សុដន់ម៉ាក់ៗនឹងប្រែប្រួលរូបរាងក្នុងអំឡុងពេលពពោះដោយសារការផ្លាស់ប្តូរអ័រម៉ូន និងត្រៀមសម្រាប់ការបំបៅដោះបន្ទាប់ពីសម្រាលរួច។ តើក្នុងអំឡុងពេលពពោះសុដន់ម៉ាក់ៗនឹងប្រែប្រួលបែបណាខ្លះ?
ចាប់ពីត្រីមាសទី ១ ដល់ត្រីមាសទី ៣ សុដន់ម៉ាក់ៗនឹងប្រែប្រួលដូចខាងក្រោម៖
១. ត្រីមាសទី ១
ក្នុងអំឡុងត្រីមាសទី ១ (សប្តាហ៍ទី ១ ដល់ទី ១២) សុដន់ម៉ាក់ៗអាចចាប់ផ្តើមហើម ឈឺ និងអាចរមាស់។ ក្បាលសុដន់អាចលៀនចេញក្រៅបន្តិច ហើយសុដន់ម៉ាក់ៗមួយចំនួនអាចចាប់ផ្តើមឡើងធំជាងមុនបន្តិច។
[embed-health-tool-due-date]
២. ត្រីមាសទី ២
ក្នុងអំឡុងត្រីមាសទី ២ (សប្តាហ៍ទី ១៣ ដល់ថ្ងៃទី ២៧) សុដន់ម៉ាក់ៗនឹងឡើងកាន់តែធំ ហើយធ្ងន់ជាងមុន។ ម៉ាក់ៗអាចប្រហែលជាត្រូវការអាវទ្រនាប់ធំជាងមុនដើម្បីបាំង និងទ្រទម្ងន់សុដន់។
ក្នុងរយៈពេលនេះ សុដន់ម៉ាក់ៗអាចមិនសូវឈឺ ឬរមាស់ដូចកាលនៅត្រីមាសទី ១ ទេ។ នៅពេលសុដន់ម៉ាក់ៗរីកធំ ស្បែកសុដន់ម៉ាក់ៗនឹងលេចចេញសរសៃឈាម (សរសៃវ៉ែន) ច្រើន ហើយអាចមានសង្វារ។
ក្បាលសុដន់ និងតំបន់ជុំវិញក្បាលសុដន់នឹងប្រែជាធំ និងមានពណ៌ក្រមៅជាងមុន ហើយអាចមានដុំពកតូចៗនៅតំបន់ជុំវិញក្បាលសុដន់ ប៉ុន្តែដុំពកតូចៗទាំងនេះនឹងបាត់ទៅវិញបន្ទាប់ពីម៉ាក់ៗសម្រាលរួច។
នៅដើមសប្តាហ៍ទី ១៦ ដល់ទី ១៩ ម៉ាក់ៗអាចសម្គាល់ឃើញមានការហូរសារធាតុរាវពណ៌លឿងដែលជាទឹកដោះដំបូងចេញពីចុងសុដន់ដោយសារសុដន់ម៉ាក់ៗត្រៀមខ្លួនសម្រាប់ការបំបៅដោះ បន្ទាប់ពីម៉ាក់ៗសម្រាលរួច។
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
៣. ត្រីមាសទី ៣
ក្នុងអំឡុងត្រីមាសទី ៣ សុដន់ម៉ាក់ៗនឹងរីកកាន់តែធំ និងធ្ងន់ជាងពេលមុនៗដែលតម្រូវឱ្យម៉ាក់ៗពាក់អាវទ្រនាប់ធំជាងមុន។
ប្រសិនបើនៅចុងត្រីមាសទី ២ ម៉ាក់ៗអត់មានហូរសារធាតុរាវ (ទឹកដោះដំបូង) លេចចេញពីចុងសុដន់ទេ ម៉ាក់ៗនឹងមានការហូរសារធាតុរាវចេញពីចុងសុដន់នៅត្រីមាសចុងក្រោយនេះ។
យ៉ាងណាមិញ ក៏មានម៉ាក់ៗមួយចំនួនមិនមានការហូរសារធាតុរាវចេញពីចុងសុដន់ដែរ តែមិនប៉ះពាល់ដល់សមត្ថភាពម៉ាក់ៗក្នុងការបំបៅកូនដោយទឹកដោះទេ។
សុដន់ម៉ាក់ៗនឹងឡើងធំ ហើយធ្ងន់ជាងមុនក្នុងអំឡុងពេលជិតសម្រាលដែលធ្វើឱ្យម៉ាក់ៗមិនស្រួលក្នុងទ្រូង និងខ្នង ដូច្នេះម៉ាក់ៗគួរជ្រើសរើសអាវក្នុងសម្រាប់ស្រ្តីពពោះ ឬសម្រាប់ស្រ្តីបំបៅដោះដើម្បីកាត់បន្ថយអាការៈ។
អត្ថបទគួរអាន៖
- ទាំងនេះជាមូលហេតុបង្ក និងវិធីការពារស្រ្តីកុំឲ្យមានគ្រោះថ្នាក់ពេលមានផ្ទៃពោះ
- ក្រហាយទ្រូងអំឡុងពេលពពោះ សាកដោះស្រាយតាមវិធីនេះ
- កំពុងពពោះ ចេះតែរមាស់អាចបណ្ដាលមកពីជំងឺមួយប្រភេទនេះ
- រមួលក្រពើពេលពពោះ តើត្រូវដោះស្រាយតាមវិធីណា?
- ធ្លាប់ដឹងអត់ ស្រីៗពពោះមួយចំនួនអាចប្រឈមជំងឺខ្លាញ់រុំថ្លើម?
- នៅត្រីមាសទី ៣ ម៉ាក់ៗគួរតេស្តរកមេរោគម្យ៉ាង បង្ការបញ្ហាផ្សេងៗកើតលើកូន
ចំណុចសំខាន់
- នៅត្រីមាសទី ១ សុដន់ម៉ាក់ៗអាចចាប់ផ្តើមហើម ឈឺ និងអាចរមាស់។
- នៅត្រីមាសទី ២ សុដន់ម៉ាក់ៗនឹងឡើងកាន់តែធំ ធ្ងន់ជាងមុន មានលេចចេញសរសៃឈាមច្រើន ហើយអាចមានសង្វារ។ ក្បាលសុដន់ និងតំបន់ជុំវិញក្បាលសុដន់នឹងប្រែជាធំ និងមានពណ៌ក្រមៅជាងមុន ហើយអាចមានដុំពកតូចៗនៅតំបន់ជុំវិញក្បាលសុដន់ និងមានការហូរសារធាតុរាវចេញពីក្បាលសុដន់។
- នៅត្រីមាសទី ៣ សុដន់ម៉ាក់ៗនឹងឡើងកាន់តែធំ និងធ្ងន់ជាងពេលមុនៗ