ការញ៉ាំផ្លែប៉េសអំឡុងពេលពពោះ អាចជួយឲ្យម៉ាក់ៗទទួលបានវីតាមីន C ក៏ដូចជាសារធាតុចិញ្ចឹមជាច្រើនផ្សេងទៀត ដូចជាជាតិដែក ប្រូតេអ៊ីន និងស័ង្កសី។ល។ ការបញ្ចូលផ្លែប៉េសទៅក្នុងរបបអាហារ គឺជាជម្រើសដ៏ឆ្លាតវៃសម្រាប់ម៉ាក់ៗ ប៉ុន្តែគួរតែញ៉ាំក្នុងបរិមាណសមល្មមទើបជាការប្រសើរ ដើម្បីទទួលបានអត្ថប្រយោជន៍ល្អៗពីផ្លែឈើមួយមុខនេះ។
អត្ថប្រយោជន៍នៃការញ៉ាំផ្លែប៉េសអំឡុងពេលពពោះ
១. វីតាមីន C
ជាក់ស្តែង ផ្លែប៉េសសម្បូរទៅដោយវីតាមីនC ដែលមានគុណប្រយោជន៍ដល់ឆ្អឹង ធ្មេញ សាច់ដុំ និងសរសៃឈាមរបស់ទារកក្នុងផ្ទៃ។ លើសពីនេះ វីតាមីន C អាចជួយជំរុញដល់ការស្រូបយកជាតិដែកទៅក្នុងរាងកាយ និងបង្ការជំងឺស្លេកស្លាំងចំពោះម៉ាក់ៗ ក៏ដូចជាកាត់បន្ថយបញ្ហាសម្រាលកូនមុនខែថែមទៀតផង។
២. អាស៊ីដហ្វូលីក
ផ្លែប៉េសចំនួន១០០ក្រាម អាចផ្តល់អាស៊ីដហ្វូលីកប្រហែលជា៤មីក្រូក្រាម ដែលអាស៊ីដមួយប្រភេទនេះ មានសារធាតុចិញ្ចឹមដ៏សំខាន់ក្នុងត្រីមាសដំបូង។ អាស៊ីដហ្វូលីក អាចជួយក្នុងការអភិវឌ្ឍខួរក្បាល និងឆ្អឹងខ្នងរបស់ទារក និងបញ្ចៀសពិការភាពពីកំណើត។
៣. ប៉ូតាស្យូម
ជាមួយគ្នានេះដែរ ផ្លែប៉េសក៏សម្បូរទៅដោយប៉ូតាស្យូម ដែលជួយកាត់បន្ថយអាការៈមិនស្រួលខ្លួនអំឡុងពេលពពោះមួយចំនួន ដូចជាហត់នឿយ ធីងធោង ថប់បារម្ភ ហើមកជើង និងជើងជាដើម។ បន្ថែមពីនេះ ផ្លែប៉េសអាចជួយរក្សាតុល្យភាពជាតិទឹកក្នុងរាងកាយទាំងម៉ាក់ៗ និងទារកក្នុងផ្ទៃ។
៤. ជាតិសរសៃ
ផ្លែប៉េសក៏ជាប្រភពនៃជាតិសរសៃ ដែលអាចជួយកាត់បន្ថយបញ្ហាទល់លាមក ការមិនរំលាយអាហារ និងបញ្ហាក្រពះពោះវៀនផ្សេងទៀត។ ការញ៉ាំផ្លែប៉េសជារៀងរាល់ថ្ងៃ អាចជួយសម្រួលការដល់បន្ទោបង់ជាទៀងទាត់។
៥. បណ្តេញជាតិពុល
ទន្ទឹមនឹងនេះ ផ្លែប៉េសក៏ជាភ្នាក់ងារបណ្តេញជាតិពុលប្រកបដោយសុវត្ថិភាព។ ក្រៅពីសម្អាតក្រពះ និងពោះវៀន ផ្លែប៉េសក៏ជួយបណ្តេញជាតិពុល និងកាកសំណល់ចេញពីសរីរាង្គផ្សេងទៀត ដូចជាថ្លើម តម្រងនោម និងលំពែង។
[embed-health-tool-due-date]
ស្ត្រីពពោះគួរញ៉ាំផ្លែប៉េសប៉ុន្មានក្នុងមួយថ្ងៃ?
អំឡុងពេលពពោះ ម៉ាក់ៗគួរញ៉ាំអាហារត្រឹមកម្រិតមួយសមល្មម ហើយយើងក៏មិនគួរញ៉ាំផ្លែប៉េសឲ្យលើសពី៥០០ក្រាម ឬត្រឹម២ផ្លែក្នុងមួយថ្ងៃនោះដែរ។
អត្ថបទគួរអាន៖
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
- ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?
- សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?