backup og meta

ទើបសម្រាលកូនរួច ចង់ពពោះជាថ្មី ត្រូវរង់ចាំប៉ុន្មានខែទើបល្អ?

ទើបសម្រាលកូនរួច ចង់ពពោះជាថ្មី ត្រូវរង់ចាំប៉ុន្មានខែទើបល្អ?

ក្រោយ​សម្រាល​កូនតូច​គួរ​ឲ្យ​ស្រាលាញ់​ម្នាក់ ​ផែន​ការ​ចង់​យក​អាអូនម្នាក់​​ទៀត អាច​នឹង​មាន​ក្នុង​អារម្មណ៍​ប៉ាម៉ាក់​ថ្មី​ថ្មោង​មិន​ខាន ប៉ុន្តែទោះ​ចង់​បាន ក៏​មិន​ត្រូវ​ប្រញាប់​ប្រញាល់​ពេក​ដែល ​ដោយ​អ្នកជំនាញ​​ណែ​នាំ​ថា គួរ​ទុក​គម្លាត​យ៉ាង​តិចឲ្យ​បាន​ ​២​ឆ្នាំ មិន​មែន​​ត្រឹម​ ៣​ខែ ដូច​យើងធ្លាប់​ដឹង​នោះ​ទេ។

ហេតុ​ផល​លើក​ឡើងបែប​នេះ ក្រោយ​អ្នក​ជំនាញ​សិក្សា​ផ្នែក​ជីវ​បង្ក​កំណើត មក​ពី​ក្រុង​ Manchester ចក្រភព​អង់គ្លេស លោក​ស្រី Grace Dugdale រកឃើញ​ថា រយៈ​ពេល​​ ៣​ខែ ពុំ​អាច​ឲ្យ​​​រាង​កាយ​ម៉ាក់​ៗ និង​ប៉ា​ៗ អាច​មាន​លទ្ធភាព​​បង្ក​ស៊ុត និង​មេ​ជីវិត​មាន​គុណ​ភាព​ល្អ​នោះ​ទេ។

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

លោកស្រី​​បញ្ជាក់ថា​ មូល​ហេតុ​​​ធ្វើ​ឲ្យ​ស៊ុត និង​មេ​ជីវិត​មាន​គុណ​ភាព​ល្អ​នោះ សំដៅ​លើ​ផែន​ការ​យក​កូន ត្រូវ​មាន​ពេល​​សម្រាប់​រាង​កាយ​​ ពិសេស​ប៉ា​ៗ ដែល​ជា​កត្តា​ចម្បង​ជួយ​ឲ្យ​កូន​មាន​សុខភាព​ល្អ គឺ​ត្រូវ​មាន​មេជីវិត​មាន​សុខភាព​ល្អ​ជាមុន ពោល​ត្រូវហាត់​ប្រាណ​ (យ៉ាង​តិច ​៣​ដងសប្តាហ៍ ញ៉ាំ​អាហារ​សម្បូរ​​​ជីវជាតិ​ចម្រុះ ដូច​ជា​ ពពួក​អាហារ​បន្លែ​បៃ​តង​ គ្រាប់​ធញ្ញជាតិ ជាដើម។

មានផ្ទៃពោះ

ដោយ​ឡែក សុខភាព​ម៉ាក់​ៗ​ក៏សំខាន់​​ដូច​គ្នា ពោលត្រូវ​រក្សា​ទម្ងន់មិន​ឲ្យ​ធាត់​ខ្លាំង តាម​រយៈ​​ការ​ហាត់​ប្រាណ និង​ញ៉ាំអាហារ​ល្អ​ៗ ដូច​ជា​សាច់​ត្រី សាច់​ក្រហម គ្រប់​ធញ្ញជាតិ​​ធម្មជាតិ​ ដែល​សុទ្ធ​ជា​កត្តាជួយ​ធ្វើ​ឲ្យ​ស៊ុត​ក្នុង​ខ្លួន ​មាន​លក្ខណៈ​ល្អ​​​ត្រៀម​ទទួល​​ការ​បង្ក​កំណើត​​ដោយ​ពុំ​មាន​បញ្ហា​។

[embed-health-tool-due-date]

អត្ថបទ​ពាក់​ព័ន្ធ៖ 

តាម​រយៈ​ទម្លាប់​រស់​នៅ ដូច​ខាង​លើ ជំនាញ​បាន​លើក​ឡើង​ថា ត្រឹម​រយៈ​ពេល​ ២​ឆ្នាំ ជា​ពេល​វេលា​សម​ស្រប​បំផុត សម្រាប់ប្តី​ប្រពន្ធ ត្រៀម​ខ្លួន​រួច​ស្រេច​ ទាំង​​​ផ្នែក​រាង​​កាយ និង​​សុខភាព​ ដើម្បី​ស្វាគមន៍​សមាជិក​​ថ្មី​ ដែល​មាន​សុខភាព​ល្អ​។ ​​​

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

HOW LONG SHOULD YOU WAIT BEFORE GETTING PREGNANT AGAIN?, https://www.marchofdimes.org/pregnancy/how-long-should-you-wait-before-getting-pregnant-again.aspx#:~:text=It’s%20best%20to%20wait%20at,than%20babies%20born%20on%20time.

Family planning: Get the facts about pregnancy spacing, https://www.mayoclinic.org/healthy-lifestyle/getting-pregnant/in-depth/family-planning/art-20044072

BABY SPACING, https://healthcare.utah.edu/healthfeed/postings/2015/04/042715_cvarticle-spacing-pregnancies.php

How Long Should Older Moms Wait Before Getting Pregnant Again?, https://www.npr.org/sections/health-shots/2018/11/01/663181674/how-long-should-older-moms-wait-before-getting-pregnant-again

កំណែ​ប្រែបច្ចុប្បន្ន

04/09/2023

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

តិចនិចមួយចំនួន ជួយដោះស្រាយបញ្ហាសុដន់ពេលពពោះ

ជំងឺអុតស្វា អាចបង្កហានិភ័យអ្វីខ្លះដល់ស្រ្តីពពោះ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ Sep 04, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម