មិនថាស្រីៗយើងកំពុងតែមានផ្ទៃពោះឬអត់ទេ ការញ៉ាំទឹកគ្រប់គ្រាន់មានសារៈសំខាន់ណាស់ ដើម្បីជួយជំរុញលំហូរឈាម ពង្រឹងមុខងាររាងកាយ ក៏ដូចជាជួយសម្រួលដល់ការបន្ទោបង់។ មិនតែប៉ុណ្ណោះ ជាតិទឹកគ្រប់គ្រាន់ក៏អាចជួយកាត់បន្ថយអាការៈឈឺក្បាលអំឡុងពេលពពោះផងដែរ។ ដូច្នេះហើយ ទើបស្ត្រីពពោះគួរញ៉ាំទឹកយ៉ាងហោចណាស់ពី៨ ទៅ១២កែវជារៀងរាល់ថ្ងៃ ឬ២,៣លីត្រ។ ប៉ុន្តែ តើម៉ាក់ៗដឹងអត់ថាទឹកក្ដៅឧណ្ហៗ មានគុណប្រយោជន៍ច្រើនជាងទឹកធម្មតាទៅទៀតអំឡុងពេលពពោះ?
[embed-health-tool-due-date]
អត្ថប្រយោជន៍នៃការញ៉ាំទឹកក្ដៅឧណ្ហៗអំឡុងពេលពពោះ
- ជួយសម្រួលការរំលាយអាហារ ដោយកម្ចាត់ជាតិពុលចេញពីរាងកាយ
- សម្អាតប្រពន្ធ័រំលាយអាហារ ដោយជួយឲ្យរាងកាយស្រូបយកសារធាតុចិញ្ចឹមកាន់តែប្រសើរ និងងាយស្រួលក្នុងការបញ្ជូនទៅឲ្យកូនក្នុងផ្ទៃ
- ជួយរំលាយដំណក់ខ្លាញ់
- ជួយកាត់បន្ថយអាការៈចាញ់កូន
- កាត់បន្ថយបញ្ហាទល់លាមក និងជួយឲ្យបន្ទោបង់ទៀងទាត់
- បញ្ចៀសបញ្ហាជាក់លាក់មួយចំនួន ដូចជាការឆ្លងមេរោគបំពង់ក ក្អក ផ្ដាសាយធម្មតា ឬគ្រុនផ្ដាសាយធំនៅរដូវរងា។
ម៉ាក់មិនគួរញ៉ាំទឹកបែបណា?
ស្របពេលដែលការញ៉ាំទឹកក្ដៅឧណ្ហៗផ្ដល់គុណប្រយោជន៍យ៉ាងច្រើនសម្រាប់ស្ត្រីពពោះ ម៉ាក់ៗត្រូវញ៉ាំតែទឹកដាំពុះ ដែលគ្មានមេរោគ និងបាក់តេរីផ្សេងៗ។ ម្យ៉ាងវិញទៀត ម៉ាក់មិនត្រូវញ៉ាំទឹកដែលគ្មានប្រភពច្បាស់លាស់ឡើយ និងជៀសវាងញ៉ាំទឹកច្រើនជ្រុលក្នុងមួយលើកៗ ពីព្រោះការធ្វើបែបនេះ អាចដាក់សម្ពាធខ្លាំងដល់តម្រងនោម។ យ៉ាងណាមិញ អ្នកជំនាញណែនាំឲ្យស្ត្រីពពោះញ៉ាំទឹកមួយពែងក្នុងមួយម៉ោង ព្រមទាំងអាចបន្ថែមក្រូចឆ្មារ ឬឪឡឹកពីរបីចំណិតទៅក្នុងទឹក ដើម្បីបន្ថែមរសជាតិឲ្យកាន់តែឆ្ងាញ់ពិសា។
អត្ថបទគួរអាន៖
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
- ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?
- សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?