backup og meta

ប្ដីប្រពន្ធថ្មីថ្មោងត្រូវដឹង ៥ ចំណុចនេះ ពេលចង់បានកូន

ប្ដីប្រពន្ធថ្មីថ្មោងត្រូវដឹង ៥ ចំណុចនេះ ពេលចង់បានកូន

ធម្មតា យើង​គ្រប់​រូប​តែង​តែ​ចង់​បង្កើត​គ្រួសារ​កក់​ក្ដៅ​មួយ តែ​មិន​មែន​គ្រាន់​តែ​រៀប​ការ​ហើយ​ជា​ការ​ស្រេច​នោះ​ទេ។ ដើម្បី​កសាង​បាន​គ្រួសារ​មួយ គឺ​យើង​ត្រួវ​គិត​គូរ​ចង់​បាន​កូន និង​ត្រៀម​ខ្លួន​នឹង​ជីវិត​ជា​ម៉ាក់​ប៉ា ប៉ុន្តែមុន​នឹង​ចង់​បាន​កូន ប្ដី​ប្រពន្ធ​គ្រប់​រូប​គួរ​តែ​ដឹង​រឿង​រ៉ាវ​ ៥ ​យ៉ាង​នេះ​ជាមុន​សិន។ នេះ​បើ​តាមលោក​វេជ្ជបណ្ឌិត សឿ ច័ន្ធ​វិសាល ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី។

ទី១. បុរស និង​ស្ត្រី​គួរ​យក​ចិត្ត​ទុក​ដាក់​សុខភាព មុន​ពេល​កំណត់​ថា ត្រូវ​មាន​កូន​ដូច​ជា មាន​គីឡូ​សម​ស្រប (BMI) មិន​ជក់​បារី កាត់​បន្ថយ​គ្រឿង​ស្រវឹង ការហ្វេ ហាត់​ប្រាណ​ដើម្បី​បង្កើន​នូវ​លទ្ធភាព​ដែល​អាច​មាន​កូន ទាំង​នេះ​ជា​កត្តា​សំខាន់​ដែល​ប៉ះពាល់​ដល់​សុខភាព​កូន​ពេល​កើត​មក។

គណនាថ្ងៃសម្រាលកូន

គណនាទម្ងន់ស្ត្រីអំឡុងពពោះ

ទី២. ពេល​វេលា​មាស (ពេល​វេលា​ល្អ​បំផុត) ដើម្បី​បង្ក​កំណើត​ក្នុង​១​ខែ មាន​ចំនួន​៦​ថ្ងៃ គឺ៥​ថ្ងៃ​មុន​នឹង​ថ្ងៃ​ពង​ទុំ (អូវុល​ជ្រុះ) (មាន​ន័យ​ថា ពី​ថ្ងៃ​ទី​៩ ដល់​ថ្ងៃ​ទី​ ១៤ ​នៃ​រដូវ សម្រាប់​វដ្ដ​រដូវ​ទៀង​ ២៨ ​ថ្ងៃ) រួម​ភេទ​រាល់​ថ្ងៃ ឬ​២​ថ្ងៃ​ម្ដង និង​បង្កើន​ឱកាស​មាន​កូន។

ទី៣. អត្រា​លទ្ធភាព​មាន​កូន​របស់​ស្ត្រី​ថយ​ចុះ​ទៅ​តាម​អាយុ ដូច្នេះ​ស្ត្រី​ព្យាយាម​មាន​កូន​ឲ្យ​បាន​ឆាប់​កាន់​តែ​ល្អ។ ស្ត្រី​អាយុ​ក្រោម​ ៣០ ​ឆ្នាំ​មាន​ឱកាស​មាន​កូន​តែ ​២០% នៃ​ខែ​នីមួយៗ។ ឱកាស​មាន​កូន​នេះ នឹង​ថយ​ចុះ​នៅ​សល់​តែ​ ៥% ប៉ុណ្ណោះ​ចំពោះ​ស្ត្រី​ដែល​មាន​អាយុ ៤០​ឆ្នាំ។ ចំពោះ​ស្ត្រី​មាន​អាយុ ចាប់​ពី ៤៥​ឆ្នាំ​ឡើង មាន​ហានិភ័យ​រលូត​កូន​ខ្ពស់ និង​កូន​អាច​មាន​ជំងឺ​អូទីស្សឹម

