backup og meta

តែបៃតងមានប្រយោជន៍ច្រើនមែន តែម៉ាក់ៗកំពុងពពោះគួរជៀសវាង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 09, 2023

    តែបៃតងមានប្រយោជន៍ច្រើនមែន តែម៉ាក់ៗកំពុងពពោះគួរជៀសវាង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    តែ​បៃតង​មាន​អត្ថប្រយោជន៍​ច្រើន​ដល់​សុខភាព​រាងកាយ​ទាំង​មូល ដូចជា​ជួយ​ទ្រទ្រង់​សុខភាព​បេះដូង គ្រប់គ្រង​ជំងឺ​ទឹក​នោម​ផ្អែម​ ក៏​ដូចជា​ជួយ​បង្ការ​បញ្ហា​សុខភាព​រ៉ាំរ៉ៃ​មួយ​ចំនួន​ផង​ដែរ​ ប៉ុន្តែ​សម្រាប់​ស្ត្រី​ពពោះ តើ​​អាច​​ញ៉ាំ​ភេសជ្ជៈ​មួយ​ប្រភេទ​នេះ​បាន​​ដែរ​អត់?

    តែ​បៃតង​ផ្ទុក​ជាតិ​កាហ្វេអ៊ីន​ច្រើន​កម្រិត​ណា​?

    តែ​បៃតង​ប្រមាណ​​២៣០​មីលីលីត្រ​ផ្ទុក​ជាតិ​កាហ្វេអ៊ីន​ចន្លោះ​ពី​២៤ ទៅ​៤៥​មិល្លីក្រាម។ ចំណែក​​កាហ្វេ​ក្នុង​បរិមាណ​ដូច​គ្នា អាច​ផ្ទុក​ជាតិ​កាហ្វេអ៊ីន​​ប្រមាណ​ពី​៩៥ ទៅ​២០០​មិល្លីក្រាម​ឯ​ណោះ។ ជា​ធម្មតា ស្ត្រី​​ពពោះ​មិន​គួរ​ញ៉ាំ​ជាតិ​កាហ្វេអ៊ីន​លើស​ពី​២០០​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ​ឡើយ។

    តែបៃតង

    តែ​បៃតង​បង្ក​គ្រោះថ្នាក់​អំឡុង​ពេល​ពពោះ​ឬ​ទេ?

    ជាតិ​កាហ្វេ​អ៊ីន​អាច​ឆ្លង​ទៅ​កាន់​សុក​ និង​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម​របស់​ទារក​បាន​ ហើយ​ទារក​ក្នុង​ផ្ទៃ​អាច​ចំណាយ​ពេល​យូរ​ក្នុង​ការ​​ធ្វើ​មេតាប៉ូលីស ឬ​បំប្លែង​អាហារ​ទៅ​ជា​ថាមពល។ ទោះ​បី​ជា​ការ​ស្រាវជ្រាវ​ចាស់​ៗ​បាន​បង្ហាញ​ពី​សុវត្ថិភាព​ក្នុង​ការ​ញ៉ាំ​ភេសជ្ជៈ​ដែល​​មាន​ជាតិ​កាហ្វេអ៊ីន​អំឡុង​ពេល​ពពោះ​យ៉ាង​ណា​ក្តី ប៉ុន្តែ​ការ​ស្រាវជ្រាវ​ថ្មីៗ​ក្នុង​ឆ្នាំ​២០២១ បាន​បញ្ជាក់​ថា​ ការ​ញ៉ាំ​ភេសជ្ជៈ​មួយ​ប្រភេទ​នេះ ពុំ​មាន​សុវត្ថិភាព​ឡើយ។

    ញ៉ាំ​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន​ក្នុង​កម្រិត​ខ្ពស់​ អាច​បង្ក​ជា​បញ្ហា​មួយ​ចំនួន​ដូច​​ខាង​ក្រោម​៖

    • ​​រលូត​កូន
    • កូន​ស្លាប់​ក្នុង​ផ្ទៃ
    • កូន​កើត​មិន​គ្រប់​ខែ
    • កូន​មាន​ទម្ងន់​ខ្លួន​ស្រាល​
    • ជំងឺ​មហារីក​ឈាម​ស្រួចស្រាល់​ក្នុង​វ័យ​កុមារ។

    ដោយ​សារ​​តែ​បៃតង​​មាន​សារធាតុ​រំញោច ភេសជ្ជៈ​ដែល​ផ្ទុក​ជាតិ​កាហ្វេ​អ៊ីន​មួយ​នេះ អាច​នាំ​ឲ្យ​​យើង​គេង​មិន​លក់ ព្រម​ទាំង​​សម្ពាធ​ឈាម​ និង​ចង្វាក់​បេះដូង​កើន​ឡើង។ លើស​ពី​នេះ តែ​បៃតង​ក៏​មាន​សមត្ថភាព​ក្នុង​ការ​បញ្ចុះ​ទឹក​នោម​ ដែល​ជា​ហេតុ​នាំ​ឲ្យ​យើង​បាត់បង់​សារធាតុ​ទឹក​ក្នុង​ខ្លួន​ច្រើន​​។ ដូច្នេះ​ហើយ ម៉ាក់​ៗ​កំពុង​ពពោះ គួរ​តែ​ញ៉ាំ​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន​ក្នុង​កម្រិត​មួយ​សម​ល្មម ឬ​គួរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​អំពី​បរិមាណ​​​ត្រឹមត្រូវ​ មុន​ពេល​ចាប់ផ្តើម​ចាប់​ញ៉ាំ​ភេសជ្ជៈ​ប្រភេទ​ណា​មួយ។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 09, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម