backup og meta

អ្នកឧស្សាហ៍គេងមិនឆ្អែតឬមិនគ្រប់ពេលយប់ អាចពិបាកមានកូន

អ្នកឧស្សាហ៍គេងមិនឆ្អែតឬមិនគ្រប់ពេលយប់ អាចពិបាកមានកូន

គ្នា​យើង​ដឹង​អត់​ថា​ គេង​មិន​គ្រប់​នៅ​ពេល​យប់​ អាច​ប្រឈម​នឹង​បញ្ហា​សុខភាព​ជា​ច្រើន​ រួម​ទាំង​​បញ្ហា​អត់​មាន​កូន​? ពិត​ណាស់​ ​ទម្លាប់​គេង​មិន​លក់​ មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​​ទៅ​នឹង​​ភាព​គ្មាន​កូន ហើយ​ស្ត្រី​ដែល​គេង​មិន​គ្រប់គ្រាន់​ មាន​អត្រា​មាន​កូន​កាន់​តែ​ទាប​ នេះ​បើ​យោង​តាម​American Society for Reproductive Medicine។

ការ​គេង​​អាច​បង្កើន​ឱកាស​នៃ​ការ​មាន​កូន​ដោយ​របៀប​ណា​?

​​​​ជាក់​ស្ដែង​ មាន​​គ្នា​យើង​ជា​ច្រើន​ដែល​ជួប​ប្រទះ​បញ្ហា​គេង​មិន​លក់​នៅ​ពេល​យប់​ ដោយ​សារ​តែ​មូលហេតុ​ជា​ច្រើន​ ដូចជា​ស្រ្តេស និង​ថប់បារម្ភ​ជា​ដើម​​។ នៅ​ពេល​ដែល​យើង​គេង​មិន​គ្រប់គ្រាន់​ វា​អាច​បង្ក​ផល​ប៉ះពាល់​ជា​ច្រើន​ទៀត​ ដែល​ពិបាក​ក្នុង​ការ​គ្រប់គ្រង តួ​យ៉ាង​ដូចជា​អ័រម៉ូន និង​រំខាន​ដល់​វដ្ដ​រដូវ។ ហេតុ​នេះ​ហើយ​ គ្នា​យើង​គួរ​គេង​យ៉ាង​ហោច​ណាស់​ឲ្យ​បាន ​៧ ​ទៅ​ ៨ ​ម៉ោង​ក្នុង​មួយ​យប់​ ដើម្បី​ជំរុញ​កម្រិត​អ័រម៉ូន​Progesterone, Oestrogen, Leptin និង​FSH ​ដែល​សុទ្ធ​សឹង​ជា​អ័រម៉ូន​ដែល​មាន​ប្រយោជន៍​ដល់​ការ​​មាន​ផ្ទៃពោះ​។

គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

មួយ​វិញ​ទៀត យោង​តាម​ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា ពន្លឺ​ពណ៌​ខៀវ​ចេញ​ពី​គ្រឿង​អេឡិចត្រូនិក​ អាច​រំខាន​ដល់​គុណភាព​ដំណេក និង​ប៉ះពាល់​ដល់​ការ​​មាន​កូន​ ពីព្រោះ​​វា​រារាំង​អ័រម៉ូន​Melatonin ដែល​ជា​អ័រម៉ូន​ជួយ​​ឲ្យ​គេង​លក់​ស្កប់ស្កល់​ និង​ការពារ​ស៊ុត។ ប្រសិនបើ​គ្មាន​ការ​ផលិត​អ័រម៉ូន​ប្រភេទ​នេះ​គ្រប់គ្រាន់​ទេ​នោះ គុណភាព​ស៊ុត​របស់​ស្រី​ៗ​យើង​ក៏​អន់ថយ​ទៅ​តាម​នោះ​ដែរ​។

គន្លឹះ​ជួយ​ឲ្យ​គេង​លក់​ស្រួល​ ពិសេស​សម្រាប់​អ្នក​ចង់​បាន​កូន

  • គេង​ឲ្យ​បាន ​៧ ​ទៅ ​៨​ ម៉ោង​ក្នុង​មួយ​យប់
  • ដាក់​កុំព្យូទ័រ ទូរស័ព្ទ និង​ឧបករណ៍​អេឡិចត្រូនិក​ដទៃ​ទៀត​នៅ​ឲ្យ​ឆ្ងាយ​ពី​ខ្លួន​ យ៉ាង​ហោច​ណាស់​​រយៈពេល​ ១ ម៉ោង​ មុន​​​ពេល​គេង​
  • ប្រសិនបើ​យើង​ធ្វើការ​វេន​យប់​ គួរ​តែ​ស្នើ​សុំ​ផ្លាស់ប្ដូរ​វេន​ ឬ​ផ្លាស់ប្ដូរ​ពន្លឺ​ភ្លើង​

ទម្លាប់​ល្អ​ ជួយ​បង្កើន​គុណភាព​នៃ​ជីវិត​

ការ​គេង​ពិត​ជា​មាន​គុណប្រយោជន៍​​ដ៏​អស្ចារ្យ​​សម្រាប់​​អ្នក​ដែល​ព្យាយាម​យក​កូន​។ លើស​ពី​នេះ ស្រី​ៗ​យើង​ និង​ដៃគូ​គួរ​លើក​កម្ពស់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ ដោយ​ជៀសវាង​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល​ ឈប់​ជក់​បារី ញ៉ាំ​អាហារ​សុខភាព និង​ហាត់​ប្រាណ​ជា​ទៀងទាត់​ ដើម្បី​បង្កើន​ឱកាស​ក្នុង​ការ​មាន​ផ្ទៃពោះ​​ និង​ដូចជា​ទទួល​បាន​សុខភាព​ល្អ ជៀស​ឆ្ងាយ​ពី​ជំងឺ​ផ្សេង​ៗ។

បញ្ហាគ្មានកូន១

អត្ថបទគួរអាន៖

ចំណុចសំខាន់

នៅ​ពេល​ដែល​យើង​គេង​មិន​គ្រប់គ្រាន់​ វា​អាច​បង្ក​ផល​ប៉ះពាល់​ជា​ច្រើន​ទៀត​ ដែល​ពិបាក​ក្នុង​ការ​គ្រប់គ្រង តួ​យ៉ាង​ដូចជា​អ័រម៉ូន និង​រំខាន​ដល់​វដ្ដ​រដូវ។ ហេតុ​នេះ​ហើយ​ គ្នា​យើង​គួរ​គេង​យ៉ាង​ហោច​ណាស់​ឲ្យ​បាន ​៧ ​ទៅ​ ៨ ​ម៉ោង​ក្នុង​មួយ​យប់​ ដើម្បី​ជំរុញ​កម្រិត​អ័រម៉ូន​Progesterone, Oestrogen, Leptin និង​FSH ​ដែល​សុទ្ធ​សឹង​ជា​អ័រម៉ូន​ដែល​មាន​ប្រយោជន៍​ដល់​ការ​​មាន​ផ្ទៃពោះ​។

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​​​Sleepless Nights Can Lead To Infertility; Ways To Induce Better Sleep

https://www.thehealthsite.com/pregnancy/infertility/sleepless-nights-can-lead-to-infertility-ways-to-induce-better-sleep-869894/

How Lack of Sleep May Affect Your Fertility

https://www.verywellfamily.com/make-the-most-of-sleep-and-sunlight-3522556

Sleep, Sleep Disturbance and Fertility in Women

https://www.ncbi.nlm.nih.gov/pmc/articles/PMC4402098/

Why lack of sleep is bad for your health

https://www.nhs.uk/live-well/sleep-and-tiredness/why-lack-of-sleep-is-bad-for-your-health/

Have Insomina During Fertility Treatment? Here’s What Helps

https://www.inviafertility.com/blog/blog/articles/handling-stress/drvkarande/difficulty-with-sleep-insomnia-heres-what-helps/

កំណែ​ប្រែបច្ចុប្បន្ន

25/03/2022

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

សុខភាពពោះវៀនល្អ ផ្ដល់គុណប្រយោជន៍​ច្រើន​ដល់រាងកាយ

ស្ត្រីពពោះអាចប្រើថ្នាំ Molnupiravir ព្យាបាលកូវីដ-១៩ បាន ឬអត់?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 25, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម