ជាទូទៅ ទារកក្នុងផ្ទៃបង្វិលក្បាលចុះក្រោមដោយខ្លួនឯង ដើម្បីជួយសម្រួលដល់ការសម្រាលតាមធម្មជាតិរបស់ម៉ាក់ប្រកបដោយភាពរលូន និងសុវត្ថិភាព។
ពិតណាស់ រយៈពេលនៃការបង្វិលក្បាលរបស់កូនមិនដូចគ្នានោះទេ ប៉ុន្តែទារកក្នុងផ្ទៃអាចចាប់ផ្ដើមបង្វិលក្បាលក្រោយសប្ដាហ៍ទី២០នៃការពពោះ។ មុនសប្ដាហ៍ទី២៨ ឱកាសនៃការបង្វិលក្បាលចុះក្រោមរបស់ទារកក្នុងផ្ទៃ គឺ៧៥% និងប្រហែលជា៩០%នៅសប្ដាហ៍ទី៣២។ ឈានដល់ពេលគ្រប់ខែ ឱកាសនៃការបង្វិលក្បាលរបស់ទារកកើនដល់៩៧%។
ធ្វើម៉េចទើបម៉ាក់ដឹងថាទារកបង្វិលក្បាលចុះក្រោម?
ស្ត្រីពពោះមួយចំនួន អាចទទួលអារម្មណ៍ដឹង នៅពេលដែលទារកក្នុងផ្ទៃបង្វិលចុះក្រោម។ នៅពេលដែលក្បាលទារកនៅខាងលើ ម៉ាក់អាចមិនស្រួលនៅក្រោមឆ្អឹងជំនី និងមានអារម្មណ៍ថាកូនធាក់នៅផ្នែកខាងក្រោមពោះ។
យ៉ាងណាមិញ នៅពេលដែលក្បាលទារកបង្វិលចុះក្រោម យើងនឹងមានអារម្មណ៍ថាកូនធាក់នៅពោះផ្នែកខាងលើ ព្រមទាំងមិនស្រួល ឬមានសម្ពាធនៅក្នុងឆ្អឹងអាងត្រគាកជាងពោះផ្នែកខាងលើ។
[embed-health-tool-due-date]
អត្ថបទគួរអាន៖
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
- ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?
- សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?
ចុះបើកូនមិនបង្វិលក្បាលចុះក្រោមទាន់ពេល?
បើទារកមិនបង្វិលក្បាលចុះក្រោមទេនោះ ម៉ាក់អាចមានហានិភ័យនៃការកើតកូនបញ្ច្រាសជើង ដែលអាចតម្រូវឲ្យសម្រាលដោយវះកាត់ ដើម្បីបង្ការគ្រោះថ្នាក់ដោយចៃដន្យណាមួយនៅពេលសម្រាល។
ប្រសិនបើនៅសប្ដាហ៍ទី៣៦ ឬជិតដល់ថ្ងៃសម្រាលហើយ កូននៅតែមិនព្រមបង្វិលក្បាលចុះក្រោមទៀតនោះ ម៉ាក់អាចនឹងត្រូវ៖
- ធ្វើលំហាត់ប្រាណ ដើម្បីឲ្យទារកបង្វិលក្បាលចុះក្រោម ដោយក្រាបបញ្ឈរជង្គង់ និងទប់លំនឹងដោយដៃទាំងពីររយៈពេលប្រហែលជា៥ ទៅ១០នាទីក្នុងមួយថ្ងៃ។
- គ្រូពេទ្យអាចប្រើបច្ចេកទេសបង្វិលក្បាលកូន ប៉ុន្តែវិធីមួយនេះមិនមានប្រសិទ្ធភាពរហូតនោះទេ ព្រមទាំងអាចបង្កគ្រោះថ្នាក់ដល់ទាំងទារក និងទងសុកម្ដាយផងដែរ។
- ក្នុងករណីកូនបញ្ច្រាសជើង ស្ត្រីពពោះជាច្រើនបានជ្រើសរើសយកការសម្រាលដោយវះកាត់ដើម្បីកាត់បន្ថយហានិភ័យផ្សេងៗ។