ទី៤. ភាគ​ច្រើន​ប្ដី​ប្រពន្ធ និង​មាន​កូន​ក្នុង​រង្វង់​១​ឆ្នាំ​ក្រោយ​រៀប​ការ​រួច។ ប្រសិន​បើ​ ១២​ខែ (៦​ខែ ចំពោះ​ស្ត្រី​អាយុ​ ៣៥​ឆ្នាំ​ឡើង) មិន​មាន​កូន គួរ​ទៅ​ប្រឹក្សា ជាមួយ​វេជ្ជបណ្ឌិត​ឯកទេស​រោគ​ស្ត្រី និង​សម្ភព វិបត្តិ​អត់​កូន ដើម្បី​ព្យាបាល។

ទី៥. ការ​ព្យាបាល​វិបត្តិ​អត់​កូន​ដោយ​ការ​ចិញ្ចឹម​កូន​ក្នុង​កែវ (IVF) ​អត្រា​ជោគ​ជ័យ​អាច​មាន​កូន​បាន​តែ​៣០% សម្រាប់​ស្ត្រី​អាយុ​ក្រោម​៣៥​ឆ្នាំ និង​បាន​តែ ​១០​%​ ចំពោះ​ស្ត្រី​អាយុ​ពី​៤០-៤៤​ឆ្នាំ និង​ចំពោះ​ស្ត្រី​អាយុ​៤៥​ឆ្នាំ ឡើង ការ​ព្យាបាល​ដោយ IVF លទ្ធភាព​មាន​កូន គឺ​ស្ទើរ​តែ​គ្មាន​ទាល់​តែ​សោះ។

[embed-health-tool-due-date]

បន្ថែម​ពី​លើ​នេះ លោក​វេជ្ជបណ្ឌិត​បន្ត​ថា ការ​ព្យាបាល​វិបត្តិ​អត់​កូន​អាច​ជួយ​ឲ្យ​ស្ត្រី​ដែល​គ្មាន​ស្វាមី អាច​មាន​ឱកាស​ធ្វើ​ជា​ម្ដាយ​បាន​។ ហេតុ​នេះ​ហើយ នៅ​ពេល​ចង់​បាន​កូន កសាង​គ្រួសារ​តូច ឬ​ធំ ប្តី​ប្រពន្ធ​គួរ​តែ​ពិនិត្យ​មើល​ទៅ​លើ​ប៉ុន្មាន​ចំណុច​ដែល​បាន​រៀប​រាប់​ខាង​លើ​នេះ និង​ពិគ្រោះ​ជាមួយ​អ្នក​ជំនាញ​ផ្នែក​សម្ភព ដើម្បី​មានកូនដោយរលូន គ្មាន​បញ្ហា​ណា​មួយ​កើត​ឡើង។

អត្ថបទគួរអាន៖

ពពោះ

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

How to get pregnant

https://www.mayoclinic.org/healthy-lifestyle/getting-pregnant/in-depth/how-to-get-pregnant/art-20047611

Planning for your pregnancy

https://www.pregnancybirthbaby.org.au/planning-for-your-pregnancy

12 things to do when trying for a baby

https://www.tommys.org/pregnancy-information/planning-a-pregnancy/how-to-get-pregnant/12-things-do-when-trying-baby

កំណែ​ប្រែបច្ចុប្បន្ន

18/10/2024

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ពិតអត់ ប្រុសៗមានលិង្គតូចមិនអាចបង្កកំណើត​បាន?​

ស្រីៗពពោះកុំចង់បានកូនភ្លោះអី ប្រឈមនឹងគ្រោះថ្នាក់ច្រើន


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Oct 18

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម