ធ្លាប់ឮគេថា កើតទឹកនោមផ្អែម ស្រួលមិនស្រួលអាចកាត់ជើងចោល ដែរអត់? ពិត មិនពិត ស្ដាប់ “Hello គ្រូពេទ្យបកស្រាយសិន។
អ្នកទឹកនោមផ្អែម ជាទូទៅ អាចមានបញ្ហាជើង ដោយសារទឹកនោមផ្អែមធ្វើឲ្យសរសៃប្រសាទខូចខាត និងបន្ថយចរន្តឈាមទៅបាតជើង។ អ៊ីចឹងហើយ ទើបគ្នាយើង ក៏ដូចជាម៉ាក់ប៉ា កើតទឹកនោមផ្អែម តែងមានអារម្មណ៍ស្ពឹកចុងដៃចុងជើង។ អនាម័យជើង ជារឿងសំខាន់ ដើម្បីការពារកុំឲ្យមានបញ្ហាធ្ងន់ធ្ងរ ពិសេសឈានដល់ការកាត់ប្រអប់ជើង ឬជើង។
១- អនាម័យប្រអប់ជើង
– លាងជើងឲ្យស្អាត ហើយជូតឲ្យស្ងួត
– មើលចំណុចក្រហម ឬស្បែកក្រិននៅម្ដុំណាមួយ
– កាត់ក្រចកឲ្យបានស្អាត។ វិធីល្អ គឺកាត់ក្រោយពេលងូតទឹករួច ហើយហាមឆ្កៀលក្រចកជ្រៅៗផង
– ឧស្សាហ៍ពិនិត្យមើលជើង ក្រែងឡើងដំបៅ ផ្សិត ត្រចៀកក្រាញ់ ហើយបើមានពងទឹក កុំញេច ព្រោះអាចបង្ករោគឲ្យកាន់តែធ្ងន់។
ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖
ចង់ពិនិត្យជំងឺបម្រុងទឹកនោមផ្អែម ចុចទីនេះ!
ចង់ពិនិត្យជំងឺទឹកដក់បាតភ្នែក ចុចទីនេះ!
ចង់ពិនិត្យជំងឺវរង្វេងវង្វាន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺស្ទះដង្ហើមរុំារ៉ៃ ចុចទីនេះ!
២- ពាក់ស្បែកជើង និងស្រោមជើង
អ្នកទឹកនោមផ្អែមមិនត្រូវដើរជើងទទេឡើយ ព្រោះអាចមុតជើង ហើយពិបាកជា។ ខាងក្រោមនេះ ជាតិចនិកខ្លះៗ៖
– ករណីខ្លះ ពេទ្យប្រាប់ឲ្យពាក់ស្បែកជើងពិសេស
– ពាក់ស្បែកជើងការពារជើងទៅតាមអាកាសធាតុ
– កុំអង្គុយគងអន្ទាក់ខ្លា ឬកាយវិការណាដែលអាចទប់ឈាម មិនឲ្យហូរទៅចិញ្ចឹមបាតជើង
– ប្ដូរស្រោមជើងជាប្រចាំ ហើយប្រើស្រោមជើងណាធ្វើពីសរសៃអំបោះធម្មជាតិ អាចស្រូបយកញើសបាន កុំឲ្យបាតជើងសើម
– ពាក់ស្រោមជើងខាងខុស ប្រសិនស្រោមជើងមានថ្នេរក្រាស់ៗ ការពារសង្កត់ជើងនឹងថ្នេរ
– ចៀសវាងស្បែកជើងកែង ព្រោះសម្ពាធទម្ងន់ខ្លួន នឹងធ្លាក់លើម្រាមជើង។ ស្បែកជើងសង្រែក ក៏កុំដែរ ព្រោះម្រាមជើងចំហ អាចមុត ឆ្លងរោគគ្រប់ពេល។ ពាក់ស្បែកជើងណារុំជើងជិតៗ។
[embed-health-tool-bmr]
៣- ឈប់ជក់បារី
ប៉ាអ៊ំ ឬ គ្នាយើង កើតទឹកនោមផ្អែម ហើយជក់បារី នឹងប៉ះពាល់ចរន្តឈាមក្នុងរាងកាយ ធ្វើឲ្យឈាមរត់ទៅបាតជើងអត់គ្រប់គ្រាន់ អាចប៉ះពាល់ធ្ងន់ធ្ងរដល់ប្រអប់ជើង និងជើង។ យកល្អ ត្រូវឈប់ជក់បារី។
សរុបមក មានជំងឺទឹកនោមផ្អែមត្រូវប្រយ័ត្នបំផុត ពេលជើងហើម ឬមុត។ ផ្អាកធ្វើចលនា ឬហាត់ប្រាណ រង់ចាំជាសិន។ កុំព្យាយាមព្យាបាលខ្លួនឯង បើមានរបួសជើង ត្រូវប្រញាប់ទៅពេទ្យជាបន្ទាន់។
អត្ថបទគួរអាន៖
- តិចនិកមួយចំនួនជួយថែថ្លើមអ្នកជំងឺទឹកនោមផ្អែមឲ្យល្អ
- អ្នកជំងឺទឹកនោមផ្អែម តិចនិកការពារខ្លួនពីបញ្ហាគាំងបេះដូង
- អ្នកជំងឺទឹកនោមផ្អែមមិនឃ្លានអាហារនឹងជួបបញ្ហាអ្វីខ្លះ?
- ជំងឺទឹកនោមផ្អែម និងរឿងលិង្គមិនឡើងរឹង មានអ្វីទាក់ទងគ្នា?
- នេះជាមូលហេតុ ជំងឺស្លេកស្លាំង កើតលើអ្នកជំងឺទឹកនោមផ្អែម
- ស្រីៗកើតជំងឺទឹកនោមផ្អែម ប្រឈមជំងឺមហារីកសុដន់
ចំណុចសំខាន់
- អនាម័យប្រអប់ជើងជាប្រចាំ
- ពាក់ស្បែកជើង និងស្រោមជើងជានិច្ច
- ឈប់ជក់បារី