backup og meta

ពេលដឹងថាមានផ្ទៃពោះ គួរទៅពិនិត្យញឹកញាប់អត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 24, 2023

    ពេលដឹងថាមានផ្ទៃពោះ គួរទៅពិនិត្យញឹកញាប់អត់?

    ​ដើម្បី​ធានា​ថា​ ម៉ាក់​ និង​កូន​ក្នុង​ផ្ទៃ​មាន​សុខភាព​ល្អ ការពិនិត្យផ្ទៃពោះអំឡុង​ពេលមានគភ៌មាន​សារៈសំខាន់​ណាស់ ពីព្រោះ​ម៉ាក់​អាច​មាន​សំនួរ និង​ចម្ងល់ជា​ច្រើន​ពាក់ព័ន្ធ​នឹង​រាងកាយ​ ការ​លូតលាស់​របស់​កូន​ក្នុង​ផ្ទៃ និង​ការ​ថែទាំ​ចាំបាច់​ណា​មួយ​។ តើ​ម៉ាក់​គួរ​ទៅ​ជួប​គ្រូពេទ្យ​សម្ភព​នៅ​ពេល​ណា​ល្អ ក្រោយ​ដឹង​ថា​ខ្លួន​មាន​ផ្ទៃពោះ?

    ពិនិត្យ​ផ្ទៃពោះ​​ឲ្យ​បាន​ឆាប់​រហ័ស​ តាម​ដែល​អាច​ធ្វើ​បាន

    ពិត​ណាស់​ ម៉ាក់​គួរ​ណាត់​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ ក្រោយ​ពេល​ដែល​ដឹង​ថា​ខ្លួន​មាន​ផ្ទៃពោះ​ភ្លាម​ៗ ទើប​ជា​ការ​ប្រសើរ។ ស្រប​ពេល​ដែល​ស្ត្រី​ជា​ច្រើន​ចាប់ផ្ដើម​ពិនិត្យ​ផ្ទៃពោះ​នៅ​សប្ដាហ៍​ទី​៨​ ម៉ាក់​ៗ​គួរ​ទៅ​ពិនិត្យ​ផ្ទៃពោះ​ឲ្យ​បាន​ឆាប់​រហ័ស​ជាង​នេះ បើ​ស្ថិត​ក្នុង​ហានិភ័យ​ខ្ពស់​ដូចជា​៖

    ការ​ណាត់​ជួប​ពិនិត្យ​ផ្ទៃពោះ​ជា​លើក​​ដំបូង មាន​រយៈពេល​យូរ​ជាង​ការ​ពិនិត្យ​ផ្ទៃពោះ​លើក​ក្រោយ​ៗ​ទៀត ពីព្រោះ​គ្រូពេទ្យ​អាច​ធ្វើការ​ពិនិត្យ​រាងកាយ​ អាង​ត្រគាក និង​ប្រវត្តិ​ជំងឺ​របស់​យើង។ បន្ថែម​ពី​នេះ ម៉ាក់​ក៏​អាច​ធ្វើ​តេស្ត​Pap smear និង​តេស្ត​ផ្សេង​ទៀត ដូចជា​តេស្ត​ឈាម​ តេស្ត​រក​ជំងឺ​​កាមរោគ និង​តេស្ត​ទឹក​នោម។ ក្នុង​ដំណាក់កាល​ដំបូង​នៃ​ការ​ពពោះ គ្រូពេទ្យ​ជំនាញ​​នឹង​ណែនាំ​ពី​​អាហារូបត្ថម្ភ​ត្រឹមត្រូវ ការ​ធ្វើ​លំហាត់​ប្រាណ ព្រម​ទាំង​ការ​​ញ៉ាំ​វីតាមីន​រក្សា​គភ៌ ដើម្បី​ទ្រទ្រង់​សុខភាព​ និង​ការលូតលាស់​របស់គភ៌។

    ពិនិត្យផ្ទៃពោះ

    គណនាថ្ងៃសម្រាលកូន

    គណនាទម្ងន់ស្ត្រីអំឡុងពពោះ

    អនុវត្ត​តាម​កាលវិភាគ​នៃ​ការ​ណាត់​ជួប​គ្រូពេទ្យ​

    ក្នុង​ករណី​ដែល​យើង​មិន​មាន​ផលវិបាក​ ឬ​​បញ្ហា​សុខភាព​ណា​មួយការ​ពិនិត្យ​ផ្ទៃពោះ​អាស្រ័យ​លើ​ការវាយតម្លៃ និង​ការ​​ណាត់ជួប​របស់គ្រូពេទ្យ​ ហើយស្រ្តី​ខ្លះ​អាច​ត្រូវ​ពិនិត្យ​ផ្ទៃពោះរហូត​ដល់ ១០ទៅ​​១៥​ដង​ ក្នុង​អំឡុង​ពេល​ពពោះក៏មាន​។

    ស្ត្រី​ពពោះ​ភាគ​ច្រើន​ អាច​ណាត់​ជួប​ពិនិត្យ​ផ្ទៃពោះ​តាម​ទៅ​ពេលវេលា​ទាំង​នេះ៖

  • ៤​សប្ដាហ៍​ម្ដង អំឡុង​​ពេលពពោះ​សប្ដាហ៍​ទី​៤ ដល់​២៨
  • ២​សប្ដាហ៍​ម្ដង អំឡុងពេល​​ពពោះ​សប្ដាហ៍​ទី​៣៦ ដល់​៤០​
  • ១​សប្ដាហ៍​ម្ដង អំឡុង​​ពេលពពោះ​សប្ដាហ៍​ទី​៣៦ ដល់​៤០​។​
  • ​​ការពារ​សុខភាព​របស់​គភ៌

    ទោះបី​ជា​យើង​មាន​សុខភាព​ល្អ និង​គ្មាន​ផលវិបាក​អំឡុង​ពេល​ពពោះ​​ក៏​ដោយ​ យើង​នៅ​តែ​ចាំបាច់​​ពិនិត្យ​ផ្ទៃពោះ​ជា​ទៀងទាត់ ដើម្បី​​ជួយ​ទ្រទ្រង់​សុខភាព​ម៉ាក់​ និង​ទារក​ក្នុង​ផ្ទៃ។

    ផ្ទុយ​ទៅ​វិញ បើ​យើង​មិន​ថែទាំ​ផ្ទៃពោះ​ឲ្យ​បាន​ល្អ​ អំឡុង​ពេល​មាន​គភ៌​ទេ​នោះ ទារក​អាច​​ប្រឈម​​ហានិភ័យ​នៃ​បញ្ហា​​កើត​មិន​គ្រប់​គីឡូ​ ឬ​​​​​កូន​លូតលាស់​យឺត​ជា​ដើម។

    បន្ថែម​ពី​នេះ ការ​ពិនិត្យ​ផ្ទៃពោះ​ជា​ទៀងទាត់​ ក៏​អាច​ឲ្យ​ម៉ាក់​ៗ​​ដឹង​ពី​សញ្ញា​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ ជំងឺ​ស្លេកស្លាំង ឬ​សម្ពាធ​ឈាម​ខ្ពស់ ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​​សុខភាព​ម៉ាក់​ និង​ទារក​ថែម​ទៀត​ផង។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 24, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម