backup og meta

កម្រិតអាស៊ីដអ៊ុយរិកខ្ពស់ បង្កហានិភ័យអ្វីខ្លះដល់ស្រ្តីពពោះ?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 16, 2023

    កម្រិតអាស៊ីដអ៊ុយរិកខ្ពស់ បង្កហានិភ័យអ្វីខ្លះដល់ស្រ្តីពពោះ?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    កម្រិត​អាស៊ីដ​អ៊ុយរិក​ខ្ពស់ អំឡុង​ពេល​ពពោះ អាច​បង្ក​ផល​ប៉ះពាល់​ដល់​ទាំង​ម៉ាក់​ៗ និង​ទារក​ក្នុង​ផ្ទៃ។ ពិត​ណាស់​ បញ្ហា​សុខភាព​មួយ​នេះ​មាន​ការ​ពាក់ព័ន្ធ​នឹង​ជំងឺ​អាស៊ីដ​ក្នុង​សន្លាក់ក៏​ដូចជា​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ធ្ងន់ធ្ងរ​មួយ​ចំនួន​ ដូចជា​​ជំងឺ​បម្រុង​ក្រឡា​ភ្លើង និង​ទឹក​នោម​ផ្អែម​ពេល​ពពោះ។

    អ្វី​ទៅ​ជា​អាស៊ីដ​អ៊ុយរិក?

    ​​អាស៊ីដ​អ៊ុយរិក​ ជា​សារធាតុ​គីមី​ដែល​បង្កើត​ឡើង​នៅ​ក្នុង​រាងកាយ​របស់​យើង។ នៅ​ពេល​ដែល​យើង​ញ៉ាំ​អាហារ​ជាក់លាក់​មួយ​ចំនួន​ រាងកាយ​យើង​ដុត​រំលាយ​សារធាតុ​Purines ដែល​បង្កើត​ឡើង​ដោយ​រាងកាយ​ ឬ​ទទួល​បាន​ពី​អាហារ ដូចជា​សាច់​ ត្រី និង​បង្កើត​បាន​​ជា​អាស៊ីត​អ៊ុយរិក។ នៅ​ពេល​ដែល​អាស៊ីដ​អ៊ុយរិក​ខ្ពស់ តម្រង​នោម​យើង​មិន​អាច​កម្ចាត់​អាស៊ីដ​នេះ​ទាំង​ស្រុង​ឡើយ ដែល​នាំ​ឲ្យ​មាន​អាស៊ីដ​អ៊ុយរិក​​កើន​ឡើង​នៅ​ក្នុង​ឈាម។

    កម្រិត​អាស៊ីដ​អ៊ុយ​រិក​ធម្មតា អំឡុង​ពេល​ពពោះ

    ​ចំពោះ​ស្ត្រី​ដែល​មិន​មាន​ផ្ទៃពោះ កម្រិត​អាស៊ីដ​អ៊ុយរិក​ធម្មតា មាន​ចន្លោះ​ពី​២,៥ ទៅ​៥,៦ មិល្លីក្រាម​ក្នុង​មួយ​ដេស៊ីលីត្រ​ឈាម។ យ៉ាង​ណា​មិញ សម្រាប់​ម៉ាក់​ៗ​នៅ​ត្រី​មាស​ទី១ កម្រិត​អាស៊ីដ​អ៊ុយរិក​ គឺ​ចាប់​ពី​២ ដល់​៤,២មិល្លីក្រាម​ក្នុង​មួយ​ដេស៊ីលីត្រ​ឈាម ហើយ​កើន​ឡើង​រហូត​ដល់ ២,៤ ទៅ៤,៩មិល្លីក្រាម​ក្នុង​មួយ​ដេស៊ីលីត្រ​ឈាម​នៅ​ត្រី​មាស​ទី​២។ ចំណែក​ឯ​នៅ​ត្រី​មាស​ទី​៣​ គឺ​នៅ​ចន្លោះ​ពី​៣,១ ដល់​៦,៣​មិល្លីក្រាម​ក្នុង​មួយ​ដេស៊ីលីត្រ​ឈាម។

    ហានិភ័យ​​ទាក់ទង​នឹង​កម្រិត​អាស៊ីដ​អ៊ុយរិក​ខ្ពស់​ អំឡុង​ពេល​ពពោះ

    ប្រសិនបើ​​កម្រិត​អាស៊ីដ​អ៊ុយរិក​ខ្ពស់​នៅ​ត្រី​មាស​ទី​១ ម៉ាក់​អាច​ប្រឈម​នឹង​ជំងឺ​បម្រុង​ក្រឡា​ភ្លើង និង​ទឹក​នោម​ផ្អែម​ពេល​ពពោះ។ ក្នុង​ករណី​នេះ ស្ត្រី​ពពោះ មិន​អាច​ផលិត និង​ប្រើប្រាស់​អ័រម៉ូន​អង់ស៊ុយលីន​ ដើម្បី​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​បាន​ឡើយ។

    តើ​មាន​ផល​ប៉ះពាល់​អ្វី​ខ្លះ​ដល់​ទារក​ក្នុង​ផ្ទៃ?

    ​​​ប្រសិនបើ​ម៉ាក់​ៗ​មាន​កម្រិត​អាស៊ីដ​អ៊ុយរិក​ខ្ពស់​ អំឡុង​ពេល​ពពោះ ទម្ងន់​របស់​កូន​អាច​ថយ​ចុះ និង​អាច​បណ្តាល​ឲ្យ​​កូន​មាន​​ការ​ខូច​ទ្រង់ទ្រាយ​ពី​កំណើត ឬ​អាច​ស្លាប់​ក្នុង​ផ្ទៃ​ក៏​មាន។ ជាមួយ​គ្នា​នេះ​ដែរ កម្រិត​អាស៊ីដ​អ៊ុយរិក​ខ្ពស់​ ក៏​អាច​បង្ក​ផល​ប៉ះពាល់​រយៈពេល​វែង ដូចជា​លើស​សម្ពាធ​ឈាម​ ជំងឺ​ទឹក​នោម​ផ្អែម និង​ជំងឺ​បេះដូង​ជា​ដើម។

    ម៉ាក់​អាច​បង្ការ​បញ្ហា​អាស៊ីដ​អ៊ុយ​រិក​ខ្ពស់​ដោយ​វិធី​ណា?

    ​​​ដើម្បី​ឲ្យ​ទារក​ក្នុង​ផ្ទៃ មាន​សុខភាព​ល្អ ម៉ាក់​ៗ​ចាំបាច់​កាត់បន្ថយ​កម្រិត​អាស៊ីដ​អ៊ុយរិក​​អំឡុង​ពេល​ពពោះ ដោយ​ការ​ផ្លាស់ប្ដូរ​​បែបបទ​រស់នៅ​ប្រចាំ​ថ្ងៃ ដូចជា​ការ​​បញ្ចូល​ពពួក​បន្លែ​​បៃតង គ្រាប់​ធញ្ញជាតិ​ ទៅ​ក្នុង​របប​អាហារ ​​ដោយ​ជៀសវាង​ពពួក​អាហារ​ចៀន និងស្ករ​ចម្រាញ់​ជា​ដើម​។ បន្ថែម​ពី​នេះ ម៉ាក់ៗ​គួរ​តែ​ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ ជៀសវាង​ញ៉ាំ​គ្រឿង​ស្រវឹង និង​ជក់​បារី។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 16, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម