ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ!
ស្ថានភាពទឹកជំនន់នៅកម្ពុជាពេលនេះ ធ្វើឲ្យមនុស្សគ្រប់គ្នាភ័យព្រួយពីសុវត្ថិភាព សុខភាព និងស្វែងរកជម្រកសមរម្យ។ ការស្នាក់នៅក៏ត្រូវតែប្រយ័ត្នដូចគ្នា បើប្រហែលអាចជួយអាសិរពិសផ្សេងៗ ជាពិសេសពស់ពិសតែម្ដង ព្រោះទឹកជំនន់នោះក៏បំផ្លាញសម្បុកវាដូចគ្នា។
វេជ្ជបណ្ឌិត លី ឫទ្ធីគុណ បានឲ្យដឹងថា ប្រសិនបើមាននរណាម្នាក់ជួបគ្រោះថ្នាក់ដោយសារពស់ចឹកកុំបន្តប្រើវិធីបុរាណនានា ព្រោះមិនត្រឹមតែជួយអ្វីមិនបាន ថែមទាំងនាំទុកដល់ជនរងគ្រោះឲ្យធ្លាក់ក្នុងសភាពគ្រោះថ្នាក់ទៅវិញ។ ក្នុងនោះវិធីបុរាណមានដូចជា៖
– កុំយកស្លឹកឈើ ឬថ្នាំជក់មកបិទកន្លែងមុខចង្កូមពស់ ព្រោះធ្វើឲ្យជ្រាបមេរោគផ្សេងៗចូលទៅវិញ
– មិនត្រូវយកភ្លើងទៅអុជបរិវេណចង្កូមពស់
– មិនត្រូវវះកាត់ ឬចោះមុខចង្កូមឲ្យពិសហូរអស់ឡើយ ព្រោះពិសមិនហូរបែរជាហូរឈាមខ្សោះខ្លួនវិញ
– មិនត្រូវយកទឹកកក ឬទឹកក្ដៅមកស្អំមុខរបួសឡើយ
– ចំណែកវិធីបឺតពិសចេញ ក៏គ្មានប្រសិទ្ធិភាពដែរ
ចំណុចទាំងប៉ុន្មានខាងលើនេះ ជាវិធីដែលចាស់បុរាណធ្វើតៗគ្នា ហើយវិធីបែបវិទ្យាសាស្ត្រមួយទៀត តែមិនត្រឹមត្រូវ គឺយកអាល់កុលមកលាងមុខរបួស។ ការលាងមុខរបួសពស់ចឹក ដោយអាល់កុលអាចធ្វើឲ្យសសៃរឈាមរីកកាន់តែធំ ព្រោះអាល់កុលមានជាតិត្រជាក់ធ្វើឲ្យស្រូបជាតិពិសកាន់តែលឿន។
ក្នុងវិទ្យាសាស្ត្រចាត់ទុកបុរាណដែលស្រុកនិយម និងជឿជាក់ដូចជាយកស្នែងសត្វនានាបិទលើមុខចង្កូមឲ្យបឺតពិស ឬប្រើថ្នាំនានាលាប រួមទាំងការស្ដោះផ្លុំលើមុខរបួស គ្មានប្រសិទ្ធិភាព និងពន្យារពេលយូរធ្វើឲ្យពិសកាន់តែជ្រាបសព្វពេញរាងកាយប៉ុណ្ណោះ។
[embed-health-tool-bmi]