backup og meta

ម៉ាក់ៗមានជំងឺហឺត គួរថែទាំផ្ទៃពោះបែបណា ដើម្បីឲ្យគភ៌មានសុខភាពល្អ?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម៉ាក់ៗមានជំងឺហឺត គួរថែទាំផ្ទៃពោះបែបណា ដើម្បីឲ្យគភ៌មានសុខភាពល្អ?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រីៗ​ពពោះ​ដែល​មាន​ជំងឺ​ហឺត​ ច្បាស់​ជា​មាន​ការ​ព្រួយបារម្ភ​​មិន​ខាន​ ដោយ​ខ្លាច​ថា​ថ្នាំ​ដែល​ខ្លួន​កំពុង​​ប្រើប្រាស់​​អាច​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ ឬ​ការ​ពពោះ​​នេះ អាច​បណ្តាល​​ឲ្យ​ស្ថានភាព​ជំងឺ​​ម៉ាក់​ៗ​កាន់​តែ​ដុនដាប​។ ពិត​ណាស់​ ផលវិបាក​នៃ​ជំងឺ​ហឺត និង​ការ​ពពោះ​អាច​កើត​ឡើង ដូច្នេះ​ហើយ យើង​ចាំបាច់​ត្រូវ​រៀបចំ​ផែនការ​​ឲ្យ​បាន​ច្បាស់លាស់​ជាមួយ​នឹង​គ្រូពេទ្យ​ជា​មុន។

ការ​ពពោះ​អាច​បណ្តាល​​ឲ្យ​កើត​ជំងឺ​ហឺត​ដែរ​អត់?

ពុំ​មាន​ទិន្នន័យ​​ណា​មួយ​ដែល​ថា​ ការ​ពពោះ​ អាច​បណ្តាល​ឲ្យ​ម៉ាក់​ៗ​កើត​ជំងឺ​ហឺត​ឡើយ។ ប៉ុន្តែ​ ការ​ពពោះ អាច​នាំ​ឲ្យ​រោគសញ្ញា​នៃ​ជំងឺ​ហឺត​កាន់​តែ​ធ្ងន់ធ្ងរ។ ចំពោះ​ ស្ត្រី​ដែល​មិន​ដឹង​ថា​ខ្លួន​មាន​ជំងឺ​ហឺត​កម្រិត​​មធ្យម​ អាច​នឹង​​សង្កេត​ឃើញ​រោគសញ្ញា​ជា​លើក​ដំបូង។

ជំងឺ​ហឺត និង​ការ​រៀបចំ​ផែនការ​យក​កូន

ការ​រៀបចំ​ផែនការ​ច្បាស់លាស់​ជាមួយ​នឹង​គ្រូពេទ្យ អាច​ជួយ​គ្រប់គ្រង​ជំងឺ​ហឺត និង​កាត់បន្ថយ​ហានិភ័យ​ដែល​ពាក់ព័ន្ធ​នឹង​ការ​ពពោះ។ ដូច្នេះ​ហើយ គ្នា​យើង​គួរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ មុន​ពេល​សម្រេច​ចិត្ត​យក​កូន ដើម្បី​​អាច​​គ្រប់គ្រង​ជំងឺ​ហឺត​បាន​ល្អ និង​​ទទួល​បាន​ការ​ព្យាបាល​ប្រកប​ដោយ​​ប្រសិទ្ធភាព​ចំពោះ​ទាំង​ម៉ាក់​ៗ និង​ទារក​ក្នុង​ផ្ទៃ។

​​​ការ​ពពោះ​អាច​ធ្វើ​ឲ្យ​ជំងឺ​ហឺត​កាន់​តែ​ដុនដាប?

អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា ស្រីៗ​ភាគ​ច្រើន​អាច​ដកដង្ហើម​​​បាន​ធម្មតា និង​សម្រាល​កូន​ដែល​មាន​សុខភាព​ល្អ បើ​ទោះ​បី​ជា​ប្រើ​ថ្នាំ​ព្យាបាល​ជំងឺ​ហឺត​ក៏​ដោយ។ ​ជា​រួម​ ការ​ប្រើប្រាស់​ថ្នាំ​ព្យាបាល​ជំងឺ​ហឺត​មាន​ហានិភ័យ​ទាប​ជាង​ការ​គ្រប់គ្រង​ជំងឺ​​ហឺត​​មិន​បាន​ល្អ។ ជា​ទូទៅ ថ្នាំ​ហឺត​ភាគ​ច្រើន​ មាន​សុវត្ថិភាព​ក្នុង​ការ​ប្រើប្រាស់​អំឡុង​ពេល​មាន​ផ្ទៃពោះ។

ហឺត២

ជំងឺ​ហឺត​អាច​ប៉ះពាល់​ទារក​​ក្នុង​ផ្ទៃ​អំឡុង​ពេល​ពពោះ​ដែរ​អត់?

​​ក្នុង​ករណី​ដែល​ជំងឺ​ហឺត​ធ្វើ​ទុក្ខ​អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​អាច​ប្រឈម​នឹង​កម្រិត​អុកស៊ីសែនក្នុង​ឈាម​ចុះ​ទាប ដែល​អាច​​​កាត់បន្ថយ​កម្រិត​អុកស៊ីសែន​ទៅ​ផ្គត់ផ្គង់​ទារក​ដែល​កំពុង​លូតលាស់​។ ជា​លទ្ធផល ​ទារក​អាច​កើត​មិន​គ្រប់​ខែ ទម្ងន់​ខ្លួន​ស្រាល និង​មាន​លូតលាស់​យឺត។ ស្ត្រី​ដែល​មាន​ជំងឺ​ហឺត អាច​មាន​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​បម្រុង​ក្រឡា​ភ្លើង សម្ពាធ​ឈាម​ខ្ពស់​ និង​សម្រាល​ដោយ​វះកាត់។

[embed-health-tool-due-date]

គន្លឹះ​ជួយ​ឲ្យ​ស្ត្រី​ពពោះ​មាន​ជំងឺ​ហឺត​ថែទាំ​គភ៌​បាន​ល្អ

ការ​គ្រប់គ្រង​ជំងឺ​ហឺត​បាន​ល្អ អំឡុង​ពេល​ពពោះ​មាន​សារៈសំខាន់​ណាស់​។ ហេតុនេះ​ហើយ ម៉ាក់​ៗ​ចាំបាច់​ត្រូវ​រៀបចំ​ផែនការ​ជាមួយ​នឹង​គ្រូពេទ្យ​ជាមុន និង​មិន​ត្រូវ​ចាប់ផ្តើម​​ ឬ​បញ្ឈប់​ការ​ប្រើប្រាស់​ថ្នាំ​ព្យាបាល​ជំងឺ​ហឺត​ណា​មួយ​​ ដោយ​មិន​បាន​ពិគ្រោះ​យោបល់​ជាមុន​ជាមួយ​នឹង​គ្រូពេទ្យ​ឡើយ។ មួយ​វិញ​ទៀត យើង​គប្បី​គ្រប់គ្រង​ភ្នាក់ងារ​បង្ក​ជំងឺ​ហឺត​ដែល​នៅ​ក្នុង​បរិយាកាស​ ដោយ​អនុវត្តន៍​តាម​វិធីសាស្ត្រ​ទាំង​នេះ៖

  • ជៀសវាង​នៅ​ជិត​ភ្នាក់ងារ​បង្ក​ជំងឺ​ហឺត​ជាក់លាក់​ ដូចជា​រោម​សត្វ ធូលី​ដី ផ្សែង​បារី ទឹក​អប់​ដែល​មាន​ក្លិន​ខ្លាំង និង​សារជាតិ​ពុល​ផ្សេង​ៗ។
  • ជៀសវាង​ជក់បារី និង​​នៅ​ឲ្យ​ឆ្ងាយ​ពី​​អ្នក​ជក់​បារី​។​

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Asthma & Pregnancy

https://my.clevelandclinic.org/health/articles/9568-asthma–pregnancy

Asthma and pregnancy

https://www.asthma.org.uk/advice/manage-your-asthma/pregnancy/

Pregnancy and Asthma

https://acaai.org/asthma/asthma-101/who-gets-asthma/pregnancy-and-asthma/

កំណែ​ប្រែបច្ចុប្បន្ន

27/01/2023

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 27, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម