backup og meta

ដឹងអត់ថា អ្នកធ្លាប់ឆ្លងកូវីដ១៩ហើយអាច​អត់​កូន​រយៈខ្លី?​

Written by វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


កែ Jan 25, 2022

    ដឹងអត់ថា អ្នកធ្លាប់ឆ្លងកូវីដ១៩ហើយអាច​អត់​កូន​រយៈខ្លី?​

    វ៉ាក់សាំង​កូវីដ​-១៩​ ​ មិន​ប៉ះពាល់​ដល់​ការ​មាន​កូន​​ឡើយ​ តែ​ផ្ទុយ​ទៅ​វិញ មនុស្សប្រុស​ដែល​ធ្លាប់​​ឆ្លងជំងឺនេះ ​អាច​កាត់​បន្ថយ​លទ្ធភាព​មានកូន​ខ្លី​ក្រោមការសិក្សា​បញ្ចូលគ្នារវាង​ក្រុម​អ្នកស្រាវជ្រាវ​សាកលវិទ្យាល័យ​សុខភាព​សាធារណៈ​បូស្ដុន​អាមេរិក និង​វិទ្យាស្ថាន​ពាក់ព័ន្ធមួយចំនួន​ទៀត​នៅ​អាមេរិក។

    ​តាម​ការ​សិក្សា​ដដែល​នេះ​បាន​ឲ្យ​ដឹង​ថា​ លទ្ធភាព​មាន​កូន​​​របស់​​បុរស​ដែល​វិជ្ជមាន​កូវីដ​-១៩​នៅ​អំឡុង​ពេល​៦០​ថ្ងៃ​ ​​​ ​មាន​ការ​ធ្លាក់​ចុះ​ បើ​ធៀប​នឹង​បុរស​ដែល​មិន​មាន​ជំងឺ​កូវីដ ឬ​អ្នក​ដែល​វិជ្ជមាន​កូវីដ​លើស​ពី​៦០​ថ្ងៃ​។ ទិន្នន័យ​នេះ​គាំទ្រ​ដល់​ការ​ស្រាវជ្រាវ​​មុន​ៗ​ ​ដែល​ថា​ ​បុរស​​វិជ្ជមាន​កូវីដ​-១៩​មាន​គុណភាព​មេ​ជីវិត​ និង​ប្រព័ន្ធ​បន្ត​ពូជ​ ចុះ​ខ្សោយ​។

    ពាក់ព័ន្ធ​ទៅ​នឹង​ការ​សង្ស័យ​នឹង​ចចាមអារ៉ាម​ផ្សេង​ទៀត​ដែល​ថា ការ​ចាក់វ៉ាក់សាំង ក៏​ប៉ះពាល់​ដល់​លទ្ធភាព​មាន​កូន ក្រុម​ស្រាវជ្រាវ​ខាង​លើ​បាន​ពន្យល់ថា ​អ្នកស្ថិត​​ក្នុង​វ័យ​បន្ត​ពូជ មាន​ការ​ភ័ន្តច្រឡំ​ថា​ ​វ៉ាក់សាំង​កូវីដ​អាច​បង្អាក់​សមត្ថភាព​ក្នុង​ការ​មាន​កូន​ ហេតុ​នេះ​ហើយ​ទើប​​អ្នក​ខ្លះ​នៅ​​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​។ នេះ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​ដោយ​ក្រុម​អ្នក​ស៊ើបអង្កេត​សុខភាព​សាធារណៈ​នៃ​សាកលវិទ្យាល័យ​បូស្តុន​។ ជាក់​ស្ដែង ការ​សិក្សា​ទៅ​លើ​អ្នក​ដែល​ព្យាយាម​យក​កូន​ក្រោយ​ចាក់​វ៉ាក់សាំង​កូវីដ​ហើយ​ បាន​បង្ហាញ​ថា​ វ៉ាក់សាំង​កូវីដ ​មិនបង្អាក់​ដល់​ការ​បង្ក​កំណើត​ដូច ​អ្នក​ដែល​វិជ្ជមាន​កូវីដ១៩ ក្នុង​រយៈពេល​ខ្លី​ទេ​​។

    កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ

    កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ

    ​​អ្នក​ស្រាវជ្រាវ​បាន​គណនា​ប្រូបាប​វដ្ដ​រដូវ​នៃ​ការ​មាន​គភ៌ ដោយ​ប្រើ​កាលបរិច្ឆេទ​​នៃ​វដ្ដ​រដូវ​ចុង​ក្រោយ​របស់​ស្ត្រី​ រយៈពេល​នៃ​វដ្ដ​រដូវ​ធម្មតា និង​ស្ថានភាព​មាន​ផ្ទៃពោះ​។ អត្រា​នៃ​ការ​មាន​កូន​ក្នុង​ចំណោម​​ស្ត្រី​ដែល​បាន​ចាក់​វ៉ាក់សាំង​ចំនួន​ ១​ដូស ស្ទើរ​តែ​ដូច​គ្នា​ទៅ​នឹង​អ្នក​ដែល​មិន​មាន​ចាក់​វ៉ាក់សាំង​ទាល់​តែ​សោះ ហើយ​លទ្ធផល​នេះ​មាន​ភាព​ដូច​គ្នា​ចំពោះ​បុរស​ដែល​បាន​​ចាក់​វ៉ាក់សាំង​១​ដូស​ផង​ដែរ​។ ជាមួយ​គ្នា​នេះ​ដែរ ការ​វិភាគ​បន្ថែម​ទៅ​លើ​ចំនួន​ដូស​​វ៉ាក់សាំង​ ​ប្រភេទ​​វ៉ាក់សាំង ប្រវត្តិ​នៃ​ភាព​គ្មាន​កូន ការងារ និង​​កន្លែង​រស់​នៅ ក៏​បង្ហាញ​ថា​ពុំ​មាន​ផល​ប៉ះពាល់​នៃ​វ៉ាក់សាំង​លើ​ការ​មាន​កូន​នោះ​ដែរ​។

    អាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    Written by

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    កែ Jan 25, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម