backup og meta

សញ្ញាដំបូងនៃការពពោះ ម៉ាក់ៗថ្មីថ្មោងគួរចាប់អារម្មណ៍!

សញ្ញាដំបូងនៃការពពោះ ម៉ាក់ៗថ្មីថ្មោងគួរចាប់អារម្មណ៍!

ការ​ធ្លាក់​ឈាម​តិចតួច និង​ចុក​ពោះ​ គឺ​ជា​រោគសញ្ញា​ទូទៅ​នៃ​ការ​បង្ក​កំណើត ដែល​កើត​ឡើង​នៅ​រយៈពេល​​៦ ទៅ​១០​ថ្ងៃ បន្ទាប់​ពី​មេ​ជីវិត​ឈ្មោល​​បង្ក​កំណើត​ជាមួយ​នឹង​ស៊ុត​ញី។ យ៉ាង​ណា​មិញ រោគសញ្ញា​នៃ​ការ​បង្ក​កំណើត​នេះ មាន​ភាព​ស្រដៀង​ទៅ​នឹង​ការ​មក​រដូវ​​ដែរ ដូច្នេះ​ហើយ ទើប​ស្រីៗ​យើង​ត្រូវ​​ធ្វើ​តេស្ដ​ផ្ទៃពោះ ដើម្បី​បញ្ជាក់​​ឲ្យ​កាន់​តែ​ច្បាស់​ថែម​ទៀត។

​ក្នុង​ករណី​ដែល​យើង​ធ្វើ​តេស្ដ​ផ្ទៃពោះ​ឆាប់​រហ័ស​ពេក​ នោះ​លទ្ធផល​នឹង​ចេញ​មក​​អវិជ្ជមាន​ បើ​ទោះ​បី​ជា​យើង​មាន​ផ្ទៃពោះ​ក៏​ដោយ​ ពីព្រោះ​ថា​រាងកាយ​ត្រូវការ​ពេល​ជា​ច្រើន​ថ្ងៃ​ ដើម្បី​ផលិត​អ័រម៉ូន​ពពោះ (hCG) ។ អ៊ីចឹង​ហើយ​ គ្នា​យើង​គួរ​តាមដាន​រោគសញ្ញា​នៃ​ការ​បង្ក​កំណើត​ជា​មុន​ ដើម្បី​ដឹង​ថា​ពេល​ណា​ដែល​គួរ​ធ្វើ​តេស្ដ​ផ្ទៃពោះ​ទើប​​ទទួល​បាន​លទ្ធផល​ពិត​ប្រាកដ។

រោគសញ្ញា​នៃ​ការ​បង្ក​កំណើត

១. ធ្លាក់​ឈាម​តិចតួច

ការ​ធ្លាក់​ឈាម​តិចតួច អាច​កើត​ឡើង​នៅ​រយៈពេល​១ ទៅ​២​សប្តាហ៍​ក្រោយ​​បង្ក​កំណើត ហើយជា​ធម្មតាឈាម​មាន​ពណ៌​ផ្កា​ឈូក និង​​ក្រហម​ស្រាល​។ ដោយ​សារ​ការ​ធ្លាក់​ឈាម​​ក​កំណើត​ កើត​ឡើង​នៅ​ពេល​ដូច​គ្នា​ទៅ​នឹង​ការ​មក​រដូវ​ដែរ ទើប​គ្នា​យើង​តែង​មាន​ការ​ភាន់ច្រឡំ​ថា​ជា​ការ​មក​រដូវ។

២. ចុក​ពោះ

ការ​ចុក​ពោះ​តិចតួច​នៅ​ក្នុង​ស្បូន​ ក៏​អាច​​ជា​រោគសញ្ញា​មួយ​ទៀត​នៃ​ការ​បង្ក​កំណើត។ អាការៈ​នេះ កើត​ឡើង​ដោយ​សារ​តែ​អ័រម៉ូន​អំឡុង​ពេល​ទើប​មាន​ផ្ទៃពោះ ឬ​ស៊ុត​បង្ក​កំណើត។

[embed-health-tool-due-date]

រោគសញ្ញា​ដទៃ​ទៀត​នៃ​ការ​ទើប​មាន​ផ្ទៃពោះ​ដំបូង

នៅ​សប្តាហ៍​ដំបូង​នៃ​ការ​ពពោះ យើង​ក៏​​អាច​​សង្កេត​ឃើញ​​រោគសញ្ញា​មួយ​ចំនួន​ដូច​ខាង​ក្រោម៖

  • អស់​កម្លាំង​ (១​សប្តាហ៍​ដំបូង)
  • ឈឺ​សុដន់ (១ទៅ​២​សប្តាហ៍​ដំបូង)​
  • ​ចង្អោរ ឬ​ក្អួត (២ទៅ​៨​សប្តាហ៍​ដំបូង)
  • នោម​ញឹក (២ ទៅ៣​សប្តាហ៍​ដំបូង)
  • ប្រែប្រួល​អារម្មណ៍ (២​ឬ៣​សប្តាហ៍​ដំបូង)
  • ​ឈឺ​ក្បាល (២ ឬ៣​សប្តាហ៍​ដំបូង)
  • ​ឃ្លាន​អាហារ​ភ្លាម​​ៗ​ (២ ឬ៣​សប្តាហ៍​ដំបូង)

​រោគសញ្ញា​ជា​ច្រើន​ដែល​​ចាប់ផ្តើម​នៅ​ពេល​ទើប​មាន​ផ្ទៃពោះ​ដំបូង ក៏​អាច​បន្ត​រហូត​ដល់​សម្រាល​​កូន​តែ​ម្តង។

ពេល​ណា​​គួរ​ធ្វើ​តេស្ដ​ផ្ទៃពោះ?

ដើម្បី​ទទួល​បាន​លទ្ធផល​ត្រឹមត្រូវ អ្នក​ជំនាញ​​ផ្នែក​សុខាភិបាល​​ណែនាំ​ឲ្យ​យើង​គួរ​រង់ចាំ​រហូត​ដល់​​សប្តាហ៍​ទី​១ ក្រោយ​បាត់​រដូវ ​មុន​នឹង​ធ្វើ​តេស្ដ​ផ្ទៃពោះ ហើយ​ជា​ទូទៅ ការ​ធ្វើតេស្ត​​គួរ​ធ្វើនៅ​ពេល​ដែល​យើង​នោម​ដំបូង​បង្អស់​ពេល​​ព្រឹកព្រលឹម។ មួយ​វិញ​ទៀត យើង​ក៏​អាច​ប្រើ​តេស្ដ​ម្តង​២ ដើម្បី​បញ្ជាក់​ពី​លទ្ធផល​ដូច​គ្នា។

ចំណុចសំខាន់

រោគសញ្ញា​នៃ​ការ​បង្ក​កំណើត


១. ធ្លាក់​ឈាម​តិចតួច


ការ​ធ្លាក់​ឈាម​តិចតួច អាច​កើត​ឡើង​នៅ​រយៈពេល​១ ទៅ​២​សប្តាហ៍​ក្រោយ​​បង្ក​កំណើត ហើយជា​ធម្មតាឈាម​មាន​ពណ៌​ផ្កា​ឈូក និង​​ក្រហម​ស្រាល​។ ដោយ​សារ​ការ​ធ្លាក់​ឈាម​​ក​កំណើត​ កើត​ឡើង​នៅ​ពេល​ដូច​គ្នា​ទៅ​នឹង​ការ​មក​រដូវ​ដែរ ទើប​គ្នា​យើង​តែង​មាន​ការ​ភាន់ច្រឡំ​ថា​ជា​ការ​មក​រដូវ។

២. ចុក​ពោះ


ការ​ចុក​ពោះ​តិចតួច​នៅ​ក្នុង​ស្បូន​ ក៏​អាច​​ជា​រោគសញ្ញា​មួយ​ទៀត​នៃ​ការ​បង្ក​កំណើត។ អាការៈ​នេះ កើត​ឡើង​ដោយ​សារ​តែ​អ័រម៉ូន​អំឡុង​ពេល​ទើប​មាន​ផ្ទៃពោះ ឬ​ស៊ុត​បង្ក​កំណើត។

រោគសញ្ញា​ដទៃ​ទៀត​នៃ​ការ​ទើប​មាន​ផ្ទៃពោះ​ដំបូង


នៅ​សប្តាហ៍​ដំបូង​នៃ​ការ​ពពោះ យើង​ក៏​​អាច​​សង្កេត​ឃើញ​​រោគសញ្ញា​មួយ​ចំនួន​ដូច​ខាង​ក្រោម៖
  • អស់​កម្លាំង​ (១​សប្តាហ៍​ដំបូង)
  • ឈឺ​សុដន់ (១ទៅ​២​សប្តាហ៍​ដំបូង)​
  • ​ចង្អោរ ឬ​ក្អួត (២ទៅ​៨​សប្តាហ៍​ដំបូង)
  • នោម​ញឹក (២ ទៅ៣​សប្តាហ៍​ដំបូង)
  • ប្រែប្រួល​អារម្មណ៍ (២​ឬ៣​សប្តាហ៍​ដំបូង)
  • ​ឈឺ​ក្បាល (២ ឬ៣​សប្តាហ៍​ដំបូង)
  • ​ឃ្លាន​អាហារ​ភ្លាម​​ៗ​ (២ ឬ៣​សប្តាហ៍​ដំបូង)

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Pregnancy Tests

https://my.clevelandclinic.org/health/articles/9703-pregnancy-tests

Earliest signs and early symptoms of pregnancy

https://www.tommys.org/pregnancy-information/im-pregnant/early-pregnancy/early-signs-and-symptoms-pregnancy

Early pregnancy symptoms: These 7 signs could mean you are pregnant

https://carafem.org/early-pregnancy-symptoms/

កំណែ​ប្រែបច្ចុប្បន្ន

12/02/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 12

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម