ស្រ្តីពពោះ គួរតាមដានសុខភាពជាទៀងទាត់ ដើម្បីការពារទារកក្នុងផ្ទៃពីជំងឺកម្រមួយប្រភេទ ដែលមានឈ្មោះថា ជំងឺPotter Syndrome។
ស្រ្តីពពោះ គួរតាមដានសុខភាពជាទៀងទាត់ ដើម្បីការពារទារកក្នុងផ្ទៃពីជំងឺកម្រមួយប្រភេទ ដែលមានឈ្មោះថា ជំងឺPotter Syndrome។

ជំងឺPotter Syndrome ប៉ះពាល់ដល់ការលូតលាស់ ក៏ដូចជាមុខងារនៃតម្រងនោមរបស់ទារក ដែលបង្កឲ្យមានកង្វះទឹកភ្លោះនៅក្នុងស្បូន។ ជាលទ្ធផល ទារកដែលមានជំងឺនេះ នឹងមានស្បែកជ្រីវជ្រួញ ត្រចៀកទាប ច្រមុះសំប៉ែត ហើយផ្នត់នៃចុងភ្នែកក៏ឃ្លាតចេញពីគ្នាដែរ។ យោងតាមNational Library of Medicine បានឲ្យដឹងថា ជំងឺនេះ ជាប្រភេទជំងឺកម្រ ដែលកើតលើទារកម្នាក់ក្នុងចំណោមទារក២០០០ ទៅ៥០០០នាក់ប៉ុណ្ណោះ ហើយនឹងកើតលើក្មេងប្រុសច្រើនជាងក្មេងស្រី។
កត្តានេះ គឺអាស្រ័យទៅលើភាពធ្ងន់ធ្ងរនៃជំងឺជាក់ស្តែង។ ប្រសិនបើបញ្ហាខ្វះទឹកភ្លោះ ប៉ះពាល់ដល់ការអភិវឌ្ឍ និងមុខងារនៃសរីរាង្គសំខាន់ នោះឱកាសរស់រានមានជីវិតក៏តិចទៅតាមហ្នឹងដែរ។ ប៉ុន្តែ សម្រាប់ទារកដែលមានរោគសញ្ញាស្រាល អាចធ្វើការព្យាបាលបាន និងអាចប្រសើរឡើងទៅតាមពេលវេលា។
យ៉ាងណាមិញ បើយោងតាមStatPearls បានបញ្ជាក់ថា លទ្ធផលនៃទារកដែលកើតជំងឺPotter Syndrome នេះ មិនល្អឡើយ ពោលគឺទារកទាំងអស់ អាចស្លាប់ក្នុងផ្ទៃ ឬក៏ស្លាប់ភ្លាមៗក្រោយពេលសម្រាល។
មូលហេតុបង្កនៃជំងឺនេះ ភាគច្រើនទាក់ទងទៅនឹងតម្រងនោម ដែលរួមមានតម្រងនោមមិនលូតលាស់ ឬគ្មានតម្រងនោម ជំងឺតម្រងនោមPolycystic ការស្ទះផ្លូវទឹកនោម និងការលេចធ្លាយនៃទឹកភ្លោះ ដោយសារតែបែកស្រោមទឹកភ្លោះ។

ពុំមានវិធានការបង្ការជំងឺPotter Syndromeនេះឡើយ ប៉ុន្តែស្ត្រីពពោះ គួរស្វែងយល់ឲ្យបានច្បាស់ពីប្រការដែលគួរ និងមិនគួរធ្វើអំឡុងពេលពពោះ។ មួយវិញទៀត យើងចាំបាច់ត្រូវមកពិនិត្យផ្ទៃពោះឲ្យបានទៀងទាត់តាមការណែនាំរបស់គ្រូពេទ្យជំនាញ ដើម្បីអាចដឹងពីបញ្ហា ឬហានិភ័យផ្សេងៗឲ្យបានទាន់ពេលវេលា។
អត្ថបទគួរអាន៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Potter Syndrome
https://my.clevelandclinic.org/health/diseases/23584-potter-syndrome
Potter Syndrome
https://www.osmosis.org/answers/potter-syndrome
Potter Syndrome
https://www.ncbi.nlm.nih.gov/books/NBK560858/
កំណែប្រែបច្ចុប្បន្ន
13/03/2024
អត្ថបទដោយ នូ សោភ័ណ្ឌ
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