ករណីលង់ទឹក អាចកើតឡើងបានលឿនមែនទែន ពិសេសចំពោះកូនក្មេង និងគ្នាយើងដែលមិនចេះហែលទឹកតែចូលចិត្តទៅលេងទឹក។ ត្បិតតែពេលខ្លះយើងគិតថាមិនមានអ្វីកើតឡើង ឬលេងទឹកកន្លែងមនុស្សច្រើនមិនសូវភ័យ ប៉ុន្តែរឿងអាក្រក់អាចកើតឡើង ហើយភាគច្រើនមិនសូវមានមនុស្សដឹងពីវិធីសង្គ្រោះបឋមប៉ុន្មានទេ។
កម្មវិធីពិនិត្យគ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ
វិធីសង្គ្រោះបឋមពេលមនុស្សលង់ទឹក
១. មុននឹងចូលទៅសង្គ្រោះជនរងគ្រោះ យើងត្រូវគិតពីសុវត្ថិភាពផ្ទាល់ខ្លួន ដើម្បីចៀសវាងយើងក្លាយជាជនរងគ្រោះមួយរូបទៀត។ មុនពេលចូលទៅជួយគេ យើងគួរពាក់អាវពោង ឬខ្សែពួរសម្រាប់អ្នកដទៃងាយស្រួលទាញយើង និងជនរងគ្រោះឡើងគោកវិញ។
២. ប្រសិនបើមានមនុស្សនៅកន្លែងកើតហេតុច្រើន ឲ្យនរណាម្នាក់ខលហៅឡានសង្គ្រោះបន្ទាន់ (បើអាច)
៣. ក្នុងករណីជនរងគ្រោះ នៅមានស្មារតី យើងអាចឲ្យជនរងគ្រោះតោងខ្សែពួរ ឬមែកឈើ រួចទាញជនរងគ្រោះមកក្បែរខ្លួន។ ត្រូវចាំថា អ្នកជួយសង្គ្រោះមិនគួរព្យាយាមប៉ះជនរងគ្រោះលង់ទឹកដែលកំពុងភ័យស្លន់ស្លោដោយផ្ទាល់ឡើយ ព្រោះអាចមានគ្រោះថ្នាក់ទាំងអស់គ្នា។
៤. ក្នុងករណីជនរងគ្រោះបាត់បង់ស្មារតី យើងគួរប្រើទូកទៅយកជនរងគ្រោះ(បើមាន) ឬអ្នកសង្គ្រោះចងខ្សែពួរនៅចង្កេះ មុនចូលទៅជួយជនរងគ្រោះ រួចឲ្យអ្នកនៅលើគោកទាញទាំងអ្នកសង្គ្រោះ និងជនរងគ្រោះ។
៥. ពេលជនរងគ្រោះដល់លើគោក យើងគួរព្យាយាមសង្គ្រោះជីវិតជនរងគ្រោះ។ ប្រសិនបើ អាកាសធាតុត្រជាក់ ជំហានដំបូងគឺត្រូវដោះសំលៀកបំពាក់ជនរងគ្រោះចេញ រួចយកកន្សែង ឬភួយមករុំជនរងគ្រោះ និងតាមដានបញ្ហាចុះកម្ដៅខ្លួនលើជនរងគ្រោះ។ ប្រសិនបើជនរងគ្រោះមិនដកដង្ហើម យើងត្រូវធ្វើ CPR។
៦. វិធីសង្គ្រោះ CPR ម្ដងៗ មានការសង្កត់ទ្រូង ៣០ដង រួចផ្លុំខ្យល់ដង្ហើម ២ ដង ធ្វើបែបនេះឲ្យបាន ៥ដង មុននឹងពិនិត្យមើលជីពចរជនរងគ្រោះម្ដងទៀត។ បើនៅតែមិនមានជីពចរដដែលទេ ត្រូវធ្វើ CPR ចំនួន ៥ដងទៀត រហូតទាល់តែមានជីពចរ ឬឡានសង្គ្រោះមកដល់។ បើប្រទះឃើញជនរងគ្រោះមានជីពចរ តែមិនមានដង្ហើម ត្រូវជួយផ្លុំដង្ហើមចំនួនមួយ រៀងរាល់ ៥ វិនាទីម្តង ដោយផ្លុំ ១២ ដង/នាទី។
ជាចុងក្រោយ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន យើងគួរចៀសវាងលេងទឹក ប្រសិនបើយើងមិនចេះហែលទឹកស្រួលបួល ឬអាចលេងកន្លែងរាក់ៗ ដែលមានមនុស្សឃ្លាំមើល និងងាយស្រួលចាំសង្គ្រោះ (lifeguard) ទើបមិនសូវមានហានិភ័យដល់ជីវិត។
[embed-health-tool-bmi]