backup og meta

ជំងឺសើស្បែកប្រភេទនេះ បើម្ដាយមានអំឡុងពេលពពោះ ក៏អាចឆ្លងទៅកូនដែរ!

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Oct 09, 2020

    ជំងឺសើស្បែកប្រភេទនេះ បើម្ដាយមានអំឡុងពេលពពោះ ក៏អាចឆ្លងទៅកូនដែរ!

    ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ!

    ជំងឺ​សើស្បែក​ពិតជា​គួរ​ឲ្យ​បារម្ភ​ណាស់​សម្រាប់​មនុស្ស​ទូទៅ ហើយ​បើ​កើត​ចំ​ពេល​មាន​ផ្ទៃពោះ​ទៀត​នោះ រឹតតែ​មិន​គួរ​ព្រងើយ​កន្តើយ​ឡើយ ព្រោះ​វា​អាច​ឆ្លង​ទៅ​កូន​បាន។

    វេជ្ជបណ្ឌិត អ៊ុន យូ បម្រើ​ការ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​បាន​ឲ្យ​ដឹង​ថា នៅ​ប្រភេទ​ជំងឺ​អាលែកហ្ស៊ី​លើ​ស្បែក​មួយ​ចំនួន​ និង​អាលែកហ្ស៊ីផ្សេង​ៗពិតជា​អាច​ឆ្លង​ទៅ​កូន​បាន​មែន ប្រសិនបើ​ម្ដាយ​កើត​ពេល​អំឡុង​ពេល​ពពោះ ព្រោះ​នោះ​ជា​កត្តា​ហ្សែន។

    លោក​បាន​បន្ថែម​ទៀត​ថា ជំងឺ​ទាំង​នោះ​មាន​ដូចជា​ត្រអក កន្ទាលត្រអាក ពេល​កូន​កើត​មក​អាច​មាន​បញ្ហា​ទាំង​នោះ​ដូច​ម្ដាយ​ដែរ ដោយសារ​ជំងឺ​អស់​ទាំង​នោះ​ជា​រោគ​សញ្ញា​អាលែកហ្ស៊ី។ មួយ​វិញ​ទៀត​ប្រសិនបើ​ម្ដាយ ឬ​ឪពុក​ដែល​មាន​ហ្សែន​អាលែកហ្ស៊ី ត្រអក ឬ​អាលែកហ្ស៊ី​ផ្លូវ​ដង្ហើម ហឺត កូន​សុទ្ធតែ​ប្រឈម​កើត​មាន​អាការៈ​ដូច​ឪពុក ឬ​ម្ដាយ​បាន​ជាក់ជា​មិន​ខាន។

    វេជ្ជបណ្ឌិត​ឯកទេស​រោគ​កុមារ​បន្ថែម​ថា ក្រៅពី​ជំងឺ​ទាំង​ប៉ុន្មាន​ខាង​លើ ម្ដាយ​ដែល​មាន​ជំងឺ​កាមរោគ បញ្ហា​ធ្លាក់​ស ស្អូច កញ្ជ្រឹល អុតស្វាយ ពេល​កំពុង​ពពោះ​សុទ្ធតែ​ប៉ះពាល់​ដល់​កូន​ធ្ងន់ធ្ងរ។ ដូចនេះ​ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​តាមដាន​ពី​ការ​វិវត្ត​របស់​កូន និង​ស្ថានភាព​ជំងឺ​ខ្លួនឯង​ឲ្យ​បាន​ដិតដល់។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Oct 09, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម