យើងធ្លាប់ដឹងថាអ្នកជំងឺទឹកនោមផ្អែម ជាអ្នកជំងឺដែលមានកម្រិតជាតិស្ករក្នុងឈាមខ្ពស់ តែប្រសិនជាព្យាបាលមិនត្រឹមត្រូវ ឬតាមដានសុខភាពជាប់លាប់ជាមួយគ្រូពេទ្យជំនាញទេនោះ ធ្វើឲ្យអ្នកជំងឺមានកង្វះជាតិស្ករទៅវិញ។
កាលណាកម្រិតជាតិស្ករក្នុងឈាមរបស់អ្នកជំងឺទាបជាង 70mg/dl មានន័យថាកម្រិតជាតិស្ករចុះទាបហើយ។ កង្វះជាតិស្ករលើអ្នកជំងឺទឹកនោមផ្អែម អាចនឹងមានផលប៉ះពាល់ដល់សុខភាពអ្នកជំងឺច្រើន ពិសេសឈានទៅបាត់បង់ជីវិត ប្រសិនបើជួយមិនទាន់ពេលវេលា។
រោគសញ្ញាជាតិស្ករក្នុងឈាមធ្លាក់ចុះទាប
– ងងុយគេង
– ញ័របេះដូង
– ឆេវឆាវ
– ឃ្លាន
– ញ័រដៃ-ជើង
– បែកញើស
– ស្ពឹកមាត់
– ឈឺក្បាល
រោគសញ្ញាជាតិស្ករក្នុងឈាមធ្លាក់ចុះទាបខ្លាំង
– ព្រិលភ្នែក
– ពិបាកនិយាយ
– សន្លប់ ឬប្រកាច់
កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
កម្រិតជាតិស្ករក្នុងឈាមធ្លាក់ចុះទាប តើអ្នកជំងឺទឹកនោមផ្អែមត្រូវធ្វើដូចម្តេច?
ក្នុងសៀវភៅជំនួយស្មារតីសម្រាប់អ្នកជំងឺទឹកនោមផ្អែម ដែលរៀបរៀងដោយវេជ្ជបណ្ឌិត ស៊ុំ សត្ថា បានណែនាំថា ប្រសិនបើអ្នកជំងឺនៅមានស្មារតីធម្មតា អាចញ៉ាំបាន ត្រូវឲ្យញ៉ាំជាតិស្ករ ១៥ក្រាម (ប្រហែលទឹកក្រូចកន្លះកែវ ស្ករគ្រាប់ ២គ្រាប់ ស្ករស ឬទឹកឃ្មុំ ២ស្លាបព្រាកាហ្វេ) រួចរង់ចាំ ១៥នាទី សឹមពិនិត្យឈាមមើលជាតិស្ករ បើកម្រិតជាតិស្ករក្នុងឈាមនៅតែទាបជាង 70mg/dl ត្រូវញ៉ាំជាតិស្ករ ១៥ក្រាមម្តងទៀត រួចជោះឈាមពិនិត្យជាតិស្ករឡើងវិញ។
ក្នុងករណីអ្នកជំងឺសន្លប់ ប្រកាច់ ឬស្មារតីមិនប្រក្រតី ចាំបាច់ត្រូវនាំអ្នកជំងឺមកមន្ទីរពេទ្យជាបន្ទាន់ ហាមឲ្យអ្នកជំងឺលេបជាតិស្ករតាមមាត់។
អត្ថទពាក់ព័ន្ធ៖
[embed-health-tool-bmi]