backup og meta

ស្ត្រីធ្លាប់រួមភេទរួច គួរចាក់វ៉ាក់សាំងការពារមហារីកមាត់ស្បូនដែរអត់?

ស្ត្រីធ្លាប់រួមភេទរួច គួរចាក់វ៉ាក់សាំងការពារមហារីកមាត់ស្បូនដែរអត់?

ការ​ចាក់​វ៉ាក់សាំង​តាំង​ពី​ក្មេង​ទៅ មុន​ពេល​ប្រឡូក​នឹង​ការ​រួមភេទ មាន​ប្រសិទ្ធភាព​អាច​ការពារ​ជំងឺ​មហារីក​មាត់​ស្បូន​បាន​ស្ទើរ​តែ ១០០%។ ចុះ​ចំពោះ​ស្ត្រី​ដែល​ធ្លាប់​រួម​ភេទ ឬ​រៀបការ​ហើយ គួរ​ចាក់​វ៉ាក់សាំង​មហារីក​មាត់​ស្បូន​អត់? បើ​ចាក់ តើ​មាន​ប្រសិទ្ធភាព​ប៉ុន្មាន​ភាគ​រយ?

ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​ជំងឺ​មហារីក​មាត់​ស្បូន ចាក់​មុន​ពេល​រួមភេទ ចាប់ពីអាយុ​៩ឆ្នាំ ដល់​២៦ឆ្នាំ មាន​ប្រសិទ្ធភាព​ពី ៧៥-៩០% នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោកស្រី​វេជ្ជបណ្ឌិត ថៃ សុវណ្ណរ៉ា បម្រើ​ការងារ​ផ្នែក​ខាង​ស្ត្រី នៅ Singapore Medical Center។

ចំពោះ​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​មហារីក​មាត់ស្បូន​ក្រោយ​ពេល​រៀបការ ឬ​រួមភេទ​ហើយ លោកស្រី​វេជ្ជបណ្ឌិត​ថា ប្រសិទ្ធភាព​មាន​ការ​ថយ​ចុះ មិន​ដូច​ការ​ចាក់​វ៉ាក់សាំង​ពេល​នៅ​ក្មេង​នោះ​ទេ។

បើសិន​ជា​ស្ត្រី​អាយុ​ចាប់​ពី​៤៥ឆ្នាំ​ឡើង​ទៅ លោកស្រី​វេជ្ជបណ្ឌិត​មិន​ណែនាំ​ឲ្យ​ចាក់​វ៉ាក់សាំង​នោះ​ទេ ដោយប្តូរ​មក​ពិនិត្យ​មើល​កោសិកា​មាត់ស្បូន​ជា​ប្រចាំ​ល្អ​ជាង។ ចំពោះ​មូលហេតុ​ដែល​លោកស្រី​វេជ្ជបណ្ឌិត​ណែនាំ​មិន​ឲ្យ​ចាក់​វ៉ាក់សាំង​ការពារ​មហារីក​មាត់​ស្បូន​នោះ គឺ​ការ​ចាក់​វ៉ាក់សាំង​នៅ​ពេល​នេះ ប្រសិទ្ធភាពតិច ​មាន​ប្រមាណ​ជា​១០%​ ប៉ុណ្ណោះ។

ចង់គណនា BMR ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

បើ​មិន​ចាក់​វ៉ាក់សាំង តើ​យើង​ត្រូវ​ពិនិត្យ​មើល​កោសិកា​មាត់​ស្បូន​ប៉ុន្មាន​ឆ្នាំ​ម្តង? លោកស្រី​វេជ្ជបណ្ឌិត ថៃ សុវណ្ណរ៉ា ថា អាស្រ័យ​ទៅ​តាម​លទ្ធផល​នៃ​ការ​ពិនិត្យ​កោសិកា​មាត់​ស្បូន អាច​២ឆ្នាំម្តង ឬ​១ឆ្នាំ​​ម្តង។ “ស្ត្រី​ត្រូវ​ពិនិត្យ​កោសិកា​មាត់​ស្បូន​រៀង​រាល់​២ឆ្នាំម្តង បើ​សិន​ជា​ទទួល​បាន​លទ្ធផល​ល្អ ផ្ទុយ​ទៅ​វិញ បើ​សិន​ជា​មាត់​ស្បូន​មិន​ល្អ មាន​មេរោគ អាច​ពិនិត្យ​៦ខែ ឬ១ឆ្នាំ​ម្តង”

មហារីកស្បូន

[embed-health-tool-ovulation]

ការ​ពិនិត្យ​មាត់​ស្បូន មិន​មែន​ធ្វើ​ឡើង​ចំពោះ​ស្ត្រី​ដែល​មិន​បាន​​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​មហារីក​មាត់​ស្បូន​នោះ​ទេ ស្ត្រី​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច ក៏​ត្រូវ​តែ​ពិនិត្យ​មាត់​ស្បូន​ដែរ ក្រោយ​ពី​មាន​ការ​រួមភេទ ដោយ​ពិនិត្យ​រៀង​រាល់​២​ឆ្នាំ​ម្តង ដើម្បី​រក​កោសិកា​មហារីក ឬ​ក៏​មេរោគ HPV ដែល​បង្ក​ឲ្យ​ទៅ​ជា​មហារីក។

ចំពោះ​មូលហេតុ​ដែល​ស្ត្រី​ចាក់​វ៉ាក់សាំង​ការពារ​មហារីក​មាត់​ស្បូន​ចាំបាច់​ត្រូវ​ពិនិត្យ​មាត់​ស្បូន​ទៀត​នោះ លោកស្រី​វេជ្ជបណ្ឌិត​បញ្ជាក់​ថា “ការ​ចាក់​វ៉ាក់សាំង​មិន​អាច​មាន​ប្រសិទ្ធភាព​ការពារ​បាន ១០០% នោះ​ទេ អាច​ខ្វះ​ចន្លោះ បើ​សិន​ជា​ចង់​ការពារ​បាន​ល្អ ចាក់​វ៉ាក់សាំង​ហើយ ត្រូវ​មើល​កោសិកា​មាត់​ស្បូន ទើប​បាន​១០០%”

អត្ថបទពាក់ព័ន្ធ៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Ask the Experts: HPV (Human Papillomavirus)

https://www.immunize.org/ask-experts/topic/hpv/

HPV Vaccination Recommendations

https://www.cdc.gov/vaccines/vpd/hpv/hcp/recommendations.html

What to know about HPV vaccination

https://www.unicef.org/eca/stories/what-know-about-hpv-vaccination

កំណែ​ប្រែបច្ចុប្បន្ន

27/12/2024

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ប្រយ័ត្នផងស្រីៗ! មានសញ្ញាទាំងនេះ តិចកើតមហារីកមាត់ស្បូនមិនដឹងខ្លួន

ស្រីៗប៉ុន្មានក្រុមនេះ អាចប្រឈមខ្ពស់ជំងឺមហារីកមាត់ស្បូន តម្រូវឲ្យធ្វើតេស្ត១ឆ្នាំម្តង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ 3 weeks ago

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម