៣- អាហារល្អៗសម្រាប់ស្រីៗពពោះអំឡុងខែក្តៅ
– ឧស្សាហ៍ញ៉ាំទឹកឲ្យបានច្រើនពេញមួយថ្ងៃ ដើម្បីការពារបាត់បង់ជាតិទឹកក្នុងខ្លួន ព្រោះអំឡុងពេលពពោះ រាងកាយយើងត្រូវការជាតិទឹកច្រើនខុសពេលធម្មតា ពិសេសអំឡុងខែក្តៅតែម្តង។ កុំរង់ចាំស្រេកទឹកបានទៅផឹកឲ្យសោះ ព្រោះងាយប្រឈមខ្វះជាតិទឹកពេលពពោះ។
– ទៅណាមកណា ត្រូវមានដបទឹកតាមខ្លួនជាប់ជានិច្ច។
– ជ្រើសរើសអាហារសម្បូរជាតិទឹក និងមានគុណប្រយោជន៍ច្រើនចំពោះសុខភាព ពិសេសបន្លែ ផ្លែឈើ អាចញ៉ាំអាហារដូចជាញាំបន្លែ ប៉ុន្តែកុំញ៉ាំញាំបន្លែគេលាយស្រាប់ឲ្យសោះ។
– កំណត់បរិមាណអាហារប្រៃ ឬជាតិកាហ្វេអ៊ីន ហើយមិនត្រូវផឹកជាតិអាល់កុលដាច់ខាត។ បើទោះជាផឹកបន្តិចបន្តួចក្តី ជាតិអាល់កុល នៅតែអាចជ្រាបចូលចរន្តឈាមយើង ប៉ះពាល់ដល់ការអភិវឌ្ឍរបស់គភ៌ក្នុងផ្ទៃ ពិសេសផ្នែកខួរក្បាលតែម្តង។
– កុំញ៉ាំការ៉េម ឬអាហារដែលមើលទៅគ្មានអនាម័យ ព្រោះពពួកអាហារទាំងនេះ អាចមានតោងជាប់ដោយពពួកបាក់តេរី Salmonella ដែលជាបាក់តេរីអាចលូតលាស់បានយ៉ាងឆាប់រហ័សនៅក្នុងសីតុណ្ហភាពក្តៅ ពិសេសបើឧបរណ៍ប្រើសម្រាប់អាហារទាំងនោះ មិនស្អាតល្អ។
– ការរ៉េមធ្វើដោយខ្លួនឯង លាយជាមួយស៊ុតឆៅ ក៏មិនត្រូវញ៉ាំដែរ ការ៉េមសុវត្ថិភាព អាចទិញបានតាមផ្សារទំនើប។
អត្ថបទពាក់ព័ន្ធ៖