backup og meta

ប្រុសៗប្រយ័ត្នផង! សញ្ញា​ព្រមាន​​ទាំង ​៥ នៃ​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រុសៗប្រយ័ត្នផង! សញ្ញា​ព្រមាន​​ទាំង ​៥ នៃ​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​មហារីក​ក្រពេញ​ប្រូស្តាត​ ​ជា​ជំងឺ​មហារីក​មួយ​ដែល​កើត​ឡើង​ទូទៅ​បំផុត​លើ​បុរស​។ ទោះ​បី​ជា​ជំងឺ​​មហារីក​​មួយ​ប្រភេទ​នេះ កម្រ​បង្ហាញ​រោគសញ្ញា​ជាក់ស្ដែង​នៅ​ដំណាក់កាល​ដំបូង​ក៏​ពិត​មែន​ ប៉ុន្តែ​គ្នា​យើង​ក៏​នៅ​តែ​អាច​សង្កេត​មើល​រោគសញ្ញា​មួយ​ចំនួន​ខាង​ក្រោម​នេះ ​ដែល​បញ្ជាក់​ថា​ក្រពេញ​ប្រូស្តាត​​កំពុង​តែ​មាន​បញ្ហា​​។

សញ្ញា​ព្រមាន​ធំ​ៗ​ទាំង​៥ នៃ​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​មាន​អ្វី​ខ្លះ​?

​​សញ្ញា​ព្រមាន​ដំបូង​ដទៃ​ទៀត​នៃ​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​រួម​មាន ​លំហូរ​ទឹក​នោម​ចុះ​ខ្សោយ​ខុស​ពី​ធម្មតា និង​ការ​ឈឺចាប់​​នៅ​ជុំវិញ​ក្រពេញ​ប្រូស្តាត​ដែល​ពិបាក​ពន្យល់​នៅ​ពេល​អង្គុយ។​ ប្រសិនបើ​ជំងឺ​មហារីក​រាលដាល​ហួស​​ក្រពេញ​ប្រូស្តាត​ ប្រុស​ៗ​យើង​អាច​ប្រឈម​នឹង​ការ​ហើម​នៅ​​រាងកាយ​ផ្នែក​ខាង​ក្រោម​ ខ្នង​ ត្រគាក ឬ​ឆ្អឹង​ ការ​បន្ទោបង់ ឬ​នោម​មិន​ប្រក្រតី ឬ​​​ស្រក​ទម្ងន់​​ជា​ដើម​។ យ៉ាង​ណា​មិញ រោគសញ្ញា​នៃ​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​​ អាច​មាន​លក្ខណៈ​ស្រដៀង​នឹង​បញ្ហា​សុខភាព​ស្រាល​ៗ​ដទៃ​ទៀត​។

មហារីកក្រពេញប្រូស្តាត២

​​​​យើង​គួរ​ធ្វើ​យ៉ាង​ម៉េច​ខ្លះ បើ​មាន​រោគសញ្ញា​នៃ​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​?

ប្រសិនបើ​គ្នា​យើង​ចេញ​រោគសញ្ញា​មួយ​ ឬ​ច្រើន​នៃ​ជំងឺ​មហារីក​មួយ​ប្រភេទ​នេះ យើង​គប្បី​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ ពីព្រោះ​ថា​ សូម្បី​តែ​បញ្ហា​ក្រពេញ​ប្រូស្តាត​ដែល​មិន​មែន​ជា​មហារីក​ ក៏​ត្រូវការ​ទទួល​ការ​ព្យាបាល​ឲ្យ​ទាន់​ពេលវេលា​ផង​ដែរ​។ ជា​ធម្មតា ​ជំងឺ​មហារីក​ក្រពេញ​​អាច​ព្យាបាល​បាន​​ ប្រសិន​បើ​យើង​ធ្វើ​រោគវិនិច្ឆ័យ​​នៅ​ដំណាក់​កាល​ដំបូង​។

អត្ថបទគួរអាន៖

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​​​​What Are the Five Warning Signs of Prostate Cancer?

https://moffitt.org/cancers/prostate-cancer/faqs/what-are-the-five-warning-signs-of-prostate-cancer/

Know the Possible Warning Signs of Prostate Cancer

https://health.clevelandclinic.org/warning-signs-of-prostate-cancer/

Prostate Cancer: Symptoms and Signs

https://www.cancer.net/cancer-types/prostate-cancer/symptoms-and-signs

កំណែ​ប្រែបច្ចុប្បន្ន

30/09/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ទាំងនេះជាអាការៈ និងរោគសញ្ញាមហារីកស្បែក មិនគួរមើលរំលង

ប្រយត័្ន! ឈឺ​​ ហើយ​ហើម​បំពង់​ក អាច​ជា​សញ្ញា​នៃ​ជំងឺ​មហារីក​ក្បាល និងក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Sep 30

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម