backup og meta

ដំណឹងល្អ! ការព្យាបាលដោយវីរុសអាចសម្លាប់កោសិកាមហារីកបាន

ដំណឹងល្អ! ការព្យាបាលដោយវីរុសអាចសម្លាប់កោសិកាមហារីកបាន

ការ​ព្យាបាល​ប្រភេទ​ថ្មី​មួយ​ ដោយ​​​ប្រើ​វីរុស​ធម្មតា​ អាច​បំផ្លាញ​កោសិកា​មហារីក​​​បាន​យ៉ាង​មាន​ប្រសិទ្ធភាព នេះ​បើ​យោង​តាម​ក្រុម​អ្នក​វិទ្យាសាស្ត្រ​នៃ​ប្រទេស​អង់គ្លេស ក្រោយ​ធ្វើការ​ពិសោធន៍​លើ​មនុស្ស​​ជា​លើក​ដំបូង​។ ជា​លទ្ធផល​ ដុំ​មហារីក​នៃ​អ្នក​ជំងឺ​ម្នាក់​បាន​រលាយ​បាត់​ ស្រប​ពេល​ដែល​ដុំ​សាច់​មហារីក​របស់​អ្នក​ជំងឺ​ផ្សេង​ទៀត​កំពុង​តែ​រួម​តូច​ទៅ​ៗ។ យ៉ាង​ណា​មិញ ក្រុម​អ្នក​ស្រាវ​ជ្រាវ​ថា​​ត្រូវការ​ការ​សិក្សា​​បន្ថែម​ទៀត​លើ​បញ្ហា​នេះ។   នេះ​បើតា​ម​ការ​ផ្សាយ​របស់​សារព័ត៌មាន BBC កាលពី​ថ្ងៃទី​២៤​​ ខែ​កញ្ញា ឆ្នាំ​២០២២​ កន្លង​មក​នេះ​។

អ្នក​ជំងឺ​មហារីក​ក្រពេញ​ទឹក​មាត់​​ម្នាក់​ មាន​ឈ្មោះ​ថា​Krzysztof Wojkowski អាយុ​៣៩​ឆ្នាំ ​បាន​ទទួល​​ការ​​វះកាត់​ និង​ការ​ព្យាបាល​​ជា​ច្រើន​លើក​ច្រើន​សារ ប៉ុន្តែ​ជំងឺ​មហារីក​របស់​គាត់​នៅ​តែ​បន្ត​រាលដាល​ ហេតុ​នេះ​លោក​ក៏​បាន​​សម្រេច​ចិត្ត​ចូលរួម​នៅ​ក្នុង​ការ​ពិសោធន៍​មួយ​នេះ។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

ទន្ទឹម​នឹង​នេះ​ វគ្គ​ខ្លី​នៃ​ការ​ព្យាបាល​ដោយ​វីរុស ​​ដែល​ជា​ការ​បំប្លែង​ពិសេស​នៃ​វីរុស​រើម​ ដែល​ជា​ទូទៅ​បង្ក​ឲ្យ​មាន​បំបៅនោះ​​ បែរ​ជា​អាច​កម្ចាត់​ចោល​ជំងឺ​មហារីក​បាន​យ៉ាង​ស័ក្ដិសិទ្ធិ ដោយ​ធ្វើ​ឲ្យ​​លោក Krzysztof Wojkowski បាន​បាត់​បង់​កោសិកាមហារីក​​ទាំង​ស្រុង​។

ការ​ចាក់​ថ្នាំ​បញ្ចូល​ទៅ​ក្នុង​ដុំ​សាច់​ដោយ​ផ្ទាល់​ ដើម្បី​វាយ​ប្រហារ​មហារីក​មាន​​វិធី​២​យ៉ាង ទី​១​គឺ​ វាយ​លុក​កោសិកា​មហារីក​ ដោយ​​ធ្វើ​ឲ្យ​វា​ផ្ទុះ​បែក​​ និង​ដោយ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ដំណើរការ​ឡើង​វិញ។ អ្នក​ជំងឺ​ប្រហែល​ជា​៤០​នាក់ បាន​​ទទួល​យក​ការ​ព្យាបាល​សាកល្បង​នេះ។ ក្នុង​នោះ​ដែរ អ្នក​ជំងឺ​មួយ​ចំនួន​ចាក់​វីរុស​RP2 និង​ខ្លះ​ទៀត​ញ៉ាំ​ថ្នាំ​ព្យាបាល​ជំងឺ​មហារីក​មួយ​ប្រភេទ​ទៀត ឈ្មោះ​ថា Nivolumab។

មហារីក

[embed-health-tool-bmi]

អត្ថបទគួរអាន៖

លទ្ធផល​នៃ​ការ​ព្យាបាល​បាន​បង្ហាញ​ថា៖

  • ដុំ​សាច់​មហារីក​នៃ​អ្នក​ជំងឺ​៣​នាក់​ ក្នុង​ចំណោម​៩​នាក់​ដែល​ចាក់​វីរុស​RP2​ ​បាន​រួម​តូច​
  • អ្នក​ជំងឺ​​៧​នាក់​ក្នុង​ចំណោម​៣០​នាក់​ដែល​ទទួល​បាន​ការ​ព្យាបាល​បញ្ចូល​គ្នា ក៏​ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន​ផង​ដែរ
  • ផល​ប៉ះពាល់​ ដូចជា​អស់​កម្លាំង​មាន​​កម្រិត​ស្រាល។

ប្រធាន​ក្រុម​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា​ ការ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​បែប​នេះ​ នៅ​ក្នុង​ដំណាក់កាល​សាកល្បង​ជា​លើក​ដំបូង​ គឺ​ជា​រឿង​កម្រ​បំផុត​មួយ ហើយ​អ្នក​ជំងឺ​ដែល​ចូលរួម​ក្នុង​ការ​ពិសោធន៍​នេះ គឺ​សុទ្ធ​តែ​ស្ថិត​ក្នុង​ជំងឺ​មហារីក​ដំណាក់កាល​ចុងក្រោយ​ដែល​ការ​ព្យាបាល​បច្ចុប្បន្ន​គ្មាន​ប្រសិទ្ធភាព​ឡើយ​។ លោក​បាន​បន្ត​ថា នេះ​មិន​មែន​ជា​លើក​ទី​១​ទេ ដែល​អ្នក​វិទ្យាសាស្ត្រ​បាន​ប្រើប្រាស់​វីរុស​ដើម្បី​ប្រឆាំង​នឹង​ជំងឺ​មហារីក ហើយ​លោក​សង្ឃឹម​ថា លទ្ធផល​នៃ​ការ​ព្យាបាល​​​លើ​​អ្នក​ជំងឺ​ក្នុង​ចំនួន​ច្រើន​ នឹង​ទទួល​បាន​ប្រសិទ្ធភាព​​ដូច​គ្នា។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​​​Cancer-killing virus shows promise in patients

https://www.bbc.com/news/health-62833581

Cancer-killing virus trials show great promise, say scientists

https://www.walesonline.co.uk/news/health/cancer-killing-virus-trials-show-25089087

Cancer-killing virus trials show great promise, say scientists

https://news.sky.com/story/modified-herpes-virus-shows-promise-killing-off-cancer-cells-with-one-patient-seeing-disease-vanish-12703661

កំណែ​ប្រែបច្ចុប្បន្ន

11/09/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Editor HK


អត្ថបទពាក់ព័ន្ធ

ញ៉ាំអាហារទាំងនេះ រួមចំណែកជួយកាត់បន្ថយហានិភ័យជំងឺមហារីក

ដំណាក់កាលជំងឺមហារីកថ្លើម ធ្វើម៉េចដឹងថាយើងស្ថិតក្នុងដំណាក់កាលណា?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Sep 11

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម