backup og meta

ឆ្ងល់អត់ ឈឺគូទពេលពពោះបណ្តាលមកពីមូលហេតុអ្វី? បង្ការបែបណា?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 18, 2023

    ឆ្ងល់អត់ ឈឺគូទពេលពពោះបណ្តាលមកពីមូលហេតុអ្វី? បង្ការបែបណា?

    ស្រប​ពេល​ដែល​គភ៌​លូតលាស់​ ហើយ​ស្បូន​កាន់​តែ​រីក​ធំ នោះ​អាច​ដាក់​សម្ពាធ​លើ​ត្រគាក ខ្នង និង​គូទ​របស់​ម៉ាក់​ៗ​បាន។ បញ្ហា​ឈឺ​ត្រង់​គូទ​អាច​កើត​ចេញ​ពី​ផ្នែក​ផ្សេង​នៃ​រាងកាយ និង​រាលដាល​ទៅ​ដល់​គូទ ឬ​អាច​បណ្តាល​មក​ពី​បញ្ហា​នៅ​ត្រង់​បរិវេណ​នោះ​តែ​ម្តង។

    ខាង​ក្រោម​នេះ ជា​មូលហេតុ​មួយ​ចំនួន​ ដែល​បណ្តាល​ឲ្យ​ស្ត្រី​ពពោះ​មួយ​ចំនួន​មាន​អាការៈ​ឈឺ​គូទ៖

    ​១. ជំងឺ​ឫសដូងបាត

    ជំងឺ​ឫសដូង​បាត ជា​ការ​ហើម​សរសៃ​វ៉ែន​នៅ​ត្រង់​រន្ធ​គូទ ឬ​គូទ។ នៅ​ពេល​ដែល​ស្បូន​រីក​នៅ​ត្រី​មាស​ទី​២ និង​ទី​៣ នោះ​នឹង​ដាក់​សម្ពាធ​ទៅ​លើ​គូទ ដែល​ជា​ហេតុ​នាំ​ឲ្យ​កើត​ជំងឺ​ឫសដូងបាត។ ការ​ទល់​លាមក​ និង​ឈរ​យូរ ក៏​អាច​បង្កើន​ហានិភ័យ​នៃ​ការវិវត្ត​ទៅ​រក​ជំងឺ​មួយ​នេះ​ដែរ។

    រោគសញ្ញា​នៃ​ជំងឺ​ឫសដូង​បាត

    • ឈឺ​រន្ធ​គូទ
    • រមាស់​ជុំវិញ​រន្ធ​គូទ
    • បន្ទោបង់​មាន​ឈាម
    • មាន​ដុំ​ទន់​មួយ​នៅ​ក្នុង​រន្ធ​គូទ

    ​២. ជំងឺ Sciatica

    ​ ​​សរសៃ​ប្រសាទSciatica ​រត់​ពី​គូទ​ចុះ​ក្រោម​ទៅ​ដល់​ជើង។ អំឡុង​ពេល​ពពោះ ស្បូន​របស់​យើង​នឹង​រីក​ធំ ហើយ​គភ៌​ដែល​កំពុង​លូតលាស់​អាច​ដាក់​សម្ពាធ​លើ​សរសៃ​ប្រសាទ​មួយ​នេះ ដែល​បង្ក​ជា​ជំងឺSciatica។ អ្នក​ជំងឺ​នេះ អាច​ប្រឈម​នឹង​ការ​ឈឺចាប់​នៅ​ត្រង់​គូទ​ញឹកញាប់ ព្រម​ទាំង​មាន​អារម្មណ៍​ក្រហាយ​នៅ​ជើង គូទ និង​ខ្នង។

    ៣. ឈឺចាប់​ជុំវិញ​អាង​ត្រគាក

    ទម្ងន់​ខ្លួន​ ក៏​ដូចជា​ចលនា​​របស់​ទារក​ក្នុង​ផ្ទៃ ​អំឡុង​ពេល​ពពោះ​​អាច​បង្ក​ជា​អាការៈ​ឈឺចាប់​ជុំវិញ​អាង​ត្រគាក ព្រម​ទាំង​រាលដាល​ទៅ​ដល់​គូទ។

    ៤. ការ​កន្ត្រាក់

    ម៉ាក់​ៗ​នឹង​ប្រឈម​ការ​កន្ត្រាក់​ស្បូន​នៅ​អំឡុង​ត្រី​មាស​ទី​៣ មុន​ពេល​សម្រាល​ ហើយ​ម៉ាក់​ៗ​ខ្លះ អាច​មាន​អារម្មណ៍​ឈឺចាប់​ដោយ​ការ​កន្ត្រាក់​នៅ​បរិវេណ​គូទ​ផង​ដែរ។ រោគសញ្ញា​ផ្សេង​ទៀត​ រួម​មាន​៖

    • ធ្លាក់​ឈាម​ ឬ​ទឹក​រម្អិល​ទ្វារ​មាស​ពណ៌​ត្នោត​
    • ឈឺ​ខ្នង​​ផ្នែក​ខាង​ក្រោម​ និង​ពោះ
    • បែក​ទឹក​ភ្លោះ

    ឈឺគូទពេលពពោះ២

    គន្លឹះ​ដោះស្រាយ

    • ញ៉ាំ​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ដែល​មាន​សុវត្ថិភាព​សម្រាប់​ស្ត្រី​ពពោះ​ (ប្រឹក្សាជាមួយគ្រូពេទ្យ ឬឱសថការី)
    • ប្រើ​ក្រែម​ព្យាបាល​ជំងឺ​ឫសដូងបាត
    • ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​សរសៃ​ ដើម្បី​បញ្ចៀស​បញ្ហា​ទល់​លាមក
    • ជៀសវាង​ឈរ ឬ​អង្គុយ​យូរ
    • គេង​ដោយ​​ប្រើ​ខ្នើយ​ទ្រ​ក្រោម​ពោះ និង​នៅ​ចន្លោះ​ជើង
    • ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់។

    ពេល​ណា​គួរ​ទៅ​ជួប​គ្រូពេទ្យ?

    ស្ត្រី​ពពោះ ​គួរ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ ឬ​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ​រាល់​ពេល​ដែល​​មាន​អាការៈ​ឈឺចាប់​ដោយ​គ្មាន​មូលហេតុ ឬ​នៅ​ពេល​ប្រឈម​នឹង​បញ្ហា​ដូច​ខាងក្រោម​​៖

    • បែក​ទឹក​ភ្លោះ
    • ឈឺចាប់​ដែល​បណ្តាល​ឲ្យ​ចង្អោរ
    • មិន​អាច​គ្រប់គ្រង​លើ​​ការ​បន្ទោបង់​ ឬ​ការ​នោម​
    • ការ​ឈឺចាប់​ដែល​មិន​ធូរ​ស្រាល
    • ការ​បាត់បង់​ឈាម​ច្រើន​ដោយ​សារ​ជំងឺ​ឫសដូង​បាត។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 18, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម