ជាតិដែកមានសារសំខាន់ណាស់សម្រាប់រាងកាយ បើខ្វះជាតិដែកយើងអាចប្រឈមនឹងជំងឺស្លេកស្លាំង និងបញ្ហាសុខភាពផ្សេងទៀត។ ដោយសារតែរាងកាយរបស់ស្រ្តីមានការប្រែប្រួល និងរដូវមកច្រើនជ្រុល ធ្វើឲ្យស្រ្តីងាយប្រឈមនឹងកង្វះជាតិដែក ឬជំងឺស្លេកស្លាំងជារៀងរាល់ខែ ដែលបញ្ហានេះ អាចប៉ះពាល់ដល់សុខភាពបន្តពូជបាន។
សញ្ញានៃកង្វះជាតិដែក
- វិលមុខ
- អស់កម្លាំង និងហត់
- ត្រជាក់រាងកាយ និងខ្សោយ
- ស្លេកស្លាំង។
កង្វះជាតិដែក និងវីតាមីនប៉ះពាល់ដល់ប្រព័ន្ធបន្តពូជដោយរបៀបណា?
ជាតិដែកគ្រប់គ្រងការអភិវឌ្ឍ និងការបង្កើតកោសិកា ហើយបញ្ហាពិបាកមានកូន កូនកើតមិនគ្រប់គីឡូ កូនកើតមុនខែ និងរលូត សុទ្ធតែពាក់ព័ន្ធនឹងកង្វះជាតិដែក។ ម្យ៉ាងវិញទៀត ស្ត្រីដែលខ្វះជាតិដែក ក៏ប្រឈមនឹងបញ្ហាក្នុងការបញ្ចេញពងអូវុល ដែលនាំឲ្យពិបាកមានផ្ទៃពោះ។ បន្ថែមពីនេះ បរិមាណនៃអុកស៊ីសែនដែលបញ្ជូនទៅកាន់សរីរាង្គសំខាន់ៗ ដូចជាស្បូន និងអូវែ នឹងថយចុះ នៅពេលដែលយើងជួបបញ្ហាកង្វះជាតិដែក ហើយបើទោះបីជាយើងបញ្ចេញពងអូវុលបាន ក៏គុណភាពនៃស៊ុតមានការអន់ថយផងដែរ។
យើងអាចដោះស្រាយបញ្ហាកង្វះវីតាមីន និងជាតិដែកដោយវិធីណា?
ពិតណាស់ កង្វះសារជាតិចិញ្ចឹមសំខាន់ៗក្នុងរាងកាយ អាចធ្វើឲ្យគ្នាយើងមានបញ្ហាសុខភាព។ ប៉ុន្តែ យើងអាចដោះស្រាយបញ្ហានេះបានតាមរយៈ៖
១. អាហារបំប៉ន
ការញ៉ាំអាហារបំប៉ន ជាវិធីសាស្ត្រងាយស្រួល និងឆាប់រហ័សដើម្បីជួយឲ្យរាងកាយទទួលបានសារជាតិចិញ្ចឹមសំខាន់ៗ។ ទោះជាយ៉ាងនេះក្តី ការញ៉ាំអាហារបំប៉នគឺត្រូវធ្វើតាមវេជ្ជបញ្ជា ឬមានការណែនាំពីគ្រូពេទ្យជំនាញ ទើបជាការប្រសើរ។
[embed-health-tool-due-date]
២. របបអាហារ
ទន្ទឹមនឹងនេះដែរ ការញ៉ាំរបបអាហារសុខភាព និងមានតុល្យភាព អាចផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនហើយដើម្បីធានាថារាងកាយយើងទទួលបានជាតិដែកគ្រប់គ្រាន់។ យើងគួរបញ្ចូលអាហារមួយចំនួនដូចជា បន្លែស្លឹកបៃតង គ្រាប់ធញ្ញជាតិ និងសណ្តែក ដែលជាប្រភពដ៏ល្អនៃជាតិដែកក្នុងរបបអាហារប្រចាំថ្ងៃ។
ចំណុចសំខាន់
អត្ថបទគួរអាន៖
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
- ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?
- សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?