ៧០មិលី្លក្រាម/ដេស៊ីលីត្រឈាម អ្នកជំងឺអាចទទួលអារម្មណ៍ដឹងដោយរោគសញ្ញាផ្សេងៗ ហើយអ្នកជំងឺក៏អាចទប់ស្កាត់បាន។
[embed-health-tool-bmi]
២.ការឡើងជាតិស្ករជ្រុល
ការឡើងជាតិស្ករជ្រុល អាចបណ្ដាលឲ្យអ្នកជំងឺមានអាការៈនោមច្រើន ខ្សោះជាតិទឹកក្នុងខ្លួន សម្ពាធឈាមចុះទាបដល់ថ្នាក់វង្វេង និង បាត់បង់ស្មារតី។
៣.កើតមានអាស៊ីតសេតូនក្នុងឈាម
ការកើតមានអាស៊ីតសេតូន គឺជាផលវិបាកគ្រោះថ្នាក់ខ្លាំង ហើយច្រើនកើតមានអ្នកជំងឺទឹកនោមផ្អែមប្រភេទ១ ដែលការឡើងអាស៊ីតនេះ គឺមានការបម្រែបម្រួល pH ក្នុងឈាម អ្នកជំងឺមានអាការៈអស់កម្លាំង ចុកពោះ ក្អួត ឬបាត់ស្មារតី។ បញ្ហានេះប៉ះពាល់ខ្លាំងទៅដល់សរីរាង្គខួរក្បាល ហើយបណ្តាលឲ្យអ្នកជំងឺស្លាប់បាត់បង់ជីវិតតែម្តង។
ផលវិបាកទាំង៣ខាងលើទាមទារឲ្យអ្នកជំងឺត្រូវសម្រាកនៅមន្ទីរពេទ្យដែលមានលទ្ធភាពសង្រ្គោះ និង តាមដានគ្រប់គ្រាន់ភ្លាមៗ ព្រោះអាចគំរាមដល់អាយុជីវិតបាន។
អត្ថទពាក់ព័ន្ធ៖