backup og meta

វីតាមីនសម្រាប់ស្រ្តីពពោះមានគុណប្រយោជន៍អ្វីខ្លះ? គួរជ្រើសរើសមួយណា?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 09, 2023

    វីតាមីនសម្រាប់ស្រ្តីពពោះមានគុណប្រយោជន៍អ្វីខ្លះ? គួរជ្រើសរើសមួយណា?

    ​របប​អាហារ​​សុខភាព​ ជា​ប្រភព​នៃ​វីតាមីន​ និង​សារធាតុ​រ៉ែ​ដែល​រាងកាយ​ត្រូវការ។ ប៉ុន្តែ អំឡុង​ពេល​មាន​គភ៌ ម៉ាក់​ៗ​អាច​នឹង​ជួប​បញ្ហា​​ខ្វះ​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ ដូចនេះ​ហើយ​ ការ​បំពេញ​បន្ថែម​​ដោយ​ការ​ញ៉ាំ​អាហារ​បំប៉ន​ជាក់លាក់​ អាច​ជួយ​ដោះស្រាយ​បញ្ហា​នេះ​បាន។

    ហេតុអ្វី​បាន​ជា​វីតាមីន​សម្រាប់​ស្ត្រី​ពពោះ​មាន​សារៈសំខាន់?

    ​អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​ត្រូវការ​អាស៊ីដ​ហ្វូលិក និង​ជាតិ​ដែក​ច្រើន​ជាង​ធម្មតា​​៖

    • ​អាស៊ីដ​ហ្វូលិក​ជួយ​​ការពារ​ការ​ខូច​ទ្រង់ទ្រាយ​ប្រព័ន្ធ​ប្រសាទ​របស់​ទារក។ ​យើង​​គួរ​ញ៉ាំ​អាហារ​បំប៉ន​ដែល​ផ្ទុក​អាស៊ីដ​ហ្វូលិក​យ៉ាង​ហោច​ណាស់​៣​ខែ​ មុន​ពេល​មាន​ផ្ទៃពោះ។
    • ជាតិ​ដែក​ទ្រទ្រង់​ការលូតលាស់​​របស់​សុក​ និង​ទារក ដោយ​ជួយ​ឲ្យ​រាងកាយ​ផលិត​ឈាម​ ទៅ​ផ្គត់ផ្គង់​អុកស៊ីហ្សែន​ដល់​ទារក​ក្នុង​ផ្ទៃ។ បន្ថែម​ពី​នេះ ជាតិ​ដែក​ក៏​ជួយ​បង្ការ​ជំងឺ​ស្លេកស្លាំង​ថែម​ទៀត​ផង។

    វីតាមីន​សម្រាប់​ស្ត្រី​ពពោះ​​ណា​ខ្លះ​ដែល​ល្អ​បំផុត​?

    ក្រៅ​ពី​អាស៊ីដ​ហ្វូលិកនិង​ជាតិ​ដែក​ ម៉ាក់​ក៏​អាច​ស្វែង​រក​ពពួក​វីតាមីន​សម្រាប់​ស្ត្រី​ពពោះ​ ដែល​ផ្ទុក​​ជាតិ​កាល់ស្យូម​ និង​វីតាមីន​D ដើម្បី​ពង្រឹង​ការលូតលាស់​ធ្មេញ និង​ឆ្អឹង​របស់​ទារក។ បន្ថែម​ពី​នេះ ពពួក​វីតាមីន​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ដែល​ផ្ទុក​វីតាមីន​C, ​A, ​E, B ស័ង្កសី និង​អ៊ីយ៉ូត​ក៏​ផ្ដល់​គុណប្រយោជន៍​ច្រើន​ដែរ។ យ៉ាង​ណា​មិញ ស្ត្រី​ពពោះ​គួរ​ជៀសវាង​ការ​​ញ៉ាំ​វីតាមីន​រក្សា​គភ៌ ឬ​វីតាមីន​ចម្រុះ​លើស​កម្រិត ​ពីព្រោះ​​អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​​បាន​។ ប្រឹក្សាជាមួយ​គ្រូពេទ្យ​ដើម្បី​ដឹង​ពីវិធីប្រើប្រាស់បាន​ត្រឹម​ត្រូវ។​

    ពពោះ

    ពេល​ណា​ដែល​យើង​គួរ​ចាប់ផ្ដើម​ញ៉ាំ​វីតាមីន​សម្រាប់​ស្ត្រី​ពពោះ?

    ​​ជា​ធម្មតា យើង​គួរ​ញ៉ាំ​វីតាមីន​ទាំង​នេះ​មុន​​មាន​ផ្ទៃពោះ ពីព្រោះ​ប្រព័ន្ធ​ប្រសាទ​របស់​ទារក​ ដែល​នឹង​ក្លាយ​ទៅ​ជា​ខួរ​ក្បាល​ និង​ខួរ​ឆ្អឹង​ខ្នង​​របស់​អា​អូន​ មាន​ការ​អភិវឌ្ឍ​​តាំង​ពី​​​ខែ​​ដំបូង​នៃ​ការ​ពពោះ​​មក​ម្ល៉េះ ដែល​អាច​មុន​ពេល​ដែល​ម៉ាក់​ដឹង​ថា​ខ្លួន​មាន​ផ្ទៃពោះ​ទៅ​ទៀត។

    វីតាមីន​សម្រាប់​ស្ត្រី​ពពោះ​មាន​ផល​ប៉ះពាល់​ឬ​អត់?

    ជួនកាល​ ជាតិ​ដែក​អាច​បណ្ដាល​ឲ្យ​យើង​ទល់​លាមក​ ហើយ​ដើម្បី​បង្ការ​បញ្ហា​នេះ យើង​គួរ៖

    • ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់
    • ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​សរសៃ​​ឲ្យ​បាន​ច្រើន ដូចជា​គ្រាប់​ធញ្ញជាតិ​ ផ្លែឈើ​ក្រៀម​ ឬ​ផ្លែ​បឺរ
    • ធ្វើ​លំហាត់​ប្រាណ​ជា​ទៀងទាត់។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 09, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម