backup og meta

ហើមជើង និងម្រាមដៃពេលពពោះ ដោះស្រាយបែបណា? ពេលណាគួរបារម្ភ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 09, 2023

    ហើមជើង និងម្រាមដៃពេលពពោះ ដោះស្រាយបែបណា? ពេលណាគួរបារម្ភ?

    អាការៈ​ហើម​ខ្លះ ដែល​កើត​ឡើង​អំឡុង​ពេល​ពពោះ ជា​រឿង​ធម្មតា​ប៉ុណ្ណោះ ជា​ពិសេស​បើ​ម៉ាក់​ៗ​កើត​មាន​អាការៈ​ហើម​នៅ​ត្រង់​ក​ជើង ជើង និង​ម្រាម​ដៃ។

    ពិត​ណាស់​ ការ​ហើម​ខ្លះ កាន់​តែ​យ៉ាប់យ៉ឺន​នៅ​ពេល​យប់​ ប៉ុន្តែ​បើ​​បញ្ហា​មួយ​​នេះ​កើត​ឡើង​បន្តិច​ម្ដង​ៗ នោះ​មិន​បង្ក​គ្រោះថ្នាក់​ដល់​ម៉ាក់​ និង​ទារក​ក្នុង​ផ្ទៃ​ឡើយ។ ផ្ទុយ​ទៅ​វិញ ក្នុង​ករណី​ដែល​ម៉ាក់​ៗ​ចាប់ផ្ដើម​ហើម​កាន់​តែ​ខ្លាំង​ភ្លាម​ៗ អាច​ជា​សញ្ញា​នៃ​ជំងឺ​បម្រុង​ក្រឡា​ភ្លើង ដែល​ជា​ស្ថានភាព​សុខភាព​ដ៏​គ្រោះថ្នាក់​មួយ​អំឡុង​ពេល​ពពោះ

    ហើមជើងពេលពពោះ

    ​រោគសញ្ញា​​ទូទៅ​នៃ​ជំងឺ​បម្រុង​ក្រឡា​ភ្លើង

    • ហើម​ភ្លាម​ៗ​នៅ​លើ​ផ្ទៃ​មុខ ដៃ​ ឬ​ជើង
    • ឈឺ​ក្បាល​ខ្លាំង
    • បញ្ហា​ភ្នែក​ ដូចជា​ព្រិល​ភ្នែក​
    • ឈឺចាប់​ខ្លាំង​នៅ​ក្រោម​ឆ្អឹង​ជំនីរ​
    • ក្អួត​ ដោយ​មាន​រោគសញ្ញា​ណា​មួយ​ខាង​លើ។

    ការ​ហើម​ធម្មតា​អំឡុង​ពេល​ពពោះ

    ជាក់ស្ដែង ការ​ហើម​ បណ្ដាល​មក​ពី​រាងកាយ​យើង​រក្សា​ទុក​ជាតិ​ទឹក​ច្រើន​ជាង​ធម្មតា អំឡុង​ពេល​ពពោះ ហើយ​ជាតិ​ទឹក​ដែល​លើស​បាន​ប្រមូល​ផ្ដុំ​នៅ​ផ្នែក​ខាង​ក្រោម​បំផុត​នៃ​រាងកាយ​ ជា​ពិសេស​ នៅ​ពេល​ដែល​អាកាសធាតុ​ក្រៅ ឬ​ម៉ាក់​ៗ​ឈរ​យូរ​ពេក។ មួយ​វិញ​ទៀត​ សម្ពាធ​នៃ​ស្បូន​ដែល​កំពុង​លូតលាស់​​ ក៏​អាច​ប៉ះពាល់​ដល់​លំហូរ​ឈាម​នៅ​ក្នុង​ជើង​ដូច​គ្នា ដែល​កត្តា​នេះ អាច​បណ្ដាល​ឲ្យ​​មាន​ជាតិ​ទឹក​កកកុញ​នៅ​ក្នុង​ជើង និងក​ជើង។

    គន្លឹះ​ជួយ​កាត់បន្ថយ​អាការៈ​ហើម​

    • ជៀសវាង​ឈរ​រយៈពេល​យូរ​
    • ជ្រើសរើស​ស្បែក​ជើង​ និង​ស្រោម​ជើង​ដែល​មាន​ផាសុកភាព ដោយ​ជៀសវាង​ការ​ប្រើ​ខ្សែ​រឹត​តឹង​ពេក
    • ព្យាយាម​លើក​ជើង​ឡើង​លើ​ឲ្យ​បាន​ច្រើន​
    • ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ ដើម្បី​ឲ្យ​រាងកាយ​អាច​បញ្ចេញ​ជាតិ​ទឹក​ដែល​លើស
    • ធ្វើ​លំហាត់​ប្រាណ ដោយ​ដើរ​ជា​ទៀងទាត់​នៅ​ពេល​ថ្ងៃ ឬ​ធ្វើ​លំហាត់​ប្រាណ​ជើង។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 09, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម