backup og meta

ស្រ្តេសញឹកញាប់ អំឡុងពេលពពោះ ដោះស្រាយតាមគន្លឹះ ៤ យ៉ាងនេះ

ស្រ្តេសញឹកញាប់ អំឡុងពេលពពោះ ដោះស្រាយតាមគន្លឹះ ៤ យ៉ាងនេះ

អំឡុង​ពេល​ពពោះ ស្រី​ៗ​យើង​ប្រឈម​នឹង​ការ​ប្រែប្រួល​ជា​ច្រើន​នៅ​ក្នុង​ជីវិត។ ការ​ប្រែប្រួល​ទាំង​នេះ មិន​មែន​​តែ​រាងកាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អារម្មណ៍ និង​ផ្លូវ​ចិត្ត​ក៏​រង​ការ​ប៉ះពាល់​ដែរ។ ពិត​ណាស់​ នៅ​ពេល​ដែល​ចូល​ដល់​ដំណាក់កាល​ថ្មី​មួយ​នៅ​ក្នុង​ជីវិត ក៏​មាន​ម៉ាក់​ៗ​មួយ​ចំនួន​មាន​អារម្មណ៍​ភ័យ​ខ្លាច ឬ​​ព្រួយ​បារម្ភ​​ ដែល​​ទាំង​នេះ​អាច​បណ្តាល​ឲ្យ​យើង​កើត​ស្រ្តេស​ដោយ​មិន​ដឹង​ខ្លួន។ ដូច្នេះ​ហើយ​ ដើម្បី​គ្រប់គ្រង​ស្រ្តេស​ឲ្យ​បាន​ល្អ​នៅ​អំឡុង​ពេល​ពពោះ ក៏​ដូចជា​បញ្ចៀស​ហានិភ័យ​ដែល​កើត​ឡើង​ដោយ​សារ​ស្រ្តេស​​ចំពោះ​ម៉ាក់​ៗ និង​ទារក​ក្នុង​ផ្ទៃ ម៉ាក់​ៗ​អាច​អនុវត្តន៍​​តាម​គន្លឹះ​ខាង​ក្រោម។

គន្លឹះ​គ្រប់គ្រង​ស្រ្តេស​អំឡុង​ពេល​ពពោះ

១. ផ្ដោត​ទៅ​លើ​ការ​ដកដង្ហើម

ការ​ដក​ដង្ហើម​ អាច​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដោយ​សារ​ស្រ្តេស។ ម៉ាក់​ៗ​ប្រឈម​​នឹង​ការ​​​ដកដង្ហើម​ខ្លី​ៗ និង​ដាច់​ៗ ដែល​​កាត់បន្ថយ​បរិមាណ​អុកស៊ីសែននៅ​ក្នុង​រាងកាយ។ យ៉ាង​ណា​មិញ យើង​អាច​ដោះស្រាយ​បញ្ហា​នេះ ដោយ​ការ​ធ្វើ​សមាធិ និង​ផ្ដោត​ទៅ​លើ​ការ​ដកដង្ហើម​ឲ្យ​បាន​ច្រើន។

២. គេង​ឲ្យ​បាន​គ្រប់គ្រាន់

នៅ​ពេល​ដែល​យើង​គេង​មិន​បាន​គ្រប់គ្រាន់​ យើង​ងាយ​ប្រឈម​នឹង​ការ​បាត់បង់​ថាមពល​ទាំង​រាងកាយ និង​​ផ្លូវ​ចិត្ត។ ដូច​នេះ ម៉ាក់​គួរ​គេង​ឲ្យ​បាន​គ្រប់គ្រាន់។ ក្នុង​ករណី​ដែល​យើង​ពិបាក​គេង​នៅ​ពេល​យប់​ ស្ត្រី​ពពោះ​ក៏​អាច​គេង​ថ្ងៃ​តិចតួច ដើម្បី​បង្កើន​ថាមពល​ឡើង​វិញ។

គេង​មិន​លក់​ពេល​ពពោះ

[embed-health-tool-due-date]

៣. ពត់ពេន​ខ្លួន

ទន្ទឹម​នឹង​នេះ​ដែរ សាច់ដុំ​របស់​យើង​អាច​នឹង​តានតឹង ដែល​បណ្តាល​មក​ពី​ការ​បញ្ចេញ​អ័រម៉ូន​អំឡុង​ពេល​ស្រ្តេស។ ហេតុ​នេះ​ហើយ​ យើង​គួរ​ចំណាយ​ពេល​ពីរ​បី​នាទី​ក្នុង​ការ​​សម្រួល​សរសៃ​ត្រង់​ ក ខ្នង ដើម​ដៃ និង​ជើង ដើម្បី​ឲ្យ​អារម្មណ៍ និង​សាច់ដុំ​បាន​ធូរស្រាល។

៤. ញ៉ាំ​តែ​ជី​រអង្កាម

មួយ​វិញ​ទៀត ប្រសិនបើ​យើង​ចង់​គ្រប់គ្រង​ស្រ្តេស​ឲ្យ​បាន​ល្អ​អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​គួរ​ញ៉ាំ​តែ​ជី​អង្កាម​ជា​ប្រចាំ​ ដើម្បី​ជួយ​ឲ្យ​សាច់ដុំ​ធូរស្រាល។ បន្ថែម​ពី​នេះ​ តែ​ជីរ​អង្កាម​ ក៏​អាច​​ជួយ​​កាត់បន្ថយ​អាការៈ​ហើម​ពោះ បញ្ហា​ក្រពះ​ពោះវៀន​ រួម​ទាំង​ក្អួត​ចង្អោរ​​ផង​ដែរ​​។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

How to Manage Stress Naturally During Pregnancy

https://www.sbm.org/healthy-living/how-to-manage-stress-naturally-during-pregnancy

5 Tips for Managing Stress During Pregnancy (and How Video Visits with Your Doctor Can Help)

https://www.medstarhealth.org/blog/5-tips-for-managing-stress-during-pregnancy-and-how-video-visits-can-help

5 ways to survive stress in pregnancy

https://www.tommys.org/pregnancy-information/im-pregnant/mental-wellbeing/5-ways-survive-stress-pregnancy

កំណែ​ប្រែបច្ចុប្បន្ន

13/03/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

រឿងគួរធ្វើ និងមិនគួរធ្វើ អំឡុងពេលពពោះត្រីមាសទី១

ឆ្ងល់អត់ ឈឺគូទពេលពពោះបណ្តាលមកពីមូលហេតុអ្វី? បង្ការបែបណា?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 13

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម