អំឡុងពេលពពោះ ការជ្រើសរើសរបបអាហារដែលត្រឹមត្រូវមានសារៈសំខាន់ណាស់ ដើម្បីទ្រទ្រង់ដល់សុខភាពម្តាយ និងកូនក្នុងផ្ទៃ។ ជាក់ស្តែង មានអាហារជាច្រើនប្រភេទដែលមានគុណតម្លៃល្អអាចជួយបំបាត់រោគសញ្ញាពពោះមួយចំនួនដូចជា ចង្អោរ ឈឺក្បាល និងគេងមិនលក់។ តើពពួកអាហារទាំងនោះមានអ្វីខ្លះ?
១. សណ្តែកខ្មៅ
ការរំលាយអាហារអាចមានភាពយឺតយ៉ាវអំឡុងពេលពពោះ ដែលជាហេតុនាំឲ្យម៉ាក់ៗប្រឈមនឹងការទល់លាមក។ ដូច្នេះហើយ ស្ត្រីពពោះគួរតែញ៉ាំពពួកអាហារសម្បូរទៅដោយជាតិសរសៃឲ្យបានច្រើន ដើម្បីកាត់បន្ថយរោគសញ្ញាមួយនេះ។ ចំពោះអាហារផ្ទុកទៅដោយជាតិសរសៃខ្ពស់ ដែលយើងមិនគួររំលងនោះ គឺសណ្តែកខ្មៅនេះឯង ពីព្រោះសណ្តែកខ្មៅប្រហែល២០០ក្រាម អាចផ្តល់ជាតិសរសៃចំនួន១៥,៦ ក្រាម ដែលស្មើនឹងពាក់កណ្តាលនៃតម្រូវការប្រចាំថ្ងៃរបស់យើង។
២. ខ្ញី
ជាមួយនឹងសមាសធាតុប្រឆាំងនឹងការរលាក ខ្ញីបានក្លាយជារូបមន្តធម្មជាតិដ៏សំខាន់ ក្នុងការដោះស្រាយបញ្ហាចង្អោរ និងក្អួត។ ម៉ាក់ៗអាចញ៉ាំជាប្រភេទទឹកខ្ញីក្តៅឧណ្ហៗ ឬទំពារតែម្តង ដើម្បីសម្រួលដល់បញ្ហាក្រពះ។
៣. ផ្លែរ៉ាសប៊ឺរី (Raspberries)
ដូចគ្នាទៅនឹងសណ្តែកខ្មៅដែរ ផ្លែរ៉ាសប៊ឺរីសម្បូរទៅដោយជាតិសរសៃខ្ពស់ ដែលអាចជួយបញ្ចៀសជំងឺឫសដូងបាត។ ក្នុងអំឡុងត្រីមាសទី៣ ស្រីៗយើងតែងប្រឈមនឹងបញ្ហាពិបាកបត់ជើងធំ ដោយសារតែគភ៌ដែលកំពុងវិវឌ្ឍបានដាក់សម្ពាធលើឆ្អឹងអាងត្រគាក។ ប៉ុន្តែ ការបង្កើនកម្រិតជាតិសរសៃ អាចជួយឲ្យលាមកទន់ និងងាយស្រួលក្នុងការបន្ទោបង់។
[embed-health-tool-due-date]
៤. ស្ករកៅស៊ូគ្មានជាតិស្ករ
អាការៈក្រហាយទ្រូង ឬក្តៅក កើតឡើងជាទូទៅ អំឡុងពេលពពោះដោយសារតែកត្តាអ័រម៉ូន។ ដូចនេះ ដើម្បីដោះស្រាយបញ្ហាខាងលើ ម៉ាក់ៗគួរទំពារស្ករកៅស៊ូដែលគ្មានជាតិស្ករ ក្រោយញ៉ាំអាហាររយៈពេល៣០នាទី ដើម្បីជំរុញឲ្យមានទឹកមាត់ និងបង្កើនការលេបអាហារ ក៏ដូចជាកាត់បន្ថយអាការៈក្រហាយទ្រូងផងដែរ។
អត្ថបទគួរអាន៖
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
- ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?
- សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?