backup og meta

ទម្លាប់​រស់​នៅ​ ៥​យ៉ាង​ បង្កើន​ការ​ចងចាំ និង​សមត្ថភាព​ខួរ​ក្បាល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទម្លាប់​រស់​នៅ​ ៥​យ៉ាង​ បង្កើន​ការ​ចងចាំ និង​សមត្ថភាព​ខួរ​ក្បាល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិត​ណាស់​ ​គ្នា​យើង​រាល់​គ្នា​សុទ្ធ​តែ​មាន​ទម្លាប់​​មិន​ល្អ​ដែល​​​ចង់​ផ្លាស់ប្ដូរ​ ហើយ​អាកប្បកិរិយា​ជាក់លាក់​មួយ​ចំនួន​ អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​សមត្ថភាព​ខួរ​ក្បាល​​។ ដូចនេះ ដើម្បី​ពង្រឹង​ការ​ចងចាំ និង​បង្កើន​​សមត្ថភាព​ខួរ​ក្បាល​​ គ្នា​យើង​គប្បី​អនុវត្ត​ទម្លាប់​ប្រចាំ​ថ្ងៃ​​ល្អ​​ៗ​ខាង​ក្រោម។

១. ធ្វើ​សមាធិ​

​បើ​គ្នា​យើង​ចង់​ឲ្យ​ការ​ផ្ដោត​អារម្មណ៍​កាន់​តែ​ប្រសើរ​ឡើង គួរ​​ចំណាយ​ពេល​ខ្លះ​ធ្វើ​សមាធិ​ជា​រៀង​រាល់​ថ្ងៃ​។ ពិត​ណាស់ ការ​ធ្វើ​សមាធិ​អាច​កាត់បន្ថយ​ស្រ្តេស និង​ការ​ថប់​បារម្ភ ព្រម​ទាំង​បង្កើន​សមត្ថភាព​ខួរ​ក្បាល​ថែម​ទៀត​ផង​​។

២. គេង​ឲ្យ​បាន​គ្រប់គ្រាន់​

​ទន្ទឹម​នឹង​នេះ​ដែរ ការ​គេង​គ្រប់គ្រាន់​ជា​រៀង​រាល់​យប់​ ជា​ទម្លាប់​ដ៏​ល្អ​មួយ​ ដែល​​​អាច​ផ្ដល់​ផល​វិជ្ជមាន​ដល់​ប្រព័ន្ធ​ជា​ច្រើន​នៅ​ក្នុង​រាងកាយ​របស់​យើង​ រួម​ទាំង​ការ​ផ្ដោត​អារម្មណ៍​ផង​ដែរ​។ ​អំឡុង​ពេល​ដែល​យើង​គេង ខួរ​ក្បាល​​នឹង​ធ្វើ​ការ​ជួសជុល​ ​ស្តា​រចនាសម្ព័ន្ធ និង​​មុខងារ​សំខាន់​ៗ​។ ផ្ទុយ​ទៅ​វិញ ការ​គេង​មិន​គ្រប់គ្រាន់​ អាច​រំខាន​ដល់​ដំណើរការ​ទាំង​នេះ។ ម្យ៉ាង​វិញ​ទៀត ការ​គេង​មិន​គ្រប់គ្រាន់​​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ជំងឺ​មួយ​ចំនួន​ រួម​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ ធាត់​ជ្រុល​ និង​​ជំងឺ​បេះដូង​​។

៣. កាត់​បន្ថយ​ការ​ញ៉ាំ​គ្រឿងស្រវឹង​

​បន្ថែម​ពី​នេះ ​​​​​​​គ្រឿង​ស្រវឹង​ក៏​អាច​ប៉ះពាល់​ដល់​ការ​ចងចាំ​ដូច​គ្នា​។ ជាតិ​អាកុល​ជា​សារធាតុ​Neurotoxin ហើយ​ការ​ផឹក​គ្រឿង​ស្រវឹង​លើស​កម្រិត​ជា​ប្រចាំ អាច​បំផ្លាញ​ដល់​ផ្នែក​នៃ​ខួរ​ក្បាល​ដែល​ទាក់ទង​នឹង​ការ​ចងចាំ ព្រោះ​អាច​នាំ​ឲ្យ​ខ្វះ​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ ដូចជា​វីតាមីន​B-1 ដែល​មាន​សារសំខាន់​​ក្នុង​ការ​ផ្ដល់​ថាមពល​ដល់​កោសិកា​ខួរ​ក្បាល​។

គណនា BMI

គណនា BMR

កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ

កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ

៤. ញ៉ាំ​អាហារ​ល្អ​ៗ​

ខួរ​ក្បាល​របស់​យើង​ត្រូវការ​សារធាតុ​ចិញ្ចឹម​ជា​ប្រចាំ ដើម្បី​រក្សា​ថាមពល​ និង​ដំណើរការ​​​បាន​ល្អ​បំផុត​ហើយ​ការ​ញ៉ាំ​អាហារ​មិន​ល្អ​ច្រើន​ជ្រុល​ អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​ខួរ​ក្បាល​ទៅ​វិញ។ អាហារ​ដែល​មាន​ជាតិ​កាបូអ៊ីដ្រាត​ចម្រាញ់​ខ្ពស់​  ​ដូចជា​ស្ករ​គ្រាប់​ ភេសជ្ជៈ​បន្ថែម​ជាតិ​ស្ករ អាច​នាំ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើង​ និង​បំផ្លាញ​សុខភាព​ខួរ​ក្បាល​បន្តិច​ម្ដង​ៗ​។ ជាង​នេះ​ទៅ​ទៀត​ កាបូអ៊ីដ្រាត​ចម្រាញ់​អាច​កាត់បន្ថយ​មុខងារ​នៃ​ការ​ចងចាំ និង​ធ្វើ​ឲ្យ​ការ​យល់​ដឹង​ថយ​ចុះ​។ ជំនួស​ឲ្យ​ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ច្រើន​ គ្នា​យើង​គួរ​ញ៉ាំ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន​ និង​សារធាតុ​ចិញ្ចឹម​ដែល​អាច​ជួយ​ដល់​ខួរ​ក្បាល​ ដូចជាបន្លែ​ស្លឹក​បៃតង ផ្លែឈើ​ និង​គ្រាប់​ធញ្ញជាតិ ទើប​ជា​ការ​ប្រសើរ​​។

ញ៉ាំបន្លែ និងផ្លែឈើ

​៥. ហាត់​ប្រាណ​ជា​ប្រចាំ​

លំហាត់​ប្រាណ​អាច​ជួយ​សម្រួល​ដល់​លំហូរ​ឈាម​ ជួយ​ឲ្យ​ខួរ​ក្បាល​ទទួល​បាន​អុកស៊ីសែន​កាន់​តែ​ច្រើន​ ក៏​ដូចជា​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​គ្រប់​ប្រភេទ​។ សូម្បី​តែ​លំហាត់​ប្រាណ​ប្រចាំថ្ងៃ​កម្រិត​មធ្យម​ ក៏​អាច​បង្កើន​​មុខងារ​​យល់​ដឹង​សំខាន់​ៗ​ដូចជា​ការ​ចងចាំ និង​ការ​ផ្ដោត​អារម្មណ៍​។ លំហាត់​ប្រាណ​ក៏​ជួយ​​បញ្ចេញ​អ័រម៉ូន​Endorphins ទៅ​ក្នុង​ចរន្ត​ឈាម​ ​​ជា​អ័រម៉ូន​ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ​ ព្រម​ទាំង​ជួយ​កាត់បន្ថយ​ស្រ្តេស​។

អាន​បន្ថែម​៖

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

5 healthy lifestyle habits to boost memory and cognitive abilities

https://www.ameritas.com/newsroom/5-healthy-lifestyle-habits-to-boost-memory-and-cognitive-abilities/

Lifestyle Tips to Improve Cognitive Health

https://hive.rochesterregional.org/2020/12/brain-health-tips

Improve Your Memory With These 5 Simple Everyday Habits

https://www.mindbodygreen.com/articles/tips-to-enhance-your-memory

កំណែ​ប្រែបច្ចុប្បន្ន

08/02/2022

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ប្រការចាំបាច់ ម៉ាក់ប៉ាកុំមើលរំលងបើចង់ឲ្យកូនឆ្លាត ខួរក្បាលវាងវៃ

ចេះតិចនិកតែ ៣ យ៉ាងនេះ ជួយបង្កើន IQ កូនឲ្យខួរក្បាលឆ្លាតវៃ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 08, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម