backup og meta

ញ៉ាំ​ខ្ញី ជួយដោះស្រាយអាការៈចង្អោរអំឡុងពេលពពោះ

ញ៉ាំ​ខ្ញី ជួយដោះស្រាយអាការៈចង្អោរអំឡុងពេលពពោះ

អំឡុង​ពេល​ពពោះ ស្រីៗ​យើង​តែង​ប្រឈម​នឹង​អាការៈ​ចាញ់​កូន​ ដូចជា​ចង្អោរ ឬ​ក្អួត ដែល​រោគសញ្ញា​ទាំង​នេះ ច្រើន​កើត​ឡើង​នៅ​ត្រី​មាស​ទី​១ ឬ​រយៈពេល​១២​សប្តាហ៍​ដំបូង​នៃ​ការ​ពពោះ។ ប៉ុន្តែ នៅ​ករណី​ខ្លះ​ទៀត រោគសញ្ញា​ទាំង​នេះ អាច​បន្ត​រហូត​ដល់​ពេល​សម្រាល​តែ​ម្តង។ អាការៈ​ចាញ់​កូន​មិន​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ឡើយ​ ប៉ុន្តែ​អាច​ប៉ះពាល់​ចំពោះ​ស្ត្រី​យើង​ដល់​ទៅ​៩០​%​អំឡុង​ពេល​ពពោះ ហើយ​ជានិច្ចកាល​ រូបមន្ត​ធម្មជាតិ​មួយ​ចំនួន​អាច​ដោះស្រាយ​បញ្ហា​មួយ​នេះ​បាន។

ញ៉ាំ​ខ្ញី

ខ្ញី​មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​កាត់បន្ថយ​អាការៈ​ចង្អោរ​​ដោយ​សារ​ចាញ់​កូន ប៉ុន្តែ​​មិន​អាច​ដោះស្រាយ​បញ្ហា​ក្អួត​បាន​ឡើយ។ ពិត​ណាស់​ ម៉ាក់​ៗ​អាច​ញ៉ាំ​ប្រភេទ​អាហារ​បំប៉ន​ផ្សំ​ពី​ខ្ញី ឬ​ញ៉ាំ​តែ​ខ្ញី ដើម្បី​កាត់បន្ថយ​អាការៈ​ចង្អោរ

[embed-health-tool-due-date]

គន្លឹះ​ថែទាំ​ផ្ទាល់​ខ្លួន

  • ញ៉ាំ​អាហារ​តិច​តួច​ឲ្យ​បាន​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ ជា​រៀង​រាល់​១​ម៉ោង ទៅ​២​ម៉ោង​ម្តង។
  • ជ្រើសរើស​អាហារ​ដែល​មាន​​កាបូអ៊ីដ្រាត​ចម្រុះ​ខ្ពស់ ដែល​រួម​មាន​​ចេក និង​បន្លែ​ស្លឹក​បៃតង។
  • ជៀសវាង​ញ៉ាំ​អាហារ​ហឹរ
  • កុំ​ប្រែ​ខ្លួន​លឿន​ពេក
  • បើ​ធុំ​ក្លិន​មិន​ល្អ​នៅ​កន្លែង​ណា​មួយ ស្រី​ៗ​យើង​អាច​ហិត​ចំណិត​​ក្រូច​ឆ្មារ​បាន។

ក្នុង​ករណី​ធ្ងន់ធ្ងរ​ យើង​ចាំបាច់​ត្រូវ​ទទួល​ការ​ព្យាបាល

ជួនកាល អាការៈ​ចង្អោរ និង​ក្អួត​អាច​មាន​សភាព​ធ្ងន់ធ្ងរ ឬ​អាច​បន្ត​រហូត​ដល់​ត្រី​មាស​ទី​២។ ដូច្នេះ​ហើយ​ យើង​គប្បី​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ពី​វិធី​ព្យាបាល​ដទៃ​ទៀត ដូចជា​ការ​ប្រើ​ថ្នាំ ឬ​ព្យួរ​សេរ៉ូម​ជាដើម។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Ease Nausea with Natural Remedies

https://www.nationwidechildrens.org/family-resources-education/family-resources-library/ease-nausea-with-natural-remedies

Natural Remedies for Treating Nausea

https://selecthealth.org/blog/2020/08/natural-remedies-for-nausea

Nausea & Vomiting

https://my.clevelandclinic.org/health/symptoms/8106-nausea–vomiting

កំណែ​ប្រែបច្ចុប្បន្ន

06/04/2023

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

រួមភេទអំឡុងពេលពពោះ អាចនាំឲ្យរលូតកូនដែរអត់?​

ផ្លែឈើ៥ប្រភេទ គួរជៀសវាង ឬកាត់បន្ថយអំឡុងពេលពពោះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 06, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម