backup og meta

សញ្ញាទាំងនេះបង្ហាញថា បុរស ឬស្រ្តីកំពុងពិបាកមានកូន

សញ្ញាទាំងនេះបង្ហាញថា បុរស ឬស្រ្តីកំពុងពិបាកមានកូន

ស្រប​ពេល​ដែល​​គ្នា​យើង​ខ្លះ​ អាច​មាន​កូន​យ៉ាង​ងាយ​ស្រួល​ ខ្លះ​ទៀត​បែរ​ជា​ប្រឈម​នឹង​បញ្ហា​អត់​កូន​ទៅ​វិញ។ ជាក់ស្ដែង គូស្នេហ៍​១គូ​ក្នុង​ចំណោម​៨​គូ អាច​ជួប​បញ្ហា​ពិបាក​មាន​កូន​។ ខាងក្រោម​នេះ ជា​រោគសញ្ញា​នៃ​បញ្ហា​ពិបាក​មាន​កូន ដែល​យើង​គួរ​តែ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​​ជំនាញ ដើម្បី​រក​ដំណោះស្រាយ​​ប្រកប​ដោយ​ប្រសិទ្ធភាព។

​១. ព្យាយាម​យក​កូន​រយៈពេល​១២​ខែ តែ​មិន​ជោគជ័យ

​ប្រសិនបើ​យើង​ព្យាយាម​យក​កូន​រយៈពេល​១២​ខែ ដោយ​រួម​ភេទ​ជា​ទៀងទាត់​ និង​មាន​ដៃគូ​តែ​ម្នាក់ ក៏​ដូចជា​មិន​ប្រើ​មធ្យោបាយ​ពន្យារ​កំណើត​ផ្សេងៗ នោះ​បាន​ន័យ​ថា​យើង​កំពុង​តែ​ប្រឈម​នឹង​បញ្ហា​ពិបាក​មាន​កូន​។ សម្រាប់​ស្ត្រី​​មាន​អាយុ​លើស​ពី​៣៥​ឆ្នាំ​ដែល​ព្យាយាម​យក​កូន​រយៈពេល​៦​ខែ​ហើយ​ នៅ​តែ​មិន​ជោគជ័យ​ ក៏​​បង្ហាញ​ពី​បញ្ហា​ពិបាក​មាន​កូន​​ដូច​គ្នា។

ជា​មធ្យម​ គូ​ស្នេហ៍​​ត្រូវការ​ចំណាយ​ពេល​៤​ខែ​ដើម្បី​មាន​កូន ប៉ុន្តែ​ប្រសិនបើ​យើង​ទើប​តែ​ចាប់ផ្ដើម​​ ឬ​ទើប​តែ​ស្ថិត​នៅ​ក្នុង​រយៈពេល​នេះ យើង​គួរ​តាមដាន​បន្តិច​សិន​ មុន​នឹង​ជួប​ពិភាក្សា​ជាមួយ​​គ្រូពេទ្យ។

២. មក​រដូវ​ច្រើន​ជ្រុល

ការ​មក​រដូវ​ច្រើន​ជ្រុល​ ជា​ការ​មក​រដូវ​ដែល​មាន​រយៈពេល​លើស​ពី​៨​ថ្ងៃ ឬ​ធ្លាក់​កំណក​ឈាម​ដុំ​ធំ​ៗ។ ស្រី​ៗ​យើង​ដែល​មក​រដូវ​ច្រើន​ជ្រុល​ តែងតែ​​មិន​យក​ចិត្ត​ទុក​ដាក់​ពី​បញ្ហា​នេះ ដោយ​គិត​ថា​ជា​រឿង​ធម្មតា។ ប៉ុន្តែ​ ការ​មក​រដូវ​ច្រើន​បែប​នេះ អាច​ជា​រោគសញ្ញា​នៃ​ជំងឺEndometriosis ដែល​ពាក់ព័ន្ធ​នឹង​ការ​ពិបាក​មាន​កូន។

[embed-health-tool-ovulation]

៣​. មក​រដូវ​មិន​ទៀង

​​​ជា​ទូទៅ វដ្ដ​រដូវ​ធម្មតា​មាន​រយៈពេល​២៨​ថ្ងៃ ប៉ុន្តែ​បើ​យើង​មក​រដូវ​មិន​ទៀង​ទាត់​ ឬ​មិន​អាច​កំណត់​​ពី​ថ្ងៃ​មក​រដូវ​ជាក់លាក់​បាន​នោះ​ គឺ​អាច​បណ្ដាល​មក​ពី​ជំងឺ​គីស​ទឹក​ក្រពេញ​អូវែ បញ្ហា​អ័រម៉ូន ឬ​បញ្ហា​ធ្លាក់​មេ​ជីវិត​ញី ដែល​សុទ្ធ​តែ​អាច​​បណ្ដាល​ឲ្យ​អត់​កូន។

៤. បញ្ហា​ក្នុង​ការ​បញ្ចេញ​​មេ​ជីវិត​ឈ្មោល

​​ចំពោះ​បុរស​ដែល​ប្រឈម​នឹង​បញ្ហា​បញ្ចេញ​មេ​ជីវិត​ឈ្មោល​ ក៏​អាច​ជា​សញ្ញា​នៃ​ការ​អត់​កូន​ដែរ។ ប្រសិនបើ​យើង​មិន​អាច​បញ្ចេញ​ទឹក​កាម ឬ​បញ្ចេញ​ទឹក​កាម​លឿន​ពេក មេ​ជីវិត​ឈ្មោល​មិន​អាច​ជួប​នឹង​ស៊ុត​ដែល​នៅ​ខាង​ក្នុង​ស្បូន​បាន​ឡើយ។ ជួនកាល​ បញ្ហា​ទាំង​នេះ​កើត​ឡើង​ដោយ​សារ​តែ​កត្តា​អារម្មណ៍ ឬ​ផ្លូវ​ចិត្ត ប៉ុន្តែ​ក៏​អាច​បណ្ដាល​មក​ពី​ការ​រង​របួស ឬ​ការ​វះកាត់​ពងស្វាស ការ​ប្រើ​ថ្នាំ​មួយ​ចំនួន​ ដូចជា​ថ្នាំ​ប្រឆាំង​នឹង​ជំងឺ​បាក់​ទឹក​ចិត្ត ឬ​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម​ ឬ​ជំងឺ​ទឹក​នោម​ផ្អែម​ជា​ដើម។ ប្រសិនបើ​ប្រុស​ៗ​យើង​ជួប​បញ្ហា​​ក្នុង​ការ​បញ្ចេញ​ទឹក​កាម ការ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ គឺ​ជា​ជម្រើស​ដ៏​ប្រសើរ​មួយ។

ប្រុសអត់កូន

​​៥. លិង្គ​មិន​ឡើង​រឹង

ទន្ទឹម​នឹង​នេះ​ដែរ បញ្ហា​លិង្គ​មិន​ឡើង​រឹង ​​អាច​កើត​ឡើង​បណ្ដាល​មក​ពី​​កត្តា​អារម្មណ៍ ​ឬ​ផ្លូវ​ចិត្ត​ និង​បញ្ហា​សុខភាព​ដទៃ​ទៀត ដូចជា​សម្ពាធ​ឈាម​ខ្ពស់​ ជំងឺ​ទឹក​នោម​ផ្អែម​ ស្រ្តេស និង​បញ្ហា​អ័រម៉ូន​ ហើយ​នៅ​ពេល​ដែល​អ័រម៉ូន​Testosterone​មាន​កម្រិត​ទាប ប្រុស​ៗ​ក៏​អាច​​ប្រឈម​នឹង​បញ្ហា​គ្មាន​កូន​ផង​ដែរ។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Infertility

https://www.mayoclinic.org/diseases-conditions/infertility/symptoms-causes/syc-20354317

Infertility Signs, Symptoms, and Causes

https://www.plannedparenthood.org/learn/pregnancy/infertility

Infertility Causes

https://my.clevelandclinic.org/health/diseases/16083-infertility-causes

កំណែ​ប្រែបច្ចុប្បន្ន

25/07/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Editor HK


អត្ថបទពាក់ព័ន្ធ

ទាំងប្រុស-ស្រីមានវិបត្តិអត់កូន អាចបណ្ដាលមកលើសអ័រម៉ូនម្យ៉ាងនេះ

ភាពតានតឹងផ្លូវចិត្ត អាចធ្វើឲ្យ​យើងប្រឈមបញ្ហាអត់កូន


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 25

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម