គ្នាយើងដឹងហើយថា ជំងឺមហារីកគឺជាជំងឺគួរឲ្យខ្លាចមួយដែលមានភាគរយទាបក្នុងការព្យាបាលឲ្យជាសះស្បើយវិញបាន។ ជំងឺមហារីក អាចកើតបានស្ទើរតែគ្រប់ទីកន្លែងលើរាងកាយរបស់យើងម្នាក់ៗ ហើយថ្លើមក៏ងាយប្រឈមនឹងការកើតជំងឺសាហាវមួយនេះដែរ បើមិនប្រយ័ត្នសុខភាព។
កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ
មន្ទីរពេទ្យ កាល់ម៉ែត បានបង្ហោះលើហ្វេសប៊ុកឲ្យដឹងថា ជំងឺមហារីកថ្លើមកើតចេញពីសាច់ថ្លើមខ្លួនឯង ឬឆ្លងរាលដាលពីសរីរៈដទៃ។ ជំងឺនេះមានច្រើនប្រភេទ តែមានតែមួយប្រភេទប៉ុណ្ណោះ ដែលកើតមានញឹកញាប់ និងកាចសាហាវជាងគេ គឺជាពួកប្រភេទកើតចេញពីកោសិកាថ្លើមដែលក្រិនហៅថា CHC (Chronic Hepatitis C)។
ជំងឺមហារីកថ្លើមនេះ ភាគច្រើនកើតឡើងដោយស្ងាត់ៗ មិនសូវធ្វើឲ្យអ្នកជំងឺដឹងទេ តែពេទ្យអាចសម្គាល់រោគសញ្ញាខ្លះៗដូចជា ឈឺពោះ អស់កម្លាំង មិនឃ្លានអាហារ ស្លេកស្លាំង ស្រកទម្ងន់ និងមានដុំក្នុងពោះនៅពេលប៉ះទៅ។ ស្របគ្នានេះដែរ ជំងឺមហារីកថ្លើមអាចបង្កឡើងដោយកត្តាមួយចំនួនរួមមាន៖
[embed-health-tool-heart-rate]
– ញ៉ាំស្រា និងជក់បារី ដែលបង្កឲ្យក្រិនថ្លើម
– ជំងឺរលាកថ្លើម B និងC
– ជំងឺទឹកនោមផ្អែម បារ៉ាស៊ីត ថ្នាំពន្យារកំណើត
– វិទ្យុសកម្ម
– សារធាតុគីមីមួយចំនួន
– ការសាយភាយពីសរីរាង្គដទៃទៀត។
ដោយសារតែជំងឺមហារីកថ្លើមកើតឡើងស្ងាត់ៗ មន្ទីរពេទ្យ កាល់ម៉ែត បានណែនាំឲ្យតាមដានសុខភាពជាប្រចាំ និងពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេស ដើម្បីធ្វើរោគវិនិច្ឆ័យ និងធ្វើការព្យាបាលបានទាន់ពេលវេលា មុនពេលជំងឺរាលដាលកាន់តែខ្លាំង។
អត្ថបទគួរអាន៖
- ដឹងថាធ្វើការរវល់ច្រើនមិនសូវបានចម្អិនម្ហូប តែអាហារប្រភេទនេះគួរកាត់បន្ថយខ្លះ
- លាបពណ៌សក់ និងអ៊ុតសក់ត្រង់ច្រើន អាចប្រឈមជំងឺមហារីកសុដន់
- គួរជ្រើសរើសក្រែមលាបមាត់បែបណាទើបសុវត្ថិភាព?
- កុំចេះតែផឹក! ភេសជ្ជៈផ្អែម បង្កជំងឺមហារីកច្រើនមុខ
- ករណីមានជំងឺទឹកនោមផ្អែម អាចប្រឈមខ្ពស់ កើតជំងឺមហារីក ១ទៀត
- ញ៉ាំអាហារទាំងនេះប្រចាំថ្ងៃមិនល្អទេ អាចប្រឈមជំងឺមហារីក